សហគមន៍សំឡូតរតនផល កំពុងដាំដំណាំទុរេន និងផ្លែឈើច្រើនមុខ ដើម្បីលើកស្ទួយជីវភាពសមាជិក

IMG_0907

បាត់ដំបង៖ ដើម្បីអភិវឌ្ឍសហគមន៍មូលដ្ឋាន និងក៏ដូចជាលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀតនោះសហគមន៍មួយមានឈ្មោះថា សហគមន៍សំឡូត រតនផល បានកំពុងដាំដុះដំណាំច្រើនមុខក្នុងនេះរួមមានទាំង ដំណាំហូបផ្លែ ពិសេសដំណាំទុរេន សាម៉ាវ ប៊័រ មង្ឃុត និងបន្លែបង្ការ ដែលមានគុណភាពល្អសម្រាប់លក់លើទីផ្សារ។

ក្នុងចំណោមដំណាំទាំងនេះ ដំណាំទុរេន គឺជាដំណាំយុទ្ធសាស្រ្តរបស់សហគមន៍មួយផងដែរ។

សហគមន៍សំឡូតរតនផល ស្ថិតនៅក្នុងភូមិស៊ុង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ សហគមន៍នេះមានសមាជិក១៩៤នាក់ ដែលម្នាក់ៗកំពុងមមាញឹកនឹងការដំណាំកសិកម្មចម្រុះច្រើនមុខ ហើយកំពុងហុចផលជាបន្តបន្ទាប់សម្រាប់លក់លើទីផ្សារ។ព្រមជាមួយគ្នានេះសហគមន៍ក៏កំពុងពង្រីកទីផ្សាររបស់ខ្លួន ក៏ដូចជាស្វះស្វែងរកដៃគូដើម្បីរៀបចំផែនការអាជីវកម្មសម្រាប់ឆ្នាំ២០២៦ខាងមុខផងដែរ។

លោក កង មុំ ប្រធានសហគមន៍សំឡូតរតនផល បានឱ្យដឹងថា មកដល់ពេលនេះសហគមន៍កំពុងសម្របសម្រួលកសិករក្រុមផលិតក្នុងផ្ទះសំណាញ់ និងដំណាំទីវាលឱ្យចូលរួមជាបណ្ដុំជាមួយនឹងសហគមន៍ ហើយសហគមន៍កំពុងតែស្វែងរកដៃគូដើម្បីកសាងឃ្លាំងសម្រាប់ប្រមូលផ្ដុំកសិផលទៅលើមុខរបរទីផ្សារ។ កន្លងមកសហគមន៍បានប្រកាន់នូវគោលការណ៍ចំនួនបី គឺ ផ្គត់ផ្គង់វត្ថុធាតុដើមផ្នែកកសិកម្ម សេវាកម្មប្រមូលសំរាម និងផ្តល់ឥណទានកសិកម្ម។

លោកបានបន្តឱ្យដឹងថា សហគមន៍បានចាប់ផ្តើមកកើតឡើងតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ។ ដំណាំជាច្រើនមុខត្រូវបានដាំដុះ និងលក់លើទីផ្សារ។ សម្រាប់ដំណាំដែលសហគមន៍កំពុងតែគ្រោងនឹងបង្កើត ហើយក៏ជាដំណាំយុទ្ធសាស្រ្តទៅថ្ងៃខាងមុខនេះ គឺបានផ្តោទៅលើដំណាំស្វាយចន្ទី និងបន្លែសុវត្ថិភាព។ សម្រាប់ឆ្នាំ២០២៦ខាងមុខ សហគមន៍នឹងស្វែងរកដៃគូសម្រាប់ពង្រីកការដាំដុះដំណាំ និងក៏ដូចជាការរកទីផ្សារមួយជាក់លាក់។

អ្នកស្រី ណម ភ័ណ្ឌ សមាជិកនៃសហគមន៍សំឡូតរតនផល បានឱ្យដឹងថា ដំណាំទុរេននាឆ្នាំនេះបានហុចផលច្រើនតោន ហើយសហគមន៍តែងយកមកលក់តាមពិធីនានា។ ជាក់ស្តែង ក្នុងពិធីតាំងពីព័រណ៍ផ្លែឈើ នាទីរួមខេត្ត បាត់ដំបងពេលនាថ្មីៗកន្លងមកនេះ សហគមន៍ក៏បាននាំយកដាំដំណាំទុរេន សាម៉ាវ និងដំណាគួបផ្សំផ្សេងៗទៀតលក់ច្រើនតោន។

