ចិន​ផ្អាក​ការ​នាំចូល​សាច់គោ​អាហ្វ្រិក​ខាងត្បូង ក្រោយផ្ទុះជំងឺអុតក្តាម

Picture3

ទីក្រុងខេប៖ ឧស្សាហកម្មសាច់គោរបស់អាហ្រ្វិកខាងត្បូង បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីប្រទេសចិន បានដាក់បម្រាមឱ្យផ្អាកជាបន្ទាន់នូវការនាំចូលសាច់គោទាំងអស់ បន្ទាប់ពីរកឃើញថា មានករណីផ្ទុះជំងឺអុតក្តាម។

ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រទេសចិន ​ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាហ្រ្វិកខាងត្បូង ចំំពោះវិធានការហាមឃាត់បែបនេះ បើទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នា កាលពីឆ្នាំ២០២៤ក៏ដោយ ព្រោះកិច្ចព្រមព្រៀងអនុញ្ញាតឱ្យការនាំចេញសាច់គោពីតំបន់គ្មានជំងឺឆ្លង។

កាលពីសប្តាហ៍មុន សេវាឧស្សាហកម្មសាច់គោ បាននិយាយថា ការផ្អាកនាំចូលនេះកំពុងប៉ះពាល់ដល់ជីវភាពរបស់កសិករ ម្ចាស់សត្តឃាដ ម្ចាស់កសិដ្ឋាន និងអ្នកនាំចេញ។

សារព័ត៌មានផ្នែកកសិកម្មរបស់ប្រទេសអា្វហ្វ្រិកខាងត្បូង បានដកស្រងសម្តីរបស់នាយកប្រតិបត្តិនៃឧស្សាហកម្មសាច់គោ  ដែលបាននិយាយថា “ការវិវត្តបែបនេះ គឺជាករណីគួរឱ្យកត់សម្គាល់យ៉ាងច្បាស់ពីភាពផុយស្រួយនៃទីផ្សារនាំចេញរបស់យើង នៅពេលប្រឈមមុខនឹងការគំរាមកំហែងផ្នែកជីវសុវត្ថិភាព។  យើងគោរពពិធីសារជីវសុវត្ថិភាពរបស់ប្រទេសចិន ប៉ុន្តែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដល់កសិករអាហ្រ្វិកខាងត្បូង និងខ្សែសង្វាក់តម្លៃសាច់គោកទាំងមូល គឺធ្ងន់ធ្ងរ និងគួរឱ្យខកចិត្ត។”

ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ពីករណីផ្ទុះជំងឺអុតក្តាមថ្មី​ នៅក្នុងកសិដ្ឋានពីរកន្លែង។​​  កសិដ្ឋានមួយទៀតត្រូវបានកំណត់អត្តសញ្ញាណតាមរយៈការស៊ើបអង្កេតជាបន្តបន្ទាប់ ហើយទោះបីជាមិនមានរោគសញ្ញា ដែលអាចមើលឃើញក៏ដោយ ប៉ុន្តែក្រោយមកមេរោគត្រូវបានរកឃើញនៅក្នុងកសិដ្ឋានជាប់គ្នានេះ។

ក្រសួងកសិកម្ម បានបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ព្រមទាំងកោះប្រជុំបន្ទាន់ជាមួយមន្ត្រីឧស្សាហកម្ម និងបសុពេទ្យ ដើម្បីសម្របសម្រួលវិធានការត្រួតពិនិត្យ។

ការផ្អាកការនាំចូលរបស់ប្រទេសចិន គ្របដណ្តប់ទាំងស្រុងលើសាច់គោ និងផលិតផលសត្វ ដែលមានក្រចកជើង ទាំងអស់មកពីអាហ្វ្រិកខាងត្បូង។  ការហាមប្រាមនេះ គឺជាការធ្លាក់ចុះដ៏សំខាន់សម្រាប់ឧស្សាហកម្មសាច់គោក្នុងស្រុក ដែលបានបង្កើតក្តីសង្ឃឹមលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែកញ្ញា ឆ្នាំ២០២៤ ដើម្បីការពារកុំឱ្យបិទការនាំចេញដោយសារករណីផ្ទុះជំងឺរាតត្បាត។

នៅក្នុងឆ្នាំ២០២៤ ប្រទេសអាហ្រ្វិកខាងត្បូងបាននាំចេញសាច់គោជិត៣៩ ០០០តោន កើនឡើង៣០ភាគរយលើសពីឆ្នាំមុន ដោយប្រទេសចិន មាននាំចេញចំនួន១៤ភាគរយនៃការនាំចេញសាច់គោបង្កក។  ទីផ្សារចិន បានក្លាយជាតំបន់លូតលាស់ដ៏សំខាន់សម្រាប់អ្នកផលិតសាច់គោអាហ្វ្រិកខាងត្បូង។

