ធនាគារ  ADB អនុម័តថវិកាប្រាក់គម្រោង៥២លានដុល្លារសម្រាប់ពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា

ដោយ៖ឡុង សារេត
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តប្រាក់កម្ចីចំនួន៥២,៧២លានដុល្លារសម្រាប់គម្រោងពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា ដើម្បីធ្វើសមាហរណកម្មថាមពលកកើតឡើងវិញបន្ថែមទៀតទៅក្នុងបណ្តាញអគ្គិសនីជាតិ និងជួយបំពេញតម្រូវការអគ្គិសនី ដែលកំពុងកើនឡើងជាមួយនឹងថាមពលស្អាត និងផលិតក្នុងស្រុក។

យោងតាមការចេញផ្សាយរបស់ធនាគារ  ADB នៅថ្ងៃទី១៨ ខែកញ្ញានេះ បានឱ្យដឹងប្រទេសកម្ពុជាបានបង្កើនការផលិតថាមពលអគ្គិសនីក្នុងស្រុករបស់ខ្លួន យ៉ាងឆាប់រហ័ស ដោយបន្ថែមបរិមាណផលិតទ្វេដងពី៨,៦៨ តេរ៉ាវ៉ាត់ម៉ោង ក្នុងឆ្នាំ២០២០ ដល់ ១៧,៨៥ តេរ៉ាវ៉ាត់ម៉ោង ក្នុងឆ្នាំ២០២៤។ វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការពឹងផ្អែកលើខ្លួនឯងផ្នែកថាមពល និងសក្តានុពលនៃប្រភពថាមពលកកើតឡើងវិញរបស់កម្ពុជា ដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍របស់ខ្លួន។

លោកស្រី យូតសាណា វ៉ារម៉ា (Jyotsana Varma) នាយិកាធនាគារ ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «សេវាអគ្គិសនីដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ គឺជាឆ្អឹងខ្នងនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា។ គម្រោងថ្មីនេះមិនមែនគ្រាន់តែជាការកសាងខ្សែបញ្ជូនអគ្គិសនីនោះទេ វាគឺជាការតភ្ជាប់ប្រជាសហគមន៍ សាលារៀន មន្ទីរពេទ្យ និងអាជីវកម្ម ទៅនឹងអនាគតថាមពលស្អាត និងធន់ជាងមុន។ តាមរយៈការបញ្ចូលថាមពលកកើតឡើងវិញកាន់តែច្រើនទៅក្នុងបណ្តាញអគ្គិសនី កម្ពុជាអាចផ្គត់ផ្គង់ថាមពលដល់ប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ»។

បណ្តាញអគ្គិសនីរបស់កម្ពុជាត្រូវបានសាងសង់ឡើងសម្រាប់ថាមពលធម្មតា ដូច្នេះឥឡូវនេះវាត្រូវពង្រីកដើម្បីបន្ថែមបញ្ចូលថាមពលព្រះអាទិត្យ និងខ្យល់ដែលកំពុងកើនឡើង។ គម្រោងនេះនឹងសាងសង់ខ្សែបញ្ជូនថាមពលអគ្គិសនី២៣០គីឡូវ៉ុលប្រវែង៥៥ គីឡូម៉ែត្រ រវាងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង និងកែលម្អស្ថានីយរងចំនួនប្រាំបួននៅទូទាំងប្រទេស។ ការវិនិយោគទាំងនេះ នឹងពង្រឹងសមត្ថភាពបញ្ជូនថាមពលដើម្បីផ្តល់ថាមពលកកើតឡើងវិញទៅកាន់ទីតាំង ដែលមានតម្រូវការទូទាំងប្រទេស បង្កើនភាពជឿជាក់ និងទាក់ទាញការវិនិយោគឯកជនកាន់តែច្រើន។

ដោយស្របតាមផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ឆ្នាំ២០២២-២០៤០ និងគោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពល ឆ្នាំ២០២២-២០៣០។ គម្រោងនេះនឹងជួយកាត់បន្ថយការបាត់បង់ថាមពលក្នុងដំណើរការបញ្ជូន និងបង្កើនសុវត្ថិភាពថាមពល៕


image_2026-02-06_15-20-49
ម៉ាឡេស៊ីទម្លាក់កញ្ចប់មូលនិធិជាង២៥ដុល្លារដល់សហគមន៍ចិន-ម៉ាឡេ ដើម្បីពង្រឹងសហគ្រាស

