​ឡាវបន្តពង្រឹងវិស័យកសិកម្មបន្ទាប់ពីដំឡូងមី និងកៅស៊ូ ក្លាយជាដំណាំយុទ្ធសាស្រ្តថ្មី

hq720

វៀងច័ន្ទ៖​ វិស័យកសិកម្មរបស់ប្រទេសឡាវ​ គឺ​ជា​ប្រភពប្រាក់​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រជាជន​ និងរដ្ឋាភិបាលឡាវ ដែលចាប់តាំងពីឆ្នាំ២០២១រហូតមក ប្រាក់ចំណូលពីវិស័យកសិកម្មបានចូលរួមបង្កើនថវិកាជាតិឡាវមានចំនួនជិត២០ភាគរយនៃផលិតផលក្នុងស្រុកសរុប។

រដ្ឋាភិបាលឡាវបានកំណត់ផែនការលើកកម្ពស់វិស័យកសិកម្ម ការចិញ្ចឹមសត្វ និងការដាំដុះដំណាំពាណិជ្ជកម្ម ជាគោលដៅសំខាន់មួយនៃផែនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ លើកទី៩ ចាប់ពីឆ្នាំ២០២១-២០២៥ ដើម្បីអាចនាំចេញកសិផលបានយ៉ាងតិច១,២ពាន់លានដុល្លារក្នុងមួយឆ្នាំ។

កសិផលសម្រាប់នាំចេញសំខាន់ៗរបស់ឡាវនាពេលកន្លងមក មានដំឡូងមី កៅស៊ូ ចេក កាហ្វេ  ពោត និងអង្ករ។ លើសពីនេះ ការលើកកម្ពស់ការផលិតកសិកម្ម ដើម្បីជំនួសការនាំចូលក៏ជាកិច្ចការសំខាន់មួយនៃរបៀបវារៈថ្នាក់ជាតិ ស្តីពីការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសារពើពន្ធផងដែរ។

តាមរយៈផលិផលកសិកម្ម  បានទទួលបានប្រាក់ចំណូលយ៉ាងច្រើន ព្រោះដំណាំយុទ្ធសាស្រ្តទាំងនេះមិនត្រឹមតែសម្រាប់តែប្រជាជនឡាវទទួលទានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើសម្រាប់ការចិញ្ចឹមសត្វ និងជាប្រភពវត្ថុធាតុដើមសម្រាប់រោងចក្រឧស្សាហកម្មផងដែរ។ ប្រទេសឡាវមានតំបន់ និងអាកាសធាតុសមស្របសម្រាប់ការដាំដុះដំណាំផ្សេងៗ ដែលប្រជាជនឡាវភាគច្រើនជាកសិករ។

ក្នុងនេះសឹងតែ៥០ភាគរយនៃទំហំសេដ្ឋកិច្ចរបស់ប្រទេសឡាវ ទទួលបានមកពីវិស័យកសិកម្ម ហើយ៤០ភាគរយទទួលបានពីវិស័យឧស្សាហកម្ម និងមានតែ១០ភាគរយប៉ុណ្ណោះ ដែលទទួលបានពីវិស័យផ្សេងៗទៀត។

យោងតាមការអង្កេតស្ថិតិកសិកម្មជាតិ នាពេលកន្លងមក ប្រទេសឡាវមានគ្រួសារកសិកម្មសរុបចំនួន ជាង៦សែនគ្រួសារ ស្មើនឹងជាង៤៨ភាគរយនៃចំនួនគ្រួសារសរុបទូទាំងប្រទេស។ ប្រទេសឡាវមានផ្ទៃដីកសិកម្មសរុបចំនួន៤.៥លានហិកតា ស្មើនឹង១៩ភាគរយនៃផ្ទៃដីសរុបទូទាំងប្រទេស ដោយចែកចេញជាបីប្រភេទក្នុងនេះទី១ ដីល្បាប់អំណោយផលសម្រាប់ធ្វើស្រែ និងដំណាំវិលឃជុំខ្លី មានផ្ទៃដីសរុបប្រមាណពីរលានហិកតា,ទី២ ដីទំនាប អំណោយផលសម្រាប់ដាំដំណាំបរិភោគ ដូចជា ពោត សណ្ដែក ផ្លែឈើ រោងចក្រឧស្សាហកម្ម ឬរុក្ខជាតិសេដ្ឋកិច្ចផ្សេងទៀត ដែលមានផ្ទៃដីប្រមាណ១,៨លានហិកតា។ ទី៣ ដីវាលស្មៅធម្មជាតិ អំណោយផលសម្រាប់ការចិញ្ចឹមសត្វ ដែលមានផ្ទៃដីប្រមាណ០,៦៥លានហិកតា។ លើសពីនេះ នៅមានផ្ទៃដីព្រៃប្រមាណ១,១៤លានហិកតា ដែលអាចប្រើប្រាស់សម្រាប់ចិញ្ចឹមសត្វផ្សេងៗទៀតផងដែរ។