មន្ត្រីបសុសត្វបានអំនាវឱ្យកសិករ និងទិញគោ នៅទូទាំងប្រទេសត្រូវរឹតបន្តឹងវិធានការជីវសុវត្ថិភាព និងរឹតបន្តឹងចលនាបសុសត្វ ដោយព្រមានថា ជំងឺអុតក្តាមអាចមើលដឹងក្នុងរយៈពេលពីពីរ ទៅ១៤ថ្ងៃ ទោះបីជាសត្វអាចមើលទៅមានសុខភាពល្អក៏ដោយ។

កសិករទាំងអស់ត្រូវមានកាតព្វកិច្ចគោរពច្បាប់ស្តីពីជំងឺសត្វ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ។  សេវាពេទ្យសត្វបានពង្រឹងការគ្រប់គ្រងចលនាសត្វ និងចាត់វិធានការដាក់ឱ្យនៅដាច់ដោយឡែក និងប្រើវិធីតេស្ត៍រហ័សផងដែរ៕


image_2026-04-01_09-58-48
ប្រជាជននៅអាស៊ីអាគ្នេយ៍ កំពុងក្លាយជាអ្នកបរិភោគដំឡូងបារាំងដ៏ធំ និងកំពុងតែកើនឡើង

ភ្នំពេញ៖ ប្រជាជននៅអាស៊ីអាគ្នេយ៍ កំពុងក្លាយជាអ្នកបរិភោគដំឡូងបារាំងដ៏ធំគួរឱ្យភ្ញាក់ផ្អើល នៅពេលទីក្រុងត្រូវបានពង្រីក និងរបៀបរស់នៅកាន់តែវិវត្តន៍ ហើយឱ្យដំឡូងបារាំងចាប់ផ្តើមពេញនិយមនៅតាមផ្ទះបាយ និងតូបលក់អាហារតាមដងផ្លូវនានាទូទាំងតំបន់ ដែលមិនធ្លាប់មានពីមុនមក។ ដំឡូងបារាំង ឥឡូវនេះបានក្លាយជាចំណូលចិត្តក្នុងចំណោមមនុស្សរាប់លាននាក់នៅអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជិត៦៨០លាននាក់។ មជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ ស៊ិនត្រូ អ៊ីនធើណេសិនណល ដឺឡា ប៉ាប៉ា (Centro Internacional de la Papa) ដែលមានមូលដ្ឋាននៅប្រទេសប៉េរូ បាននិយាយថា ការប្រើប្រាស់ដំឡូងបារាំងក្នុងមនុស្សម្នាក់ៗ បានកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលបង្ហាញថា ដំឡូងបារាំងបានកំពុងក្លាយជាមុខម្ហូបធម្មតា នៅក្នុងរបបអាហារនៃប្រជាជននៅអាស៊ីអាគ្នេយ៍។ ប្រទេសប៉េរូ ត្រូវបានគេនិយាយថា ជាកន្លែងកំណើតនៃដំឡូងបារាំង ដែលកសិករជនជាតិដើមភាគតិច បានដាំដុះមើមនេះ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ក្នុងមនុស្សម្នាក់ៗ ការប្រើប្រាស់ដំឡូងបារាំង ប្រចាំឆ្នាំនៅអាស៊ីអាគ្នេយ៍ បានកើនឡើងពី៤,៣៣ គីឡូក្រាម ក្នុងឆ្នាំ២០១៣ ដល់៥,២០ គីឡូក្រាម ក្នុងឆ្នាំ២០២៣ ដែលជាការកើនឡើង២០ភាគរយ។ ស្របពេលតម្រូវការសកលហាក់មានស្ថិរភាព នៅតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញពីកំណើនមធ្យម ប៉ុន្តែមានភាពស៊ីសង្វាក់គ្នានៅក្នុងតម្រូវការដំឡូងបារាំង ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបបអាហារ និងការពង្រីកទីផ្សារ។ លោកបណ្ឌិត នីរាច ហ្សាម៉ា (Neeraj Sharma) […]

image_2026-04-01_09-18-00
ចិនបង្កើនការនាំចេញពូជស្រូវទៅក្រៅប្រទេស ព្រោះមានតម្រូវការច្រើននៅក្នុងតំបន់

