ប្រទេសចិននៅតែជាប្រទេសធំជាងគេ ក្នុងការនាំចូលអង្ករកម្ពុជា និងផលិផល​​កែច្នៃពីកសិកម្ម

504670272_1096179352322378_3573928227210287302_n

ភ្នំពេញ៖ ប្រទេសចិននៅតែជាប្រទេសធំជាងគេ ក្នុងការនាំចូលអង្ករ ​និងកសិផលកែច្នៃ មានដូចជាផ្លែស្វាយស្ងួត ទុរេនស្ងួត ដែល​ផលិផលទាំងនេះបង្ហាញពីវឌ្ឍនភាពថ្មីទទួលបានពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។​​

យោងតាមតួលេខសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៥នេះបានបង្ហាញថា​​ ការនាំចេញអង្កររបស់កម្ពុជាបានកើនឡើង១៣.៧% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ចំនួនដល់៣៤ម៉ឺន ៤១៩៩ តោន តម្លៃនាំចេញ ២៥២.៣ លានដុល្លារ។​​

ក្នុងនោះ ប្រទេសចិននៅតែជាប្រទេសធំជាងគេ ក្នុងការនាំចូលអង្ករកម្ពុជា មានចំនួន ៩០៦៦៥ តោន ដែលមានតម្លៃ ៥៣.២៥ លានដុល្លារ។

កាលពីថ្ងៃទី៧ ខែមិថុនាកន្លងទៅនេះ សហគ្រាសអាហារក្វាងស៊ី ប្រទេសចិន និងសហគ្រាសអាហារនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រដើម្បីនាំចេញផ្លែស្វាយស្ងួតកម្ពុជាចំនួនពីរម៉ឺន តោន (២០២៥-២០២៧) និងទុរេនស្ងួតកម្ពុជាចំនួន១,៥ម៉ឺន តោន (២០២៥-២០២៦) ទៅកាន់ប្រទេសចិនដែលក្នុងទឹកប្រាក់ចំនួន ១,៦ ពាន់លានយ័នចិន។

នៅរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ប្រទេសចិនបាននាំមុខគេ ក្នុងការបញ្ជាទិញអង្ករពីកម្ពុជាច្រើនជាងគេ វ៉ាដាច់សហគមន៍អឺរ៉ុប ដែលធ្លាប់តែឈរនៅលេខ១ សម្រាប់អ្នកទិញអង្ករពីកម្ពុជាកាលពីពេលកន្លងមក។ ប្រទេសចិនបានក្លាយជាទីផ្សារដ៏សំខាន់ សម្រាប់ការនាំចេញអង្កររបស់កម្ពុជា ។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញទៀត​​ថា ចិននៅតែជាទីផ្សារនាំមុនគេដដែល ហើយជាពិសេសនោះនឹងជំរុញដល់ការនាំចេញអង្ករឱ្យបានមួយលានតោនក្នុងមួយឆ្នាំ តាមផែនការរបស់រាជរដ្ឋាភិបាល។ ប្រទេសចិនបានឈរនៅលំដាប់ទី១ ដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ បន្ទាប់ពីសហគមន៍អឺរ៉ុបបានកំណត់យកពន្ធលើការនាំចូលអង្ករពីកម្ពុជារយៈពេលបីឆ្នាំ ពោលគឺពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

សម្រាប់ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានចាត់ទុកថា ការនាំចេញអង្ករទៅប្រទេសចិនបានកើនឡើងបន្តបន្ទាប់ ក្រោយពីកម្ពុជា និងចិនបានប្តេជ្ញាជាមួយគ្នាក្នុងការបង្កើនការធ្វើពាណិជ្ជកម្ម និងការឈានទៅដល់ការចុះអនុស្សារណៈយោគយល់គ្នា លើការផ្តល់កិច្ចសហប្រតិបត្តិការជួយទិញអង្ករពីកម្ពុជាទៅចិន ដែលមានប្រាំមួយលើកមកហើយ។

សម្រាប់ពេលបច្ចុប្បន្ន និងអនាគតមិនអាចមានទីផ្សារណា ដែលអាចស្រូបយកអង្កររបស់កម្ពុជាក្នុងបរិមាណច្រើន ក្រៅពីចិននោះទេ។ ប្រាំឆ្នាំទៅមុខទៀត ចិននៅតែបន្តនាំមុខគេក្នុងការទិញអង្ករពីកម្ពុជាដដែល បើទោះបីជាអឺរ៉ុប បញ្ឈប់ការយកពន្ធលើការនាំចូលអង្ករពីកម្ពុជា ចាប់ពីឆ្នាំ២០២២នេះ ក៏ដោយ។

