ផ្លែ​ឈើ​រី​ចិន​ពេញនិយមនៅ​ទីផ្សារ​​វៀតណាម​ ដោយសារ​តម្លៃថោក​ តែមានគុណភាពល្អ

AA1F11mS

ទីក្រុងហូជីមិញ៖ ផ្លែឈើរីដាំតាមផ្ទះសំណាញ់នៅក្នុងប្រទេសចិន កំពុងតែសម្រុកចូលទីផ្សារនៅក្នុងប្រទេសវៀតណាម ដោយសារលក់ក្នុងតម្លៃទាបជាងផ្លែឈើរីនាំចូលពីប្រទេសអូស្ត្រាលី ឬសហរដ្ឋអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន វៀតណាម អេចប្រេស បានឱ្យដឹងថា ផ្លែឈើរីនាំចូលពីប្រទេសចិន មានគុណភាពល្អធម្មតាលក់ក្នុងតម្លៃ៥០០​ ០០០ដុង​ ឬស្មើនឹង១៩ដុល្លារ ក្នុងមួយគីឡូក្រាម​ ខណៈផ្លែឈើរីល្អលេខ១ ​លក់ក្នុងតម្លៃត្រឹមតែ៦លានដុង ឬស្មើនឹង២៣ដុល្លារ ក្នុងមួយគីឡូក្រាម។ ផ្ទុយទៅវិញ ផ្លែឈើរីនាំចូលពីប្រទេសអូស្ត្រាលី និងសហរដ្ឋអាម៉េរិក​ មានតម្លៃខ្ពស់ជាងជិតពីរដង

ម្យ៉ាងវិញទៀត អ្វី​ដែលអ្នកចូលចិត្តទិញ​​ផ្លែ​ឈើរី​របស់​ចិន​ មកបរិភោគ គឺដោយសារផលិតផលផ្លែឈើប្រភេទនេះ ​ដាំនៅក្នុងផ្ទះសំណាញ់ ដែលមានការ​គ្រប់គ្រង​យ៉ាង​ម៉ត់ចត់ មិន​ប្រើ​ជីគីមី ឬ​សារធាតុអកម៉ូនឡើយ​។

អ្នកលក់ផ្លែឈើរីនៅក្នុងផ្សារវៀតណាម បាន​និយាយ​ថា ផ្លែ​ឈើរី​របស់​ចិន ចាប់ផ្តើមពេញនិយមនៅតាម​ទីផ្សារ​ផ្លែឈើរបស់វៀតណាម។ ផ្លែឈើរីរបស់ចិននេះ​ ក៏មាន​ទំហំ​ប្រហាក់ប្រហែលផ្លែ​ឈើរីនាំចូលពីប្រទេស​អូស្ត្រាលី ព្រមទាំងមានរសជាតិ​ផ្អែម និង​មាន​ក្លិន​ឈ្ងុយឆ្ងាញ់ថែមទៀតផង។

អ្នកលក់នៅផ្លែឈើរិមា្នក់ នៅក្នុងទីក្រុងហូជីមិញ បាននិយាយថា ផ្លែឈើរីរបស់គាត់បេះមកពីកសិដ្ឋានផ្ទះសំណាញ់​ រួចដឹកតាមយន្តហោះ មកដល់ប្រទេសវៀតណាមក្នុងរយៈពេលត្រឹមតែមួយ ឬពីរថ្ងៃប៉ុណ្ណោះ ដូច្នេះផ្លែនៅស្រស់ល្អណាស់។

ចំណែកអ្នកនាំចូលផ្លែឈើរី នៅក្នុងទីក្រុងហូជីមិញ បាន​និយាយ​ថា ក្រុមហ៊ុន​របស់​គាត់​បញ្ជា​ទិញ​ផ្លែ​ឈើ​រី​ទាំងនេះ បានត្រឹមតែ​​ប្រហែល​១០០​កេសប៉ុណ្ណោះ។

យោងតាមរបាយការណ៍ពីទីផ្សារលក់ដុំផ្នែកផលិតផលកសិកម្មរបស់វៀតណាម បានបង្ហាញថា ផ្លែឈើរីចិនដាំក្នុងផ្ទះសំណាញ់មិនទាន់ទទួលបានការអនុញ្ញាតឱ្យនាំចូលជាផ្លូវការនៅឡើយទេ ដោយសារមិនទាន់មានបរិមាណគ្រប់គ្រាន់។

ចំណែកទិន្នន័យអន្តរជាតិវិញ​ បានបង្ហាញថា ផ្លែឈើរីរបស់ចិននេះ ភាគច្រើនដាំនៅក្នុងខេត្ត សានទុង ដែលជាតំបន់អភិវឌ្ឍន៍សម្រាប់ដាំដំណាំហូបផ្លែផ្សេងៗ ជាពិសេសផ្លែឈើរីតែម្តង។

ផ្លែឈើរីលក់នៅក្នុងប្រទេសចិន ត្រឹមតម្លៃពី៤៥ ទៅ៥៥យន់ ឬស្មើនឹង៥ ទៅ៨ដុល្លារ ក្នុងមួយគីឡូក្រាម។  រីឯតំបន់ដំាឈើហូបផ្លែមួយកន្លែងទៀត​ នៅក្នុងប្រទេសចិន គឹខេត្ត តាលៀន ដែលមានផ្លែឈើរីល្អបំផុត ក្នុងឆ្នាំ២០២៥នេះ លក់ក្នុងតម្លៃ១៣០យន់ ឬស្មើនឹង១៨ដុល្លារ។

គិតត្រឹមឆ្នាំ២០២៥នេះ នៅទូទាំងប្រទេសចិន មានផ្ទៃដីដាំដំណាំឈើរីសរុបចំនួន១,៥លានហិកតា ក្នុងនោះ ប្រាំសែនហិកតាស្ថិតនៅក្នុងខេត្ត សានទុង ហើយភាគច្រើនជាកសិដ្ឋានផ្ទះសំណាញ់ ដែលអាចផ្តល់ទិន្នផលជាងមួយលានតោន។

យោងតាមរបាយការណ៍ស្ថិតិរបស់ចិន បានឱ្យដឹងថា អ្នកដាំឈើរីនៅក្នុងខេត្ត សានទុង មានចំនួនកើនឡើងជាបន្តបន្ទាប់​ ដោយចំំំំណាយដើមទុនប្រមាណ១,៥យន់ ឬស្មើនឹងពីរម៉ឺនដុល្លារ សម្រាប់សាងសង់ផ្ទះសំណាញ់លើផ្ទៃដីទំហំមួយហិកតា។ ចំណែកកម្មករស៊ីឈ្នួលបេះផ្លែឈើរី ក្នុងមួយថ្ងៃទទួលបានប្រាក់ចំនួន២០០យន់ ឬស្មើនឹង២៨ដុល្លារ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