ត្រីនេសាទបានពីបឹងដ៏ធំមួយរបស់ប្រទេសហ្វីលីពីន កំពុងធ្លាក់ថ្លៃយ៉ាងខ្លាំង ក្រោយពីស្រង់បានឆ្អឹងមនុស្សច្រកក្នុងបាវ

supply_boat_Lake_Taal_M

ម៉ានីល៖ អ្នកនេសាទត្រីក្នុងបឹង តាល់ (Taal) ដែលជាបឹងទឹកសាបដ៏ធំមួយរបស់ប្រទេសហ្វីលីពីន កំពុងតែត្អូញត្អែរពីផលប៉ះពាល់នៃប្រាក់ចំណូលប្រចាំថ្ងៃ ដោយសារត្រីនេសាទបានពីបឹងនេះ​ បានធ្លាក់ថ្លៃយ៉ាងខ្លាំង បន្ទាប់ពីក្រុមនគរបាលស៊ើបអង្កេត បានរកឃើញឆ្អឹងមនុស្សច្រកក្នុងបាវទម្លាក់ចូលក្នុងទឹកបឹង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានលើកឡើងថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអ្នកនេសាទត្រីបានអះអាងថា តម្លៃត្រីរបស់ខ្លួន ដែលនេសាទបានពីបឹងធម្មជាតិនេះ បានធ្លាក់ថ្លៃជាងពាក់កណ្តាល មកនៅត្រឹម១០០ប៉េសូហ្វីលីពីន ឬស្មើប្រមាណ១,៨ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម គឺធ្លាក់ចុះពីតម្លៃធម្មតាលក់បាន២៥០ប៉េសូហ្វីលីពីន ឬ ប្រមាណ៤,៥៥ដុលា្លរក្នុងមួយគីឡូក្រាម។

យោងតាមក្រុមនេសាទដដែលនេះ បានឱ្យដឹងទៀតថា ការធ្លាក់ចុះតម្លៃត្រី គឺបង្កឡើងដោយសារការរកឃើញសាកសពមនុស្សជាបន្តបន្ទាប់ ដែលត្រូវបានក្រុមនគរបាលស៊ើបអង្កេតរកឃើញក្នុងបាវនៅបាតបឹងដ៏សម្បូរត្រីនេះ។

នាពេលកន្លងមកក្រុមអ្នកនេសាទរស់នៅតាមទីប្រជុំជនជុំវិញបឹង តាល់  បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន បន្ទាប់ពីមានការចេញ​ផ្សាយ​ព័ត៌មាន​លើកឡើងអំពីការ​ប្រហារ​ជីវិតក្រុមអ្នកលេងល្បែងបញ្ជល់មាន់ប្រមាណ១០០នាក់ រួចក្រុមឧក្រិដ្ឋជនបាន​បោះសាកសពចោល​ក្នុង​បឹង ហើយដំណឹងនេះធ្វើឱ្យមហា។

ចាប់តាំងពីថ្ងៃទី១១ ខែកក្កដារហូតមក ក្រុមឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានមុជទឹកស្វែងរកនៅបាតបឹង ហើយបានប្រទះឃើញបាវសរុបចំនួនប្រាំបាវ ដែលសុទ្ធតែមានច្រកឆ្អឹងមនុស្សនៅស្រស់ៗនៅឡើយ។

ពាក់ព័ន្ធនឹងបញ្ហាត្រីធ្លាក់ថ្លៃនេះ យោងតាមការិយាល័យជលផល និងធនធានវារីវប្បកម្មរបស់ហ្វីលីពីន បានបញ្ជាក់ថា ប្រភេទត្រីចង្វាម្យ៉ាងនេសាទបានពីបឹងនេះ គឺជាត្រីវដ៏ពេញនិយម និងធ្លាប់តែមានតម្លៃខ្ពស់លើទីផ្សារ នៅតែមានសុវត្ថិភាពដល់អ្នកបរិភោគដដែល ដោយសារត្រីចង្វារស់នៅក្នុងទឹករាក់ និងស៊ីចំណីនៅលើផ្លេកតុន។

បឹង តាល់ គឺជាបឹងទឹកសាប កើតឡើងដោយបន្ទុះភ្នំភ្លើង កាលពីរាប់ពាន់ឆ្នាំមុន ស្ថិតនៅក្នុងខេត្ត បាតានហ្កាស (Batangas) នៃកោះ លូហ្សូន (Luzon) របស់ប្រទេសហ្វីលីពីន។ បឹងនេះ គឺជាបឹងធំជាងគេទីបីរបស់ប្រទេសហ្វីលីពីន។ បឹងនេះ​មានផ្ទៃទឹកទំហំជាង២៣៤គីឡូម៉ែត្រការ៉េ និងមានជម្រៅរហូតដល់១០០ម៉ែត្រ។

