កសិដ្ឋានត្រសក់ផ្អែមត្បូងឃ្មុំគ្រោងបង្កើនការដាំបន្លែក្នុងផ្ទះសំណាញ់ប្រាំបីខ្នងបន្ថែម ដើម្បីឆ្លើយតបតម្រូវការទីផ្សារ

image_2025-07-22_09-03-45

ត្បូងឃ្មុំ៖ បន្ទាប់ពីទទួលបានការបង្ហាត់បង្ហាញអំពីការដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ និងការធ្វើទីផ្សារពីខាងសហគមន៍តាសីសាមគ្គី នៅស្រុកថ្មគោល ខេត្តបាត់ដំបងរួចមក ម្ចាស់កសិដ្ឋានត្រសក់ផ្អែមត្បូងឃ្មុំ ដែលបានសាកល្បងដាំបន្លែស្លឹក និងបន្លែផ្លែ នៅខែកញ្ញា ឆ្នាំ២០២២ មានគម្រោងបង្កើនការដាំបន្លែក្នុងផ្ទះសំណាញ់ចំនួនប្រាំបីខ្នងថែមទៀត ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងតំបន់។

លោក លីម ផេង ម្ចាស់កសិដ្ឋានត្រសក់ផ្អែមត្បូងឃ្មុំ មានទីតាំងនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់អស់រយៈពេលជិតបីឆ្នាំមកនេះ លោកកាន់តែមានទំនុកចិត្តខ្ពស់នៅក្នុងមុខរបរ នៅពេលការលក់បន្លែក្នុងផ្ទះសំណាញ់លក់បានតម្លៃសមរម្យនៅលើទីផ្សារ។

លោកបញ្ជាក់ថា «សព្វថ្ងៃកសិដ្ឋានខ្ញុំ មានផ្ទះសំណាញ់ចំនួន១២ខ្នង ក្នុងនោះមានដាំត្រសក់ផ្នែកចំនួនបីខ្នង, ដាំប៉េងបោះ និងម្ទេសចំនួនបីខ្នង និងផ្ទះសំណាញ់ប្រាំមួយខ្នងផ្សេងទៀតដាំបន្លែស្លឹក ហើយពេលខាងមុខនេះ ខ្ញុំមានគម្រោងពង្រីកផ្ទះសំណាញ់ដាំបន្លែថែមចំនួនប្រាំបីខ្នងទៀ ឱ្យគ្រប់២០ខ្នង ដែលនៅពេលសព្វថ្ងៃនេះយើងកំពុងតែធ្វើការទំនាក់ទំនងជាមួយខាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផងដែរ ដើម្បីស្នើសុំឥណទានដើម្បីសាងសង់ផ្ទះសំណាញ់បន្ថែម ព្រោះការដាំដុះបន្លែនៅតាមទីវាល កាលណាមានភ្លៀងញឹកញាប់ធ្វើឱ្យដំណាំលូតលាស់មិនល្អ ជាក់ស្តែងដូចដំណាំម្ទេសចិន ដែលខ្ញុំបានដាំកន្លងមកនេះ មានការជ្រុះស្លឹក ហើយការលូតលាស់មិនល្អ ដូចទៅការដាំនៅក្នុងផ្ទះសំណាញ់ ឬនៅរដូវប្រាំង»។

បើតាមលោក លីម ផេង គោលបំណងដែលឱ្យរូបលោកចង់សាងសង់ផ្ទះសំណាញ់ឱ្យគ្រប់២០ខ្នងនៅពេលខាងមុខនេះ ដោយសារលោកមើលឃើញតម្រូវការបន្លែនៅខាងខេត្តត្បូងឃ្មុំ លក់ទៅឱ្យឈ្មួញកណ្តាល គឺមិនទាន់គ្រប់ទៅនិងការចង់បាននៃទីផ្សារ។ ដូចនេះការសាងសង់ផ្ទះសំណាញ់ថែមនេះអាចឆ្លើយតបទៅតម្រូវពពួកបន្លែស្លឹកក្នុងមួយថ្ងៃបាន២០០គីឡូក្រាម ហើយប្រភេទប៉េងបោះ២០គីឡូក្រាម និងម្ទេសបានយ៉ាងតិច៣០គីឡូក្រាមនៅក្នុងមួយថ្ងៃ ដើម្បីឱ្យឈ្មួញយកទៅចែកចាយលក់បន្តនៅតាមតំបន់ផ្សេងៗ។