សមិទ្ធផលនេះបានបញ្ជាក់ពីភាពលេចធ្លោឥតខ្ចោះ និងការបន្តប្រកួតប្រជែងរបស់អង្ករកម្ពុជានៅក្នុងទីផ្សារប្រទេសចិន និងពិភពលោក ព្រមទាំងបង្ហាញពីការទទួលស្គាល់ជាអន្តរជាតិនៃផលិតផលអង្ករកម្ពុជា។

ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០២៥ ទំហំនាំចូល និងនាំចេញសរុបរវាងខេត្តក្វាងស៊ី និងកម្ពុជាឈានដល់ ២.១៦ ពាន់លានយ័នចិន កើនឡើង ៧.៩% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលភាគច្រើនបានរួមចំណែកដោយផលិតផលកសិកម្ម។ តាមរយៈនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនឹងជួយបន្តសន្ទុះនៃកំណើនកាន់តែល្អប្រសើរ៕

យោងតាមតួលេខសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៥ ការនាំចេញអង្កររបស់កម្ពុជាបានកើនឡើង ១៣.៧% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ចំនួនដល់ ៣៤៤១៩៩ តោន តម្លៃនាំចេញ ២៥២.៣ លានដុល្លារអាមេរិក។

ចំណែកលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជា កាលពីថ្ងទី១១​ ខែមិថុនា ឆ្នាំ២០២៥ បានសម្តែងសេចក្តីសាទរដល់ភាពកលេខធ្លោ និងការប្រកួតប្រជែងរបស់មានកំណើននាំចូលទៅក្នុងទីផ្សាររបស់ចិន ជាបន្តបន្ទាប់។

លោកឯកអគ្គរដ្ឋទូត មានសរសេរសារនៅគណនីហ្វេសប៊ុករបស់លោកដូច្នេះថា «ប្រទេសចិននៅតែជាប្រទេសធំជាងគេ ក្នុងការនាំចូលអង្ករ មានចំនួន ៩០៦៦៥ តោន ដែលមានតម្លៃ ៥៣.២៥ លានដុល្លារអាមេរិក។ សមិទ្ធផលនេះបានបញ្ជាក់ពីភាពលេចធ្លោឥតខ្ចោះ និងការបន្តប្រកួតប្រជែងរបស់អង្ករកម្ពុជានៅក្នុងទីផ្សារប្រទេសចិន និងពិភពលោក ព្រមទាំងបង្ហាញពីការទទួលស្គាល់ជាអន្តរជាតិនៃផលិតផលអង្ករកម្ពុជា៕


photo_2026-04-03_08-04-52
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន LSV និង DKSH ដែលជួយជំរុញចរន្តទីផ្សារក្នុងស្រុក ក្នុងការផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភាគ ចំណីអាហារ

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន LSV និង DKSH ដឹកនាំដោយ លោកស្រី នុត សម្ជស្ស និងលោក ស៊ូបាឌីប មីត្រា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបពិភាក្សានិង​​​ការស្វាគមន៍របស់ ជំទាវរដ្ឋមន្រ្តីគឺ ធ្វើ​ឡើងនៅ ថ្ងៃព្រហស្បត្តិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ ដោយ​​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​​បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនទាំងពីរ ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញចរន្តទីផ្សារក្នុងស្រុក ក្នុងការផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភាគ ចំណីអាហារ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដែលមានគុណភាពខ្ពស់ ភាពសន្សំសំចៃ និងជម្រើសសម្បូរបែប ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការចូលរួមបង្កើតការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាជនកម្ពុជា ផងដែរ។ លោកស្រី នុត សម្ជស្ស ប្រធានគ្រប់គ្រងក្រុមហ៊ុន LSV បានបង្ហាញអំពីវឌ្ឍភាពសម្រេចបានរបស់ក្រុមហ៊ុន ជាពិសេសការជ្រៀតចូលទីផ្សារ និងការពង្រីកទីផ្សារ ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងជម្រាបអំពីកិច្ចសហការជាមួយ DKSH លើការពង្រឹងបណ្តាញចែកចាយ និងការជ្រៀតចូលទៅក្នុងទីផ្សារសម្រាប់ផលិតផលក្នុងស្រុក និងផែនការពង្រីកផលិតផលកសិ-ឧស្សាហកម្ម ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងកែលម្អស្តង់ដារផលិតផលសម្រាប់ពង្រីកទីផ្សារផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។ លោកជំទាវរដ្ឋមន្រ្តី […]

photo_2026-04-02_10-07-15
វិនិយោគិនជប៉ុនជោគជ័យលើគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យានៅកម្ពុជា