ម៉ានីល៖ ប្រទេសចិនត្រូវបានគេព្យាករថា នឹងនាំចេញពូជស្រូវកាន់តែច្រើននៅឆ្នាំនេះ ដោយសារកំណើន​តម្រូវ​ការពីប្រទេសហ្វីលីពីន និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនផលិតកម្មក្នុងស្រុក ដែលជាម្ហូបអាហារដ៏សំខាន់នៅ​តាមផ្ទះ​ប្រជាជនចិន។ នៅក្នុងរបាយការណ៍មួយរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួននឹងនាំចេញ​គ្រាប់ពូជ​ស្រូវ​របស់​ប្រទេស​ចិននឹងកើនឡើង១០ភាគរយ មានបរិមាណដល់ប្រហែល៣៨ ០០០តោន សម្រាប់ឆ្នាំ២០២៥-២០២៦ ដោយសារ​តែមាន​តម្រូវការច្រើនពីប្រទេសហ្វីលីពីន និងប៉ាគីស្ថាន។ របាយការណ៍ដដែលបាននិយាយថា បរិមាណដ៏ច្រើន ឬស្មើនឹង៨៥ភាគរយនៃការនាំចេញគ្រាប់ពូជស្រូវ កាលពី​ឆ្នាំ២០២៥ មានប្រហែល៣៤ ០០០តោន ត្រូវបានដឹកទៅកាន់ប្រទេសហ្វីលីពីន និងប៉ាគីស្ថាន។ សម្រាប់ប្រទេសហ្វីលីពីន ការទិញពូជស្រូវកូនកាត់កាន់តែខ្ពស់ កំពុងជំរុញឱ្យមានតម្រូវការកាន់តែច្រើនពីប្រទេសចិន ស្របតាមកិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ហ្វីលីពីន ក្នុងការជំរុញផលិតកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលអង្ករពីបរទេស។ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលហ្វីលីពីនបន្តផ្តល់ការឧបត្ថម្ភធនសម្រាប់គ្រាប់ពូជ​ស្រូវ​កូនកាត់ ដែលមានគុណភាពខ្ពស់ ដើម្បីជំរុញផលិតកម្មស្រូវ និងពង្រឹងសន្តិសុខស្បៀង ដែលបានបង្កើតតម្រូវការកាន់តែ​ខ្លាំង​សម្រាប់គ្រាប់ពូជស្រូវកូនកាត់របស់ប្រទេសចិន។ នៅក្នុងឯកសារសង្ខេបនៃគម្រោងរបស់វិទ្យាស្ថានបណ្តុះបណ្តាលកសិកម្មនៃក្រសួងកសិកម្មចិន បាននិយាយថា ពូជស្រូវកូនកាត់ ដែលត្រូវបានបង្កើតឡើងពីពូជមានលក្ខណៈខុសគ្នាតាមហ្សែន និងមានគុណភាពខ្ពស់ ទទួលបានទិន្នផល​ច្រើនជាងពូជស្រូវប្រពៃណីពី១៥ ទៅ២០ភាគរយ។ វិទ្យាស្ថានបណ្តុះបណ្តាលកសិកម្ម បាននិយាយថា គ្រាប់ពូជបែបនេះបានបង្ហាញពីសមត្ថភាព​របស់ពួកគេ​ក្នុងការ​ធ្វើឱ្យប្រសើរឡើងនៅក្រោមលក្ខខណ្ឌមិនល្អដូចជាគ្រោះរាំងស្ងួត និងជាតិប្រៃ ដែលជាការគំរាមកំហែងដល់តំបន់ដាំដុះ​ស្រូវ​នៅទូទាំង​ប្រទេសហ្វីលីពីន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសហ្វីលីពីន បានពឹងលើការនាំចូលជាចម្បង ដោយសារតម្រូវការអង្ករ​នៅតែ​មាន​កម្រិត​ខ្ពស់​ជាងផលិតកម្មស្រូវក្នុងស្រុក។ ប៉ុន្តែ ដូចក្រសួងកសិកម្មសហរដ្ឋអាមេរិកបានកត់សម្គាល់ គំនិតផ្ដួច​ផ្ដើម​នានា ដូចជាមូលនិធិលើកកម្ពស់ការប្រកួតប្រជែងអង្កររបស់រដ្ឋាភិបាល […]

photo_2026-04-03_15-39-10
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំរបស់ធនាគារ​ ARDB

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងSទី៣ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ  ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ គួបផ្សំជាមួយនឹងការកំណត់ទិសដៅការងារបន្ទាប់ និងសិក្សាពីបញ្ហាប្រឈមសំខាន់ៗ ព្រមទាំងដើម្បីស្វែងរកដំណោះស្រាយសមស្របក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ល្អៗជាច្រើន ក្នុងគោលបំណងជំរុញ និងបង្កើនប្រសិទ្ធភាពការងារដើម្បីរួមចំណែកជួយដល់កសិករ និងសេដ្ឋកិច្ចសង្គម បន្ថែមទៀត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ  នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៕

image_2026-03-25_15-07-50
តម្លៃជីះអ៊ុយរ៉េលើពិភពលោកឡើងថ្លៃដល់៧៥០ដុល្លារ ក្នុងមួយតោន ដោយសារសង្គ្រាមអ៊ីរ៉ង់

