ថៃអនុវត្តវិធានការគ្រប់គ្រង “រោគអង់ត្រាក់” ក្នុងខ្លួនសត្វគោ​​ នៅក្នុងខេត្តមុដាហាន

image_2025-05-06_08-26-09

បាងកក៖ នាយកដ្ឋាន​បសុសត្វ​ថៃ បានព្រមាន​កសិករ ឱ្យ​ប្រយ័ត្ន​ប្រយែង​ជំងឺ​អង់​ត្រាក់ ឬហៅថា ពិសធ្យូង ក្រោយ​រក​ឃើញ​អ្នក​ជំងឺ​ទី​១ ​នៅ​ខេត្តមុដាហាន រួមទាំងត្រៀម​ផ្តល់​ការណែនាំ​ការពារ​ជំងឺ និង​ដាក់​វិធានការ​ទប់ស្កាត់​ជំងឺ​អង់​ត្រាក់​លើ​សត្វ​ក្នុង​តាមតំបន់សហគមន៍។

គួរបញ្ជាក់ថា មេរោគអង់ត្រាក់ (Anthrax) រឺហៅម្យ៉ាងទៀតថា ពិសធ្យូង  គឺជាជំងឺឆ្លងពីសត្វគោ ក្របី
ពពែ​ និងចៀម។ វាជាជំងឺឆ្លងដ៏ធ្ងន់ធ្ងរពីសត្វទៅមនុស្ស ដែលបង្កឡើងដោយបាក់តេរី ឈ្មោះ​ បាស៊ីលុស ​​អង់ត្រាស៊ីស​ (Bacillus anthracis) ក្រោយពីអ្នកដែលបរិភោគសាច់គោឆៅមានផ្ទុកជំងឺនេះ ហើយបន្ទាប់ពីឆ្លងមេរោគនេះ បានប្រហែល១ ទៅ៥ថ្ងៃ អ្នកជំងឺនឹងមានរោគសញ្ញាគ្រុនក្តៅ ក្អួត ចង្អោរ ឈឺពោះធ្ងន់ធ្ងរ ដកដង្ហើមខ្លី ពិបាកដកដង្ហើម។ ចំណែកក្នុងករណីរោគសញ្ញាមានសភាពធ្ងន់ធ្ងរ នោះ៨០ភាគរយនៃអ្នកជំងឺអាចស្លាប់ថែមទៀតផង។

បសុពេទ្យ លោក ប៊ុនយ៉ាក្រីត ពីនប្រាក់ស៊ុង (Boonyakrit Pinprasong) អគ្គនាយករង នៃនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃ បាននិយាយថា បច្ចុប្បន្នមានរបាយការណ៍បញ្ជាក់អំពីអ្នកជំងឺ អង់ត្រាក់ នៅក្នុងស្រុកដនតាន ខេត្តមុដាហាន បន្ទាប់ពីអ្នកជំងឺបាន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ​រោគ​សញ្ញា​របស់អ្នកជំងឺមាន​របួស​នៅ​ដៃ​ស្តាំ រីក​កូនកណ្តុរ​នៅ​ក្លៀក​ខាងស្តាំ បន្ទាប់ពីអ្នកជំងឺ​បានបរិភោគសាច់គោ​ឆៅ។

លោកបាននិយាយថា ស្ថានភាពបច្ចុប្បន្នពីការតាមដាន និងស្វែងរកជំងឺ ពុំបានរកឃើញការស្លាប់របស់សត្វពាហនៈខុសប្រក្រតីនៅក្នុងតំបន់នោះទេ។ នាយកដ្ឋាន​បសុសត្វ​បាន​ប្រមូល​សំណាក​សាច់ក្រក និង​ស្បែក​ក្រៀម​របស់​ជ្រូក និង​គោ។ ដោយឡែកសាច់ ​​ឈាម និងលាមកគោនៅតាមសត្តឃាត​ ក៏ត្រូវបានគេបញ្ជូន​ទៅ​ពិនិត្យ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បសុព្យាបាល នាភូមិភាគ​ឦសាន​ នៃខេត្តខនកេន។

