ផលិតផលបន្លៃ និងផ្លែឈើលក់តាមផ្សារក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ មិនមានសុវត្ថិភាព

dc309fdc3ad6f7adec0223b688c4a4e8

តៃប៉ិ៖ ការវាយតម្លៃថ្មីៗនេះរបស់នាយកដ្ឋានសុខភាពកោះតៃវ៉ាន់ ទៅលើបន្លែ និងផ្លែឈើស្រស់ៗ លក់នៅក្នុងទីផ្សារនានារបស់តៃវ៉ាន់ បានបង្ហាញពីអត្រាគ្រោះថ្នាក់ដល់សុខភាព ដោយសារមិនមានអនុលោមភាពត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាពចំណីអាហារ​ មានចំនួនរហូតដល់២៥ភាគរយថា មានសំណល់ថ្នាំពុលសម្លាប់សត្វល្អិតលើសពីកម្រិត ដែលអាចទទួលយកបាន ចំណែកផ្លែទុរេនវិញ មានកំហាប់សារធាតុគីមី​ កាតមីញ៉ូម (Cadmium) លើសពីកម្រិតសុវត្ថិភាព។

ប្រធានផ្នែកអាហារសុខភាព និងឱសថ បាននិយាយថា ការពិនិត្យជាប្រចាំលើផលិតផលស្រស់ៗ ត្រូវបានអនុវត្តនៅគ្រប់កន្លែងលក់ រួមទាំងទីផ្សារប្រពៃណី ផ្សារទំនើប និងនៅតាមភោជនីយដ្ឋាននានានៅក្នុងកោះតៃវ៉ាន់ ដោយត្រួតពិនិត្យវាយតម្លៃលើកំហាប់សំណល់ថ្នាំពុលសម្លាប់សត្វល្អិត រួមជាមួយនឹងសារធាតុគីមីផ្សេងទៀត ដែលគ្រោះថ្នាក់ដល់សុខភាពអ្នកទទួលទាន។

លោកប្រធានបានពន្យល់ថា ការត្រួតពិនិត្យនៅក្នុងខែឧសភា ឆ្នាំ២០២៥ របស់នាយកដ្ឋានពាក់ព័ន្ធនឹងការជ្រើសរើសយកសំណាកចំនួន៥២ប្រភេទពីបន្លែ និងផ្លែឈើ បានបង្ហាញលទ្ធផលថា មានទំនិញ១៣មុខមិនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវពិធីសារស្តីពីសុវត្ថិភាព។  ជាក់ស្តែង ទំនិញមិនអនុលោមតាមច្បាប់កំណត់ មានតែ ផ្កាខ្ទឹម ស្លឹកខ្ទឹម និងស្ពៃក្តោប មើមខ្ទឹមស។ រីឯផ្លែប៉ោម សណ្តែកបណ្តុះ និងផ្លែស្វាយ សុទ្ធតែមានសំណល់ថ្នាំពុលសម្លាប់សត្វល្អិតលើសពីកម្រិតច្បាប់អនុញ្ញាត។

ជាងនេះទៅទៀត ចំណែកទុរេន ត្រូវបានគេកត់សម្គាល់ឃើញថា មានផ្ទុកសារធាតុ កាតមីញ៉ូម ខ្ពស់ជាងស្តង់ដារអនុញ្ញាត។  រីឯផ្លែស្វាយមានសំណល់ថ្នាំពុលរើសកម្រិត ខណៈទំនិញផ្សេងទៀត ត្រូវបានចាត់ថ្នាក់ជាផលិតផលកសិកម្ម ដែលមានហានិភ័យខ្ពស់ ដែលមានសំណល់ថ្នាំពុលសម្លាប់សត្វល្អិតច្រើនហួសហេតុ ដោយសារលទ្ធផលនៃការត្រួតពិនិត្យជាប្រវត្តិសាស្ត្រពីរដ្ឋបាលចំណីអាហារ និងឱសថ និងក្រសួងកសិកម្មតៃវ៉ាន់។ ដូច្នេះ ផលិតផលទាំងអស់នេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃញឹកញាប់ជាងមុន។