ភ្នំពេញ៖  វិនិយោគិនជប៉ុនបានបង្ហាញសាទរចំពោះភាពជោគជ័យនៃគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យា ដែលបច្ចុប្បន្នកំពុងផ្គត់ផ្គង់ក្នុងផ្សារទំនើប AEON និងភោជនីយដ្ឋានល្បីៗនៅក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យនេះ ត្រូវបានបង្ហាញនៅក្នុងគ្រាដែល ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា  ដឹកនាំដោយ លោក Takahashi Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការជំរុញការវិនិយោគ និងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ក្នុងឱកាសនោះ លោក Takahashi Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា  បានថ្លែងថា  ក្រៅពីទទួលបាន ជោគជ័យនៃគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យានៅកម្ពុជា វិនិយោគិនជប៉ុនក៏ កំពុងសិក្សាលទ្ធភាពពង្រីកផលិតកម្មដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។ បន្ថែមពីនេះ ភាគីជប៉ុនក៏បានបញ្ជាក់ពីការបន្តការវិនិយោគលើ វិស័យស្វាយចន្ទី ដែលជាផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា និងមានតម្រូវការកើនឡើងជាលំដាប់នៅទីផ្សារជប៉ុន។ ជាមួយគ្នានេះ លោកប្រធានសមាគម បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារូបឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងបានបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការបន្តកៀរគរវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី […]

image_2026-03-31_10-04-13
ជប៉ុនផ្តល់ថវិកាជាង៣១៦លានដុល្លារ ដើម្បីជំរុញកំណើនបៃតងនៅវៀតណាម

ហាណូយ៖ រដ្ឋាភិបាលនៃប្រទេសជប៉ុន គ្រោងផ្តល់ជំនួយ ក្រោមកម្មវិធីអភិវឌ្ឍន៍ផ្លូវការជំនាន់ថ្មីរបស់ខ្លួន សរុបជាថវិកា​ចំនួន៥០ពាន់លានយ៉េន ឬស្មើនឹងជាង៣១៦លានដុល្លារ ដើម្បីគាំទ្រដល់ប្រទេសវៀតណាមក្នុងការផ្លាស់ប្តូរទៅរកកំណើន​បៃតង និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងផ្តល់កញ្ចប់ថវិកានេះ ត្រូវបានធ្វើឡើងកាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្នុងគ្រាដែលទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិជប៉ុន (JICA) និងក្រសួងហិរញ្ញវត្ថុវៀតណាម បានរួមគ្នារៀបចំសិក្ខាសាលាមួយ នៅទីក្រុងហាណូយ ដើម្បី​ពិភាក្សា​អំពីកម្មវិធីប្រាក់កម្ចីសម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ គំនិតផ្តួចផ្តើមនេះ គឺជាគំរូនៃ «កម្មវិធីអភិវឌ្ឍន៍ផ្លូវការជំនាន់ថ្មី» ដែលមានគោលបំណងកាត់បន្ថយពេលវេលារៀបចំ និងបង្កើនល្បឿននៃការបញ្ចេញថវិកា។ ក្នុងពេលដំណាលគ្នានេះដែរ ក៏ធានាបាននូវប្រសិទ្ធភាពតាមរយៈការរៀបចំគោល​នយោបាយ និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាពផងដែរ។ បច្ចុប្បន្នទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន កំពុងអនុវត្តគម្រោងបច្ចេកទេសជាច្រើននៅក្នុងប្រទេសវៀតណាម ដូចជាការអភិរក្សព្រៃឈើ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងការ​លើក​កម្ពស់សេដ្ឋកិច្ចចក្រា។ ក្នុងឱកាសនេះ លោក អ៊ីតូ ណាអូគី (Ito Naoki) ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសវៀតណាម បានលើកឡើងថា ប្រាក់កម្ចីនេះជាចំណុចចាប់ផ្តើមនៃគំនិតផ្តួចផ្តើមថ្មីៗ ដែលផ្តោតលើកំណើនបៃតង ការកាត់បន្ថយការបំភាយឧស្ម័ន​ឲ្យដល់​សូន្យ និងការកសាងសហគមន៍បំភាយឧស្ម័នសូន្យនៅអាស៊ី។ លោកបានបន្ថែមថា ជប៉ុននឹងបន្តគាំទ្រតាមរយៈថវិកា និងការអនុវត្តគោល​នយោបាយ។ ចំណែកខាងភាគីវៀតណាមវិញ លោក ចាន កួកភួង (Tran Quoc […]

