ធនាគារ  ARDB ស្នើម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ បន្តប្រមូលទិញស្រូវឲ្យអស់លទ្ធភាពពីប្រជាកសិករ 

photo_2025-08-24_16-28-48

ខេត្តបាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានស្នើម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុននាំចេញអង្ករ ជុំវិញ​​ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ សូមបន្តប្រមូលទិញស្រូវឲ្យអស់លទ្ធភាពពីប្រជាកសិករបានកាន់តែច្រើន និងជាប្រចាំថ្ងៃ ដើម្បីជួយសម្រួលដល់ជីវភាពកសិករ។

ការស្នើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បែបនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយតំណាងម្ចាស់រោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញអង្ករ ដែលបានអញ្ញើញមកពី ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

គោលបំណងនៃកិច្ចជុំនេះ គឺដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដាក់ទិសដៅ និងពិនិត្យតាមដានវាយតម្លៃ ដោយផ្តោតលើ៖

១)-អំពីស្ថានភាពតម្លៃស្រូវសើម ដែលដឹកមកលក់ដល់រោងម៉ាស៊ីនមានការធ្លាក់ចុះក្នុងរដូវប្រមូលផលធំនេះ ដូចជាប្រភេទ OM ៥៤៥១/IR, សែនក្រអូប, ស្រូវស្រងែ ធៀបនឹងឆ្នាំមុន​

២)-អំពីបញ្ហាប្រឈមរបស់រោងម៉ាស៊ីនកិនស្រូវ ក្នុងស្ថានភាពភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវប្រមូលផលថ្មីមកដល់ និងបញ្ហាសន្និធិស្តុកស្រូវ-អង្ករសល់ពីឆ្នាំចាស់ ដែលមិនទាន់បានបញ្ចេញអស់

៣)-អំពីស្ថានភាពការនាំចេញអង្ករ ទៅទីផ្សារអន្តរជាតិ និងភាពមិនទាន់ច្បាស់លាស់ចំពោះការបញ្ជាទិញអង្ករពីកម្ពុជា ពីទីផ្សារអន្តរជាតិ

៤)-អំពីនិន្នាការទីផ្សារអង្ករអន្តរជាតិ និង​អំពីបញ្ហាប្រឈមនានា ពាក់ព័ន្ធវិស័យស្រូវអង្ករ និងសំណូមពរនានា។

ក្នុងឱកាសនេះ ឯកឧត្តមប្រតិភូ ក៏បានសម្តែងនូវចំណាប់អារម្មណ៍ថា ភាពជា​ដៃគូរវាងកសិករ និង​រោងម៉ាស៊ីន​កិនស្រូវគឺមិនអាចខ្វះបាន​ ពីព្រោះ​ភាពជោគជ័យរបស់កសិករ ក៏ជាភាពជោគជ័យយូរអង្វែងរបស់រោងម៉ាស៊ីនផងដែរ។

បន្ថែមលើនេះ ឯកឧត្តមប្រតិភូ​ បន្តជំរុញឱ្យរោងម៉ាស៊ីនកិនស្រូវទាំងអស់ប្រើប្រាស់ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលទទួលពីរាជរដ្ឋាភិបាលតាមរយៈធនាគារ  ARDB ឲ្យបានចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ហើយក្នុងករណីម្ចាស់រោងម៉ាស៊ីនកិនស្រូវ មានតម្រូវការឥណទានបន្ថែមសម្រាប់ទិញស្រូវ អាចធ្វើការទំនាក់ទំនងមកធនាគារ  ARDB ។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានសូមសំណូមពរដល់ម្ចាស់រោងម៉ាស៊ីនបន្តប្រមូលទិញស្រូវឲ្យអស់លទ្ធភាពពីប្រជាកសិករបានកាន់តែច្រើន និងជាប្រចាំថ្ងៃ ដើម្បីជួយសម្រួលដល់ជីវភាពកសិករ៕


697082782_1435758145262738_285231265578006568_n
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលថ្មីៗនេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី១៣ ខែឧសភានេះ បានឱ្យដឹងថា​ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវអគ្គទេសាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព, បរិយាបន្ន, ភាពធន់នឹងវិបត្តិ និងសមធម៌។ ក្នុងទស្សនវិស័យវែងឆ្ងាយប្រកបដោយក្តីសង្ឃឹម, ជឿជាក់ និងឆន្ទៈ មោះមុត, “បច្ចេកវិទ្យា” ត្រូវបានកំណត់យកជាអាទិភាពគន្លឹះមួយថ្មី ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅបម្រើបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ក្រោមម្លប់សុខសន្តិភាព, វិបុលភាព និងវឌ្ឍនភាព។ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ និងកំណើនផលិតភាពសេដ្ឋកិច្ច ប្រកបដោយពិពិធភាព និងជវភាព ដោយមានការរួមចំណែកពីវិស័យឯកជន ជាពិសេស ធុរកិច្ចថ្មី (Startup)។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចជូនគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដឹកនាំសម្របសម្រួលរៀបចំ «សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ […]

IMG_7196
ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំកសិករក្នុងស្រុកស្អាង គួរកាត់បន្ថយជីគីមី ដោយប្រើផ្សំជាមួយជីកំប៉ុស​ ដើម្បីកាត់បន្ថយថ្លៃដើម

