ឥណ្ឌា​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី និង​ចិន

image_2025-09-03_10-16-21

ធានជីន៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី (Narendra Modi) បានជួបពិភាក្សារជាមួយប្រធានាធិបតីរុស្ស៊ី លោក​ វ៉្លាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន​ លោក ស៊ី ជីនភីង (Xi Jinping) ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលមេដឹកនាំទាំងបីបានបង្ហាញខ្លួនជាសាធារណៈដោយកាន់ដៃគ្នា។

លោកប្រធានាធិបតីចិន បាននិយាយទៅកាន់កិច្ចប្រជុំកំពូលជាមួយនឹងសុន្ទរកថា ដែលរិះគន់ «ចិត្តគំនិតនៃសង្រ្គាមត្រជាក់» និង «ការសម្លុត» ដោយមិនបញ្ចេញឈ្មោះដោយផ្ទាល់ទៅកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ។

ក្រោយមកលោកបានប្រកាសអំពី «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ដោយអំពាវនាវឱ្យមានប្រព័ន្ធលើកកម្ពស់ការរួមបញ្ចូលជាជាងការបំបែក។  កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ បានបញ្ចប់ដោយចេញសេចក្តីប្រកាសរួមមួយ ដែលបណ្តាប្រទេសជាសមាជិក បានប្រឆាំងនឹង «វិធានការបង្ខិតបង្ខំជាឯកតោភាគី» រួមទាំងទណ្ឌកម្មសេដ្ឋកិច្ច ដែលបំផ្លាញច្បាប់អន្តរជាតិ និងដើរផ្ទុយទៅនឹងបទដ្ឋានគតិយុត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការសហប្រជាជាតិ។

លោក ណារិនដ្រា មូឌី បានពណ៌នាកិច្ចប្រជុំកំពូលនេះថា ជាឱកាសសម្រាប់ប្រទេសឥណ្ឌា ដោយបង្ហាញពីសារៈសំខាន់នៃការតភ្ជាប់ និងការធ្វើពាណិជ្ជកម្មក្នុងចំណោមរដ្ឋជាសមាជិក។

លោកបាននិយាយថា «ឥណ្ឌាតែងតែជឿថា ការតភ្ជាប់ដ៏រឹងមាំមួយនេះមិនត្រឹមតែជួយជំរុញពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទ្វារទៅរកកំណើន និងការជឿទុកចិត្តផងដែរ»។

លោក ណារិនដ្រា មូឌី ក៏បានជួបប្រជុំដាច់ដោយឡែកជាមួយលោក ស៊ី ជីន​ភីង ដោយភាគីទាំងពីរបានសង្កត់ធ្ងន់ថា ពួកគេគឺជាដៃគូ មិនមែនជាគូប្រជែងឡើយ។

លោក ណារិនដ្រា មូឌី និងលោក ​ វ៉្លាឌីមៀ ពូទីន បានពិភាក្សាគ្នាចែករំលែកទស្សនៈទៅវិញទៅមកក្នុងរយៈពេលមួយម៉ោង ក្នុងអំឡុងពេលជិះរថយន្តជាមួយគ្នា បន្ទាប់មកលោក ណារិនដ្រា មូឌី និយាយបានប្រាប់លោក លោក ​ វ៉្លាឌីមៀ ពូទីន ថា «ប្រជាជនឥណ្ឌាចំនួន១,៤ពាន់លាននាក់កំពុងរង់ចាំដោយក្តីរំភើប» ដើម្បីស្វាគមន៍លោកនៅចុងឆ្នាំនេះ។

ជំនួប​នេះ​បាន​កើត​ឡើង​ខណៈ​ភាព​តានតឹង​រវាង​ឥណ្ឌា និង​អាម៉េរិក ​បាន​កើន​ឡើងក្នុងពេលថ្មីៗនេះ  បន្ទាប់ពីលោក ដូណាល់ ត្រាំ បានដាក់ពន្ធ៥០ភាគរយលើទំនិញឥណ្ឌា ដោយបង្កើនអត្រាពីរដង ដើម្បីកៀបសង្កត់ឥណ្ឌា ដែលនៅតែបន្តទិញប្រេងពីរុស្ស៊ី។

លោក ណារិនដ្រា មូឌី បាន​ហៅ​ពាណិជ្ជកម្ម​អាម៉េរិក​ជាមួយ​ឥណ្ឌា​ថា ​ជា ​«​គ្រោះ​មហន្តរាយ​តែ​ម្ខាង»។  ប៉ុន្តែមន្ត្រីរដ្ឋាភិបាលឥណ្ឌា បានអះអាងថា ប្រទេសឥណ្ឌានឹងមិនបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ីឡើយ៕