គូឡាឡាំពួរ ៖ រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសអំពីគំនិតផ្តួចផ្តើមផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន១០០លានរីងគីត ឬស្មើនឹងជាង២៥លានដុល្លារ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សហគមន៍ម៉ាឡេស៊ីដើមកំណើតចិន ដើម្បីពង្រីកលទ្ធភាពទទួលបានដើមទុនបន្ថែម។ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមនៃប្រទេសម៉ាឡេស៊ី លោកបណ្ឌិត ចិន ជី សឹង (Dr. Chin Chee Seong ) បានពិពណ៌នាគម្រោងមូនិធិនេះថា ហិរញ្ញប្បទាននេះល្អណាស់ មានអត្រាការប្រាក់ទាប មិនមានលក្ខខណ្ឌស្មុគស្មាញ និងមិនតម្រូវឱ្យមានទ្រព្យបញ្ចាំជាដើម។ លោកបានថ្លែងថា «នេះជាប្រភេទហិរញ្ញប្បទាន ដែលអាចជួយសហគ្រិនបានយ៉ាងជាក់ស្តែង ដែលពីមុនអាជីវកម្មភាគច្រើនត្រូវឆ្លងកាត់ដំណើរការដ៏ស្មុគស្មាញតាមធនាគារ។ បច្ចុប្បន្នដំណើរការត្រូវបានសម្រួលឱ្យកាន់តែងាយស្រួលជាមុន។ ខ្ញុំសង្ឃឹមថា ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមជាច្រើន នឹងដាក់ពាក្យស្នើសុំមូលនិធិនេះ»។ លោកប្រធានសមាគមបានបន្ថែមទៀតថា លក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានមូលនិធិ មានភាពបត់បែន ដោយអនុញ្ញាតឱ្យអាជីវកម្ម ដែលជនជាតិម៉ាឡេស៊ីដើមកំណើតចិន មានភាគហ៊ុនតិចជាង៥១ភាគរយ អាចដាក់ពាក្យសុំបាន ដរាបណាម្ចាស់ភាគហ៊ុនភាគធំ គឺជាជនជាតិម៉ាឡេស៊ី។ លោកក៏បានអំពាវនាវឱ្យធនាគារពិនិត្យមើលពាក្យស្នើសុំឱ្យបានឆាប់រហ័ស ហើយបញ្ជាក់ថា បើមានបញ្ហាណាមួយ អាចបញ្ជូនមកសមាគមវិញ ដើម្បីជួយសម្របសម្រួលបន្ថែមទៀត។ ព្រមជាមួយគ្នានេះដែរ លោក គូង លីនឡុង (Koong […]

image_2026-02-06_16-00-03
ឥណ្ឌាទម្លាក់កញ្ចប់ថវិកា២៤លានដុល្លារ ដើម្បីកែលម្អផ្លូវថ្នល់សម្រាប់ដឹកផ្លែប៉ោមទៅកាន់ទីផ្សារ

ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា តាមរយៈក្រសួងដឹកជញ្ជូន និងផ្លូវថ្នល់ បានអនុម័តជាគោលការណ៍នូវទឹកប្រាក់ប្រមាណ ២៤លានដុល្លារ ក្រោមមូលនិធិហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រាប់គម្រោងសាងសង់ និងកែលម្អផ្លូវ នៅក្នុងរដ្ឋហ៊ីម៉ាចាល់ ប្រទេស (Himachal Pradesh) ដែលស្ថិតនៅជាប់តំបន់ភ្នំហិមពាន្ត ដើម្បីលើកកម្ពស់ការដឹកជញ្ជូនផលិតផលផ្លែប៉ោម នៅក្នុងតំបន់ត្រជាក់នេះ។ ការអនុម័តកញ្ចប់ថវិកានេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងញូវដេលី រវាងអភិបាលរដ្ឋហ៊ីម៉ាចាល់ ប្រទេស និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងផ្លូវថ្នល់ឥណ្ឌា ដែលបានពិភាក្សាអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងរដ្ឋ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា បានឱ្យដឹងថា ផ្លូវទាំងនេះឆ្លងកាត់ស្រុកមួយចំនួន ដែលគេរំពឹងថា នឹងជួយកែលម្អការតភ្ជាប់ផ្នែកដឹកជញ្ជូនផលិតផលសាកវប្បកម្ម ជាពិសេសផ្លែប៉ោម ដោយបង្កើនលទ្ធភាពចូលទៅដល់ទីទីផ្សារ និងកាត់បន្ថយការចំណាយដឹកជញ្ជូនរបស់កសិករ។ ក្នុងឱកាសជួបពិភាក្សាគ្នានេះដែរ លោកអភិបាលរដ្ឋហិម៉ាចាល់ ប្រទេស ក៏បានស្នើសុំថវិកាបន្ថែមសម្រាប់ការជួសជុល និងថែទាំផ្លូវ និងស្ពានមួយចំនួនទៀត ដោយសារតែស្ថានភាពភូមិសាស្ត្រដីដាំដំណាំប៉ោមនេះ គឺជាតំបន់ភ្នំ ហើយផ្លូវងាយឆាប់ខូចឡើងវិញ នៅក្នុងរដូវវស្សា។ ជាមួយគ្នានេះ លោកបានផ្តល់ព័ត៌មានថ្មីៗអំពីផ្លូវជាតិសំខាន់ៗនៅក្នុងរដ្ឋ ដែលតភ្ជាប់កាន់ទីប្រជុំស្រុក ខេត្តក្រុង និងភ្ជាប់ជាមួយរដ្ឋជិតខាង ហើយបានលើកឡើងពីតម្រូវការក្នុងការបង្កើនចំនួនផ្លូវរូងក្រោមដី នៅក្នុងគម្រោងកែលម្អផ្លូវផងដែរ។ លោកអភិបាលរដ្ឋក៏បានស្នើឱ្យពន្លឿនការរៀបចំរបាយការណ៍គម្រោងលម្អិត សម្រាប់ផ្លូវបួនគន្លងក្នុងកញ្ចប់គម្រោងទី៥ ចំពោះផ្លូវវាងសំខាន់ៗមួយចំនួនទៅកាន់តំបន់ភាគខាងជើង។ […]

90522058_551758955445168_727816834333540352_n
រដូវបុណ្យចូលឆ្នាំចិន-វៀតណាម តម្លៃផ្លែមៀនស្រស់អាចនឹងហក់ឡើងជាង៥០ ០០០រៀលក្នុងមួយគីឡូក្រាម

ដោយ នៅ ស៊ីវុត្ថា ភ្ហំពេញ៖ តម្លៃផ្លែមៀនស្រស់នៅកោះក្របី និងកោះអន្លង់ចិន  ខេត្តកណ្តាល អាចនឹងហក់ឡើងដល់ជាង៥០ ០០០រៀលក្នុងមួយគីឡូក្រាម ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តិទៅនៅក្នុងអំឡុងសប្តាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ លោក ពៅ តូច កសិករដាំផ្លែមៀននៅកោះក្របី បានប្រាប់ទូរទស្សន៍ ARDB ថា ការផ្គត់ផ្គង់ផ្លែមៀនសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមនាពេលខាងមុខនេះ នឹងមានការខ្វះខាតច្រើនព្រោះការប្រមូលផលផ្លែមៀនក្នុងតំបន់ មានចំនួនតិចតួច បើធៀបនឹងឆ្នាំទៅ។ លោកពន្យល់ថា  ការប្រមូលផលផ្លែមានមៀនស្រស់មានចំនួនតិច ក៏ដោយសាដើមមៀនមួយចំនួនបានងាប់ ព្រោះតែទឹកជន់លិច កាលពីប៉ុន្មានឆ្នាំមុន ហើយបច្ចុប្បន្នកសិករផ្សេងទៀតកំពុងតែដាំដុះថ្មី បន្ថែម ដែលអាចនឹងទទួលបានផលក្នុងរយៈពេលពីរឬបីឆ្នាំទៀត ។ លោកសង្កត់ធ្ងន់ទៀតថា  តាមការរំពឹងទុករបស់លោក ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមនាពេលខាងមុខនេះ តម្លៃផ្លែមៀនស្រស់អាចនឹងកើនឡើងដល់ជាង៥០​ ០០០រៀលក្នុងមួយគីឡូក្រាម ព្រោះមានតម្រូវការច្រើន និងការខ្វះខាតការផ្គត់ផ្គង់ពីកសិករ ជាពិសេសពីតំបន់ដាំដុះទៅកាន់ទីផ្សារ។ បើតាមលោក ពៅ តូច, ការប្រមូលផលផ្លែមៀនមានពីរដូវកាល គឺនៅខែវស្សាគេហៅផ្លែមៀនតាមរដូវកាល។ ចំណែកខែប្រាំង គេហៅថា មៀនចន្លក់ ឬមៀនខុសរដូវ។ ចំពោះដើមមៀនខុសរដូវនេះ ងាយនឹងងាប់ បើសិនជាមានទឹកជនជោរច្រើនហួសប្រមាណ។ ចំណែកកសិករដាំមៀននៅកោះអន្លង់ចិន […]