តាមរយៈការផ្ទុះឡើងនៃជំងឺដ៏គ្រោះថ្នាក់នេះ មន្ទីរ​អភិវឌ្ឍន៍​បសុសត្វ​បាន​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​អង់​ត្រា​ក់​លើ​សត្វ​ក្នុង​ខេត្តមុដាហាន​ មួយចំនួនដូចជា ទី១ ដាក់សត្វសង្ស័យមានជំងឺឱ្យនៅដាច់ពីគេ និងសង្កេតមើលរោគសញ្ញារបស់សត្វក្នុងហ្វូង។ ចាក់ថ្នាំអង់ទីប៊ីយោទិចយ៉ាងហោចណាស់៣-៥ថ្ងៃ ក្នុងករណីសត្វដែលសង្ស័យឆ្លងជំងឺអង់ត្រាក់។ ទី២-​ស្នើសុំ​កិច្ចសហការ​ទប់ស្កាត់​ការ​ផ្លាស់ទី​សត្វ​ក្នុង ឬ​ក្រៅ​តំបន់​។ ទី៣ ​ហាម​នាំ​គោក្របី ​ទៅ​រកចំណី​តាម​តំបន់​វាស្មៅ ឬ​ប្រភព​ទឹក ឬ​តំបន់​គួរ​ឱ្យ​សង្ស័យ។ ទី៤ ចាក់ថ្នាំបង្ការរោគដល់សត្វពាហនៈ និងទី៥សម្លាប់មេរោគនៅតាមសត្វឃាតដើម្បីបង្ការ និងទប់ស្កាត់ជាមុន។

​​​ក្រសួងសុខាភិបាលថៃបានណែនាំឱ្យ ជៀសវាងការប៉ះពាល់ជាមួយគោ ក្របី ពពែ និងចៀម។ ក្រៅពីនេះត្រូវលាងដៃ និងសម្អាតរាងកាយបន្ទាប់ពីប៉ះពាល់សត្វ ព្រមជាមួយគ្នា ត្រូវចេះជ្រើសរើសទទួលទានសាច់ ដែលមានសុវត្ថិភាព ​ឬបញ្ជាក់ពីបសុសត្វជាដើម។

បាក់តេរី​ បាស៊ីលុស ​​អង់ត្រាស៊ីស​ គឺជាភា្នក់ងារ​បង្កើតឱ្យមានជំងឺអង់ត្រាក់ ដែលជាជំងឺដ៏កាចសាហាវកើតឡើងចំពោះសត្វចិញ្ចឹម និងជួនកាលឆ្លងទៅមនុស្សផងដែរ។ បាក់តេរីនេះត្រូវបានរកឃើញដោយគ្រូពេទ្យអាល្លឺម៉ង់​ ឈ្មោះ រ៉ូបើត​ គុច (Robert Koch) នៅក្នុងឆ្នាំ១៨៧៦ ហើយបានក្លាយជាបាក់តេរីដំបូងគេដែលត្រូវបានបង្ហាញដោយពិសោធន៍ថា ជាមេរោគ៕


image_2026-08-25_09-15-47
កសិករអង់គ្លេសកំពុងជួបគ្រោះរាំង​ស្ងួត – រដ្ឋាភិបាល​កំពុងផ្ដល់ជំនួយដើម្បីទប់

