ក្រសួងកសិកម្មហ្វីលីពីនពិនិត្យមើលលទ្ធភាពគ្រប់គ្រងស្រូវស្តុកបម្រុងពាក់កណ្តាលជាមួយឈ្មួញឯកជន

nfa-rice-04262025

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីនកំពុងពិនិត្យមើលលទ្ធភាពបង្កើតប្រព័ន្ធគ្រប់គ្រងថ្មីមួយ ដែលនឹងធ្វើឱ្យអ្នកនាំចូលអង្ករចែករំលែកការទទួលខុសត្រូវជាមួយអាជ្ញាធរស្បៀងអាហារជាតិ ក្នុងការថែរក្សាស្តុកបម្រុងបណ្ដោះអាសន្នរបស់ប្រទេស ដែលជាផ្នែកនៃសំណើធ្វើវិសោធនកម្មច្បាប់ស្ដីពីការកំណត់ពន្ធលើអង្ករ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រសួងកសិកម្មបាននិយាយថា ផែនការនេះនឹងតម្រូវឱ្យពាណិជ្ជករស្របច្បាប់ ដើម្បីកាន់កាប់ផ្នែកមួយនៃទុនបម្រុងអង្ករជាតិជាមួយនឹងអាជ្ញាធរស្បៀងអាហារជាតិ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ហ្វីលីពីន លោក ហ្វ្រង់ស៊ីស្កូ ទៀវលូរ៉ែល (Francisco Tiu Laurel) បានប្រាប់សមាជិកព្រឹទ្ធសភាកាលពីសប្តាហ៍មុនថា ការរៀបចំនេះគឺក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀងដោយមិនត្រូវការការនាំចូលផ្តាច់មុខរបស់រដ្ឋឡើយ។

លោកបានមានប្រសាសន៍ថា « ប្រសិនបើយើងមានបំណងចង់មានស្តុកអង្ករសម្រាប់រយៈពេល២០ថ្ងៃ នោះយើងកំពុងគិតពីការបែកចែក ៥០-៥០ រវាងអាជ្ញាធរចំណីអាហារជាតិ និងវិស័យឯកជន»។

នៅក្រោមសំណើនេះ ការនាំចូលអង្ករនឹងត្រូូវអនុវត្តតាមគំរូ ដែលស្រដៀងនឹងកម្មវិធីរបស់រដ្ឋបាលគ្រប់គ្រងជាតិស្ករស ដែលមានតែឈ្មួញស្របច្បាប់ប៉ុណ្ណោះទទួលបានសិទ្ធិលក់ចែកចាយ។ ចំណែកអ្នក​នាំ​ចូល​ក៏​នឹង​​តម្រូវ​ឱ្យ​ទិញស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​សមរម្យ​សម្រាប់​ការ​ស្តុក​ទុក​បណ្ដោះអាសន្ន។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ដូច្នេះថា «តាមរយៈវិស័យឯកជន ការស្តុកទុកបណ្ដោះអាសន្ននូវផលិតផល ដែលបានមកពីកសិករក្នុងស្រុកដោយផ្ទាល់ វាក៏នឹងជួយកាត់បន្ថយការចំណាយលើការស្តុកបម្រុងរបស់រដ្ឋាភិបាលផងដែរ»។

បច្ចុប្បន្ននេះ ក្រសួងកសិកម្មបានអះអាងថា អាជ្ញាធរស្បៀងអាហារជាតិអាចទិញបានត្រឹមតែប្រហែលប្រាំភាគរយនៃទិន្នផលស្រូវសរុប ដែលភាគច្រើនសម្រាប់ប្រើប្រាស់នៅពេលមានគ្រោះមហន្តរាយ ដោយសារតែឃ្លាំងស្តុក និងឡសម្ងួតមិនទាន់គ្រប់គ្រាន់។

លោកបានមានប្រសាសន៍ថា ក្រសួងកសិកម្មត្រូវតែគ្រប់គ្រងឡើងវិញខ្លះ ដើម្បីទប់ស្កាត់ការផ្គត់ផ្គង់លើសតម្រូវការ ដែលនាំឱ្យតម្លៃកសិផលធ្លាក់ចុះ។

លោក​បាន​បន្ត​ថា​ «​អង្ករ​ជា​ទំនិញជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​សាធារណៈ​ច្រើន​ពេក​ ដូច្នេះមិន​អាច​ទុក​ឱ្យ​វិស័យ​ឯកជន​គ្រប់គ្រង​ទាំងស្រុង​នោះ​ទេ​»​។

មុនពេលច្បាប់កំណត់ពន្ធអង្ករនៅហ្វីលីពីនត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ២០១៩ អាជ្ញាធរជាតិស្បៀងរបស់ហ្វីលីពីន បានគ្រប់គ្រងស្ទើរតែទាំងស្រុងនៃការនាំចូលអង្ករក្រោមច្បាប់ឆ្នាំ១៩៧២។

ច្បាប់ឆ្នាំ១៩៧២ អនុញ្ញាតឱ្យមានការនាំអង្ករចូលដោយផ្ទាល់ និងកំណត់ថា តើពាណិជ្ជករឯកជនណាអាចនាំអង្ករចូលបាន ចំណែកអ្នកសម្រេចបានទទួលរងការរិះគន់ចំពោះប្រសិទ្ធភាពការងារ និងអំពើពុករលួយ។ ប៉ុន្តែ ច្បាប់ស្តីពីពន្ធលើអង្ករបានកែប្រែការផ្តល់សិទ្ធិផ្តាច់មុខនេះ ដោយបើកការនាំចូលអង្ករទៅកាន់វិស័យឯកជន និងកំណត់អាណត្តិរបស់អាជ្ញាធរស្បៀងអាហារជាតិហ្វីលីពីន ក្នុងការទប់ស្កាត់ការស្តុកបម្រុង និងការផ្គត់ផ្គង់អង្ករក្នុងគ្រាអាសន្ន។

ចំណែកចំណូលពន្ធលើអង្ករ ត្រូវបានបញ្ចូលទៅក្នុងមូលនិធិលើកកម្ពស់ការប្រកួតប្រជែងស្រូវអង្ករ ដើម្បីជួយដល់កសិករ តាមរយៈយន្តការ ការអភិវឌ្ឍន៍គ្រាប់ពូជ ឥណទាន និងសេវាកម្មបន្ថែម។

ប៉ុន្តែ ចាប់តាំងពីពេលនោះមក ក្រុមកសិករបានត្អូញត្អែរពីតម្លៃស្រូវអង្ករ ដែលធ្លាក់ថ្លៃ ខណៈពេលអ្នកបរិភាគបន្តជួបបញ្ហាតម្លៃលក់រាយខ្ពស់ពេក។ លើកនេះ ក្រសួងកសិកម្មហ្វីលីពីន បានអះអាងថា សំណើរបស់ខ្លួនមានគោលបំណងធ្វើឱ្យមានតុល្យភាពរវាងអង្ករ ដែលមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ និងប្រាក់ចំណូលកាន់តែប្រសើរសម្រាប់អ្នកផលិតក្នុងស្រុក៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