ក្រុមហ៊ុនចិញ្ចឹមត្រីដ៏ធំរបស់អាម៉េរិក ប្រកាស​ដកខ្លួនចេញ​ពី​អាជីវកម្ម​ក្នុង​ប្រទេស​វៀតណាម

duancuacargilltaibacninhchuathetrienkhainhudukien1492535701_CAYD

ហូជីមិញ៖ នាយកប្រតិបត្តិក្រុមហ៊ុនចិញ្ចឹមត្រីដ៏ធំរបស់សហរដ្ឋអាម៉េរិក ដែលមានសាខានៅក្នុងប្រទេសវៀតណាម បានប្រកាសដកខ្លួនចេញពីអាជីវកម្មចិញ្ចឹមត្រីនៅក្នុងប្រទេសវៀតណាម ដោយសារប្រកួតប្រជែងមិនឈ្នះក្រុមហ៊ុនក្នុងស្រុក។

លោកនាយកប្រតិបត្តិ បាននិយាយថា ការដកខ្លួនចេញនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ខាហ្គីល (Cargill) ដើម្បីប្រមូលដើមទុនរបស់ខ្លួនងាកទៅជិតទីផ្សារ និងប្រភេទសត្វចិញ្ចឹម ដែលមានសក្ដានុពលកើនឡើងសម្រាប់រយៈពេលវែងនាពេលខាងអនាគត។

លោកបាននិយាយបន្ថែមថា ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាម៉េរិកកំពុងខ្នះខ្នែងប្រមូលទ្រព្យសម្បត្តិ សម្រាប់អាជីវកម្មចិញ្ចឹមត្រីនៅក្នុងប្រទេសវៀតណាម រួមទាំងទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀត​ ដើម្បីដាក់ទុននៅកន្លែងផ្សេង។

សារព័ត៌មានវៀតណាម កាលពីសប្តាហ៍មុន បានចេញផ្សាយព្រោងព្រាត ដោយលើកឡើងថា​​ តាមរយៈការសម្រេចចិត្តដកខ្លួននេះ ក្រុមហ៊ុន​ ខាហ្គីល នឹងបិទកសិដ្ឋានចិញ្ចឹមត្រីចំនួនពីរកន្លែង នៅក្នុងខេត្ត ដុងថាប់ និងនៅក្នុងខេត្ត ឡុងអាន ភាគខាងត្បូងប្រទេសវៀតណាម រួមទាំងជាមជ្ឈមណ្ឌលកម្មវិធីបច្ចេកទេសបង្កាត់ពូជ​ និងចិញ្ចឹមត្រី នៅក្នុងខេត្ត ទៀនយ៉ាង ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ចំណាត់ការនេះមិនប៉ះពាល់ដល់អាជីវកម្មអាហារូបត្ថម្ភ និងសុខភាពត្រីរបស់ ខាហ្គីល នៅក្នុងប្រទេសវៀតណាមនោះទេ ដោយលោកនាយកប្រតិបត្តិបានកត់សម្គាល់ថា ប្រទេសវៀតណាមនៅតែជាទីផ្សារដ៏សំខាន់សម្រាប់សាជីវកម្មចិញ្ចឹមត្រីរបស់ខ្លួន។

កាលពីខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន ខាហ្គីល បានប្រកាសកាត់បន្ថយកម្លាំងពលកម្មសកលចំនួនប្រាំភាគរយ ដើម្បីបម្រើយុទ្ធសាស្រ្តរកស៊ីរយៈពេលវែង។

ក្រុមហ៊ុន​ ខាហ្គីឡ របស់អាម៉េរិក បានបណ្តាក់ទុនវិនិយោគជាទឹកប្រាកើប្រហែល១៦០លានដុល្លារនៅក្នុងប្រទេសវៀតណាម ដោយប្រតិបត្តិការរោងចក្រផលិតចំណីសត្វចំនួន១២កន្លែង សម្រាប់បសុសត្វ និងវារីវប្បកម្ម ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំសរុបចំនួន១,៦លានតោន។

ក្រុមអ្នកវិភាគសេដ្ឋកិច្ច បានកត់សម្គាល់ថា អាជីវកម្មចិញ្ចឹមត្រីរបស់ក្រុមហ៊ុន ខាហ្គីល នៅក្នុងប្រទេសវៀតណាម ដំណើរការមិនសូវល្អទេក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដោយលើកឡើងពីការប្រកួតប្រជែងទីផ្សារខ្លាំងពេក។