ចាប់ពីអំឡុងនៅឆ្នាំ២០២១រហូតមក ដំឡូងមី កៅស៊ូ និងផ្លែចេក បានក្លាយជាផលិតផល ដែលមានតម្លៃនាំចេញខ្ពស់បំផុត។ ការនាំចេញដំឡូងមីបានកើនឡើងពីជាង២០០លានដុល្លារ ក្នុងឆ្នាំ២០២០ កើនឡើងដល់ជាង៣០០លានដុល្លារ ឬ កើនឡើងជិត៤០ភាគរយក្នុងអំឡុងឆ្នាំ២០២៤កន្លងមក។ ការនាំចេញកៅស៊ូបានកើនឡើងពី២៣០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ដោយកើមឡើងដល់ជិត៣០០ លានដុល្លារក្នុងឆ្នាំ២០២៤។

ក្រៅពីដំណាំយុទ្ធសាស្ត្រទាំងពីរនេះ ប្រទេសឡាវក៏មាននាំចេញផ្លែចេកយ៉ាងច្រើនផងដែរ ដោយក្នុងឆ្នាំ២០២០ ទទួលបានប្រាក់ចំណូលចំនួនជាង១៨៧លានដុល្លារ រហូតកើនដល់ជិត២៥០លានដុល្លារ ក្នុងឆ្នាំ២០២៤។

យោងតាមក្រសួងកសិកម្មឡាវ បានឱ្យដឹងនាកន្លងមកថា ការដាំដុះដំឡូងមីក្នុងប្រទេសឡាវមាននិន្នាការកើនឡើងដោយក្នុង​ឆ្នាំ២០១៥ ប្រទេស​ឡាវ មាន​ផ្ទៃដី​ដាំ​ដំឡូង​មីតែ​ចំនួន៤៥ ៦០០ហិកតា ដែល​ផ្តល់ទិន្នផលបាន ជាង១,៥លានតោន។ ចំណែកនៅឆ្នាំ២០២០ រហូតមកប្រទេសឡាវបានពង្រីកការដាំដុះដំឡូងមកើនឡើងរហូតជាងមួយសែនហិកតា ដោយផលិតបានមើមដំឡូងមីជាបីលានតោន។ នេះក៏ព្រោះតែឧស្សាហកម្មកែច្នៃដំឡូងមី មានការពេញនិយមខ្លាំង និងមានតម្រូវការខ្ពស់នៅលើទីផ្សារសម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើមក្នុងឧស្សាហកម្មពាក់ព័ន្ធដូចជា ម្ហូបអាហារ ថ្នាំពេទ្យ ចំណីសត្វ បង្អែម សម្លៀកបំពាក់ ក្រដាស និងផលិតផលផ្សេងៗទៀត។

ក្រសួងកសិកម្មឡាវបានកំណត់គោលដៅថា ក្នុងមួយឆ្នាំៗទំហំនៃការនាំចេញទំនិញជាដំណាំរបស់ប្រទេសឡាវនឹងសម្រេចបានប្រមាណ១,២ពាន់លានដុល្លារ ខណៈពេលទំហំនៃការនាំចេញទំនិញពីការចិញ្ចឹមសត្វនឹងសម្រេចបានប្រមាណ១០០លានដុល្លារអាមេរិក ដោយផ្តោតលើដំណាំ និងបសុសត្វ​ ដែលមានប្រៀបខ្លាំង និងមានទីផ្សារទទួលយក។

ជាមួយគ្នានេះដែរផ្លូវដែកចិន-ឡាវ គឺជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នៃផ្លូវដឹកជញ្ជូន ដែលតភ្ជាប់ផលិតផលកសិកម្មឡាវទៅកាន់ទីផ្សារប្រទេសចិន៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