ហ្វីលីពីនអាចនឹងអនុញ្ញាតឱ្យមានការនាំចូលខ្ទឹម នៅចុងឆ្នាំ២០២៥នេះ

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន អាចនឹងអនុញ្ញាតឱ្យមានការនាំចូលខ្ទឹមបារាំង និងខ្ទឹមក្រហមនៅចុងឆ្នាំនេះ ដើម្បីទប់ស្កាត់ការឡើងថ្លៃ ខណៈការព្យាករណ៍ចុងក្រោយបង្ហាញថា ការផ្គត់ផ្គង់គ្រឿងទេសនៅទូទាំងប្រទេសអាចនឹងមិនមានរហូតដល់ខែធ្នូនោះទេ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រង់ស៊ីស្កូ ទីវ ឡូរ៉េល  (Francisco Tiu Laurel) បាននិយាយថា លោកនឹងអនុម័តលើការនាំចូលខ្ទឹមបារាំងក្រហម និងខ្ទឹមបារាំង នៅចុងឆ្នាំ២០២៥នេះ ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងបំពេញតម្រូវការរបស់ប្រទេស។ លោកបានបញ្ជាក់ថា ការិយាល័យឧស្សាហកម្មរុក្ខជាតិ មិនទាន់បានផ្តល់អនុសាសន៍ណាមួយនៅឡើយទេ អំពីបរិមាណខ្ទឹមក្រហម និងខ្ទឹមបារាំង ដែលនឹងត្រូវនាំចូលនៅឆ្នាំនេះ។

ការផ្តល់អនុសាសន៍ពីការិយាល័យឧស្សាហកម្មរុក្ខជាតិ ត្រូវបានគេរំពឹងថា នឹងបញ្ជូនមកដល់លោក ហ្វ្រង់ស៊ីស្កូ  នៅដើមសប្តាហ៍ដំបូងនៃខែកក្កដាខាងមុខនេះ ដើម្បីរកដំណោះស្រាយសម្រាប់ខ្ទឹមក្រហម និងខ្ទឹមបារាំងនៅសេសសល់ ដែលត្រូវប្រមូលផលក្នុងខែមិថុនានេះ។

យោងតាមការិយាល័យឧស្សាហកម្មរុក្ខជាតិ បានឱ្យដឹងថា ស្តុកខ្ទឹមក្រហមរបស់ប្រទេសហ្វីលីពីន គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ មានចំនួន៨៥ ៧៥៥តោន។ ចំណែក បរិមាណខ្ទឹមក្រហមប្រហែល៣ ៥៤៧តោន ដែលគេរំពឹងថា នឹងត្រូវប្រមូលផលរហូតដល់ចុងខែមិថុនានេះ។

បើតាមការិយាល័យឧស្សាហកម្មរុក្ខជាតិ បានបញ្ជាក់ថា ស្តុកខ្ទឹមសរុប ដែលរំពឹងទុកគឺមានបរិមាណប្រហែល៨៩​ ៣៣២តោន ដែលអាចគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុកបន្តរហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះដែរ ការផ្គត់ផ្គង់ខ្ទឹមបារាំង មានបរិមាណដល់១១ ៧៤០តោន អាចមានរហូតដល់ថ្ងៃទី០២ ខែកញ្ញា។ ចំណែកខ្ទឹមបារាំងប្រមាណចំនួន១៣៧តោន ត្រូវប្រមូលផលរហូតដល់ចុងខែមិថុនា។

ប្រទេសហ្វីលីពីននឹងត្រូវការការផ្គត់ផ្គង់ខ្ទឹមក្រហមជិត៣២ ០០០តោន ដើម្បីធានាបាននូវស្តុកគ្រឿងទេសគ្រប់គ្រាន់រហូតដល់ដំណាច់ឆ្នាំ ដោយផ្អែកលើការប្រើប្រាស់ទូទាំងប្រទេសប្រចាំថ្ងៃជាង៥៨៥តោន។ សម្រាប់ខ្ទឹមបារាំង ប្រទេសហ្វីលីពីអាចត្រូវការស្តុកបន្ថែមប្រហែល១៣ ៥០០តោន ដើម្បីធានាការផ្គត់ផ្គង់ពេញមួយឆ្នាំ ដោយផ្អែកលើការប្រើប្រាស់ប្រចាំថ្ងៃជាង១៤៦តោន៕


photo_2026-01-13_20-27-11
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីវេទិកាជួបជុំសហគ្រិនកសិកម្មដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអីអូ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ បានសហការ​​រៀបចំ​វេទិកាជួបជុំសហគ្រិនកសិកម្មដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦​ ដែលរៀបចំឡើងនៅទីស្នាក់ការ​​កណ្តាលធនាគារ​​ ARDB ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំធនាគារ ARDB តំណាងសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិក សមាជិកា ជាសហគ្រិនវ័យក្មេងជាច្រើននាក់ផងដែរ សរុបជាង១០០នាក់។​ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារសមាគមបណ្តាញកសិករតេជោ, វិទ្យាស្ថានស៊ីអ៊ីអូ និងបុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានខិតខំរៀចំវេទិកានេះឡើង ដើម្បីផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សាពីលទ្ធភាពទទួលបានហិរញ្ញប្បទានពិសេសគាំទ្រវិស័យកសិកម្ម។ ឯកឧត្តមបណ្ឌិតប្រតិភូបានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាពចំណេះដឹង និងថាមពល រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រាប្រមាណប្រាំមួយភាគរយ […]

photo_2026-01-13_09-45-00
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្តល់អនុសាសន៍៩ចំណុចដល់ក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យសម្រេចបានទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦

