ឥណ្ឌូណេស៊ីឈានមុខគេក្នុងការផលិតអង្ករ ច្រើនជាងគេ​នៅអាស៊ីអាគ្នេយ៍

202311161fada0fdd27944f69ca29fe831550e52_ChkhgeE007014_20231116_CBMFN0A003

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អារ៉ាំ ស៊ូឡៃម៉ាន់​ (Andi Amran Sulaiman) បានអះអាងថា តាមរយៈអង្ករបម្រុងរបស់រដ្ឋាភិបាលកើនឡើងដល់បរិមាណ៣​,៧លានតោន បើគិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមនាំមុខគេក្នុងផលិតកម្មស្រូវ នៅអាស៊ីអាគ្នេយ៍។

សារព័ត៌មានអានតារ៉ា​​ (Antara News) របស់ឥណ្ឌូណេស៊ី បានដកស្រង់សម្តីលោករដ្ឋមន្ត្រី​ ដែលមានប្រសាសន៍អះអាងបែបនេះ​​ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ​កាលពីដើមសប្តាហ៍នេះថា “លទ្ធផលនេះ គឺដោយសារការប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងកសិករ រដ្ឋាភិបាលកណ្តាល និងរដ្ឋបាលតាមតំបន់ ក៏ដូចជាទីភ្នាក់ងារភស្តុភារជាតិផងដែរ” ។

លោករដ្ឋមន្ត្រី​បាន​បន្ថែម​ថា ផ្អែក​លើបរិមាណស្តុកស្រូវ​​របស់ជាតិ នាពេល​បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ី​ អាចជា​ប្រទេស​ផលិត​អង្ករ​ច្រើន​ជាង​គេ​ក្នុង​តំបន់ ដោយទទួលបានទិន្នផលស្រូវ​លើស​ប្រទេស​ផលិត​អង្ករធំៗ ​ដូច​ជាប្រទេសថៃ និង​វៀតណាមជាដើម។

ចំណែករបាយការណ៍ផ្លូវការរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិកវិញ ក៏បានចាត់ទុកប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅលំដាប់កំពូលនៃអ្នកផលិតកម្មស្រូវរបស់អាស៊ីអាគ្នេយ៍ផងដែរ។

ផ្អែកលើរបាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក ចេញផ្សាយខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ផលិតកម្មស្រូវរបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងរដូវដាំដុះ ឆ្នាំ២០២៤ ត្រូវបានគេរំពឹងថា នឹងកើនឡើងរហូតដល់៤៣,៦ លានតោន កើនឡើង៦០០ពាន់តោន ធៀបនឹងការព្យាករណ៍កន្លងមក និងកើនឡើងចំនួន៤,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា​ កាលពីឆ្នាំមុន។

អង្ករនៅសល់ក្នុងស្តុករបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានឡើងដល់៣,៧លានតោន គឺជាស្ថិតក្នុងកម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ១៩៦៩។ អង្ករនៅសល់

ក្នុងស្តុក ត្រូវបានគេរំពឹងថា នឹងកើនឡើងរហូតដល់៤លានតោន ដែលបង្កើតបានកំណត់ត្រាថ្មីមួយសម្រាប់សន្តិសុខស្បៀងរបស់ឥណ្ឌូណេស៊ី។

លោក អានឌី អារ៉ាំ ស៊ូឡៃម៉ាន់ បានមានប្រសាសន៍ដូច្នេះទៀតថា “នេះមិនមែនគ្រាន់តែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងជាក់ស្តែងនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះកសិករ និងប្រព័ន្ធស្បៀងអាហារ ដែលកំពុងចាប់ផ្តើមពង្រឹងពីថ្នាក់លើដល់ថ្នាក់ក្រោម” ។

បើតាមលោករដ្ឋមន្ត្រី សមិទ្ធិផលនេះ គឺជាលទ្ធផលនៃគោលនយោបាយច្បាស់លាស់របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលរួមមានការអនុវត្តកម្មវិធីឧបត្ថម្ភធនបន្ថែមទៀតសម្រាប់ជីកសិកម្ម ការពង្រឹងគ្រឿងយន្តកសិកម្ម ការពន្លឿនការដាំដុះ និងការធ្វើកសិកម្មឌីជីថល។

លោក​បាន​បន្ត​ថា រដ្ឋាភិបាល​ក៏​បាន​ធានា​តម្លៃ​ស្រូវមិនទាន់កិន ​ដោយ​កំណត់​តម្លៃ​ពី៥​ ៥០០រូពី  ឬស្មើនឹង០,៣៣ ដុល្លារ ក្នុង​មួយ​គីឡូក្រាម​ ដល់ ៦ ៥០០រូពី ឬស្មើនឹង០,៣៩ ដុល្លារ ក្នុង​មួយ​គីឡូក្រាម។

លោកបានសង្កត់ធ្ងន់ថា ស្តុកអង្ករនៅសល់ច្រើន គឺជាយុទ្ធសាស្ត្រសម្រាប់រក្សាស្ថិរភាពតម្លៃអង្ករនៅក្នុងទីផ្សារ និងពង្រឹងជំហររបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការប្រឈមមុខនឹងសម្ពាធខ្វះស្បៀងអាហារពិភពលោក។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានសង្កត់ធ្ងន់ថា “យើងនឹងប្រើប្រាស់ស្តុកអង្ករនៅសល់នេះ ដើម្បីពង្រឹងទុនបម្រុងជាយុទ្ធសាស្ត្រជាតិ និងសម្រាប់ជំផ្តល់នួយស្បៀងអាហារ ហើយបើអង្ករនៅសល់ច្រើនពេញ​ នឹងនាំចេញទៅក្រៅប្រទេស”។

លោកបានបន្តទៀតថា រដ្ឋាភិបាលបានរៀបចំឃ្លាំងសង្គ្រោះបន្ទាន់ និងបានបន្ថែមឃ្លាំងអាទិភាពចំនួន២៥​ ០០០កន្លែងនៅទូទាំងប្រទេសឥណ្ឌូនេស៊ី ដើម្បីតាមសង្កេតមើលការកើនឡើងនៃទិន្នផល និងធានាថា ការប្រមូលផលរបស់កសិករត្រូវតែមានអ្នកទិញយកមករក្សាទុកដោយសុវត្ថិភាព។

រដ្ឋាភិបាលឥណ្ឌូណេស៊ីមានសុទិដ្ឋិនិយមថា និន្នាការវិជ្ជមាននឹងបន្តកើនឡើងរហូតដល់រដូវកាលប្រមូលផលពេញលេញរួចមក​ ត្រូវពន្លឿនការដាំដុះស្រូវនៅរដូវដាំដុះលើកទីពីរថែមទៀត។

ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់នេះ លោក អានឌី អារ៉ាំ ស៊ូឡៃម៉ាន់​ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា ប្រទេសឥណ្ឌូណេស៊ី មិនត្រឹមតែកំពុងបោះជំហានឆ្ពោះទៅរកភាពម្ចាស់ការដោយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអាចក្លាយជាប្រទេសនាំចេញអង្ករធំមួយរបស់ពិភពលោកផងដែរ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