ក្រោយការត្រួតពិនិត្យរួច ក៏មានការណែនាំដល់អាជីវករឱ្យយកចេញផលិតផលណា ដែលមិនអនុលោមតាមច្បាប់កំណត់ ហើយប្រសិនបើពួកគេចង់ដឹងព័ត៌មានលម្អិតផ្សេងទៀត ត្រូវទាក់ទងទៅមន្ទីរសុខាភិបាលនៅក្នុងមូលដ្ឋាន។  លើសពីនេះ ក្រុមហ៊ុនផលិត និងចែកចាយផលិតផលកសិកម្មនៅតៃវ៉ាន់ ទទួលយកការណែនាំដើម្បីបញ្ឈប់ការផ្គត់ផ្គង់ផលិតផលខុសស្តង់ដារពីកសិករ ក្នុងរយៈពេល១ោថ្ងៃ ដោយរំពឹងថា នឹងមានការត្រួតពិនិត្យកាន់តែខ្ពស់នៅក្នុងការត្រួតពិនិត្យនាពេលអនាគត។

ក្នុងករណីមិនអនុលោមតាមច្បាប់ម្តងហើយម្តងទៀត កសិករអាចប្រឈមនឹងការផាកពិន័យ ដែលអាចឈានដល់ការដកហូតឋានៈអ្នកផ្គត់ផ្គង់ផលិតផលចំណីអាហារជាសាធារណៈ។

ដោយមើលឃើញពីឧបទ្ទវហេតុពុលអាហារ ដែលត្រូវបានរាយការណ៍ពាក់ព័ន្ធនឹងក្រុមកីឡាបាល់ទះស្ត្រី នៅវិទ្យាល័យតៃប៉ិ នាពេលថ្មីៗកន្លងមកនេះ មន្ត្រីផ្នែកសុខភាពសាធារណៈរបស់កោះតៃវ៉ាន់ បានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ទាក់ទងនឹងសុវត្ថិភាពចំណីអាហារក្នុងកំឡុងរដូវក្តៅ ដើម្បីកាត់បន្ថយឧប្បត្តិហេតុពុល។

ពួកមន្ត្រីបានណែនាំដល់អាជីវករ និងអ្នកចែកចាយបន្លែ និងផ្លែឈើ ឱ្យយល់ច្បាស់ពីសារៈសំខាន់នៃការរក្សាទុកផលិតផលប្រកបដោយសុវត្ថិភាព ទុកក្នុងទូទឹកកកឱ្យបានត្រឹមត្រូវ និងចៀសវាងការចម្លងរោគ រួមជាមួយនឹងការទិញផលិតណា ដែលមានប្រភពច្បាស់លាស់អាចទុកចិត្តបាន ដើម្បីកាត់បន្ថយហានិភ័យដល់សុខភាពសាធារណៈ៕


image_2026-08-21_10-18-22
​ស្បៀងអាហារ​របស់​ជប៉ុន​ធ្លាក់ចុះ​មក​ត្រឹម៣៧ភាគរយ ទាបជាងគោលដៅ៤៥ភាគរយ សម្រាប់ឆ្នាំ២០៣០

