ផ្លែក្រូចឆ្មារ អ៊ុយរូហ្គាយ ទទួលបានការអនុញ្ញាតនាំចូលទីផ្សារហ្វីលីពីន

ម៉ុងតេវីដេអូ៖ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ុយរូហ្គាយ បានឱ្យដឹងថា ក្រុមហ៊ុននាំចេញផ្លែក្រូចឆ្មារអ៊ុយរូហ្គាយ បានអះអាងពីការនាំចេញផលិផលរបស់ខ្លួនទៅកាន់ទីផ្សារហ្វីលីពីន ជាផ្លូវការបន្ទាប់ពីការចុះហត្ថលេខាលើផែនការការងារទ្វេភាគី។

យោងតាមការចេញផ្សាយរបស់គេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយក្រសួងការបរទេសរបស់អ៊ុយរូហ្គាយ ក្រសួងបសុសត្វ កសិកម្ម និងនេសាទ និងស្ថានទូតរបស់ប្រទេសអ៊ុយរូហ្គាយ ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាតំណាងប្រចាំប្រទេសហ្វីលីពីន។

ការវិវឌ្ឍន៍ថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងប្រទេសអ៊ុយរូហ្គាយ និងប្រទេសហ្វីលីពីន ដែលគេរំពឹងថា នឹងជួយពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងជួយពង្រឹងការរីកចម្រើននៃឧស្សាហកម្មនាំចេញផ្លែក្រូចឆ្មារទៅកាន់ទីផ្សារបរទេស។

កាលពីពេលថ្មីៗកន្លងមកនេះ ប្រធានាធិបតីអ៊ុយរូហ្គាយ លោក យ៉ាម៉ានឌូ អោស៊ី (Yamandú Orsi) បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគាំទ្រវិស័យក្រូចឆ្មារ ដែលបច្ចុប្បន្នបាននាំចេញទៅកាន់ទីផ្សារបរទេសប្រហែល៨០ ០០០តោនក្នុងមួយឆ្នាំ ជាមួយនឹងការព្យាករណ៍ថា នឹងកើនដល់១៣០ ០០០តោន នៅឆ្នាំ២០២៨។

ក្នុងដំណើរអញ្ជើញបើកពិធីប្រមូលផលផ្លែក្រូចឆ្មារ លោកប្រធានាធិបតី បានគូសបញ្ជាក់ពីការចាំបាច់ដើម្បីជួយកសិករ និងកម្មករធ្វើការនៅក្នុងកសិដ្ឋានដាំក្រូចឆ្មារ ដោយលោកលើកឡើងពីតម្រូវការចាំបាច់ដើម្បីកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការគ្រប់គ្រងសត្វល្អិតចង្រៃ ព្រមទាំងជួយទ្រទ្រង់ជីវភាពពួកគេក្នុងអំឡុងពេលផុតរដូវប្រមូលផលផ្លែក្រូច។

លោក យ៉ាម៉ានឌូ អោស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបើកទីផ្សារនាំចេញផ្លែក្រូចឆ្មារឱ្យបានកាន់តែច្រើន និងទទួលស្គាល់សក្តានុពលរយៈពេលវែងរបស់វិស័យកសិកម្មដាំក្រូចនេះ។

ចំណែក រដ្ឋមន្ត្រីក្រសួងកសិកម្មអ៊ុយរូហ្គាយ បាននិយាយក្នុងពិធីបើករដូវប្រមូលផលនេះ ដោយស្ងើចសរសើរដល់ការវិនិយោគ ដែលកំពុងអនុវត្តបន្តទៀត ហើយបានកត់សម្គាល់ថា ៨០ភាគរយនៃចម្ការក្រូចឆ្មារនៅក្នុងតំបន់ដាំដុះនេះមានប្រព័ន្ធធារាសាស្ត្រស្រោចស្រពគ្រប់គ្រាន់ ដែលជាគំរូល្អមួយ ដែលលោកជឿថា អាចយកទៅអនុវត្តនៅកន្លែងផ្សេងទៀត ក្នុងប្រទេសអ៊ុយរូហ្គាយ នាពេលអនាគត ដើម្បីបង្កើនទិន្នផលផ្លែក្រូចឆ្មាររបស់ខ្លួន៕