លោកបន្តថា ការបង្កើតកសិដ្ឋានត្រសក់ផ្អែមត្បូងឃ្មុំនេះ គោលបំណងសំខាន់ក្រៅពីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ លោកចង់ផ្តល់ការងារដល់ពលរដ្ឋក្នុងតំបន់ ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស និងម្យ៉ាងទៀត មានគោលបំណងចង់ចូលរួមចំណែកផ្តត់ផ្គង់បន្លែសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលមកពីខាងក្រៅ។

សូមជម្រាបជូនផងដែរ ម្ចាស់កសិដ្ឋានត្រសក់ផ្អែមត្បូងឃ្មុំ មុនសម្រេចចិត្តបង្កើតកសិដ្ឋានដាំបន្លែអស់រយៈពេលជិតបីឆ្នាំមកនេះ ពីមុនលោកធ្លាប់ធ្វើការនៅក្រុមហ៊ុនលក់ជី និងថ្នាំកសិកម្ម នៅក្នុងស្រុកមួយ មានរយៈពេល១៣ឆ្នាំ។ ផ្អែកលើបទពិសោធន៍ការងានេះ បានធ្វើឱ្យលោកមានការយល់ដឹងអំពីបច្ចេកទេសប្រើប្រាស់ជី និងថ្នាំច្បាស់លាស់ក្នុងការការពារសត្វល្អិតចង្រៃបំផ្លាញបន្លែ និងឈានទៅដល់កាត់បន្ថយការចំណាយបានមួយចំនួនផងដែរ។

យោងតាមរបាយការណ៍ប្រមូលផលបន្លែប្រចាំខែឧសភា របស់កសិដ្ឋានត្រសក់ផ្អែមត្បូងឃ្មុំខាងលើបានបង្ហាញថា ការប្រមូលផលបន្លែស្លឹក និងបន្លែផ្លែ ក្នុងខែឧសភាពទទួលបានចំណូលសរុបជាងប្រាំបួនលានរៀល៕


736440903_36578561948458406_5047929346715830688_n
គិរីកាហ្វេ ជួបពិភាក្សាអំពីឱកាសនាំយកកាហ្វេកម្ពុជា ចូលទីផ្សារអាម៉េរិក

បុរីញូវយ៉ក៖ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦នេះ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន គិរីហាយឡែនហេរីថេក ត្រេឌីង (ម្ចាស់ម៉ាកសញ្ញា គិរីកាហ្វេ Kiri Coffee) បានជួបពិភាក្សាការងារជាមួយលោក ឱម វណ្ណារ៉ា (Vannara Om) ប្រធានប្រតិបត្តិនៃក្រុមហ៊ុនសហគ្រាសអាម៉េរិកាំង អង្គរ (American Angkor Enterprise និងសហាការី។) ជំនួបពិភាក្សាគ្នានៅលើទឹកដីអាម៉េរិកនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីកាលានុវត្តភាពអាជីវកម្ម និងរៀបចំយុទ្ធសាស្ត្រក្នុងការនាំចេញផលិតផលកាហ្វេខ្មែរ ចូលមកកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ក្នុងឱកាសនោះ ក្រុមហ៊ុនទាំងពីរបានពិភាក្សាអំពីបទដ្ឋានគតិយុត្តិ ស្តង់ដារគុណភាព និងលក្ខខណ្ឌតម្រូវនានា ដើម្បីនាំយកគ្រាប់កាហ្វេរ៉ូប៊ូស្តា ១០០ភាគរយ គុណភាពខ្ពស់ ដែលដាំដុះ និងកែច្នៃដោយផ្ទាល់ពីទឹកដីខេត្តមណ្ឌលគិរី ទៅកាន់ការចែកចាយនៅលើទីផ្សារសហរដ្ឋអាម៉េរិក។ លោក ជិន ជ័យាបុត្រ បានគូសបញ្ជាក់ដោយក្តីសោមនស្សថា ការបានមកបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ Fancy Food Show នាបុរីញូវយ៉កនេះ គឺជាឱកាសដ៏វិសេសវិសាល។ […]

image_2026-07-02_10-55-43
បាតុភូតអែលនីញ៉ូ ត្រូវបានប្រកាសជាផ្លូវការ នៅប្រទេសនូវែលសេឡង់