ឡុងដ៍៖ កសិករនៅទូទាំងប្រទេសអង់គ្លេសនឹងទទួលបានជំនួយថ្មីបន្ថែមទៀត ដើម្បីជួយគ្រប់គ្រងផលប៉ះពាល់ពីគ្រោះរាំងស្ងួតអូសបន្លាយពេលយូរ ព្រមទាំងថវិកាចំនួន៦៥លានផោន ឬប្រហែល៨៨លានដុល្លារ​ពីរដ្ឋាភិបាល ដើម្បីឆ្លើយតបចំពោះគ្រោះរាំងស្ងួត។ បច្ចុប្បន្ននេះ ទឹកដីប្រទេសអង់គ្លេសមួយភាគធំ កំពុងស្ថិតក្នុងស្ថានភាពគ្រោះរាំងស្ងួត។ ទោះជាយ៉ាងណា រដ្ឋាភិបាលបាននិយាយថា អាកាសធាតុរាំងស្ងួតនេះនឹងមិនប៉ះពាល់ដល់សន្តិសុខស្បៀងទេ។ ទន្ទឹមនឹងនេះ ការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹក ការសាងសង់អាងស្តុកទឹកថ្មីៗ និងការពង្រឹងសមត្ថភាពទប់ទល់នឹងគ្រោះរាំងស្ងួតរយៈពេលវែង។ កញ្ចប់ថវិកាជំនួយពីរដ្ឋាភិបាល​នេះ រួមមានបង្កើនភាពបត់បែនក្នុងកម្មវិធីការពារបរិស្ថាន​ លើកទឹកចិត្តដល់ការធ្វើកសិកម្មប្រកបដោយចីរភាព ដោយជួយសាងសង់អាងស្តុកទឹកនៅក្នុងកសិដ្ឋាន និងធ្វើឱ្យកសិករអាចទទួលបានទឹកប្រើប្រាស់កាន់តែងាយស្រួល នៅពេលជួបគ្រោះរាំងស្ងួត។ រដ្ឋាភិបាលអង់គ្លេស បាននិយាយថា វិធានការទាំងនេះនឹងជួយកសិករអាចការពារដំណាំ និងការពារសត្វចិញ្ចឹម ស្របតាមបរិស្ថាន។ រដ្ឋាភិបាលនឹងផ្តល់ថវិកាបន្ថែមចំនួន ៦៨ លានដុល្លារ សម្រាប់កម្មវិធីលើកទឹកចិត្តកសិកម្មប្រកបដោយចីរភាព ឆ្នាំ២០២៦ ។ ចំណែកថវិកាចំនួន ២០ លានដុល្លារ​ទៀត នឹងត្រូវប្រើសម្រាប់គាំទ្រការសាងសង់អាងស្តុកទឹកនៅក្នុងកសិដ្ឋាន។ កម្មវិធីនេះក៏នឹងមានការកែសម្រួលគោលការណ៍ណែនាំស្តីពីការរៀបចំផែនការ ដើម្បីធ្វើឱ្យការសាងសង់អាងស្តុកទឹកកាន់តែងាយស្រួលផងដែរ។ រដ្ឋាភិបាលក៏នឹងធ្វើឱ្យការរៀបចំទទួលយកទឹកសម្រាប់ប្រើប្រាស់ កាន់តែងាយស្រួលនៅពេលមានគ្រោះរាំងស្ងួត ដោយមានការគាំទ្រពីភ្នាក់ងារបរិស្ថានថែមទៀតផង។ ទោះជាយ៉ាងណា ការបូមទឹកពីប្រភពធម្មជាតិសម្រាប់កសិកម្មត្រូវគោរពតាមអាជ្ញាបណ្ណ និងកម្រិតលំហូរទឹកអប្បបរមា ដែលត្រូវរក្សាទុកក្នុងអាងស្តុកទឹក គឺនៅពេលបរិមាណទឹកធ្លាក់ចុះដល់កម្រិតកំណត់ កសិករមិនអាចបូមទឹកបន្តទៀតឡើយ។ កសិករដែលទទួលប្រាក់តាមរយៈកម្មវិធីលើកទឹកចិត្តកសិកម្មប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងគ្រប់គ្រងដី នឹងទទួលបានភាពបត់បែនកាន់តែច្រើន ក្នុងអំឡុងពេលរាំងស្ងួត។ ឧទាហរណ៍ ប្រសិនបើមិនមានស្មៅដុះលូតលាស់កសិករអាចឱ្យសត្វចិញ្ចឹមរបស់ខ្លួនចូលទៅស៊ីស្មៅ ឬកាត់ស្មៅនៅក្នុងតំបន់ដែនជម្រកសត្វព្រៃបាន […]

762803107_1594560075364518_4159667303014387224_n
ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ នាំគ្នាដាំដុះដំណាំគ្រប់ប្រភេទនៅជុំវិញផ្ទះ ដើម្បីលើកស្ទួយជីវភាព