តូក្យូ៖ ក្រសួងកសិកម្មជប៉ុនបានឱ្យដឹងថា សមាមាត្រនៃភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃស្បៀងអាហាររបស់ប្រទេសបានធ្លាក់ចុះមកត្រឹម៣៧ភាគរយសម្រាប់ឆ្នាំសារពើពន្ធ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦​ ដែលធ្លាក់ចុះមួយភាគរយ បើធៀបនឹងឆ្នាំមុន និងទាបជាងគោលដៅ៤៥ភាគរយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០៣០។ បើយោងតាមសារព័ត៌មាន ឆែនណែល ញូវស៍ អេស៊ា (Channel News Asia)​ បានឱ្យដឹងថា អត្រានេះស្ថិតក្នុងចំណោមអត្រាទាបបំផុតនៃបណ្តាប្រទេសអភិវឌ្ឍន៍ ដែលបង្ហាញយ៉ាងច្បាស់អំពីភាពងាយរងគ្រោះរបស់ជប៉ុនចំពោះការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ ចំពេលមានតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង រួមទាំងសង្គ្រាមអូសបន្លាយរវាងរុស្ស៊ី​ និងអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ាផងដែរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន បានបញ្ជាក់ថា អត្រាដែលផ្អែកលើការវាស់កាឡូរី ដោយវាស់វែងពីចំណែកនៃប្រើប្រាស់ស្បៀងអាហារផលិតក្នុងស្រុក បានធ្លាក់ចុះដោយសារតែការប្រើប្រាស់អង្ករថយចុះ និងការកើនឡើងនៃស្តុកស្បៀង នៅក្នុងវិស័យឯកជន។ អត្រានេះបានបន្តស្ថិតនៅក្រោម៤០ភាគរយអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការជម្រុញផលិតកម្មក្នុងស្រុកនូវមុខដំណាំនាំចូលជាច្រើន ដូចជាស្រូវសាលី និងសណ្តែកសៀង។ បើយោងតាមការប៉ាន់ប្រមាណរបស់ក្រសួងដោយផ្អែកលើទិន្នន័យចុងក្រោយ បានឱ្យដឹងថា ប្រទេសអូស្ត្រាលី កាណាដា បារាំង និងសហរដ្ឋអាម៉េរិក មានសមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងលើសពី១០០ភាគរយ ខណៈអត្រារបស់ប្រទេសអាល្លឺម៉ង់មាន៨១ភាគរយ ចក្រភពអង់គ្លេស៥៦ភាគរយ និងអ៊ីតាលី៥១ភាគរយ នៅក្នុងឆ្នាំ២០២៣។ សមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងរបស់ជប៉ុន ដែលវាស់វែងតាមតម្លៃផលិតកម្ម បានកើនឡើងរហូតដល់៦៦ភាគរយ នៅក្នុង​ឆ្នាំ​សារពើពន្ធ​ចុងក្រោយ​នេះ ចំណែកតម្លៃស្រូវអង្ករ និងផលិតផលបសុសត្វ […]

photo_2026-08-20_19-20-45 (2)
តំណាងធនាគារ ARDBចូលរួមក្នុងវេទិកាពិភាក្សា សន្និសីទធនាគារនៅកម្ពុជាលើកទី៥

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ លោក ខែក ពិសិដ្ឋ ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាក្នុងកម្មវិធីសន្និសីទធនាគារនៅកម្ពុជាលើកទី៥។ ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមអធិបតីភាពរបស់លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា រួមទាំងតំណាងថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនរូបទៀត។ នៅក្នុងកម្មវិធីសន្និសីទធនាគារនៅកម្ពុជាលើកទី៥នេះ លោក ខែក ពិសិដ្ឋ ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ តំណាងធនាគារ ARDB បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលសហគ្រាសមីក្រូ តូច មធ្យម និងប្រជាកសិករ ជួបប្រទះនៅក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃ និងការស្នើសុំឥណទានពីបណ្តាធនាគារពាណិជ្ជ។ ក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានបន្តការគាំទ្រទៅដល់សហគ្រាស មីក្រូ តូច មធ្យម និងប្រជាកសិករ មានដូចជាការទទួលបានឥណទានទ្រទ្រង់ និងប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម តាមគម្រោងរបស់ធនាគារផ្ទាល់ និងពីគម្រោងដៃគូរបស់រាជរដ្ឋាភិបាល ការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងរដូវប្រមូលផលស្រូវសម្រាប់ទិញស្រូវពីប្រជាកសិករ ដើម្បីធានានូវស្ថិរភាពតម្លៃទីផ្សារ។ លោក ខែក […]

image_2026-08-21_09-10-29
កូរ៉េខាងជើងចេញបទបញ្ជា ស្តីពីរលកកម្ដៅ បន្ទាប់ពីមានអ្នកស្លាប់កើនលើស១០០នាក់

