អាម៉េរិក នឹងដាក់ពន្ធ២៥ភាគរយ លើទំនិញឥណ្ឌា ចាប់ពីថ្ងៃទី១ ខែសីហានេះ

643d85b0-6cfb-11f0-a946-676c1a094566.jpg

ញូវដេលី៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ  (Donald Trump) បាននិយាយកាលពីថ្ងៃទី៣០ ខែកក្កដាថា សហរដ្ឋអាម៉េរិក នឹងដាក់ពន្ធ២៥ភាគរយ លើទំនិញឥណ្ឌា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដោយលើកឡើងពីពន្ធខ្ពស់របស់ទីក្រុងញូវដែលី និងរបាំងពាណិជ្ជកម្មមិនមែនរូបិយវត្ថុដ៏តឹងរឹង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័ររបស់អង់គ្លេស បានផ្សាយថា បញ្ហា​សំខាន់ៗ ​ដែល​ទំនង​ជា​បាន​បង្អាក់​កិច្ច​ចរចា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាម៉េរិក ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​របស់​ពិភពលោក និង​ប្រទេស​ឥណ្ឌាដែល​ធំ​ជាង​គេ​ទី​ប្រាំ​របស់​ខ្លួន។

ប្រទេសឥណ្ឌាបានទប់ទល់នឹងការទាមទាររបស់សហរដ្ឋអាម៉េរិកក្នុងការបើកទីផ្សារកសិកម្ម និងទឹកដោះគោរបស់ខ្លួន ដោយនិយាយថា វិធានការបែបនេះនឹងប៉ះពាល់ដល់កសិករក្រីក្ររាប់លាននាក់នៅក្នុងប្រទេសឥណ្ឌា។

ការកាត់បន្ថយពន្ធលើពោត សណ្តែកសៀង ស្រូវសាលី និងអេតាណុល មិនមានរាប់បញ្ចូលឡើយ ដោយមន្ត្រីឥណ្ឌាបានលើកឡើងពីហានិភ័យពីផលិតផលកសិកម្ម ដែលឧបត្ថម្ភធនរបស់សហរដ្ឋអាម៉េរិក។

ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក ក្រុមហ៊ុនឱសថ និងឧស្សាហកម្មខ្នាតតូច ក៏បានបញ្ចុះបញ្ចូលឱ្យមានការបើកជាបណ្តើរៗផងដែរ ដោយខ្លាចមានការរំខានពីការនាំចូលពីសហរដ្ឋអាម៉េរិក។

បើ​តាម​របាយការណ៍​របស់​សេតវិមាន​ បានឱ្យដឹងថា ប្រទេសឥណ្ឌាដាក់ពន្ធជាមធ្យម ៣៩ភាគរយ លើទំនិញកសិកម្មនាំចូល បើធៀបនឹងប្រាំភាគរយ នៅសហរដ្ឋអាម៉េរិក ជាមួយនឹងពន្ធមួយចំនួនខ្ពស់រហូតដល់៥០ភាគរយ។

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានដាក់ពន្ធម្តងហើយម្តងទៀត នូវពន្ធគយទាំងនេះថា ជាឧបសគ្គដ៏សំខាន់ចំពោះទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅជាមួយឥណ្ឌា។

ទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញឱ្យមានលទ្ធភាពកាន់តែប្រសើរឡើងទៅកាន់ទីផ្សាររបស់ប្រទេសឥណ្ឌា សម្រាប់វិស័យកសិកម្ម អេតាណុល ទឹកដោះគោ ភេសជ្ជៈមានជាតិអាល់កុល យានយន្ត ឱសថ និងឧបករណ៍វេជ្ជសាស្ត្រ។ វាក៏ចង់ឱ្យប្រទេសឥណ្ឌាកាត់បន្ថយរបាំងមិនមែនពន្ធគយ និងកំណែទម្រង់ច្បាប់ស្តីពីប៉ាតង់ ពាណិជ្ជកម្មឌីជីថល និងលំហូរទិន្នន័យ។

ទោះបីជាមានការផ្តល់ជូននូវការកាត់បន្ថយពន្ធមានកម្រិត និងការជំរុញការនាំចូលទំនិញថាមពល និងការពារជាតិរបស់សហរដ្ឋអាម៉េរិកក៏ដោយ ក៏ឥណ្ឌានិយាយថា ខ្លួននៅតែរង់ចាំសំណើច្បាស់លាស់ពីទីក្រុងវ៉ាស៊ីនតោន។ ក្រុមមន្ត្រីបានលើកឡើងពីការផ្លាស់ប្តូរពាណិជ្ជកម្ម ដែលមិនអាចទាយទុកជាមុនបានរបស់លោក ដូណាល់ ត្រាំ ជាការព្រួយបារម្ភ។

អ្នកនាំចេញរបស់ឥណ្ឌានៅតែមិនសប្បាយចិត្តចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកលើការនាំចូលរបស់ឥណ្ឌា ដោយពន្ធមូលដ្ឋានចំនួន១០ភាគរយ, រហូតដល់៥០0ភាគរយលើដែកថែប និងអាលុយមីញ៉ូម ២៥ភាគរយលើរថយន្ត ហើយឥឡូវនេ២៥ភាគរយ លើគ្រប់ទំនិញតែម្តង។

មន្ត្រីប្រទេសឥណ្ឌាមានទំនុកចិត្តលើកិច្ចព្រមព្រៀងមួយ ដោយរំពឹងថា សហរដ្ឋអាម៉េរិក នឹងអនុគ្រោះពាណិជ្ជកម្មកាន់តែស៊ីជម្រៅជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ខ្លួន។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ត្រា ម៉ូឌី (Narendra Modi) និងលោក ដូណាល់ ​ត្រាំ មានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណាក់កាលទីមួយ​ នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៥ ដោយកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន៥០០ពាន់លានដុល្លារ នៅឆ្នាំ២០៣០ ឱ្យកើនឡើងពី១៩១ពាន់លានដុល្លារ​ កាលពីឆ្នាំ២០២៤។

ការនាំចេញទំនិញរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាម៉េរិក បានកើនឡើងដល់៨៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដោយមានត្បូង និងគ្រឿងអលង្ការ មានទឹកប្រាក់ចំនួន៨,៥ពាន់លានដុល្លារ ឱសថមានទឹកប្រាក់ចំនួន៨០​ ០០លានដុល្លារ និងគីមីឥន្ធនៈ មានទឹកប្រាក់ចំនួន៤ ០០០លានដុល្លារ។

ចំណែកការនាំចេញផលិតកម្មរបស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសឥណ្ឌាវិញ ដែលមានតម្លៃជិត៤២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ប្រឈមនឹងពន្ធខ្ពស់ចាប់ពីប្រាំពីរភាគរយ លើផលិតផលឈើ និងគ្រឿងម៉ាស៊ីនរហូតដល់ពី១៥ភាគរយ ទៅ២០ភាគរយ លើស្បែកជើង និងឧបករណ៍ដឹកជញ្ជូន និងលើម្ហូបអាហារជិត៦៨ភាគរយ៕

 


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