ដោយ ឡុង សារេត ភ្នំពេញ៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ ដើម្បីឱ្យទទួលទ្ធផលការងារពាណិជ្ជកម្មក្នុងឆ្នាំនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៩ចំណុចដល់ក្រសួងពាណិជ្ជកម្មសម្រាប់អនុវត្ត។ ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៩ចំណុចដូចខាងក្រោម៖ ទី១)-ក្រសួងត្រូវបន្តជំរុញការអនុវត្តអភិក្រមពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មីដោយបន្តទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរិមាពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ព្រមទាំងបន្តចរចារបើកទីផ្សារថ្មី និងជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ទី២)-បន្តពង្រីកការធ្វើឌីជីថលូបនីយកម្ម ការផ្តល់សេវា និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើពាណិជ្ជកម្ម ដូចជាការធ្វើសាមញ្ញកម្មនីតិវិធី កាត់បន្ថយឯកសារតម្រូវដែលមិនចាំបាច់ ឬជំនួសឱ្យការប្រើប្រាស់ទម្រង់ឌីជីថល រួមទាំងការតភ្ជាប់សេវាពាណិជ្ជកម្មទៅនិងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាខេមឌីអិច ទិន្នន័យវិនិយោគកម្ពុជា CDC ព្រមទាំងដាក់ឱ្យទូទាត់សេវាសាធារណៈតាមកម្មវិធីទូរស័ព្ទធនាគារបន្ថែមទៀត។ ទី៣)-ក្រសួងត្រូវបន្តជំរុញកិច្ចប្រឹងប្រែងពង្រឹងអភិបាលកិច្ចវិស័យឯកជន តាមរយៈការកសាង និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងការគ្រប់គ្រងសមាគមពាណិជ្ជកម្ម និងសហគ្រាសឯកជន ក៏ដូចជាត្រូវបង្កើនការធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ។ ទន្ទឹមនិងការលើកកម្ពស់ភាពប្រកួតប្រជែង កិច្ចការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារ។ ទី៤)-ក្រសួងពាណិជ្ជកម្មត្រូវសហការជាមួយក្រសួងពាក់ព័ន្ធក្នុងការរៀបចំផ្គត់ផ្គង់ និងចាប់យកឱកាសទីផ្សារថ្មីៗសំដៅដល់ការបង្កើនការផលិត និងការកែច្នៃនូវផលិតផលកម្ពុជាឱ្យស្របតាមលក្ខខណ្ឌតម្រូវការរបស់ទីផ្សារនានា។ ទី៥)-ក្រសួងត្រូវបន្តការជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀតលើឧស្សាហកម្មប្រតិគមន៍ ដើម្បីផលិត និងផ្គត់ផ្គង់ដល់ឧស្សាហកម្មសក្តានុពល ដែលមានស្រាប់សំដៅយកទៅផលិត និងកែច្នៃបន្តសម្រាប់នាំចេញ។ ទី៦)-ក្រសួងត្រូវបន្តជំរុញការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មសម្រាប់ការចាកចេញដោយរលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ សំដៅធានាបាននូវផលប៉ះពាល់ជាអប្បបរិមា […]

rice-price-monitoring-november-2024-696x365
ហ្វីលីពីនគ្រោងនាំចូលអង្ករ៣,៨លានតោន ក្នុងឆ្នាំ២០២៦ ព្រោះការផ្គត់ផ្គង់មិនទាន់គ្រប់

