សន្ទស្សន៍តម្លៃអាហាររបស់ FAO ធ្លាក់ចុះក្នុងខែឧសភា ចំពេលតម្លៃធញ្ញជាតិ ស្ករ និងប្រេងឆាធ្លាក់ចុះ

Firefly-Create-an-image-depicting-the-various-elements-influencing-the-FAO-Food-Price-Index-in-May-2_600x400

អន្តរជាតិ៖ សន្ទស្សន៍តម្លៃស្បៀងអាហាររបស់អង្គការស្បៀងអាហារ​ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ស្តីពីការប្រែប្រួលតម្លៃទំនិញម្ហូបអាហារពិភពលោក បានបង្ហាញឱ្យឃើញថា តម្លៃទំនិញក្នុងខែមីនា ឆ្នាំ២០២៥ មិនផ្លាស់ប្តូរច្រើនទេពីតម្លៃដែលបានប្រែប្រួលក្នុងខែកុម្ភៈ ខណៈពេលមានការធ្លាក់ចុះគ្រាប់ធញ្ញជាតិ និងស្ករ នៅលើពិភពលោក ប៉ុន្តែមានការកើនឡើងគួរឱ្យកត់សម្គាល់នូវតម្លៃប្រេងឆា។

យោងតាមរបាយការណ៍អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានឱ្យដឹងថា សន្ទស្សន៍ដែលតាមដានការផ្លាស់ប្តូរប្រចាំខែ​ ចំពោះតម្លៃអន្តរជាតិនៃប្រភេទទំនិញម្ហូបអាហារ ដែលបានជួញដូរទូទាំងពិភពលោក គឈជាមធ្យម១២៧,១ពិន្ទុក្នុងខែមីនា ត្រូវជា៦,៩ភាគរយខ្ពស់ជាងកម្រិតតម្លៃ ដែលត្រូវគ្នានឹងតម្លៃកាលពីមួយឆ្នាំមុន ប៉ុន្តែនៅតែទាបជាងចំនួន២០,៧ភាគរយនៃតម្លៃខ្ពស់បំផុតកាលពីខែមីនា ឆ្នាំ២០២២។

សន្ទស្សន៍តម្លៃគ្រាប់ធញ្ញជាតិរបស់អង្គការដដែរលនេហះ បង្ហាញថា បានធ្លាក់ចុះ២,៦ភាគរយនៅក្នុងខែមីនា ហើយបានធ្លាក់ចុះរហូតដល់១,១ភាគរយ បើធៀបនឹងខែមីនា ឆ្នាំ២០២៤។ ចំណែកតម្លៃស្រូវសាលីលើពិភពលោក បានធ្លាក់ចុះដោយសារតែការព្រួយបារម្ភអំពីស្ថានភាពដំណាំ នៅក្នុងក្រុមហ៊ុននាំចេញធំៗ ស្ថិតនៅភាគខាងជើងមួយចំនួនបានធូរស្រាល ទោះបីចរាចរណ៍រូបិយប័ណ្ណអន្តរជាតិមិនសូវធ្លាក់ចុះក៏ដោយ។ តម្លៃ​គ្រាប់ពោត ក៏ដូចជាតម្លៃគ្រាប់ស្ពៅ នៅលើ​ពិភពលោក​ក៏​បាន​ធ្លាក់​ចុះ​តាំងពី​ខែ​កុម្ភៈ​ផងដែរ។ សន្ទស្សន៍តម្លៃអង្ករទាំងអស់បង្ហាថា បានធ្លាក់ចុះ១,៧ភាគរយ ដោយសារការនាំចូលមានតិច ហើយការផ្គត់ផ្គង់នាំចេញមានច្រើន។

ផ្ទុយទៅវិញ សន្ទស្សន៍តម្លៃប្រេងឆាបង្ហាថា បានកើនឡើងចំនួន៣,៧ភាគរយ ពីខែកុម្ភៈដល់ជាមធ្យម២៣,៩ភាគរយ ខ្ពស់ជាងកម្រិតតម្លៃកាលពីឆ្នាំមុន។ សម្រាប់ដូងប្រេង សណ្តែកសៀង និងប្រេងផ្កាឈូករ័ត្នទាំងអស់ បានកើនឡើងដោយសារតម្រូវការនាំចូលច្រើននៅលើសកលលោក។