Picture1
ភូមាននាំចេញអង្ករជាង១,៥លានតោន ក្នុងរយៈពេលត្រឹមតែប្រាំពីរខែ

ណៃពិដោ៖ ការប្រឹងប្រែងរួមគ្នាជំរុញទីផ្សារនាំចេញដោយសហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្កររបស់ប្រទេសភូមា​ កំពុងដំណើរការដើម្បីសម្រេចបានគោលដៅនាំចេញអង្ករចំនួនបីលានតោន ដែលត្រូវបានកំណត់សម្រាប់ផែនការឆ្នាំ២០២៥-២០២៦។ យោងតាមសហព័ន្ធអង្ករភូមា បានឱ្យដឹងថា ការនាំចេញអង្កររបស់ភូមា​ ក្នុងរយៈពេលប្រាំពីរខែចុងឆ្នាំ២០២៥នេះ​ ដោយគិតចាប់តាំងនៅថ្ងៃទី១ ខែមេសា បានឈានដល់ជាង១,៥លានតោន ដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន៤៩៩លានដុល្លារ។ ប្រទេសភូមា​ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ តាមផ្លូវទឹក និងតាមផ្លូវគោក ដែលការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក គឺជាច្រកដ៏សំខាន់បំផុតសម្រាប់ការនាំចេញអង្ករ។ តំណាងសហព័ន្ធស្រុវអង្ករភូមា បាននិយាយថា ប្រទេសភូមា បាននាំចេញអង្ករជាង១៤២ ០០០ តោន ក្នុងខែមេសា ឆ្នាំ២០២៥ កើនឡើងដល់២៥០ ០០០តោន ក្នុងខែឧសភា ជាង២១០​ ០០០ តោន ក្នុងខែមិថុនា ជាង២៣០ ០០០តោន ក្នុងខែកក្កដា ជាង១៩០ ០០០ តោន ក្នុងខែសីហា ចំនួនជាង១៦០ ០០០តោន ក្នុងខែកញ្ញា និងជាង៣១០ ០០០ តោន ក្នុងខែតុលា ដែលមានបរិមាណសរុបចំនួន ១,៥លានតោន និងមានតម្លៃជាទឹកប្រាក់ប្រហែល៤៩៩លានដុល្លារ។ ប្រទេសភូមានាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ចិន អេស្ប៉ាញ ប៉ូឡូញ […]

image_2025-11-18_08-05-40
វិស័យស្រូវអង្ករថៃជួបវិបត្តិធ្ងន់ធ្ងរ ដោយសារទិន្នផលទាប ថ្លៃដើមខ្ពស់ ចំណែកតម្លៃនាំចេញធ្លាក់ថ្លៃហៅលែងឮ