អ្នកស្រីបន្ថែមថា សម្រាប់ដំណាំទុរេននាឆ្នាំនេះសហគមន៍ប្រមូលថវិកាបានច្រើនជាងមុនឆ្ងាយណាស់។ ដោយកាលពីមុននេះសមាជិកសហគមន៍មានប្រាក់ចំំណូលការលក់ផ្លែទុរេន បានត្រឹមតែបួនទៅប្រាំលានរៀលក្នុងមួយឆ្នាំ ប៉ុន្តែឆ្នាំនេះគ្រួសារដាំដំណាំជាមធ្យមអាចរកចំណូលចាប់ពីប្រាំមួយទៅប្រាំបីលានរៀល និងអ្នកដាំទុរេនធំៗអាចរកចំណូលបានចាប់ពី១០លានរៀលឡើងទៀតផង។

ជាមួយគ្នានេះ អ្នកស្រី ឡុង រឿង ដែលជាសមាជិកសហគមន៍រតនផលសព្វថ្ងៃ រស់នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបងវិញ បានប្រាប់ថា អ្នកស្រីបានដាំទុរេនចំនួនមួយហិកតា មានចំនួនជាង២០០ដើមរយៈពេល១០ឆ្នាំមកនេះបានផ្តល់ប្រាក់ចំណូលជាបន្តបន្ទាប់។ ជារៀងរាល់ឆ្នាំទុរេន អ្នកស្រីបានផ្តល់ប្រាក់ចំណូលពី៥ ០០០ទៅ៧ ០០០ដុល្លារ។ ទោះទំហំចម្ការទុរេនតូចពិតមែនតែ ក៏ផ្តល់ប្រាក់ចំណូលច្រើនគួរសមដល់ក្រុមគ្រួសារអ្នកស្រី។

ស្រ្តីរូបនេះបានប្រាប់ដែរថា ក្រៅពីដាំដំណាំទុរេន អ្នកស្រីក៏មានដាំដើមសាម៉ាវ និងម្រេច ដែលអាចជួយក្នុងការរកចំណូលសម្រាប់គ្រួសារអ្នកស្រីផងដែរ។

អ្នកស្រីរៀបរាប់ថា ដំណាំកសិកម្មពិតជាផ្តល់នូវផលកម្រៃដល់ពលរដ្ឋ ហើយបើមានការខិតខំដាំដុះនោះការរកចំណូលពីវិស័យកសិកម្មមិនពិបាកដូចមុនទៀតឡើយ។ ជាក់ស្តែងដូចគ្រួសារអ្នកស្រីពីមុនពិបាកក្នុងរកប្រាកើចំណូល តែបច្ចុប្បន្នបញ្ហាទាំងនេះត្រូវបានដោះស្រាយមួយផ្នែកធំបន្ទាប់ពីការបានបង្កើតចម្ការដាំទុរេន សាម៉ាវ និងម្រេចរួចមក។

បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាដើមសប្តាហ៍នេះថា គិតមកដល់ពេលនេះ ផ្ទៃដីដាំដុះទុរេននៅទូទាំងប្រទេសកម្ពុជា មានប្រហែលមួយម៉ឺនហិកតា។ ចំពោះ ទិន្នផលប្រមូលបានមានចំនួនចន្លោះ១៧ ទៅ ១៨ម៉ឺនតោន ក្នុងមួយឆ្នាំ។

លើសពីនេះមានចម្ការទុរេននៅកម្ពុជាចំនួន១១២កន្លែង និងរោងចក្រកែច្នៃវេចខ្ចប់ចំនួន៣០កន្លែង ត្រូវបានអនុម័តដោយអគ្គរដ្ឋបាលគយចិន ដើម្បីអនុញ្ញាតនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិនទៀតផង។ សម្រាប់ផលិតផលផ្លែទុរេនកម្ពុជាជើងដំបូងចំនួន១៧ ២៨០គីឡូក្រាម ត្រូវបាននាំចេញទៅប្រទេសចិន តាមកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

ព្រមជាមួយគ្នានេះដែរ ក្រសួងកសិកម្ម ក៏បានដាស់តឿនដល់ម្ចាស់ចម្ការ ដែលចង់នាំចេញផ្លែទុរេនរបស់ខ្លួន ត្រូវចុះបញ្ជីជាមុនសិន ហើយមានការវាយតម្លៃអនុម័តជាមុនសិនផងដែរ ទើបអាចមានសិទ្ធិក្នុងការនាំចេញជាផ្លូវការបាន៕