ក្រុមហ៊ុន ខាហ្គីឡ បានចូលរកស៊ីក្នុងប្រទេសវៀតណាម កាលពីក្នុងខែកុម្ភៈ ឆ្នាំ១៩៩៥ ហើយបានជួលកម្មករជាង១ ៥០០នាក់ ដើម្បីធ្វើការក្នុងកសិដ្ឋានរបស់ខ្លួន។  ប្រតិបត្តិការរបស់ក្រុមហ៊ុននេះ នៅក្នុងប្រទេសវៀតណាម រួមមានអាហាររូបត្ថម្ភ និងសុខភាពសត្វ គ្រឿងផ្សំអាហារ និងភេសជ្ជៈ កែច្នៃផលិតផលកសិកម្ម គ្រឿងផ្សំចំណី និងផលិតផលអាហារផ្សេងៗ។

យោងតាមរបាយការណ៍ស្រាវជ្រាវ បានឱ្យដឹងថា ស្ថានភាពប្រកួតប្រជែងនៃឧស្សាហកម្មចិញ្ចឹមត្រីនៅក្នុងប្រទេសវៀតណាម បានបង្កបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនអាម៉េរិក នៅក្នុងរយៈប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។  ក្រុមហ៊ុនដំណើរការអាជីវកម្មមិនសូវល្អក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បើទោះបីជាមានកំណើនឧស្សាហកម្មយ៉ាងឆាប់រហ័សក៏ដោយ។

យោងតាមការិយាល័យស្ថិតិទូទៅនៃប្រទេសវៀតណាម បានឱ្យដឹងថា​ ទិន្នផលចំណីសត្វក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៥ បានកើនឡើង៧,៨ភាគរយ បើធៀបនឹងឆ្នាំមុន ដោយកើនបរិមាណដល់៣,៦៤លានតោន។  ទន្ទឹមនឹងនេះ ផលិតកម្មវារីវប្បកម្មទាំងមូលរបស់វៀតណាម បានកើនឡើងពី៥៣,៦ភាគរយ នៃទិន្នផលអាហារសមុទ្រសរុប ក្នុងឆ្នាំ២០១៨ រហូតកើនដល់៦០ភាគរយ ក្នុងឆ្នាំ២០២៤ ដែលបង្ហាញពីនិន្នាការកើនឡើងយ៉ាងច្បាស់។

ទោះបីជាប្រាក់ចំណូលធ្លាក់ចុះ១០ភាគរយ ពីចំនួន១៧៧ពាន់លានដុល្លារ មកនៅត្រឹម១៦០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ក៏ដោយ ក្រុមហ៊ុន ខាហ្គីល​ បានរក្សាតំណែងរបស់ខ្លួននៅលើកំពូលតារាងក្រុមហ៊ុនឯកជនធំបំផុតនៅលើពិភពលោក។

ទីផ្សារចំណីត្រីរបស់វៀតណាមមានការប្រកួតប្រជែងខ្ពស់ដោយមានអ្នកផលិតធំជាច្រើន រួមមានក្រុមហ៊ុន ស៊ីភី របស់ថៃ, ក្រុមហ៊ុន ហ្គ្រូបេស របស់តៃវ៉ាន់, ក្រុមហ៊ុន ចាបហ្វា របស់ឥណ្ឌូនេស៊ី, ក្រុមហ៊ុន បាយអូម៉ា របស់វៀតណាម-អូស្ត្រាលី), ក្រុមហ៊ុន ស៊ុនជីន និងស៊ីជេ​ របស់កូរ៉េខាងត្បូង, ក្រុមហ៊ុន យូនីប្រេស៊ីដិន របស់កោះតៃវ៉ាន់), ក្រុមហ៊ុន យឿហៃ របស់ចិន និងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់វៀតតណាម រវាងក្រុមហ៊ុនក្នុងស្រុកជាមួយក្រុមហ៊ុនបរទេស ដូចជា ក្រុមហ៊ុន ថាងឡុងគ្រុប របស់វៀតណាម-ចិន)។

នៅខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន ថាងឡុងគ្រុប បានសម្ពោធរោងចក្រថ្មីមួយ នៅក្នុងខេត្ត ហៃដួង មានសមត្ថភាពផលិតប្រចាំឆ្នាំ ដល់៧០០ ០០០តោន។ ក្រោយមកនៅក្នុងខេត្តមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន យឿហៃ បានបើកការដ្ឋានសាងសង់រោងចក្រថ្មីមួយទៀត នៅក្នុងខេត្ត វិញឡុង ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំរហូតដល់២០០​ ០០០តោន។

ការដកខ្លួនរបស់ក្រុមហ៊ុន ខាហ្គីល បង្ហាញពីការប្រែប្រួលនៃឧស្សាហកម្មចិញ្ចឹមត្រីរបស់វៀតណាម ដែលជាវិស័យមួយក្នុងចំណោមវិស័យសំខាន់បំផុតរបស់ប្រទេសវៀតណាម៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