តម្លៃ​បន្លែវៀតណាម ​នៅក្រុង​ហាណូយ ​កើន​ឡើង​ទ្វេ​ដង​ ដោយសារ​មានខ្យល់​ព្យុះជាបន្តបន្ទាប់

image_2025-10-02_13-27-20

ហាណូយ៖ តម្លៃបន្លែស្រស់ នៅក្រុងហាណូយ ប្រទេសវៀតណាម បានកើនឡើងថ្លៃមួយគុណនឹងពីរបន្ទាប់ពីព្យុះភ្លៀង ឈ្មោះ បួឡយ (Bualoi) បានបោកបក់លើវៀតណាមភាគខាងជើង ហើយនៅតាមផ្សារជាច្រើនអាចប្រឈមមុខនឹងបញ្ហាខ្វះខាតបន្លែ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយការផ្គត់ផ្គង់ត្រូវបានកាត់បន្ថយព្រោះរភ្លៀងធ្លាក់ខ្លាំងពេក និងទឹកជំនន់នៅតាមតំបន់ដាំដុះ។

យោងតាមសារព័ត៌មានវៀតណាម បានឱ្យដឹងថា នៅតាមបណ្តាផ្សារមួយចំនួនធំ​ ក្នុងក្រុងហាណូយ ត្រកួនមួយបាច់មានតម្លៃពី១៥ ០០០ ទៅ២០ ០០០ដុង ឬស្មើពី០,៥៩ ទៅ០,៧៨ដុល្លារ, ស្ពៃខ្មៅមួយបាច់មានតម្លៃពី១២ ០០០ ទៅ១៥ ០០០ដុង ឬស្មើពី០,៤៧ ទៅ០,៥៩ដុល្លារ ឬស្មើនឹង១០,១០ដុល្លារ ក្នុងមួយគីឡូក្រាម គឺឡើងថ្លៃជិតពីរដង បើធៀបនឹងតម្លៃបន្លែលក់ក្នុងថ្ងៃធម្មតា។

អាជីវករ​លក់បន្លែ​បាន​ពន្យល់​ថា ព្យុះភ្លៀង​ធ្លាក់​ខ្លាំងជាបន្តបន្ទាប់ និងទឹកជំនន់បានបំផ្លាញ​ដំណាំស្ទើរគ្មានសល់ ​ទើបធ្វើឱ្យអ្នកលក់បង្ខំចិត្ត​​ឡើង​ថ្លៃ។

នៅ​តាមផ្សារខ្លះទៀត តម្រូវការបន្លែ​មាន​ការកើនឡើងយ៉ាង​ខ្លាំង ដោយ​មាន​មនុស្ស​ឈរ​តម្រង់​ជួរ​តាំង​ពី​ព្រឹក​ព្រលឹម ដើម្បី​រងចាំទិញបន្លែ។ ជីរនាងវងមានតម្លៃពី២៥ ០០០ ទៅ៣០ ០០០ដុង ឬស្មើពី០,៩៧ ទៅ១,១៧ដុល្លារក្នុងមួយគីឡូក្រាម, ស្ពៃខ្មៅមានតម្លៃ១៥ ០០០ដុង ឬស្មើនឹង០,៥៩ដុល្លារ ក្នុងមួយបាច់ ចំណែកផ្កាខាត់ណាមានតម្លៃរហូតដល់៥០ ០០០ដុង ឬស្មើនឹង១​,៩៥ដុល្លារ ក្នុងមួយគីឡូក្រាម។

​អាជីវករ​បាននិយាយថា អ្នកដាំបន្លែមិនមានបន្លែលក់ដូចពេលកន្លងមកនោះទេ ដោយសារចម្ការបន្លែរបស់ពួកគាត់ត្រូវខ្យល់ព្យុះ និងទឹកជំនន់បំផ្លាញស្ទើរគ្មានសល់។ ដូច្នេះ ក្នុងរយៈពេលពីរបីថ្ងៃទៀត ក៏នៅតែគ្មានបន្លែគ្រប់គ្រាន់ដែរ ស្របពេលទឹកជំនន់មិនទាន់ស្រកអស់នៅឡើយ។