ចំណែកសន្ទស្សន៍តម្លៃសាច់វិញ ក៏បានកើនឡើងផងដែរ ដោយកើនឡើង០,៩ភាគរយក្នុងមួយខែ និងកើនឡើង២,៧ភាគរយក្នុងមួយឆ្នាំ ជាចម្បងដោយសារតែតម្លៃសាច់ជ្រូកឡើងខ្ពស់នៅក្នុងទ្វីបអឺរ៉ុប។ តម្លៃសាច់បសុបក្សីពិភពលោកនៅតែដដែលក្នុងខែមីនា បើទោះបីជាមានការប្រឈមជាបន្តបន្ទាប់ ដែលបង្កឡើងដោយការរីករាលដាលនៃជំងឺផ្តាសាយបក្សីនៅក្នុងប្រទេសផលិតធំៗមួយចំនួនក៏ដោយ។

សន្ទស្សន៍តម្លៃទឹកដោះគោ បង្ហាញថា មិនមានប្រែប្រួលខុសពីខែកុម្ភៈឡើយ ដោយតម្លៃឈីសអន្តរជាតិទាបត្រូវបានទូទាត់ដោយការសម្រង់តម្លៃខ្ពស់សម្រាប់ម្សៅប៊ឺរ និងម្សៅទឹកដោះគោ។

សន្ទស្សន៍តម្លៃស្ករ បានធ្លាក់ចុះ១,៦ភាគរយនៅក្នុងខែមីនា ដោយសារតម្រូវការពិភពលោកចុះខ្សោយ។ ភ្លៀងធ្លាក់នាពេលថ្មីៗនេះនៅក្នុងតំបន់ដាំដុះអំពៅសំខាន់ៗនៃភាគខាងត្បូងប្រទេសប្រេស៊ីលបានរួមចំណែកដល់ការធ្លាក់ចុះនេះ ខណៈពេលដែលការរំពឹងទុកនៃការផលិតនៅក្នុងប្រទេសឥណ្ឌាកាន់តែយ៉ាប់យ៉ឺន និងបន្តការព្រួយបារម្ភអំពីទស្សនវិស័យរួមសម្រាប់ដំណាំនៅក្នុងប្រទេសប្រេស៊ីល ធ្លាក់ចុះតម្លៃ៕


697082782_1435758145262738_285231265578006568_n
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលថ្មីៗនេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី១៣ ខែឧសភានេះ បានឱ្យដឹងថា​ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវអគ្គទេសាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព, បរិយាបន្ន, ភាពធន់នឹងវិបត្តិ និងសមធម៌។ ក្នុងទស្សនវិស័យវែងឆ្ងាយប្រកបដោយក្តីសង្ឃឹម, ជឿជាក់ និងឆន្ទៈ មោះមុត, “បច្ចេកវិទ្យា” ត្រូវបានកំណត់យកជាអាទិភាពគន្លឹះមួយថ្មី ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅបម្រើបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ក្រោមម្លប់សុខសន្តិភាព, វិបុលភាព និងវឌ្ឍនភាព។ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ និងកំណើនផលិតភាពសេដ្ឋកិច្ច ប្រកបដោយពិពិធភាព និងជវភាព ដោយមានការរួមចំណែកពីវិស័យឯកជន ជាពិសេស ធុរកិច្ចថ្មី (Startup)។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចជូនគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដឹកនាំសម្របសម្រួលរៀបចំ «សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ […]

IMG_7196
ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំកសិករក្នុងស្រុកស្អាង គួរកាត់បន្ថយជីគីមី ដោយប្រើផ្សំជាមួយជីកំប៉ុស​ ដើម្បីកាត់បន្ថយថ្លៃដើម