បាងកក៖ វិបត្តិស្រូវអង្ករដ៏រ៉ាំរ៉ៃរបស់ប្រទេសថៃបានរើឡើងវិញ តាមរយៈទិន្នន័យថ្មីបង្ហាញថា បរិមាណទិន្នផលស្រូវកាន់តែទាប ថ្លៃដើមកាន់តែខ្ពស់ តម្លៃស្រូវក្នុងស្រុកកំពុងតែចុះថោក ចំណែកតម្លៃអង្ករនាំចេញបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមកនេះ គឺថោកហៅលែងឮតែម្តង។ អ្នកវិភាគសេដ្ឋកិច្ចបានព្រមានថា វិបត្តិទាំងនេះ គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា ការប្រកួតប្រជែងនៃឧស្សាហកម្មស្រូវអង្កររបស់ប្រទេសថៃកំពុងធ្លាក់ចុះយ៉ាងខ្លាំងនៅលើទីផ្សារពិភពលោក។ សារព័ត៌មាន ឌឹ ណេសិន របស់ថៃបានចេញផ្សាយដោយដកស្រង់សម្តីអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវរបស់ប្រទេសថៃ ដែលបាននិយាយកាលពីសប្តាហ៍មុនថា ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលមុនៗ គោលនយោបាយស្រូវអង្កររបស់រដ្ឋនៅតែជាប់ជំពាក់ក្នុងនយោបាយប្រជានិយមដូចគ្នាដដែល តាមរយៈគម្រោងកិច្ច្ចសន្យា ការធានាប្រាក់ចំណូល និងប្រាក់ឧបត្ថម្ភធន​ដោយផ្ទាល់ពីរដ្ឋដល់កសិករ ដូចជាគោលនយោបាយផ្តល់លុយ១​ ០០០បាត ក្នុងមួយហិកតាជាដើម។ ការចំណាយសម្រាប់អនុវត្តកម្មវិធី ដែលមានតម្លៃសរុបជាទឹកប្រាក់ពី៣៧ពាន់លាន ដល់៤០ពាន់លានដុល្លារ មិនបានផ្តល់ផលប្រយោជន៍ជាដុំកំភួនអ្វីឡើយ ប៉ុន្តែបានបង្កើតជាអន្ទាក់គោលនយោបាយមួយ ដែលធ្វើឱ្យកសិករបាក់ទឹកចិត្តមិនចង់ចាប់យកបច្ចេកវិទ្យាថ្មី មិនចង់កែលម្អ ឬការសម្របខ្លួនទៅនឹងការប្រកួតប្រជែងជាសកលឡើយ។ ទន្ទឹមនឹងនេះ ប្រទេសជាដៃគូប្រកួតប្រជែងធំៗរបស់ថៃ មានដូចជា វៀតណាម និងឥណ្ឌា បានធ្វើទំនើបកម្មយ៉ាងឆាប់រហ័សនូវគ្រាប់ពូជមានគុណភាពល្អ និងប្រព័ន្ធផលិតកម្មទំនើបៗ ដែលអនុញ្ញាតឱ្យពួកគេអាចនាំចេញអង្ករ ដែលមានគុណភាពល្អជាងមានតម្លៃទាបជាងអង្កររបស់ថៃ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសថៃនៅតែជាប់គាំងក្នុងទម្លាប់ពឹងផ្អែកលើការឧបត្ថម្ភធនពីរដ្ឋ ដែលឥឡូវនេះកំពុងតែបំផ្លិចបំផ្លាញជីវភាពរស់នៅរបស់កសិករនៅតាមជនបទ និងបញ្ហាសន្តិសុខស្បៀងក្នុងប្រទេសថៃ។ កាលពីឆ្នាំ២០២៤ អង្ករសធម្មតា ដែលកសិករថៃលក់បានក្នុងតម្លៃជាង១០​ ០០០បាត ឬស្មើនឹង៣០៨ដុល្លារ ក្នុងមួយតោន ឥឡូវនេះបានធ្លាក់ចុះមកត្រឹមក្រោម៨ ០០០បាត […]

2025-11-15 12.43.44
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ផ្តល់អនុសាសន៍សំខាន់ៗ ប្រាំចំណុចសម្រាប់សហគ្រិន​អាចពិនិត្យលទ្ធភាព និងពិចារណា​ក្នុងការវិនិយោគ​​ដើម្បីអនាគត នៅកម្ពុជា

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ​ ​​ ក្នុងពិធីបើកទិវាសហគ្រិនភាព កម្ពុជា​ឆ្នាំ​២០២៥​ ដ៏មានសារៈសំខាន់ និងមានអត្ថន័យ កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ​បាន​ផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់សហគ្រិនអាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណា​ក្នុងការវិនិយោគដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងដំណើរឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ សហគ្រិនកម្ពុជា នៅតែជាចរន្តឈាមដ៏មានសារៈសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពោល​ គឺសហគ្រិននឹងនៅតែជាតួអង្គ ដែលមានថាមពលគ្រប់ខ្សែច្រវាក់តម្លៃសេដ្ឋកិច្ច ដោយបង្កើនសកម្មភាពសេដ្ឋកិច្ច បង្កើនពិពិធកម្មនិងភាពធន់ បង្កើននវានុវត្តន៍ និងជំរុញបរិយាបន្ន។ បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិតប្រតិភូ​ បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សក៏សំដៅដល់ការអនុញ្ញាតឱ្យប្រជាជនកម្ពុជានៅតាមជនបទអាចទទទួលបានចំណេះដឹង ដែលជាធាតុចូលដ៏សំខាន់សម្រាប់កសាងសហគ្រាសឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលបច្ចុប្បន្ននេះ, ប្រទេសកម្ពុជាមានប្រមាណជា៦៥% នៃប្រជាជនសរុប ដែលមានអាយុក្រោម៣០ឆ្នាំ គឺជាកត្តាលីករដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់កម្លាំងពលកម្មដល់សហគ្រាស និងអាជីវកម្ម។ ប្រសិនបើមានការវិនិយោគទៅលើកម្លាំងពលកម្ម​ ដើម្បីបង្កើនផលិតភាពការងារ នោះនាពេលអនាគតប្រទេសកម្ពុជានឹងមានភាពប្រកួតប្រជែងខ្ពស់។ ដូច្នេះ​​ សម្រាប់សហគ្រិន អាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណា​ក្នុងការវិនិយោគរបស់ ដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា​ ឯកឧត្តមបណ្ឌិត កៅ ថាច​​​ បាន​ផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ​​ […]