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនអាចនឹងនាំចូលអង្ករប្រមាណ៣,៨ លានតោន ក្នុងឆ្នាំ២០២៦ ដោយសារទិន្នផលិតកម្មស្រូវនៅក្នុងប្រទេស ត្រូវបានគេរំពឹងថា នឹងនៅទ្រឹងដដែលមិនអាចបំពេញតម្រូវការឱ្យបានពេញលេញ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក​ ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា តម្រូវការអង្ករនាំចូលសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានគេព្យាករណ៍ថា យ៉ាងហោចមានបរិមាណពីចំនួន៣,៦លានតោន រហូតដល់៣,៨លានតោន ដោយសន្មតថា កម្រិតផលិតកម្មស្រូវនៅក្នុងប្រទេសទទួលបានទិន្នផលដូចឆ្នាំ២០២៥។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ការនាំចូលអង្ករនឹងធ្វើតាមការព្យាករណ៍របស់យើងសម្រាប់ឆ្នាំ២០២៦ ដោយសារផលិតកម្មស្រូវរបស់យើងនៅតែមានបរិមាណដដែល ដូចកាលពីឆ្នាំមុន គឺត្រូវការអង្ករនាំចូលតិចបំផុត៣,៦លានតោន ឬច្រើនបំផុតប្រហែល៣,៨លានតោន ដោយសារចំនួនប្រជាជនរបស់យើងកំពុងកើនឡើង»។ ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មដំណាំ បានបង្ហាញថា ការនាំចូលអង្ករនៅក្នុងឆ្នាំ២០២៥ បានធ្លាក់ចុះពី៤,៨លានតោន ក្នុងឆ្នាំ២០២៤ មកនៅត្រឹម៣,៣លានតោន។ លោកបានមានប្រសាសន៍ទៀតថា ក្រសួងកសិកម្មហ្វីលីពីនកំពុងប្រឹងទប់ស្កាត់ការឡើងថ្លៃអង្ករ ដោយប្រឹងអនុវត្តកម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម។ លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈកម្មវិធីនេះ គ្រួសារប្រជាជនហ្វីលីពីននឹងទទួលបានការអនុញ្ញាតឱ្យទិញអង្កររហូតដល់១០គីឡូក្រាមក្នុងមួយខែ ដើម្បីជួយទប់ស្កាត់សម្ពាធអតិផរណា។ កម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម កំពុងអនុវត្តក្រោមការប្រកាសអាសន្នផ្នែកសន្តិសុខស្បៀងអាហាររបស់ក្រសួងកសិកម្មហ្វីលីពីន។ លោក​ […]

image_2026-01-13_09-05-48
ហ្វូងគោរាប់ម៉ឺនក្បាលបានងាប់ ឬបាត់ខ្លួន ដោយសារទឹកជំនន់នៅភាគខាងជើងអូស្ត្រាលី

រដ្ឋឃ្វីនឡែន៖ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតបានវាយប្រហារលើស្ថានីយចិញ្ចឹមសត្វធំៗ ស្ថិតនៅក្នុងរដ្ឋឃ្វីនឡែន ភាគខាងជើងប្រទេសអូស្ត្រាលី ដោយបានសម្លាប់ហ្វូងគោរាប់ម៉ឺនក្បាល ចំណែកហ្វូងគោរាប់ពាន់ក្បាលទៀត កំពុងបាត់ខ្លួននៅក្នុងផ្ទៃទឹកល្ហល្ហាចធំដាច់កន្ទុយភ្នែក។ យោងតាមតួលេខរបស់នាយកដ្ឋានឧស្សាហកម្មចម្បង នៅរដ្ឋឃ្វីនឡែន បានឱ្យដឹងកាលពីពាក់កណ្តាលសប្តាហ៍មុនថា ទឹកជំនន់បាននិងកំពុងជន់លិចផ្ទៃដីរាប់លានហិកតាអស់រយៈពេលជិតពីរសប្តាហ៍មកហើយ ដោយគេប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានសត្វគោប្រមាណ២៩ ២៤០ក្បាល បានងាប់ និងបាត់ខ្លួននៅក្នុងទឹក។ ប៉ុន្តែ អ្នកជំនាញខាងវិភាគសាច់បសុសត្វ និងជាអ្នកប្រឹក្សាយោបល់ នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា តួលេខគោងាប់ ឬបាត់ខ្លួន អាចឈានដល់ជិត៥០ ០០០ក្បាល ដែលផលប៉ះពាល់ពិតប្រាកដនឹងច្បាស់នៅពេលទឹកស្រកទៅវិញ។ រដ្ឋឃ្វីនឡែន ដែលជាតំបន់បង្កាត់ពូជគោ ដូច្នេះកូនគោអាចឈឺងាប់ដោយសារជំងឺ។ ចំណែកក្រុមហ៊ុនកសិកម្មអូស្ត្រាលី (Australia Agricultural Company-AACo.) ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្ទៃដីដ៏ធំល្វឹងល្វើយ និងចិញ្ចឹមគោច្រើងជាងគេបំផុត នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា ក្រុមហ៊ុនកំពុងតាមដានគ្រប់ស្ថានីយ៍ប្រមូលផ្តុំគោទាំងបីកន្លែង និងចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយស្ថានការណ៍ដ៏លំបាកនេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា បុគ្គលិកទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេ ដែលរស់នៅក្នុងតំបន់ជន់លិចខាងលើនេះ ត្រូវបានចល័តទៅកាន់កន្លែងមានសុវត្ថិភាព ប៉ុន្តែនៅពេលនេះមិនមានមធ្យោបាយណាមួយ ដើម្បីវាយតម្លៃឱ្យច្បាស់លាស់អំពីផលប៉ះពាល់លើសត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធ​ នៅក្នុងតំបន់នេះឡើយ។ ក្រុមហ៊ុន បាននិយាយថា «សុវត្ថិភាពរបស់ប្រជាជន និងសុខុមាលភាពសត្វ ក៏ដូចជាការគាំទ្រដល់សហគមន៍មូលដ្ឋានរបស់យើង គឺជាការងារអាទិភាពខ្ពស់បំផុត»។ […]

កាលវិភាគផ្សព្វផ្សាយ