អង់ការ៉ា៖ ការបិទច្រកសមុទ្រហ័រមុស (Hormuz) មិនឱ្យវានាឆ្លងកាត់ក្នុងអំឡុងសង្គ្រាមអ៊ីរ៉ង់ កំពុងធ្វើឱ្យការផ្គត់ផ្គង់ជីលើពិភពលោកធ្លាក់ចុះ ហើយជំរុញឱ្យតម្លៃអ៊ុយរ៉េកើនឡើង៥៦ភាគរយ ក្នុងមួយខែ និងដាក់សម្ពាធដោយផ្ទាល់លើតម្លៃម្ហូបអាហារ ខណៈពេលតម្លៃធាតុចូលកសិកម្មកាន់តែឡើងខ្ពស់ បង្ខំឱ្យកសិករចំណាយ​កាន់តែច្រើន ឬកាត់បន្ថយការប្រើប្រាស់ជីសម្រាប់ដំំណាំរបស់ខ្លួន។ តម្លៃជីអ៊ុយរ៉េបានឡើងពី៤៨២ដុល្លារ ក្នុងមួយតោន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដល់៧៥០ដុល្លារ នៅចុងខែមីនា ខណៈពេលការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមុស ដែលជាសរសៃឈាមយ៉ាងសំខាន់សម្រាប់ពាណិជ្ជកម្មជី ត្រូវបានផ្អាកទាំងស្រុង។ ប្រហែលមួយភាគបីនៃពាណិជ្ជកម្មជីដឹកតាមសមុទ្រ និងជិតពាក់កណ្តាលនៃការនាំចេញជីអ៊ុយរ៉េ ពឹង​​​ផ្អែកលើផ្លូវទឹកនេះ ត្រូវប្រែប្រួលភ្លាមនៅក្នុងតម្លៃ និងដំណើរការផ្គត់ផ្គង់។ តួនាទីស្នូលរបស់ឈូងសមុទ្រក្នុងការផ្គត់ផ្គង់ជី បានរងផលប៉ះពាល់គឺភ្លាមៗ និងកាន់តែរីករាលដាល។ បើយោងតាមទិន្នន័យ បានឱ្យដឹងថា ឧបសគ្គនៃការដឹកជញ្ជូនជីតាមច្រកហ័រមុស ត្រូវបានគេប៉ាន់ប្រមាណថា បានកាត់បន្ថយខ្សែសង្វាក់ផ្គត់ផ្គង់ជីលើសកលលោកចំនួន៣៣ភាគរយ។ ការនាំចេញប្រចាំឆ្នាំមានបិរមាណចំនួន២២លានតោន នៃជីអ៊ុយរ៉េពីតំបន់មជ្ឈឹមបូព៌ា ត្រូវផ្អាកទាំងស្រុង ខណៈពេលប្រហែល ៤៦ភាគរយនៃការផ្គត់ផ្គង់ជីលើសកលលោក អាស្រ័យលើអ្នកផលិតនៅតំបន់ឈូងសមុទ្រ។ ជាមួយនឹងប្រហែល២០ភាគរយ នៃពាណិជ្ជកម្មជីឆ្លងកាត់ច្រកសមុទ្រ ការរាំងស្ទះកំពុងរំខានដល់ចំណែកដ៏ធំនៃលំហូរជាសកល ខណៈពេលមានការដំឡើងថ្លៃដើមដឹកជញ្ជូន និងពេលវេលាដឹកជញ្ជូនផងដែរ។ វិបត្តិនៃការផ្គត់ផ្គង់កំពុងប៉ះពាល់ទាំងការដឹកជញ្ជូន និងការផលិត។ ការផលិតជីពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នធម្មជាតិ ដែលមានរហូតដល់៩០ភាគរយ នៃថ្លៃដើមផលិតកម្ម។ នៅពេលដំណើរការផ្គត់ផ្គង់ឧស្ម័នត្រូវបានរំខាន រោងចក្រនៅទូទាំងតំបន់សំខាន់ៗត្រូវបង្ខំឱ្យបិទទ្វារឈប់ផលិតជី។ ក្រុមហ៊ុននៅប្រទេសកាតា បានផ្អាកដំណើរការផលិតឧស្ម័ន និងបានបញ្ឈប់ប្រតិបត្តិការនៅរោងចក្រផលិតជីអ៊ុយរ៉េ ដែលផ្គត់ផ្គង់១៤ភាគរយនៃតម្រូវការពិភពលោក។ […]

កាលវិភាគផ្សព្វផ្សាយ