image_2026-03-25_14-56-11
ចិនទប់ស្កាត់ការនាំចេញជី ដើម្បីទុកផ្គត់ផ្គង់តម្រូវការក្នុងស្រុក

តៃប៉ិះ ៖ ប្រភពឧស្សាហកម្មបាននិយាយថា ប្រទេសចិនកំពុងរឹតបន្តឹងការនាំចេញជី ដើម្បីការពារទីផ្សារក្នុងស្រុករបស់ខ្លួន ដោយដាក់សម្ពាធបន្ថែមលើទីផ្សារពិភពលោក ដែលកំពុងប្រឈមមុខនឹងការខ្វះជីរួចទៅហើយ ដោយសារសង្គ្រាមរវាង សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់។ ប្រទេសចិនស្ថិតក្នុងចំណោមប្រទេសនាំចេញជីធំៗ ដែលបានដឹកជញ្ជូនជីច្រើនជាង១៣ពាន់លានដុល្លារ កាលពី ឆ្នាំមុន ហើយប្រទេសចិនមានប្រវត្តិគ្រប់គ្រងការនាំចេញ ដើម្បីរក្សាតម្លៃទាបសម្រាប់កសិករ។ ការដឹកជញ្ជូនតាមច្រក សមុទ្រហ័រមុស ( Hormuz) ត្រូវបានរារាំងដោយសង្គ្រាម ធ្វើឱ្យការដឹកជញ្ជូនតាមសមុទ្រត្រូវជាប់គាំង។ ប្រភពដដែលបាននិយាយថា នៅក្នុងខែមីនា​ ឆ្នាំ២០២៦នេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានហាមឃាត់ការនាំចេញ ជីលាយអាសូត-ប៉ូតាស្យូម និងជីផូស្វាតមួយចំនួន។ ទោះបីបម្រាមនេះ មិនទាន់ប្រកាសជាផ្លូវការនៅឡើយ ប៉ុន្តែត្រូវបានចេញផ្សាយលើបណ្តាញព័ត៌មាន កាលពីដើមសប្តាហ៍នេះ។ ចំណែកប្រភពចំនួនទៀត បាននិយាយថា បន្ថែមលើការហាមឃាត់មានស្រាប់ និងកូតាកំណត់នាំចេញជីអ៊ុយរ៉េ មានតែប្រភេទជីមួយចំនួនតូចប៉ុណ្ណោះ ដែលអាចនាំចេញបាន ជាពិសេសជីអាម៉ូញ៉ូមស៊ុលហ្វាត។ បើយោងតាមការប៉ាន់ប្រមាណ បានឱ្យដឹងថា ការបន្ថយនាំចេញជីរបស់ចិននេះ មានកម្រិតជិតពាក់កណ្តាលនៃការ នាំចេញ កាលពីឆ្នាំ២០២៥ ដែលមានចំនួនរហូតដល់៤០លានតោន។ អ្នកវិភាគបាននិយាយថា ប្រទេសចិនរឹតត្បិតការផ្គត់ផ្គង់ទៅក្រៅប្រទេសជាជាងការមកជួយសង្គ្រោះក្នុងអំឡុងពេល មានការរឹតត្បិតជាសកល។ ការរឹតត្បិតការនាំចេញជីរបស់ចិនដោយសារតែតម្រូវការក្នុងស្រុក ដើម្បីការពារដល់សន្តិសុខ ស្បៀងអាហារ និងការពារទីផ្សារក្នុងស្រុកឱ្យរួចផុតពីការឡើងថ្លៃ។ វិធានការទប់ស្កាត់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដូចគ្នានឹងវិធានការ […]

កាលវិភាគផ្សព្វផ្សាយ