វែលីងតោន៖ វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ បានដើរតាមប្រទេសអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាម៉េរិក  ក្នុងការប្រកាសពីព្រឹត្តិការណ៍អែលនីញ៉ូ នៅក្នុងទស្សនវិស័យអាកាសធាតុតាមរដូវកាលរបស់ខ្លួន ដោយបានចេញផ្សាយជាសាធារណៈនៅថ្ងៃនេះ។ សារព័ត៌មាន អអេនហ្ស៊ី (RNZ) របស់នូវែលសេឡង់ បានចេញផ្សាយនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ថា បាតុភូតអាកាសធាតុនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សីតុណ្ហភាពរបស់ប្រទេសនូវែលសេឡង់ នៅក្នុងរដូវរងារ និងចូលទៅក្នុងរដូវក្តៅ ដោយនៅតាមតំបន់ខ្លះសីតុណ្ហភាពអាចឡើងកម្តៅយ៉ាងគំហុក។ ទីភ្នាក់ងារខាងលើនេះ បានព្យាករថា នៅភាគខាងជើង និងភាគខាងកើតប្រទេសនូវែលសេឡង់អាចជួបគ្រោះរឹងស្ងួតហួតហែង ចំណែកនៅតាមផ្នែកខ្លះនៃភាគខាងត្បូង និងភាគនរតីទំនងជានឹងសំណើមច្រើនពីធម្មតា។ អ្នកវិទ្យាសាស្ត្រនូវែលសេឡង់ លោក គ្រីស្ត ប្រានដូលីណូ (Chris Brandolino) បាននិយាយថា ស្ថានភាពនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកឥឡូវនេះ បានឈានដល់កម្រិតប្រកាសអាសន្នរបស់វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ ដោយមហាសមុទ្រ និងបរិយាកាស ឥឡូវនេះបែកចេញពីគ្នាស្រឡះតែម្តង គឺសីតុណ្ហភាពផ្ទៃសមុទ្រឡើងខ្ពស់ខុសពីធម្មតានៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក និងរបបខ្យល់មូសុងចុះខ្សោយ ដែលជាធម្មតានឹងបង្កឱ្យមានភ្លៀងធ្លាក់នៅក្នុងប្រទេសនូវែលសេឡង់។ លោកបាននិយាយថា អែលនីញ៉ូ ឆ្នាំនេះ យ៉ាងហោចណាស់នឹងមានកម្រិតខុសគ្នាពីឥទ្ធិពល បាតុភូតអែលនីញ៉ូ ដ៏ខ្លាំងបំផុតទាំងប្រាំ ដែលធ្លាប់កើតមានរួចទៅហើយនៅក្នុងកំណត់ត្រានាសម័យទំនើប។ លោក គ្រីស្ត ប្រានដូលីណូ បានមានប្រសាសន៍ដូច្នេះថា “មានហេតុផលគួរឱ្យជឿជាក់ថា វានឹងឡើងខ្លាំងលើសពីនេះ ហើយវាមានអ្វីៗទាំងអស់ ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់ជាប្រវត្តិសាស្ត្រ។ […]

FB_IMG_1782903667358
សម្តេចធិបតីណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបចំពោះបាតុភូតអែលនីញ៉ូ

ដោយ អៀវ ឈាងនី ភ្មំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែលនីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ ក្នុងឱកាសញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៀតថា ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្តផងដែរ ដើម្បត្រៀមមធ្យោបាយចាំបាច់ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបម្រុងស្បៀង និងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។ បាតុភូតធម្មជាតិឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” […]

733328598_2193595651493766_4178156423802900923_n
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈពេលមច្ឆាជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិមិនចេះរីងស្ងួតនិងអាចរក្សាទុកជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដា ដែលរៀបចំនៅខេត្តស្វាយរៀង។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន័ គឺជាបញ្ញកោណទី៤នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទជាមុំទី៣។ ជាក់ស្តែងសម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ 0 ចំណែកគោលនយោបាយផ្សព្វផ្សាយកសិកម្ម នៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកសិកម្មទំនើបជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យានៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍតាមអនុវិស័យ។ សូមជម្រាបជូនផងដែរ នៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍សំខាន់ៗ៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ នៅក្នុងពិធីនេះដែរ […]

កាលវិភាគផ្សព្វផ្សាយ