762803107_1594560075364518_4159667303014387224_n
ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ នាំគ្នាដាំដុះដំណាំគ្រប់ប្រភេទនៅជុំវិញផ្ទះ ដើម្បីលើកស្ទួយជីវភាព

ដោយ ហៃ ស៊ីណា បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ បានរៀបចំជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការដាំដុះបន្លែ និងដំណាំគ្រប់ប្រភេទជុំវិញផ្ទះ ដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ កាត់បន្ថយការចំណាយ និងបង្កើនចំណូលសម្រាប់គ្រួសារ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ដែលតែងតែចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ឯកឧត្តមមានសេចក្តីរីករាយ និងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានរៀបចំជីវភាពរស់នៅ ថែទាំផ្ទះសម្បែង ព្រមទាំងរៀបចំដាំដុះដំណាំជុំវិញផ្ទះបានយ៉ាងល្អប្រសើរ និងមានសោភ័ណភាព។ ឯកឧត្តមបានបញ្ជាក់ថា សកម្មភាពដាំដុះដំណាំទាំងនេះ បានរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក តាមរយៈការផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការលក់ដូរ ដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋភៀសសឹកមួយរូប បានថ្លែងថា លោកធ្លាប់មានបទពិសោធន៍ក្នុងការដាំដុះបន្លែនាពេលកន្លងមក។ ក្រោយពីបានមករស់នៅក្នុងភូមិរង់ចាំ ដែលរាជរដ្ឋាភិបាលបានរៀបចំជូន បន្ទាប់ពីផ្ទះរបស់លោកត្រូវបានទាហានថៃឈ្លានពាន និងគ្រប់គ្រង លោកបានរៀបចំដាំបន្លែផ្សេងៗប្រមាណ ១០ប្រភេទ ដើម្បីលើកស្ទួយជីវភាព និងជួយកាត់បន្ថយការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ។ ប្រជាពលរដ្ឋរូបនេះ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងគ្រាប់ពូជ សម្រាប់ដាំដុះដំណាំផ្សេងៗ ដើម្បីបង្កើតជាមុខរបរ […]

image_2026-08-24_07-54-20
បន្ទាប់ពីចូលទីផ្សារអាស៊ីរួចហើយ ក្រុមហ៊ុនគ្រប់គ្រងហាងមាន់បំពងបែបកូរ៉េ បន្តបើកសាខានៅប្រទេសម៉ិកស៊ិក

សេអ៊ូល៖ បណ្តាញហាងលក់សាច់មាន់បំពងបែបកូរ៉េ ប៊ីប៊ីឃ្យូ (BBQ) បានបើកសាខាភោជនីយដ្ឋានដំបូងរបស់ខ្លួននៅក្នុងទីក្រុងម៉ិកស៊ីកូ ដោយរំពឹងថា ទីផ្សារមានមនុស្សច្រើនក្នុងទីក្រុងនេះ នឹងក្លាយជំហានដ៏សំខាន់សម្រាប់ការពង្រីកខ្លួនកាន់តែធំនៅទូទាំងតំបន់អាម៉េរិកឡាទីន។ ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប (Genesis BBQ Group) ដែលជាប្រតិបត្តិករម៉ាកសញ្ញា BBQ បានឱ្យដឹងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា ខ្លួនបានបើកសាខា​ឈ្មោះថា ប៊ីប៊ីឃ្យូ ហ្សូណា រ៉ូសា (BBQ Zona Rosa) នៅក្នុងទីក្រុងម៉ិកស៊ីកូ ដែលជាការបោះជំហានចូលទីផ្សារប្រទេសម៉ិកស៊ីកូ ជាលើកដំបូង។ ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប បានចូលទីផ្សារសិង្ហបុរី នៅឆ្នាំ២០០៧ បន្ទាប់មកបានចូលក្នុងទីផ្សារប្រទេសកម្ពុជា នៅឆ្នាំ២០០៩ ព្រមទាំងបានចុះបញ្ជីសម្គាល់ម៉ាករបស់ខ្លួននៅក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុននេះក៏បានចូលទីផ្សារប្រទេសថៃ និងឥណ្ឌូណេស៊ី នៅឆ្នាំ២០១១ ហើយបានចូលទីផ្សារភូមា និងឡាវ នៅឆ្នាំ២០១២។ ចំណែកនៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនបានពង្រីកប្រតិបត្តិការរបស់ខ្លួន នៅខែកក្កដា ឆ្នាំ២០២៦​ ដោយគ្រប់គ្រងសាខា​​ នៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ នៅក្នុងឆ្នាំ២០២៦ នេះដែរ ហាងមាន់ចៀនបែបកូរ៉េនេះ​ […]