នគរបាលជាតិហ្វីលីពីន បាននិយាយថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអ្នកស្រាវជ្រាវរបស់ខ្លួនបានមុជទឹករកឃើញ និងស្រង់យកឆ្អឹងមនុស្ស ដែលគេសង្ស័យថា ជាក្រុមអ្នកញៀនល្បៀងបញ្ជល់មាន់ជាង១០០នាក់ ត្រូវបានក្រុមឧក្រិដ្ឋជនជាប់ជម្រិត រួចច្របាច់កសម្លាប់ចោល និងយកសាកសពបោះចោលនៅក្នុងបឹងតែម្តង។

ពាក់ព័ន្ធនឹងករណីឃាតកម្មដ៏សាហាវនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហ្វីលីពីន បាននិយាយថា រដ្ឋាភិបាលកំពុងស្វែងរកមនុស្សជាង៣០នាក់ផ្សេងទៀត ដែលអាចជាប់ពាក់ព័ន្ធនឹងករណីបាត់ខ្លួនរបស់ក្រុមលេងល្បែងបញ្ជល់មាន់ទាំងអស់នេះ។

​កាលពីថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ២០២៥ង ក្រុមអ្នកមុជទឹក បានស្រង់យកបាវ​ពីរ​ចេញពីបាតបឹងតាល់ មានច្រកឆ្អឹងមនុស្ស ​ដែល​គេ​សង្ស័យ​ថា​ ជា​ឆ្អឹងរបស់ក្រុមអ្នកលេងក្បែងបញ្ជល់មាន់​ ដែល​បាត់​ខ្លួនទាំងនោះ។

            លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា តាមរយៈការត្រួតពិនិត្យលើឆ្អឹងនៅក្នុងបាវទាំងនោះ បានបង្ហាញថា ឆ្អឹងនោះពិតជាសាកសពមនុស្សពិតប្រាកដមែន មានទាំងឆ្អឹងជំនីររបស់មនុស្សផងដែរ៕


736440903_36578561948458406_5047929346715830688_n
គិរីកាហ្វេ ជួបពិភាក្សាអំពីឱកាសនាំយកកាហ្វេកម្ពុជា ចូលទីផ្សារអាម៉េរិក

បុរីញូវយ៉ក៖ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦នេះ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន គិរីហាយឡែនហេរីថេក ត្រេឌីង (ម្ចាស់ម៉ាកសញ្ញា គិរីកាហ្វេ Kiri Coffee) បានជួបពិភាក្សាការងារជាមួយលោក ឱម វណ្ណារ៉ា (Vannara Om) ប្រធានប្រតិបត្តិនៃក្រុមហ៊ុនសហគ្រាសអាម៉េរិកាំង អង្គរ (American Angkor Enterprise និងសហាការី។) ជំនួបពិភាក្សាគ្នានៅលើទឹកដីអាម៉េរិកនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីកាលានុវត្តភាពអាជីវកម្ម និងរៀបចំយុទ្ធសាស្ត្រក្នុងការនាំចេញផលិតផលកាហ្វេខ្មែរ ចូលមកកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ក្នុងឱកាសនោះ ក្រុមហ៊ុនទាំងពីរបានពិភាក្សាអំពីបទដ្ឋានគតិយុត្តិ ស្តង់ដារគុណភាព និងលក្ខខណ្ឌតម្រូវនានា ដើម្បីនាំយកគ្រាប់កាហ្វេរ៉ូប៊ូស្តា ១០០ភាគរយ គុណភាពខ្ពស់ ដែលដាំដុះ និងកែច្នៃដោយផ្ទាល់ពីទឹកដីខេត្តមណ្ឌលគិរី ទៅកាន់ការចែកចាយនៅលើទីផ្សារសហរដ្ឋអាម៉េរិក។ លោក ជិន ជ័យាបុត្រ បានគូសបញ្ជាក់ដោយក្តីសោមនស្សថា ការបានមកបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ Fancy Food Show នាបុរីញូវយ៉កនេះ គឺជាឱកាសដ៏វិសេសវិសាល។ […]

image_2026-07-02_10-55-43
បាតុភូតអែលនីញ៉ូ ត្រូវបានប្រកាសជាផ្លូវការ នៅប្រទេសនូវែលសេឡង់