697082782_1435758145262738_285231265578006568_n
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលថ្មីៗនេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី១៣ ខែឧសភានេះ បានឱ្យដឹងថា​ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវអគ្គទេសាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព, បរិយាបន្ន, ភាពធន់នឹងវិបត្តិ និងសមធម៌។ ក្នុងទស្សនវិស័យវែងឆ្ងាយប្រកបដោយក្តីសង្ឃឹម, ជឿជាក់ និងឆន្ទៈ មោះមុត, “បច្ចេកវិទ្យា” ត្រូវបានកំណត់យកជាអាទិភាពគន្លឹះមួយថ្មី ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅបម្រើបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ក្រោមម្លប់សុខសន្តិភាព, វិបុលភាព និងវឌ្ឍនភាព។ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ និងកំណើនផលិតភាពសេដ្ឋកិច្ច ប្រកបដោយពិពិធភាព និងជវភាព ដោយមានការរួមចំណែកពីវិស័យឯកជន ជាពិសេស ធុរកិច្ចថ្មី (Startup)។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចជូនគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដឹកនាំសម្របសម្រួលរៀបចំ «សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ […]

IMG_7196
ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំកសិករក្នុងស្រុកស្អាង គួរកាត់បន្ថយជីគីមី ដោយប្រើផ្សំជាមួយជីកំប៉ុស​ ដើម្បីកាត់បន្ថយថ្លៃដើម

ស្រុកស្អាង ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB) បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ដោយមានការចូលរួមពី លោក ឃុត ផល្លា អភិបាលរងនៃគណៈអភិបាលស្រុកស្អាង,មន្ត្រីមន្ទីរកសិកម្មខេត្ត, លោកមេឃុំ មន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន៦១០នាក់។ ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ផ្តាំផ្ញើដល់កសិករថា ការជួបជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងធំ២ ទី១ ណែនាំពីសមាគមបណ្តាញកសិករតេជោ ជាខែលការពារកសិករមិនឱ្យរងា ក្នុងករណីមានការរំលោភបំពានដោយខុសច្បាប់ណាមួយ។ សមាគមបណ្តាញកសិករតេជោ ជាស្ពានហិរញ្ញវត្ថុ ពាក់ព័ន្ធនិងកម្ចីកសិកម្មក្នុងវិស័យដាំដុះ និងចិញ្ចឹមសត្វ ដែលមានធនាគារ ARDB ចាំជួយសម្របសម្រួលកសិករគ្រប់ពេល ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ គោលបំណងទី២ គឺការធ្វើកសិកម្មយ៉ាងណាឱ្យចំណេញ […]

image_2026-05-15_09-48-41
ម៉ាឡាវី និងឡាវ ពង្រីកកម្មវិធីកាត់បន្ថយថ្នាំសម្លាប់សត្វល្អិត និងវិធានការចម្រុះការពារដំណាំ

វៀងច័ន្ទ៖ អស់រយៈពេលជាច្រើនទសវត្សមកហើយ ថ្នាំសម្លាប់សត្វល្អិតបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម នៅប្រទេសម៉ាឡាវី ដោយគាំទ្រដល់ផលិតកម្មដំណាំ និងទិន្នផល។ ទោះបីជាយ៉ាងណាក៏ដោយ ច្បាប់ធូរលុង ការគ្រប់គ្រងមិនមានសុវត្ថិភាព និងការព្រួយបារម្ភអំពីបរិស្ថាន បានបង្កើនសម្ពាធលើវិស័យនេះ។ នៅចន្លោះឆ្នាំ២០១៥ និង២០២៣ គម្រោងមូលនិធិបរិស្ថានសកល មានទឹកប្រាក់ចំនួន២,៥៥លានដុល្លារ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងវិញនូវការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះ ផ្តោតលើពង្រឹងវិធានការច្បាប់ ប្រព័ន្ធបោះចោល និងការបណ្តុះបណ្តាលកសិករ។ គម្រោងនេះបានគាំទ្រដល់ការពិនិត្យសើរើឡើងវិញនូវច្បាប់ស្តីពីថ្នាំសម្លាប់សត្វល្អិតជាតិ និងបានបណ្តុះបណ្តាលបុគ្គលិកផ្នែកច្បាប់ អំពីការចុះបញ្ជីថ្នាំសម្លាប់សត្វល្អិត ការត្រួតពិនិត្យ ការអនុវត្ត និងការគ្រប់គ្រងវដ្តជីវិត។ អ្នកសម្របសម្រួលក្រុមប្រឹក្សាគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត នៅប្រទេសម៉ាឡាវី និងជាអតីតអ្នកសម្របសម្រួលថ្នាក់ជាតិ សម្រាប់គម្រោងមូលនិធិបរិស្ថានសកល បានមានប្រសាសន៍ថា យើងបានវិនិយោគយ៉ាងច្រើនលើការពង្រឹងប្រព័ន្ធច្បាប់ មិនមែនគ្រាន់តែដោះស្រាយបញ្ហាភ្លាមៗនោះទេ។ ហេតុនេះបានធ្វើឱ្យប្រទេសម៉ាឡាវីគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតបានល្អប្រសើរក្នុងវដ្តជីវិតទាំងមូល ចាប់ពីការនាំចូលរហូតដល់ការបោះចោល។ គម្រោងនេះក៏បានបង្ហាញផែនការយុទ្ធសាស្ត្រសម្រាប់ក្រុមប្រឹក្សាត្រួតពិនិត្យថ្នាំសម្លាប់សត្វល្អិត និងពង្រឹងកិច្ចសហការជាមួយការិយាល័យស្តង់ដារ ម៉ាឡាវី និងក្រសួងកសិកម្ម។ ចំណែកវិធានការបរិស្ថាន រួមមានការបំផ្លាញចចោលថ្នាំសម្លាប់សត្វល្អិត ដែលលែងប្រើប្រមាណ២០៨តោន រួមទាំងសមាសធាតុសរីរាង្គបំពុលជាប់បានយូរ តាមរយៈការដុតក្នុងសីតុណ្ហភាពខ្ពស់។ រីឯកាកសំណល់កខ្វក់ចំនួន៤០តោនទៀត ត្រូវបានកាប់ចោលយ៉ាងមានសុវត្ថិភាពនៅក្នុងកន្លែងចាក់សំរាម។ ប្រព័ន្ធសាកល្បងសម្រាប់គ្រប់គ្រងសំបកធុងថ្នាំសម្លាប់សត្វល្អិត ក៏ត្រូវបានណែនាំ និងបន្តគម្រោងលើសពីរយៈពេលកំណត់ ដោយមានការគាំទ្រពីភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មផលិតថ្នាំសម្លាប់សត្វល្អិត។ នៅកម្រិតកសិដ្ឋាន គម្រោងបណ្តុះបណ្តាលអំពីវិធានការចម្រុះការពារដំណាំ និងវិធីសាស្រ្តការពារដំណាំផ្សេងទៀត ក៏ត្រូវបានបន្តផងដែរ។ ស្ត្រីកសិករម៉ាឡាវី […]