ស្រុកស្អាង ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB) បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ដោយមានការចូលរួមពី លោក ឃុត ផល្លា អភិបាលរងនៃគណៈអភិបាលស្រុកស្អាង,មន្ត្រីមន្ទីរកសិកម្មខេត្ត, លោកមេឃុំ មន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន៦១០នាក់។ ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ផ្តាំផ្ញើដល់កសិករថា ការជួបជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងធំ២ ទី១ ណែនាំពីសមាគមបណ្តាញកសិករតេជោ ជាខែលការពារកសិករមិនឱ្យរងា ក្នុងករណីមានការរំលោភបំពានដោយខុសច្បាប់ណាមួយ។ សមាគមបណ្តាញកសិករតេជោ ជាស្ពានហិរញ្ញវត្ថុ ពាក់ព័ន្ធនិងកម្ចីកសិកម្មក្នុងវិស័យដាំដុះ និងចិញ្ចឹមសត្វ ដែលមានធនាគារ ARDB ចាំជួយសម្របសម្រួលកសិករគ្រប់ពេល ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ គោលបំណងទី២ គឺការធ្វើកសិកម្មយ៉ាងណាឱ្យចំណេញ […]

IMG_2089
ឯកឧត្តមបណ្ឌិត កៅ ថាច​ ណែនាំកសិករឱ្យស្វែងយល់ពីថ្លៃដើមផលិត​ជាមុន ទើបធ្វើកសិកម្មមិនខាត​

ខេត្តកណ្តាល​៖ ឯកឧត្តមបណ្ឌិត កៅ ថាច​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ​អភីវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២៦នេះ បានពន្យល់ណែនាំប្រជាកសិករជាង​៥០០នាក់ នៅស្រុកលើកដែក ខេត្តកណ្តាល​ ឱ្យខិតខំស្វែងយល់ឱ្យបានច្បាស់លាស់អំពីថ្លៃដើមផលិត ដើម្បីធ្វើយ៉ាងណាចៀសវៀងនូវការខាតបង់ណាមួយនៅពេលលក់កសិផលរបស់ខ្លួន។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ណែនាំបែបនេះ  ក្នុងពិធីជួបសំណេះសំណាល​ប្រជាកសិករ និងមន្ត្រីមូលដ្ឋានជាង៥០០នាក់​ នៅក្នុងបរិវេណ​សាលាស្រុកលើកដែក​ ដោយមានការអញ្ចើញចូលរួមជាកិត្តិយស​ពីឯកឧត្តម ខុន សេរីរដ្ឋា អភិបាល​រងនៃគណៈអភិបាល​ខេត្តកណ្តាល លោក ចាប ច័ន្ទវិទ្យា អភិបាល​នៃគណៈអភិបាល​ស្រុកលើកដែក​ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាល​ស្រុកស្អាង ការិយាល័យកសិកម្ម​ស្រុក មេឃុំ​ទូទាំងស្រុក មេភូមិគ្រប់ភូមិ រួមនិងកសិករប្រមាណ​៥៣៩នាក់​ផ្សេងទៀត​។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ក្នុងនាមជា​ប្រធាន​សមាគមបណ្តាញកសិករតេជោ និងក្នុងនាមជាប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ សម្រាប់​បម្រើដល់គោលនយោបាយ​របស់រាជរដ្ឋាភិបាល​ បានឱ្យដឹងថា​ បងប្អូនប្រជាកសិករជួបការលំបាក​ធំៗមួយចំនួន៖ ទី​១) បងប្អូន​កសិករ​ខ្វះដើមទុន​សម្រាប់ធ្វើការងារកសិកម្ម​, ទី២) បងប្អូនកសិករ​ធ្វើកសិកម្ម​បាន​ផលហើយ​លក់មិនសូវដាច់​ និងបានតម្លៃទាបនិង ទី៣) ការធ្វើកសិកម្មរបស់បងប្អូន​ក្នុងរដូវខ្លះបាន​ផលច្រើន និងពេលខ្លះ​ពុំសូវ​បានផល​ ហើយ​ប្រឈម​ជាមួយនិងការប្រែប្រួលអាកាសធាតុ​។ […]

698928568_1436076968562587_1188719781760187970_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

ស្រុកកៀនស្វាយ ខេត្តកណ្តាល៖  នៅព្រឹក ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជា ២៥៧០ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB)បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខនេះ ក៏មានការចូលរួមពីឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល, មន្ត្រីមន្ទីរកសិកម្មខេត្ត, អភិបាលរងនៃគណៈអភិបាលស្រុកកៀនស្វាយ លោកមេឃុំ និងមន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន៥៦៥រូប។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបសំណេះសំណាលថ្ងៃនេះ ក្នុងគោលបំណងធំបំផុត គឺចង់បង្ហាញពីសមាគមបណ្តាញកសិករតេជោ ដែលជាសមាគមថ្មីមួយ ជូនដល់បងប្អូនប្រជាកសិករ។ ក្នុងនោះសមាគមនឹងជួយសម្របសម្រួលដល់កសិករ ដោយធ្វើជាស្ពានចម្លងកសិផល ដែលកសិករផលិតបានហើយភ្ជាប់ទៅនិងទីផ្សារ រួមមាន បច្ចេកទេស ទីផ្សារ ផ្នែកហិរញ្ញប្បទាន និងជាឆត្រ ឬជាយន្ត ដើម្បីការពារពីការរំលោភបំពានណាមួយផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានរំលឹកថា កម្ពុជាមិនអាចគេចចេញពីវិស័យកសិកម្មបានទេ […]

កាលវិភាគផ្សព្វផ្សាយ