វែលីងតោន៖ វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ បានដើរតាមប្រទេសអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាម៉េរិក  ក្នុងការប្រកាសពីព្រឹត្តិការណ៍អែលនីញ៉ូ នៅក្នុងទស្សនវិស័យអាកាសធាតុតាមរដូវកាលរបស់ខ្លួន ដោយបានចេញផ្សាយជាសាធារណៈនៅថ្ងៃនេះ។ សារព័ត៌មាន អអេនហ្ស៊ី (RNZ) របស់នូវែលសេឡង់ បានចេញផ្សាយនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ថា បាតុភូតអាកាសធាតុនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សីតុណ្ហភាពរបស់ប្រទេសនូវែលសេឡង់ នៅក្នុងរដូវរងារ និងចូលទៅក្នុងរដូវក្តៅ ដោយនៅតាមតំបន់ខ្លះសីតុណ្ហភាពអាចឡើងកម្តៅយ៉ាងគំហុក។ ទីភ្នាក់ងារខាងលើនេះ បានព្យាករថា នៅភាគខាងជើង និងភាគខាងកើតប្រទេសនូវែលសេឡង់អាចជួបគ្រោះរឹងស្ងួតហួតហែង ចំណែកនៅតាមផ្នែកខ្លះនៃភាគខាងត្បូង និងភាគនរតីទំនងជានឹងសំណើមច្រើនពីធម្មតា។ អ្នកវិទ្យាសាស្ត្រនូវែលសេឡង់ លោក គ្រីស្ត ប្រានដូលីណូ (Chris Brandolino) បាននិយាយថា ស្ថានភាពនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកឥឡូវនេះ បានឈានដល់កម្រិតប្រកាសអាសន្នរបស់វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ ដោយមហាសមុទ្រ និងបរិយាកាស ឥឡូវនេះបែកចេញពីគ្នាស្រឡះតែម្តង គឺសីតុណ្ហភាពផ្ទៃសមុទ្រឡើងខ្ពស់ខុសពីធម្មតានៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក និងរបបខ្យល់មូសុងចុះខ្សោយ ដែលជាធម្មតានឹងបង្កឱ្យមានភ្លៀងធ្លាក់នៅក្នុងប្រទេសនូវែលសេឡង់។ លោកបាននិយាយថា អែលនីញ៉ូ ឆ្នាំនេះ យ៉ាងហោចណាស់នឹងមានកម្រិតខុសគ្នាពីឥទ្ធិពល បាតុភូតអែលនីញ៉ូ ដ៏ខ្លាំងបំផុតទាំងប្រាំ ដែលធ្លាប់កើតមានរួចទៅហើយនៅក្នុងកំណត់ត្រានាសម័យទំនើប។ លោក គ្រីស្ត ប្រានដូលីណូ បានមានប្រសាសន៍ដូច្នេះថា “មានហេតុផលគួរឱ្យជឿជាក់ថា វានឹងឡើងខ្លាំងលើសពីនេះ ហើយវាមានអ្វីៗទាំងអស់ ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់ជាប្រវត្តិសាស្ត្រ។ […]

FB_IMG_1782903667358
សម្តេចធិបតីណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបចំពោះបាតុភូតអែលនីញ៉ូ

ដោយ អៀវ ឈាងនី ភ្មំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែលនីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ ក្នុងឱកាសញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៀតថា ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្តផងដែរ ដើម្បត្រៀមមធ្យោបាយចាំបាច់ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបម្រុងស្បៀង និងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។ បាតុភូតធម្មជាតិឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” […]

733328598_2193595651493766_4178156423802900923_n
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈពេលមច្ឆាជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិមិនចេះរីងស្ងួតនិងអាចរក្សាទុកជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដា ដែលរៀបចំនៅខេត្តស្វាយរៀង។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន័ គឺជាបញ្ញកោណទី៤នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទជាមុំទី៣។ ជាក់ស្តែងសម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ 0 ចំណែកគោលនយោបាយផ្សព្វផ្សាយកសិកម្ម នៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកសិកម្មទំនើបជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យានៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍតាមអនុវិស័យ។ សូមជម្រាបជូនផងដែរ នៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍សំខាន់ៗ៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ នៅក្នុងពិធីនេះដែរ […]

កាលវិភាគផ្សព្វផ្សាយ