778972328_1768566168611390_8361069910620193664_n
ចិនពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការនាំចេញអង្ករ​​

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហាញសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជាពិសេសក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិ។ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានបង្ហាញការប្តេជ្ញាចិត្តបែបនេះ នៅក្នុងដំណើរទស្សនកិច្ច និងស្វែងយល់អំពីដំណើរការរបស់ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ (City Rice) នាចុងសប្តាហ៍នេះ ក្នុងខេត្តបាត់ដំបង់ ដែលទទួលស្វាគមន៍ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមហ៊ុននាំចេញអង្ករកម្ពុជា ក្នុងការបន្តខិតខំអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជាឱ្យកាន់តែមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ […]

image_2026-08-21_10-18-22
​ស្បៀងអាហារ​របស់​ជប៉ុន​ធ្លាក់ចុះ​មក​ត្រឹម៣៧ភាគរយ ទាបជាងគោលដៅ៤៥ភាគរយ សម្រាប់ឆ្នាំ២០៣០

តូក្យូ៖ ក្រសួងកសិកម្មជប៉ុនបានឱ្យដឹងថា សមាមាត្រនៃភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃស្បៀងអាហាររបស់ប្រទេសបានធ្លាក់ចុះមកត្រឹម៣៧ភាគរយសម្រាប់ឆ្នាំសារពើពន្ធ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦​ ដែលធ្លាក់ចុះមួយភាគរយ បើធៀបនឹងឆ្នាំមុន និងទាបជាងគោលដៅ៤៥ភាគរយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០៣០។ បើយោងតាមសារព័ត៌មាន ឆែនណែល ញូវស៍ អេស៊ា (Channel News Asia)​ បានឱ្យដឹងថា អត្រានេះស្ថិតក្នុងចំណោមអត្រាទាបបំផុតនៃបណ្តាប្រទេសអភិវឌ្ឍន៍ ដែលបង្ហាញយ៉ាងច្បាស់អំពីភាពងាយរងគ្រោះរបស់ជប៉ុនចំពោះការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ ចំពេលមានតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង រួមទាំងសង្គ្រាមអូសបន្លាយរវាងរុស្ស៊ី​ និងអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ាផងដែរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន បានបញ្ជាក់ថា អត្រាដែលផ្អែកលើការវាស់កាឡូរី ដោយវាស់វែងពីចំណែកនៃប្រើប្រាស់ស្បៀងអាហារផលិតក្នុងស្រុក បានធ្លាក់ចុះដោយសារតែការប្រើប្រាស់អង្ករថយចុះ និងការកើនឡើងនៃស្តុកស្បៀង នៅក្នុងវិស័យឯកជន។ អត្រានេះបានបន្តស្ថិតនៅក្រោម៤០ភាគរយអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការជម្រុញផលិតកម្មក្នុងស្រុកនូវមុខដំណាំនាំចូលជាច្រើន ដូចជាស្រូវសាលី និងសណ្តែកសៀង។ បើយោងតាមការប៉ាន់ប្រមាណរបស់ក្រសួងដោយផ្អែកលើទិន្នន័យចុងក្រោយ បានឱ្យដឹងថា ប្រទេសអូស្ត្រាលី កាណាដា បារាំង និងសហរដ្ឋអាម៉េរិក មានសមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងលើសពី១០០ភាគរយ ខណៈអត្រារបស់ប្រទេសអាល្លឺម៉ង់មាន៨១ភាគរយ ចក្រភពអង់គ្លេស៥៦ភាគរយ និងអ៊ីតាលី៥១ភាគរយ នៅក្នុងឆ្នាំ២០២៣។ សមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងរបស់ជប៉ុន ដែលវាស់វែងតាមតម្លៃផលិតកម្ម បានកើនឡើងរហូតដល់៦៦ភាគរយ នៅក្នុង​ឆ្នាំ​សារពើពន្ធ​ចុងក្រោយ​នេះ ចំណែកតម្លៃស្រូវអង្ករ និងផលិតផលបសុសត្វ […]

កាលវិភាគផ្សព្វផ្សាយ