ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្តល់អនុសាសន៍៤ចំណុច ដើម្បីពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ

photo_2025-09-12_06-37-42

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ចំណុច ដើម្បីពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ។

អនុសាសន៍សំខាន់ៗ របស់ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដល់គ្រប់ភាគីពាក់ព័ន្ធជាពិសេស ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល ក្រុមហ៊ុន និងសហគ្រាស ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ ដូចខាងក្រោម៖

ទី១៖ ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ត្រូវបន្តកិច្ចសហការស្អិតល្មួត ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវផលិតផលក្នុងស្រុក តាមរយៈការរៀបចំវេទិកា ឬពិព័រណ៍ ដូចកម្មវិធីនាពេលនេះ ព្រមទាំងត្រូវផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញផ្សព្វផ្សាយសង្គម និងបណ្តាញព័ត៌មាន ទាំងជាតិ និងអន្តរជាតិ។

ទី២៖ ក្រុមហ៊ុន ឬសហគ្រាស ក៏ដូចជាអ្នកផលិតទាំងឡាយ ត្រូវបន្តប្រឹងប្រែងស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងផលិតកម្មរបស់ខ្លួន ដោយត្រូវផលិតទំនិញ ដែលមានគុណភាពខ្ពស់ បរិមាណសមស្រប និងថ្លៃដើមទាប សំដៅពង្រីកទីផ្សារ និងកសាងម៉ាក ដែលមានអត្តសញ្ញាណជាផលិតផលខ្មែរ។ ទន្ទឹមនឹងនេះដែរ គិតគូររៀបចំផែនការយុទ្ធសាស្ត្ររយៈពេលមធ្យម និងវែងឲ្យបានសមស្របទៅនឹងបរិបទសង្គម និងតម្រូវការនៃទីផ្សារ។

ទី៣៖ ក្រុមហ៊ុន ឬសហគ្រាស និងអ្នកផលិត គួរពិចារណាចងក្រង ឬបង្កើតសម្ព័ន្ធភាពរវាងអ្នកផលិត និងអ្នកផ្គត់ផ្គង់ សំដៅធ្វើការផ្គត់ផ្គង់ឲ្យគ្នាទៅវិញទៅមកនូវវត្ថុធាតុដើម និងសេវាកម្មក្នុងស្រុក មុននឹងធ្វើការនាំចូលពីក្រៅប្រទេស ដែលការណ៍នេះនឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន បំពេញតម្លៃបន្ថែមឲ្យគ្នាទៅវិញទៅមក និងធានានូវចីរភាពនៃខ្សែច្រវាក់ ផលិតកម្ម និងភាពប្រកួតប្រជែងខ្ពស់។

ទី៤៖ សូមលើកទឹកចិត្តម្ចាស់សហគ្រាសក្នុងស្រុកគ្រប់ប្រភេទទាំងអស់ ទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមា ពីការគាំទ្រទាំងឡាយរបស់រាជរដ្ឋាភិបាល ដូចបានគូសបញ្ជាក់ខាងលើ ដើម្បីបន្តអភិវឌ្ឍខ្លួនបង្កើនសមត្ថភាព និងផលិតភាព។ ជាពិសេស តាមរយៈការលើកកម្ពស់សហគ្រិនភាព ការចាប់យកបច្ចេកវិទ្យាឌីជីថល និងការបង្កើនភាពធន់ សំដៅឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃនិន្នាការតំបន់ និងសកល ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាលឲ្យបានពេញលេញក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកទឹកចិត្តដល់ម្ចាស់សហគ្រាសក្នុងស្រុកទាំងឡាយឱ្យចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការកសាងសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន ការពង្រឹងអនុលោមភាព ការកែលម្អអភិបាលកិច្ចធុរកិច្ច ការវិនិយោគលើស្តង់ដារគុណភាព សុវត្ថិភាព អនាម័យ និងការទទួលខុសត្រូវចំពោះបរិស្ថានផងដែរ។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបញ្ជាក់ថា ចំណុចទាំងនេះមិនមែនត្រឹមតែជាការតម្រូវរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចង់បាន និងការរំពឹងទុករបស់អតិថិជន វិនិយោគិន និងទីផ្សារផងដែរ។ ការណ៍នេះ តម្រូវឲ្យមានការផ្លាស់ប្តូរផ្នត់គំនិត ដូចដែលលោកធ្លាប់បានលើកកន្លងមក ពីការយល់ឃើញថា «អនុលោមភាព គឺជាបន្ទុក» មកជាការទទួលស្គាល់ថា «អនុលោមភាព គឺជាការវិនិយោគជាយុទ្ធសាស្ត្រ៕​ ដោយ ហៃ ស៊ីណា


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