image_2026-02-05_10-03-07
តម្លៃបន្លែកាន់តែឡើងខ្ពស់នៅម៉ាឡេស៊ី ក្នុងឱកាសបុណ្យសាសនហិណ្ឌូ និងបុណ្យចូលឆ្នាំចិន​

ប៉េណាំង៖ នៅប្រទេសម៉ាឡេស៊ី អ្នកប្រើប្រាស់នៅរដ្ឋប៉េណាំងកំពុងរាយការណ៍ពីតម្លៃខ្ពស់សម្រាប់បន្លែ និងអាហារផ្សេងទៀត មុនពិធីបុណ្យសាសនាហិណ្ឌូសម្រាប់ប្រជាជនម៉ាឡេដើមកំណើតឥណ្ឌា និងបុណ្យចូលឆ្នាំឆ្នាំប្រពៃណីចិន។ សមាគមសាសនិកហិណ្ឌូ នៅរដ្ឋប៉េណាំង ភាគខាងលិចប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារតាមផ្ទះ និងអ្នកកាន់សាសនាហិណ្ឌូ ដែលរៀបចំពិធីបុណ្យបែបសាសនានេះ។ យោងតាមសមាគមនេះ បានឱ្យដឹងថា​ ការស្ទង់មតិនៅតាមហាងលក់រាយ និងទីផ្សារធម្មតា បានរកឃើញថា តម្លៃរបស់របរចាំបាច់ចំនួន១៥មុខ បានកើនឡើងក្នុងរយៈពេលមួយខែ ចន្លោះពី១៤ភាគរយ ទៅ១០០ភាកករយ។ ប្រធានសមាគមបានប្រាប់កាសែតរបស់ម៉ាឡេស៊ីថា “ផ្លែប៉េងប៉ោះបានកើនឡើងថ្លៃទ្វេដង ក្នុងតម្លៃពី២,៥រីងគីត ទៅ៥រីងគីត ដែលស្មើនឹងប្រហែល០,៥៣ដុល្លារ ទៅ១,០៥ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកមើមខ្ញី និងផ្លែត្រប់ បានឡើងថ្លៃ៨៧,៥ភាគរយ និង៧១,៤ភាគរយ។ លោកបានមានប្រសាសន៍ថា ចំណែកបន្លែផ្សេងទៀត រួមមានពោតបារាំង ផ្កាខាត់ណា សណ្តែកកួរ និងផ្លែម្រុំ បានឡើងថ្លៃចន្លោះពី៤០ភាគរយ ទៅ៥០ភាគរយ។ ម្ទេសខ្ចី និងម្ទេសទុំ ខ្ទឹមបារាំង ស្ពៃក្តោប ក្រូចឆ្មារ និងការ៉ុត បានកើនឡើងថ្លៃចន្លោះពី១៣ភាគរយ ទៅជាង៣៣ភាគរយ។ ផ្លែស្វាយ និងផ្លែដូងទំហំមធ្យម ដែលត្រូវបានគេពេញនិយមប្រើនៅក្នុងពិធីបុណ្យសាសនាហិណ្ឌូ បានកើនឡើងថ្លៃ១០០ភាគរយ និង៤០ភាគរយ។ លោកប្រធានសមាគមបាននិយាយថា […]

កាលវិភាគផ្សព្វផ្សាយ