ការនាំចេញកសិរុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម ក្នុងឆ្នាំ២០២៥ កើនឡើងជាង១៥ភាគរយ បើធៀបនឹងឆ្នាំមុន

nganh go

ហាណូយ៖ យោងតាមអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានរបស់វៀតណាម​ បានឱ្យដឹងថា វិស័យកសិកម្មវៀតណាម បានរក្សាគន្លងអភិវឌ្ឍន៍វិជ្ជមានក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ទោះបីជាបរិបទសកល និងក្នុងស្រុកមានភាពស្មុគស្មាញក៏ដោយ ព្រោះក្រសួងបានអនុវត្តយ៉ាងសកម្មនូវដំណោះស្រាយ ដែលអាចបត់បែនបាន និងឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាប្រឈម ជំរុញផលិតកម្ម ស្ថិរភាពទីផ្សារ និងជំរុញការនាំចេញ។

គោលដៅវិស័យកសិកម្មរបស់វៀតណាម គឺដើម្បីសម្រេចបាននូវអត្រាកំណើនបួនភាគរយនៅឆ្នាំ២០២៥ ជាមួយនឹងចំណូលពីការនាំចេញប្រមាណ៦៤ ទៅ៦៥ពាន់លានដុល្លារ។ ចំណែកការនាំចេញសរុបសម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៥នេះ មានចំនួន៣៣,៨៤ពាន់លានដុល្លារ គឺកើនឡើងចំនួន១៥,៥ភាគរយ​ បើធៀបនឹងឆ្នាំ២០២៤។

គួរកត់សម្គាល់ថា ទំហំពាណិជ្ជកម្មវៀតណាម បានកើនដល់ទំហំទឹកប្រាក់ចំនួន៩,៨៣ពាន់លានដុល្លារ គឺកើនឡើងចំនួន១៦,៥ភាគរយ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការប្រកួតប្រជែងរបស់វៀតណាមក្នុងទីផ្សារកសិកម្មអន្តរជាតិ។

លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម​បានដាក់គោលដៅនាំចេញរបស់ខ្លួន ឱ្យកើនដល់ទំហំទឹកប្រាក់៧០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។

ត្រឹមឆមាសទីមួយនៃឆ្នាំ២០២៤ បង្ហាញឱ្យឃើញថា ផលិតកម្មស្រូវមានស្ថិរភាព និងមានផលិតសរុបចំនួន២២,៧លានតោន ដោយថយចុះពីចំនួន៤៣,៥លានតោន។ ចំណែកការនាំចេញអង្កររបស់វៀតណាមបានកើនដល់ ៩,១៨លានតោន។

អនុរដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់លើការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធនៃទីផ្សារនាំចេញ ដែលកាលពីឆ្នាំ២០២៤ សហរដ្ឋអាម៉េរិក និងប្រទេសចិន ចំណែកទីផ្សារនាំចេញស្ទើរតែស្មើគ្នា ដោយអាម៉េរិកមានចំនួន២១,៨ភាគរយ និងចិន​មានចំនួន២១,៦ភាករយ។

ទោះបីជាយ៉ាងណាក៏ដោយ ទីផ្សារអាម៉េរិកបានកើនដល់៧,១៤ពាន់លានដុល្លារ ឬស្មើនឹង២១,១ ក្នុងរយៈពេលប្រាំមួយដំបូងនៃឆ្នាំ២០២៥នេះ ខណៈពេលទីផ្សាររបស់ប្រទេសចិន បានធ្លាក់ចុះមកត្រឹម៥​​,៩៤ពាន់លានដុល្លារ ឬស្មើនឹង១៧,៦ភាគរយ។ ការនាំចេញទៅកាន់ប្រទេសជប៉ុនបានកើនឡើងចំនួន៧,២ភាគរយ ក្នុងកំណើនទឹកប្រាក់ចំនួន២,៤៤ពាន់លានដុល្លារ។

ការអភិវឌ្ឍនេះត្រូវការការកែសម្រួលជាយុទ្ធសាស្រ្តក្នុងការពង្រីកទីផ្សារ និងការលើកកម្ពស់ពាណិជ្ជកម្មចំពោះមុខទំនិញសំខាន់ៗដូចជា កាហ្វេ អង្ករ ផ្លែឈើ ត្រីងៀត និងបង្គា គឺក្រសួងកសិកម្មវៀតណាមកំពុងតែខិតខំប្រឹងប្រែង ដើម្បីពង្រីកលទ្ធភាពទទួលបានទីផ្សារ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់វៀតណាមជាមួយប្រេស៊ីល ទាក់ទងនឹងការនាំចេញសាច់គោ និងសក្ដានុពលសម្រាប់ការពង្រីកការនាំចេញត្រីងៀត កាហ្វេ និងអង្ករ គឺជាចំណុចលេចធ្លោនាពេលថ្មីៗនេះ។

កំណើនក្នុងវិស័យកសិកម្មចំនួន៣,៨ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ បាននាំឱ្យផលិតផលសាច់ជ្រូករបស់វៀតណាមបជាប់ចំណាត់ថ្នាក់ទី៥ នៅទូទាំងពិភពលោក។ ដោយមាន​ការ​រំពឹង​ទុក​ថា​ នឹង​មាន​កំណើន​បន្ថែម​ទៀត ​ក្នុង​ឆ្នាំ​២០២៥នេះ ខណៈ​ទិន្នផល​សាច់​សរុប ​ក្នុង​ឆ្នាំ​២០២៤ ​បាន​កើន​ដល់ ​៨,២៤​លាន​តោន។ ចំណែកផលិតកម្មទឹកដោះគោ ដែលរំពឹងទុកគឺប្រហែល១,២៥លានតោន។

ចំណែកនៅក្នុងវិស័យជលផលវិញ ទិន្នផលត្រីប្រហែលពាក់កណ្តាលនៃការប៉ាន់ប្រមាណប្រចាំឆ្នាំ មានចំនួន៤,៦ លានតោន។ ទោះជាយ៉ាងណាក៏ដោយ អត្រាប្រែប្រួល គឺត្រឹមតែ៣,១ភាគរយប៉ុណ្ណោះទេ ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ទាំងក្នុងតំបន់ភាគខាងជើង និងភាគខាងត្បូង ដើម្បីសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំពី៩,៦ ដល់​៩,៧លានតោន។ បើគិតត្រឹមក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ ចំណូលបានមកពីការនាំចេញពីផលិតផលជលផលមានចំនួន៥,១៦ពាន់លានដុល្លារ។

បើយោងតាមអ្នកតំណាងមកពីនាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ នៅឆ្នាំ២០២៥ បានឱ្យដឹងថា វិស័យកសិកម្មនឹងខិតខំប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍខ្សែសង្វាក់តម្លៃចាប់ពីផលិតកម្មរហូតដល់ការកែច្នៃ។ ទោះបីជាមានការប្រឈមផ្នែកសេដ្ឋកិច្ច និងនយោបាយនៅលើពិភពលោក និងក្នុងស្រុកក៏ដោយ ក្នុងគោលបំណងលើកកម្ពស់តម្លៃ និងធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែង និងពង្រីកទីផ្សារទាំងក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