អ្នកទិញបន្លែនៅក្នុងក្រុងហាណូយ បានសម្តែងការព្រួយបារម្ភចំពោះការឡើងថ្លៃបន្លែយ៉ាងឆាប់រហ័សពេក។  អ្នកទិញបានកត់សម្គាល់ថា តម្លៃបន្លែបានកើនឡើងមួយគុណនឹងពីរក្នុងរយៈពេលមួយថ្ងៃ ដោយចោទសួរថា តើអាជីវករតូចតាចកំពុងតែដំឡើងតម្លៃតាមអំពើចិត្ត ដោយសារខ្វះបន្លែមែនទេ?។

ចំណែកអ្នកទិញបន្លែម្នាក់ បាននិយាយថា នៅពេលនេះសម្រាប់លុយចំនួយ៥០ ០០០ដុង ឬស្មើនឹង១,៩៥ដុល្លារ អាចទិញបន្លែបានបន្តិចបន្តួចប៉ុណ្ណោះ គឺបន្លែស្រស់មានតម្លៃថ្លៃជាងសាច់គោ និងសាច់ជ្រូក។

មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមភាគខាងជើងវៀតណាម បានរាយការណ៍ថា ក្រុងហាណូយនឹងបន្តប្រឈមមុខនឹងភ្លៀងធ្លាក់ពីមធ្យមទៅច្រើន មិនមានផ្គររន្ទះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។  ចំណែក​ចម្ការ​បន្លែ ស្ថិត​នៅតាម​តំបន់វាល​ទំនាបត្រូវ​​បន្ត​លិចលង់ដោយទឹកជំនន់ ដូច្នេះទើបធ្វើឱ្យការ​ផ្គត់ផ្គង់​បន្លែស្រស់តាមបណ្តាផ្សារនានាមិនគ្រប់គ្រាន់តាមតម្រូវការ ទើបធ្វើឱ្យអ្នកលក់អាចដំឡើងថ្លៃ​ខ្ពស់កប់ពពក។

មន្ត្រី​គ្រប់គ្រង និង​ការពារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ វៀតណាម បាននិយាយថា ព្យុះបួឡយ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២៩នាក់ស្លាប់ មនុស្ស២២នាក់បាត់ខ្លួន ​ ចំណែកមនុស្ស​សរុបចំនួន១៣៩នាក់ទៀតបានរងរបួស​ នៅក្នុងប្រទេសវៀតណាម ព្រមទាំងខាតបង់ទ្រព្យសម្បត្តិសរុបអស់ជាង៣០០លានដុល្លារ។

ផ្ទះសរុបចំនួន៩១ខ្នងបានដួលរលំ ឬត្រូវបានទឹកហូរកាត់នៅទូទាំងតំបន់ភាគខាងជើង និងភាគកណ្តាលវៀតណាម ដោយផ្ទះជិត១៤៥ ០០០ខ្នងត្រូវបានខូចខាត និងផ្ទះជាង២០ ០០០ខ្នង ត្រូវជន់លិចដោយសារទឹកជំនន់​ ចំណែកសាលារៀង​ជាង​១.០៧៦ ​ក៏​រង​ការ​ខូច​ខាតស្ទើរទាំងស្រុង។

វិស័យកសិកម្មវៀតណាម បានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារផ្ទៃដីដាំដុះ និងប្រព័ន្ធវារីវប្បកម្ម មានទំហំប្រហែល៤៤​ ០០០ហិកតា ត្រូវបានបំផ្លាញ ហើយសត្វចិញ្ចឹម និងបសុបក្សី ជាង១៨០ ០០០ក្បាល បានលង់ទឹកងាប់ ខណៈដើមឈើជាង៦០ ០០០ បានបាក់ដួលរលំ ព្រមទាំងបានកាត់ផ្តាច់ចរន្តថាមពលអគ្គិសនីតាមលំនៅឋានជិត២,៧លានគ្រួសារផងដែរ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