ដោយ ហៃ ស៊ីណា បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ បានរៀបចំជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការដាំដុះបន្លែ និងដំណាំគ្រប់ប្រភេទជុំវិញផ្ទះ ដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ កាត់បន្ថយការចំណាយ និងបង្កើនចំណូលសម្រាប់គ្រួសារ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ដែលតែងតែចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ឯកឧត្តមមានសេចក្តីរីករាយ និងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានរៀបចំជីវភាពរស់នៅ ថែទាំផ្ទះសម្បែង ព្រមទាំងរៀបចំដាំដុះដំណាំជុំវិញផ្ទះបានយ៉ាងល្អប្រសើរ និងមានសោភ័ណភាព។ ឯកឧត្តមបានបញ្ជាក់ថា សកម្មភាពដាំដុះដំណាំទាំងនេះ បានរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក តាមរយៈការផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការលក់ដូរ ដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋភៀសសឹកមួយរូប បានថ្លែងថា លោកធ្លាប់មានបទពិសោធន៍ក្នុងការដាំដុះបន្លែនាពេលកន្លងមក។ ក្រោយពីបានមករស់នៅក្នុងភូមិរង់ចាំ ដែលរាជរដ្ឋាភិបាលបានរៀបចំជូន បន្ទាប់ពីផ្ទះរបស់លោកត្រូវបានទាហានថៃឈ្លានពាន និងគ្រប់គ្រង លោកបានរៀបចំដាំបន្លែផ្សេងៗប្រមាណ ១០ប្រភេទ ដើម្បីលើកស្ទួយជីវភាព និងជួយកាត់បន្ថយការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ។ ប្រជាពលរដ្ឋរូបនេះ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងគ្រាប់ពូជ សម្រាប់ដាំដុះដំណាំផ្សេងៗ ដើម្បីបង្កើតជាមុខរបរ […]

image_2026-08-24_07-54-20
បន្ទាប់ពីចូលទីផ្សារអាស៊ីរួចហើយ ក្រុមហ៊ុនគ្រប់គ្រងហាងមាន់បំពងបែបកូរ៉េ បន្តបើកសាខានៅប្រទេសម៉ិកស៊ិក

សេអ៊ូល៖ បណ្តាញហាងលក់សាច់មាន់បំពងបែបកូរ៉េ ប៊ីប៊ីឃ្យូ (BBQ) បានបើកសាខាភោជនីយដ្ឋានដំបូងរបស់ខ្លួននៅក្នុងទីក្រុងម៉ិកស៊ីកូ ដោយរំពឹងថា ទីផ្សារមានមនុស្សច្រើនក្នុងទីក្រុងនេះ នឹងក្លាយជំហានដ៏សំខាន់សម្រាប់ការពង្រីកខ្លួនកាន់តែធំនៅទូទាំងតំបន់អាម៉េរិកឡាទីន។ ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប (Genesis BBQ Group) ដែលជាប្រតិបត្តិករម៉ាកសញ្ញា BBQ បានឱ្យដឹងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា ខ្លួនបានបើកសាខា​ឈ្មោះថា ប៊ីប៊ីឃ្យូ ហ្សូណា រ៉ូសា (BBQ Zona Rosa) នៅក្នុងទីក្រុងម៉ិកស៊ីកូ ដែលជាការបោះជំហានចូលទីផ្សារប្រទេសម៉ិកស៊ីកូ ជាលើកដំបូង។ ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប បានចូលទីផ្សារសិង្ហបុរី នៅឆ្នាំ២០០៧ បន្ទាប់មកបានចូលក្នុងទីផ្សារប្រទេសកម្ពុជា នៅឆ្នាំ២០០៩ ព្រមទាំងបានចុះបញ្ជីសម្គាល់ម៉ាករបស់ខ្លួននៅក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុននេះក៏បានចូលទីផ្សារប្រទេសថៃ និងឥណ្ឌូណេស៊ី នៅឆ្នាំ២០១១ ហើយបានចូលទីផ្សារភូមា និងឡាវ នៅឆ្នាំ២០១២។ ចំណែកនៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនបានពង្រីកប្រតិបត្តិការរបស់ខ្លួន នៅខែកក្កដា ឆ្នាំ២០២៦​ ដោយគ្រប់គ្រងសាខា​​ នៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ នៅក្នុងឆ្នាំ២០២៦ នេះដែរ ហាងមាន់ចៀនបែបកូរ៉េនេះ​ […]

778972328_1768566168611390_8361069910620193664_n
ចិនពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការនាំចេញអង្ករ​​

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហាញសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជាពិសេសក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិ។ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានបង្ហាញការប្តេជ្ញាចិត្តបែបនេះ នៅក្នុងដំណើរទស្សនកិច្ច និងស្វែងយល់អំពីដំណើរការរបស់ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ (City Rice) នាចុងសប្តាហ៍នេះ ក្នុងខេត្តបាត់ដំបង់ ដែលទទួលស្វាគមន៍ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមហ៊ុននាំចេញអង្ករកម្ពុជា ក្នុងការបន្តខិតខំអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជាឱ្យកាន់តែមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ […]

កាលវិភាគផ្សព្វផ្សាយ