ស្រុកស្អាង ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB) បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ដោយមានការចូលរួមពី លោក ឃុត ផល្លា អភិបាលរងនៃគណៈអភិបាលស្រុកស្អាង,មន្ត្រីមន្ទីរកសិកម្មខេត្ត, លោកមេឃុំ មន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន៦១០នាក់។ ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ផ្តាំផ្ញើដល់កសិករថា ការជួបជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងធំ២ ទី១ ណែនាំពីសមាគមបណ្តាញកសិករតេជោ ជាខែលការពារកសិករមិនឱ្យរងា ក្នុងករណីមានការរំលោភបំពានដោយខុសច្បាប់ណាមួយ។ សមាគមបណ្តាញកសិករតេជោ ជាស្ពានហិរញ្ញវត្ថុ ពាក់ព័ន្ធនិងកម្ចីកសិកម្មក្នុងវិស័យដាំដុះ និងចិញ្ចឹមសត្វ ដែលមានធនាគារ ARDB ចាំជួយសម្របសម្រួលកសិករគ្រប់ពេល ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ គោលបំណងទី២ គឺការធ្វើកសិកម្មយ៉ាងណាឱ្យចំណេញ […]

image_2026-05-15_09-48-41
ម៉ាឡាវី និងឡាវ ពង្រីកកម្មវិធីកាត់បន្ថយថ្នាំសម្លាប់សត្វល្អិត និងវិធានការចម្រុះការពារដំណាំ

វៀងច័ន្ទ៖ អស់រយៈពេលជាច្រើនទសវត្សមកហើយ ថ្នាំសម្លាប់សត្វល្អិតបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម នៅប្រទេសម៉ាឡាវី ដោយគាំទ្រដល់ផលិតកម្មដំណាំ និងទិន្នផល។ ទោះបីជាយ៉ាងណាក៏ដោយ ច្បាប់ធូរលុង ការគ្រប់គ្រងមិនមានសុវត្ថិភាព និងការព្រួយបារម្ភអំពីបរិស្ថាន បានបង្កើនសម្ពាធលើវិស័យនេះ។ នៅចន្លោះឆ្នាំ២០១៥ និង២០២៣ គម្រោងមូលនិធិបរិស្ថានសកល មានទឹកប្រាក់ចំនួន២,៥៥លានដុល្លារ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងវិញនូវការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះ ផ្តោតលើពង្រឹងវិធានការច្បាប់ ប្រព័ន្ធបោះចោល និងការបណ្តុះបណ្តាលកសិករ។ គម្រោងនេះបានគាំទ្រដល់ការពិនិត្យសើរើឡើងវិញនូវច្បាប់ស្តីពីថ្នាំសម្លាប់សត្វល្អិតជាតិ និងបានបណ្តុះបណ្តាលបុគ្គលិកផ្នែកច្បាប់ អំពីការចុះបញ្ជីថ្នាំសម្លាប់សត្វល្អិត ការត្រួតពិនិត្យ ការអនុវត្ត និងការគ្រប់គ្រងវដ្តជីវិត។ អ្នកសម្របសម្រួលក្រុមប្រឹក្សាគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត នៅប្រទេសម៉ាឡាវី និងជាអតីតអ្នកសម្របសម្រួលថ្នាក់ជាតិ សម្រាប់គម្រោងមូលនិធិបរិស្ថានសកល បានមានប្រសាសន៍ថា យើងបានវិនិយោគយ៉ាងច្រើនលើការពង្រឹងប្រព័ន្ធច្បាប់ មិនមែនគ្រាន់តែដោះស្រាយបញ្ហាភ្លាមៗនោះទេ។ ហេតុនេះបានធ្វើឱ្យប្រទេសម៉ាឡាវីគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតបានល្អប្រសើរក្នុងវដ្តជីវិតទាំងមូល ចាប់ពីការនាំចូលរហូតដល់ការបោះចោល។ គម្រោងនេះក៏បានបង្ហាញផែនការយុទ្ធសាស្ត្រសម្រាប់ក្រុមប្រឹក្សាត្រួតពិនិត្យថ្នាំសម្លាប់សត្វល្អិត និងពង្រឹងកិច្ចសហការជាមួយការិយាល័យស្តង់ដារ ម៉ាឡាវី និងក្រសួងកសិកម្ម។ ចំណែកវិធានការបរិស្ថាន រួមមានការបំផ្លាញចចោលថ្នាំសម្លាប់សត្វល្អិត ដែលលែងប្រើប្រមាណ២០៨តោន រួមទាំងសមាសធាតុសរីរាង្គបំពុលជាប់បានយូរ តាមរយៈការដុតក្នុងសីតុណ្ហភាពខ្ពស់។ រីឯកាកសំណល់កខ្វក់ចំនួន៤០តោនទៀត ត្រូវបានកាប់ចោលយ៉ាងមានសុវត្ថិភាពនៅក្នុងកន្លែងចាក់សំរាម។ ប្រព័ន្ធសាកល្បងសម្រាប់គ្រប់គ្រងសំបកធុងថ្នាំសម្លាប់សត្វល្អិត ក៏ត្រូវបានណែនាំ និងបន្តគម្រោងលើសពីរយៈពេលកំណត់ ដោយមានការគាំទ្រពីភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មផលិតថ្នាំសម្លាប់សត្វល្អិត។ នៅកម្រិតកសិដ្ឋាន គម្រោងបណ្តុះបណ្តាលអំពីវិធានការចម្រុះការពារដំណាំ និងវិធីសាស្រ្តការពារដំណាំផ្សេងទៀត ក៏ត្រូវបានបន្តផងដែរ។ ស្ត្រីកសិករម៉ាឡាវី […]

