កសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ដ៏ធំ នៅអូស្ត្រាលី មានទោសពីបទបំពានច្បាប់បរិស្ថាន

image_2025-09-16_08-39-18

ឃ្វីនឡែន៖​ ក្រុមហ៊ុនវារីវប្បកម្មដ៏ធំមួយ នៅក្នុងរដ្ឋឃ្វីនឡែន ប្រទេសអូស្ត្រាលី  ត្រូវ​តុលាការ​រក​ឃើញ​ថា​ មានទោស​ក្នុង​ការ​ធ្វើ​កសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ ដោយ​មិន​សមស្របតាម​ប្រព័ន្ធ​បរិស្ថាន​ជា​ចាំ​បាច់ និង​ការរំលោភ​បំពាន​ផ្សេងៗ​ទៀត​ពាក់ព័ន្ធនឹង​ច្បាប់​ការពារ​បរិស្ថាន​របស់​ប្រទេសអូស្ត្រាលី។

តុលាការរដ្ឋឃ្វីនឡែនរបស់អូស្ត្រាលី បានបើកសវនាការជំនុំជម្រះសំណុំរឿងក្រុមហ៊ុនចិញ្ចឹមត្រីឆ្ពង់ និងរកឃើញថា ក្រុមហ៊ុនពិតជាបានបង្ហូរទឹកកខ្វក់មានសារធាតុពុលស្ពាន់ស៊ុលហ្វាត ដោយខុសច្បាប់ចូលទៅក្នុងព្រែកធម្មជាតិនៅជិតកសិដ្ឋានចិញ្ចឹមត្រី។

តុលាការបានបើកសវនាការ និងបានរកឃើញថា ក្រុមហ៊ុនវារីវប្បកម្ម មួយនេះបានបញ្ចេញប្រតិកម្មតបវិញនៅពេលសម្រេចចិត្តស្តុកទុកទឹកនៅក្នុងកសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ ដោយគ្មានការយល់ព្រមពីផ្នែកបរិស្ថានឱ្យបានត្រឹមត្រូវជាមុនសិន។

នាយកដ្ឋានបរិស្ថានរបស់រដ្ឋឃ្វីនឡែន បានប្តឹងចោទប្រកាន់ចំនួនប្រាំបីបទល្មើសលើក្រុមហ៊ុនវារីវប្បកម្ម ជុំវិញសកម្មភាពរបស់ខ្លួន ដែលពីមុនជាកសិដ្ឋានចិញ្ចឹមបង្គា ប៉ុន្តែក្រុមហ៊ុនបានទិញ កាលពីឆ្នាំ២០២១​​ ហើយធ្វើជាកសិដ្ឋានចិញ្ចឹមត្រីឆ្ពង់។

ចៅក្រមតុលាការរដ្ឋឃ្វីនឡែន បានជំនុំជម្រះអំពីទីតាំងកសិដ្ឋានចិញ្ចឹមត្រីនេះ ដែលមានសិទ្ធិផ្នែកបរិស្ថានក្នុងការចិញ្ចឹមសត្វបង្គាបង្កងក្តាម នៅពេលក្រុមហ៊ុនបានចាប់ផ្តើមស្តុកទឹកក្នុងទុកស្រះសម្រាប់ចិញ្ចឹមត្រីឆ្ពង់ កាលពីឆ្នាំ២០២២។

ក្រុមហ៊ុនគ្រប់គ្រងកសិដ្ឋាន​បាន​បដិសេធថា ខ្លួនមិន​មាន​ទោស​ចំពោះ​បទ​ល្មើស​ចំនួនប្រាំបីករណី  រួម​មាន​ការ​អនុវត្ត​សកម្មភាព​ពាក់ព័ន្ធ​បរិស្ថាន​ដោយ​គ្មាន​សមត្ថកិច្ច និងពីរករណីផ្សេងទៀត ពាក់ព័ន្ធនឹងការ​មិន​គោរព​តាម​ការ​ណែនាំ​ពី​មន្ទីរ​បរិស្ថាន។

កាលពីចុងសប្តាហ៍មុន​ ចៅក្រមជំនុំជម្រះបានរកឃើញថា ក្រុមហ៊ុនមានពិរុទ្ធភាពក្នុងបទល្មើសនីមួយៗ ដែលបានកើតឡើងក្នុងរង្វង់ឆ្នាំ២០២២ និង២០២៣។

សវនាការបានពិនិត្យលើភស្តុតាងរបស់ប្រធានអ្នកវិទ្យាសាស្ត្រផ្នែកវារីវប្បកម្មប្រចាំរដ្ឋឃ្វីនឡែន រួមទាំងឃ្លីបវីដេអូនិយាយជាមួយអ្នកស៊ើបអង្កេត ដែលក្នុងនោះ ប្រធានកសិដ្ឋានបាននិយាយថា ក្រុមហ៊ុនគឺជាពលរដ្ឋធ្វើអាជីវកម្មដ៏ល្អ មិនធ្វើសកម្មភាពបំពានច្បាប់ឡើយ។

