សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើរតួគ្របដណ្តប់លើសកកម្មភាពសេដ្ឋកិច្ចចម្រុះ នៅកម្ពុជា

514284273_728487489983755_2707158184752331882_n

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពូជា កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា បានមានប្រសាសន៍ថា វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម  កពុងតែដើរតួគ្របដណ្តប់លើសកកម្មភាពសេដ្ឋកិច្ចចម្រុះ និងបានបង្កើតការងារ មុខរបរ បង្កើតប្រាក់ចំណូល កាត់បន្ថយការចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថេរភាពសង្គម រួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ ក្នុងពិពីសំណេះសំណាល និងពិសារអាហារមហាសាមគ្គី គ្រួសារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ( SME)ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូចនិងមធ្យមលើកទី២ នៅថ្ងៃទី២៧ ខែមិថនា ឆ្នាំ២០២៥។

នៅក្នុងឱកាសនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានគោលដៅលើកកម្ពស់និងផ្តល់តម្លៃដល់សហគ្រាសធុនមីក្រូ តូចនិងមធ្យមដែលជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។ សមិទ្ធផល និងវឌ្ឍនភាព ផ្នែកសង្គមសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលជាងពីរទសវត្សរ៍ បានបង្កើតមោទនភាពជាតិជាថ្មីនេះ គឺការឈានឆ្ពោះទៅការចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។

សម្តេចធិបតីលើកឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជាពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ហើយត្រូវមានតួនាទីគន្លឹះក្នុងដំណើរឆ្ពោះទៅគោលដៅនេះ។ លក្ខខណ្ឌពាណិជ្ជកម្ម ជំនួយការអភិវឌ្ឍផ្លូវការ និងភាពអនុគ្រោះ ដែលប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍បានផ្តល់ឱ្យកម្ពុជា នឹងមានការប្រែប្រួល និងកាន់តែតានតឹងជាមុន ។ ការណ៍នេះទាមទារឱ្យគ្រប់តួអង្គទាំងវិស័យសាធារណៈ វិស័យឯកជន ពិសេសសហគ្រាសគ្រប់ប្រភេទត្រូវបង្កើនសមត្ថភាព ព្រមទាំងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនជាប្រចាំ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន អាចបន្តប្រកួតប្រជែងនៅក្នុងសង្វៀនសេដ្ឋកិច្ច។ គោលដៅឆ្នាំ២០២៩ជាវិញ្ញាសារមិនសាមញ្ញពេកនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលជឿជាក់ថា យើងអាចសម្រេចបានរួមគ្នា។

សម្រេចធិបតីបន្តថា ស្រពេលកម្ពុជាបន្តទទួលបានកំណើនការវិនិយោគផ្ទាល់ពីបរទេសខ្ពស់ ហើយកំណើននៅក្នុងវិស័យឧស្សាហកម្មកំពុងឈានមុខគេ និងអាចសម្រេចបានក្នុងរង្វង់៧,៨ភាគរយនៅក្នុងឆ្នាំ២០២៥ ។ និន្នាការនេះបានផ្តល់នូវកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជាក្នុងការចូលរួមពង្រីកពិពិធកម្មសេដ្ឋកិច្ច និងផ្សារភ្ជាប់ខ្លួនជាមួយខ្សែច្រវាក់ផ្គត់ផ្គង់តំបន់។

សហគ្រាសធុនមីក្រូ តូចនិងមធ្យម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតនិងផ្គត់ផ្គង់ និងផ្តល់សេវា ហើយកំពុងខិតខំអភិវឌ្ឍន៍ខ្លួន ឆ្លើយតបនិន្នាការថ្មីៗ ជាពិសេសក្នុងបរិបទនៃការប្រែប្រួលតម្រូវការទីផ្សារ លក្ខខណ្ឌតម្រូវផ្នែកបរិស្ថាន និងការរីកចម្រើនជឿនលឿននៃបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិនេះ និងអាណត្តិកន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ និងវិធានគាំទ្រនានាដើម្បីអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា។ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា មានឆន្ទៈ និងមានការប្តេជ្ញាចិត្តក្នុងការបន្តអនុវត្តគោលនយោបាយ និងការរៀបចំគាំទ្រ និងលើកទឹកចិត្តថ្មីថែមទៀតដើម្បីអភិវឌ្ឍន៍វិស័យនេះ។ ការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រអាទិភាពទាំង៦ រួមទាំងយុទ្ធសាស្ត្រជាតិ ស្តីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ច ដោយលើកទឹកចិត្តការឈានចូលទៅក្នុងប្រព័ន្ធ ដើម្បីពង្រឹងភាពធន់ ភាពប៉ាន់ប្រមាណបាន ភាពរីកចម្រើនក្នុងអាជីវកម្ម មុខរបរ ការងារចិញ្ចឹមជីវិតនៅកម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើពិពិធកម្មទីផ្សារ ទាំងក្នុងតំបន់ និងសកលតាមរយៈ៖ ទី១) ការជំរុញលើកកម្ពស់សហគ្រាសធុនមីក្រូ តូច និងមធ្យមឱ្យក្លាយជាខ្សែច្រវាក់ផលិតកម្ម ដែលផ្តល់តម្លៃបន្ថែមខ្ពស់ដែលបម្រើជាឧស្សហាកម្ម និងប្រតិកម្ម។ ទី២) ការជំរុញការរៀបចំបណ្តុំសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែច្រើន ទី៣) ការជំរុញអនុវត្តគោលការណ៍បរិការសង្គមនិងអភិបាលកិច្ច ក្នុងចំណោមសហគ្រាសធុនមីក្រូ តូចនិងមធ្យមដើម្បីចូលរួមចំណែកដល់ការអនុវត្តជានិន្នាការសកល។ ទី៤) ការជំរុញការលើកកម្ពស់ស្តង់ដានិងភាពប្រកួតប្រជែងផលិតផលក្នុងស្រុក និងទី៥) ការជំរុញការកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រាសធុនមីក្រូ តូច និងមធ្យមដែលទាមទារការចូលរួម និងគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់រួមទាំងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផលិតផលផងដែរ។

អ្នកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោមានប្រសាសន៍ថា វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ចើញចូលរួមក្នុងពេលនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការងាររបស់សមាគមមូលនិធិសម្តេចតេជោ ក្នុងបេសកកម្មគាំទ្រសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្មនៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណិត្តទី៧នៃរដ្ឋសភា។

ឯកឧកញ៉ាបានបន្តថា ព្រឹត្តិការណ៍នេះគឺជាការលើកទឹកចិត្តដ៏សំខាន់ និងជាការផ្តល់តម្លៃដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ក្នុងការចូលរួមចំណែកបង្កើតការងារ ជំរុញការកែច្នៃ ពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាស្ថាប័នបង្គោលដឹកនាំសម្របសម្រួល។

សមាគមមូលនិធិសម្តេចតេជោ បានបង្កើតឡើងនៅឆ្នាំ២០២០ មានគោលបំណងដើម្បីរួមចំណែកគាំទ្រ និងជំរុញដល់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសជំនាញទីផ្សារ និងការដោះស្រាយបញ្ហាប្រឈមនានាស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