700581847_966096872837149_3189571690137847169_n
ឧកញ៉ា ឡាយ ឈុនហួ បញ្ជាក់ថា ដើម្បីសម្រេចគោលដៅនាំចេញអង្ករមួយលានតោន រដ្ឋាភិបាលនិងវិស័យឯកជន ត្រូវសហការយ៉ាងជិតស្និទ្ធធ្វើការរួមគ្នាតាមខ្សែសង្វាក់ផលិតកម្មទាំងមូល

ភ្នំពេញ៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​ថ្លែងថា ដើម្បីសម្រេចគោលដៅនាំចេញអង្ករមួយលានតោន រដ្ឋាភិបាល និងវិស័យឯកជនត្រូវមានការសហការគ្នាយ៉ាងជិតស្និទ្ធ និងធ្វើការរួមគ្នាតាមខ្សែសង្វាក់ផលិតកម្មទាំងមូល។ លើសពីនេះប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបា​​នលើកឡើងថា ការកំណត់ផែនការនាំចេញអង្ករ ១ លានតោន អាចផ្តល់ផលប្រយោជន៍ជាច្រើនដល់កសិករ និងវិស័យស្រូវអង្ករកម្ពុជា ដូចជា៖ បង្កើនចំណូលរបស់កសិករ តាមរយៈការលក់ស្រូវបានតម្លៃល្អ និងមានទីផ្សារច្បាស់លាស់ និងជំរុញការផលិតស្រូវមានគុណភាពខ្ពស់ ដែលអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ជាពិសេស បង្កើនតម្លៃបន្ថែមក្នុងស្រុក ព្រោះកម្ពុជាអាចនាំចេញអង្ករ ជំនួសការលក់ស្រូវឆៅ និង​បង្កើតការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ច នៅក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ ដូចជាការដឹកជញ្ជូន កែច្នៃ និងនាំចេញ។ យោងតាម​របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលបួនខែ ដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណជិត៤៧ម៉ឺនតោន និងស្រូវសើមជាង២,៦លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។ បើគិតជាទឹកប្រាក់​នៃការនាំចេញ គឺសរុបជាង៨៤០លានដុល្លារ ដោយក្នុងនោះចំណូលនាំចេញអង្ករមានជាង២៦៦លានដុល្លារ។ កម្ពុជាទទួលបានចំណូលជាង២២៦លានដុល្លារ ពីការនាំចេញអង្ករប្រមាណ៤៦៩ពាន់តោន ក្នុង​រយៈ​ ពេលបួនខែ ឆ្នាំ២០២៦​។ ប្រទេសក្នុងសហគមន៍អាស៊ាន កំពុងក្ដោបក្ដាប់ទីផ្សារឈានមុខគេ ដោយបានបញ្ជា​ទិញ​អង្ករពីកម្ពុជា រហូត ដល់ជាង១៧ម៉ឺនតោន, ចិនឈរនៅលេខរៀងទី២ រីឯអឺរ៉ុបធ្លាក់មកត្រឹមលេខ៣។ សហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