photo_2025-11-14_13-02-10
រោងម៉ាស៊ីនក្នុងស្រុកជាច្រើនក្រុមហ៊ុនបាន​​និង​​កំពុងតែបង្កើនលទ្ធភាពប្រមូលទិញស្រូវផ្ការំដួលពីកសិករ

ភ្នំពេញ៖ នៅតាមបណ្តារោងចក្រម៉ាស៊ីនក្នុងស្រុកមួយចំនួន បាននិងកំពុងតែបង្កើនលទ្ធផលភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវច្រូតកាត់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះឱ្យបានច្រើនបំផុត ដើម្បីដោះស្រាយបញ្ហាទីផ្សារកកស្ទះស្រូវរបស់ប្រជាកសិករ ខណៈតម្លៃស្រូវប្រភេទខ្លះបាន​ងើបឡើងវិញ។ ជាក់ស្តែងនៅរោងម៉ាស៊ីនកិនស្រូវ ឡាយសែ របស់ក្រុ​មហ៊ុន​ ស៊ីធី រ៉ាយស៍កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រកាសប្រមូលទិញស្រូវរំដួលពីកសិករយ៉ាងសកម្ម​ ​និងទិញឱ្យបានច្រើនបំផុត ​ដើម្បីជួយសម្រួលដល់កសិករ​មិនឲ្យប្រឈមនឹងបញ្ហាក្នុងការរកទីផ្សារលក់ស្រូវ។ ​​ទាក់ទងនិងបញ្ហានេះ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជា និងជាម្ចាស់ក្រុមហ៊ុន ​ស៊ីធី រ៉ាយស៍ បានមានប្រសាសន៍ថា ក្រុមហ៊ុន ក្រុ​មហ៊ុន​ ស៊ីធី រ៉ាយស៍បានចាប់ផ្តើមប្រមូលទិញស្រូវរំដួលពីកសិករ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ មក ដែលមកទល់ពេលនេះ ប្រមូលទិញបានប្រមាណ២ម៉ឺន៥ពាន់តោន។ ឧកញ៉ា ឡាយ ឈុនហួ លើកឡើងថា សម្រាប់បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែផ្តោតតែលើការប្រមូលទិញស្រូវរំដួលប៉ុណ្ណោះ ដោយសារ​វាជាប្រភេទពូជស្រូវយុទ្ធសាស្រ្តរបស់កម្ពុជា និងដើម្បីរក្សាតម្លៃពូជស្រូវប្រភេទនេះ ឱ្យមានតម្លៃល្អ ​ចៀសវាងកុំឱ្យមានការធ្លាក់ចុះដូចប្រភេទស្រូវផ្សេងទៀត ដោយសម្រាប់រដូវច្រូតកាត់ឆ្នាំនេះ ក្រុមហ៊ុនមានផែនការប្រមូលទិញស្រូវផ្ការំដួល (សើម) ពី៦ម៉ឺនតោន ទៅ៧ម៉ឺន​តោន។ ឧកញ៉ាបានបន្ថែមថា បច្ចុប្បន្ននេះតម្លៃស្រូវផ្ការំដួល​ល្អប្រសើរជាងមុន ដោយកាលពីដើមរដូវមានតម្លៃក្នុងរង្វង់៩៥០ដល់៩៧០រៀល ក្នុងមួយគីឡូក្រាម […]

កាលវិភាគផ្សព្វផ្សាយ