អេត្យូពីរកចំណូលបាន២,៦ពាន់លានដុល្លារ ពីការនាំចេញកាហ្វេ

images (1)

អាឌីស អាបាបា៖ អាជ្ញាធរកាហ្វេ និងតែរបស់ប្រទេសអេត្យូពី បានប្រកាសពីប្រវត្តិសាស្ត្រពាណិជ្ជកម្មកាហ្វេរបស់ប្រទេស ដោយបង្ហាញថា ប្រទេសអេត្យូពីរកចំណូលបានចំនួន២,៦៥៣ពាន់លានដុល្លារ ពីការនាំចេញកាហ្វេក្នុងអំឡុងឆ្នាំសារពើពន្ធ ឆ្នាំ២០១៧ ដែលជាចំណូលខ្ពស់បំផុតមិនធ្លាប់មានពីវិស័យនេះ។

យោងតាមអាជ្ញាធរ ប្រាក់ចំណូលដ៏គួរឱ្យកត់សម្គាល់នេះត្រូវបានបង្កើតឡើងដោយការនាំចេញកាហ្វេចំនួន៤៦៨ ៩៦៧តោនទៅកាន់ទីផ្សារអន្តរជាតិ។ បរិមាណនៃការនាំចេញនេះ តំណាងឱ្យ១៤៤ភាគរយនៃគោលដៅដើមរបស់អាជ្ញាធរ ខណៈប្រាក់ចំណូលសម្រេចបាន១៤៧ភាគរយនៃគោលដៅដែលបានគ្រោងទុក គឺលើសពីការរំពឹងទុកយ៉ាងខ្លាំង។

កាហ្វេអេត្យូពីត្រូវបាននាំចេញក្នុងបរិមាណដ៏ច្រើនទៅកាន់ទីផ្សារពិភពលោក ក្នុងគោលដៅសំខាន់ៗមួយចំនួន រួមមានអារ៉ាប៊ីសាអូឌីត អាល្លឺម៉ង់ ចិន ជប៉ុន ទួរគី និងប្រទេសឥណ្ឌា។

សមាគមកាហ្វេអេត្យូពី បានចាត់ទុកកំណើតប្រាក់ចំណូលនេះ ដោយសារកត្តាសំខាន់ៗមួយចំនួន  ដូចជាតម្រូវការជាអន្តរជាតិចំពោះកាហ្វេអេត្យូពី ដែលល្បីល្បាញដោយសាររសជាតិប្លែកដាច់គេ។ ការកើនឡើងនៃការប្រើប្រាស់កាហ្វេជាសកល និងកិច្ចខិតខំប្រឹងប្រែងផ្តោតសំខាន់របស់រដ្ឋាភិបាលអេត្យូពី ដើម្បីបង្កើនប្រាក់ចំណូលពីវិស័យកាហ្វេ។

ទោះជាយ៉ាងណាក៏ដោយការកើនឡើងនៃការនាំចេញកាហ្វេ​ ក៏បង្កផលវិបាកដល់ទីផ្សារក្នុងស្រុក ដោយសារបរិមាណកាហ្វេកាន់តែច្រើនត្រូវបានដឹកជញ្ជូនទៅក្រៅប្រទេស ដែលបាននាំឱ្យមានការថយចុះនៃបរិមាណកាហ្វេនៅលើទីផ្សារ រហូតធ្វើតម្លៃកាហ្វេនៅក្នុងប្រទេសអេត្យូពីឡើងថ្លៃ។

ការធ្លាក់ចុះយ៉ាងខ្លាំងនៃផលិតកម្មកាហ្វេរបស់ប្រទេសប្រេស៊ីល និងប្រទេសវៀតណាម ដែលជាប្រទេសនាំចេញកាហ្វេឈានមុខគេទីពីររបស់ពិភពលោក បានបង្កើតគម្លាតផ្គត់ផ្គង់នៅក្នុងទីផ្សារពិភពលោក ដូច្នេះកាហ្វេប្រទេសអេត្យូពី អាចជួយបំពេញតម្រូវការបានមួយផ្នែក។ ការផ្លាស់ប្តូរចំណង់ចំណូចចិត្តចំពោះរសជាតិកាហ្វេនៅលើសកលលោក ក៏ផ្តល់ជាកម្លាំងដល់ដំណើរផ្គត់ផ្គង់កាហ្វេ ដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រទេសអេត្យូពី។

ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង។ និងធ្វើឱ្យវិស័យនាំចេញកាហ្វេ មានជំនាញវិជ្ជាជីវៈ រដ្ឋាភិបាលអេត្យូពីក៏បានកែសម្រួលតម្រូវការដើមទុនសម្រាប់អ្នកនាំចេញផងដែរ ដែលតម្រូវការដើមទុនអប្បបរមា គឺ១៥ លានប៊ីរអេត្យូពី ឬស្មើនឹងជាងមួយសែនដុល្លារ ដើម្បីចូលរួមក្នុងអាជីវកម្មនាំចេញកាហ្វេ។ លើសពីនេះ សម្រាប់ការចំណាយដើម្បីទទួលបានអាជ្ញាប័ណ្ណនាំចេញកាហ្វេ បានឡើងចំនួនដប់ដង ពីជាងមួយម៉ឹនដុល្លារ ឡើងដល់ជាងមួយសែនដុល្លារ។

យោងតាមអាជ្ញាធរកាហ្វេ និងតែអេត្យូពី ការផ្លាស់ប្តូរនេះមានគោលបំណងចង់ទាក់ទាញបុគ្គល ដែលមានសមត្ថភាពកាន់តែច្រើន អាចចូលទៅក្នុងវិស័យនាំចេញកាហ្វេនេះ ដើម្បីធានាបាននូវកំណើនប្រកបដោយចីរភាព និងមានស្តង់ដារល្អប្រសើរឡើង៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