នៅក្នុងពេលជំនុំជម្រះ ក្រុមហ៊ុនបាននិយាយថា ការរំដោះទឹកចេញពីស្រះចិញ្ចឹមត្រីឆ្ពង់ គឺធ្វើឡើងដោយស្របច្បាប់ ពីព្រោះទឹកនឹងចូលទៅក្នុងស្រះសម្រាប់ចិញ្ចឹមបង្គា សិន មុននឹងបង្ហូរដោយផ្ទាល់ចូលទៅក្នុងប្រឡាយ ដែលហូរចាក់ចូលទៅក្នុងព្រែកធម្មជាតិនៅក្បែរនោះ។

លោកចៅក្រម បាននិយាយថា កសិដ្ឋានបានសារភាពដោយស្មោះត្រង់ថា ខ្លួនបានចាប់ផ្តើមដាក់ត្រីចិញ្ចឹមនៅក្នុងកសិដ្ឋាន មុនពេលមានមន្ត្រីបរិស្ថានចូលមកសួរដេញដោលពីបច្ចេកទេស។ ប្រសិនបើមានការកំណត់ចំនួនត្រី ដែលបានដាក់ចិញ្ចឹមមែននោះ ក្រុមហ៊ុននឹងមិនចាំបាច់បង្ហូរទឹកចេញនោះទេ។

ក្រុមហ៊ុនបាននិយាយថា ការសម្រេចចិត្តរបស់ខ្លួនមិនគោរពតាមការណែនាំរបស់នាយកដ្ឋានបរិស្ថានអំពីការគ្រប់គ្រងទឹកនៅនឹងកន្លែង គឺសមហេតុផល ព្រោះការមិនបង្ហូរទឹកចេញខ្លះនឹងនាំឱ្យត្រីងាប់យ៉ាងច្រើន។

ទោះជាយ៉ាងណាក៏ដោយ ចៅក្រមបានរកឃើញថា ហានិភ័យបានកើតឡើងដោយសារតែក្រុមហ៊ុនបានស្តុកទុកទឹកក្នុងកសិដ្ឋានសម្រាប់ចិញ្ចឹមត្រីឆ្ពង់ ដោយមិនមានការដឹងឮពីមន្ត្រីបរិស្ថានឡើយ។

បទចោទប្រកាន់ប្រាំករណីក្នុងចំណោមប្រាំបីករណី ដែលវារីវប្បកម្មចិញ្ចឹមត្រី ត្រូវមានទោស គឺពាក់ព័ន្ធនឹងការបង្ហូរទឹកកកខ្វក់មានជាតិពុលស្ពាន់ស៊ុលហ្វាត ចូលទៅក្នុងព្រែកធម្មជាតិនៅក្បែរកសិដ្ឋាននេះ។

សារធាតុស្ពាន់ស៊ុលហ្វាត គឺជាវត្ថុធាតុសម្រាប់កម្ចាត់សត្វល្អិតតាមស្តង់ដារនៅក្នុងវិស័យវារីវប្បកម្ម ហើយក្រុមហ៊ុនចិញ្ចឹមត្រីមានលិខិតអនុញ្ញាតឱ្យប្រើប្រាស់ពិតប្រាកដមែន។ ទោះជាយ៉ាងណាក៏ដោយ ចៅក្រមជំនុំជម្រះបានរកឃើញថា ក្រុមហ៊ុនមិនបានធ្វើតេស្តមើលកម្រិតសារធាតុពុលរបស់ស្ពាន់ស៊ុលហ្វាត នៅក្នុងទឹករបស់កសិដ្ឋាននោះទេ។ ដូច្នេះការខកខានមិនបានធ្វើតេស្តរកកម្រិតសារធាតុពុលរបស់ស្ពាន់ស៊ុលហ្វាត ដែលហូរចូលចូលទៅតាមព្រែកធម្មជាតិ គឺជាមានកំហុសពិតប្រាកដមែន។

លោកនាយកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ ក៏ត្រូវបានតុលាការរកឃើញថា មានទោសដោយសារមិនបានធ្វើតេស្តរកសារធាតុគីមីពុលឱ្យស្របតាមច្បាប់ការពារបរិស្ថាន។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន បានឱ្យដឹងថា កសិដ្ឋាននេះមានស្រះចិញ្ចឹមត្រីឆ្ពង់ចំនួនប្រាំមួយ ហើយធ្លាប់បានផ្គត់ផ្គង់ត្រីដល់ជាង៣០ប្រទេស និងដំណើរការកម្មវិធីបង្កាត់ពូជត្រីឈានមុខគេលើពិភពលោក៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