700581847_966096872837149_3189571690137847169_n
ឧកញ៉ា ឡាយ ឈុនហួ បញ្ជាក់ថា ដើម្បីសម្រេចគោលដៅនាំចេញអង្ករមួយលានតោន រដ្ឋាភិបាលនិងវិស័យឯកជន ត្រូវសហការយ៉ាងជិតស្និទ្ធធ្វើការរួមគ្នាតាមខ្សែសង្វាក់ផលិតកម្មទាំងមូល

ភ្នំពេញ៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​ថ្លែងថា ដើម្បីសម្រេចគោលដៅនាំចេញអង្ករមួយលានតោន រដ្ឋាភិបាល និងវិស័យឯកជនត្រូវមានការសហការគ្នាយ៉ាងជិតស្និទ្ធ និងធ្វើការរួមគ្នាតាមខ្សែសង្វាក់ផលិតកម្មទាំងមូល។ លើសពីនេះប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបា​​នលើកឡើងថា ការកំណត់ផែនការនាំចេញអង្ករ ១ លានតោន អាចផ្តល់ផលប្រយោជន៍ជាច្រើនដល់កសិករ និងវិស័យស្រូវអង្ករកម្ពុជា ដូចជា៖ បង្កើនចំណូលរបស់កសិករ តាមរយៈការលក់ស្រូវបានតម្លៃល្អ និងមានទីផ្សារច្បាស់លាស់ និងជំរុញការផលិតស្រូវមានគុណភាពខ្ពស់ ដែលអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ជាពិសេស បង្កើនតម្លៃបន្ថែមក្នុងស្រុក ព្រោះកម្ពុជាអាចនាំចេញអង្ករ ជំនួសការលក់ស្រូវឆៅ និង​បង្កើតការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ច នៅក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ ដូចជាការដឹកជញ្ជូន កែច្នៃ និងនាំចេញ។ យោងតាម​របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលបួនខែ ដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណជិត៤៧ម៉ឺនតោន និងស្រូវសើមជាង២,៦លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។ បើគិតជាទឹកប្រាក់​នៃការនាំចេញ គឺសរុបជាង៨៤០លានដុល្លារ ដោយក្នុងនោះចំណូលនាំចេញអង្ករមានជាង២៦៦លានដុល្លារ។ កម្ពុជាទទួលបានចំណូលជាង២២៦លានដុល្លារ ពីការនាំចេញអង្ករប្រមាណ៤៦៩ពាន់តោន ក្នុង​រយៈ​ ពេលបួនខែ ឆ្នាំ២០២៦​។ ប្រទេសក្នុងសហគមន៍អាស៊ាន កំពុងក្ដោបក្ដាប់ទីផ្សារឈានមុខគេ ដោយបានបញ្ជា​ទិញ​អង្ករពីកម្ពុជា រហូត ដល់ជាង១៧ម៉ឺនតោន, ចិនឈរនៅលេខរៀងទី២ រីឯអឺរ៉ុបធ្លាក់មកត្រឹមលេខ៣។ សហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