ព្យុងយ៉ាង៖ ទូរទស្សន៍មជ្ឈឹមរបស់កូរ៉េខាងជាតិ បានផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នូវរូបភាពប្រជាជនកូរ៉េខាងជើងដើរតាមដងផ្លូវដោយកាន់ឆ័ត្រ ខណៈអក្សរនៅលើអេក្រង់បញ្ជាក់ថា សីតុណ្ហភាពខ្ពស់ និងរលកកម្ដៅកំពុងកើតមានទូទាំងប្រទេស។ គណៈរដ្ឋមន្ត្រីកូរ៉េខាងជើងបានបើកកិច្ចប្រជុំបន្ទាន់ និងចេញសេចក្តីណែនាំលម្អិតអំពីរលកកម្ដៅ បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារជំងឺពាក់ព័ន្ធនឹងកម្ដៅនៅទូទាំងប្រទេស បានកើនលើស១០០នាក់។ ការចេញបទបញ្ជានេះត្រូវបានធ្វើឡើងស្របពេលអាកាសធាតុក្តៅខ្លាំងមិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េខាងជើង និងធ្វើឱ្យចំនួនអ្នករងគ្រោះកើនដល់កម្រិតមិនធ្លាប់ជួបប្រទះនាពេលកន្លងមក។ សារព័ត៌មាន ដេលី អិនខេ (Daily NK) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះថា គណៈរដ្ឋមន្ត្រីបានកោះប្រជុំបន្ទាន់នៅថ្ងៃទី២ ខែសីហា បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារកម្ដៅនៅទូទាំងប្រទេសបានកើនលើស១០០នាក់។ ភ្លាមៗនោះ អាជ្ញាធរបានចេញគោលការណ៍សកម្មភាពលម្អិត ព្រមទាំងវិធានការដើម្បីការពារកុំឱ្យមានអ្នកស្លាប់ថែមទៀត។ សារព័ត៌មានដដែលនេះ បានលើកឡើងថា ក្រសួងការពារគ្រោះមហន្តរាយរបស់កូរ៉េខាងជើង បានដាក់របាយការណ៍ជូនគណៈរដ្ឋមន្ត្រី កាលពីដើមខែសីហានេះ ស្តីពីការខូចខាតដោយសាររលកកម្ដៅនៅទូទាំងប្រទេស ដោយគិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ហូតមកដល់ពាក់កណ្ដាលខែសីហានេះ។ របាយការណ៍បានកត់ត្រាថា មានអ្នកជំងឺ ដោយសាររលកកម្ដៅ មានចំនួនសរុបប្រមាណ៤ ៣០០នាក់ ហើយក្នុងចំណោមនោះ មានមនុស្សប្រហែល១០០នាក់បានស្លាប់។ ដោយសារចំនួនអ្នកស្លាប់បានកើនដល់កម្រិតមិនធ្លាប់មានទូទាំងប្រទេស គណៈរដ្ឋមន្ត្រីកូរ៉េខាងជើង បានកោះប្រជុំបន្ទាន់ និងចេញគោលការណ៍សកម្មភាពចំនួន២០ចំណុច ស្តីពីការទប់ទល់នឹងរលកកម្ដៅទៅកាន់គ្រប់បណ្តាខេត្ត នៅទូទាំងប្រទេស។ គោលការណ៍ណែនាំនេះផ្តោតសំខាន់លើជីវិតប្រចាំថ្ងៃ និងសុវត្ថិភាពនៅកន្លែងធ្វើការ ដោយណែនាំថា […]

photo_2026-08-20_17-13-50 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាចែករំលែក ស្ដីពី “Global Trends Affecting the Cambodia Economy” ឧទ្ទេសនាមដោយឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាចែករំលែកលើកទី៣ ស្តីពី “Global Trends Affecting the Cambodian Economy” របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សម្រាប់ការស្រាវជ្រាវ និងបណ្ដុះបណ្ដាល។ សិក្ខាសាលានេះត្រូវបានឧទ្ទេសនាមដោយ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង ទីប្រឹក្សា សមាជិកក្រុមការងារស្រាវជ្រាវ បុគ្គលិកនៃធនាគារ ARDB ក្រុមការងារនៃគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា សរុបចំនួន ១៨០រូប ទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង ស្ដីពីការវិវត្តនៃនិន្ននាការសំខាន់ៗជុំវិញសកលលោក ដោយផ្ដោតលើស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ ដែលបានលេចឡើង និងជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា។ សិក្ខាសាលាក៏បានរំលេចពីបញ្ហាប្រឈម កាលានុវត្តភាព និងវិធានការឆ្លើយតប ដែលសមស្របសម្រាប់កម្ពុជា ក្នុងការទប់ទល់ […]

កាលវិភាគផ្សព្វផ្សាយ