ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញដឹកនាំប្រតិភូធនាគារ ARDB ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគម ADFIAP លើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយទទួលបាននូវលទ្ធផលដូចការរំពឹងទុក

ប្រទេសអូម៉ង់ ៖​ សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និង ប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific-ADFIAP) លើកទី៩៨ និងការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៨ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងមូស្អាត ប្រទេសអូម៉ង់ នាថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៨,ព្រមទាំងបានដឹកនាំប្រតិភូធនាគារ ARDBចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគម ADFIAP លើកទី ៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយទទួលបាននូវលទ្ធផលដូចការរំពឹងទុក។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគម ADFIAP លើកទី៩៨ នេះ បានរៀបចំឡើងក្នុងគោលបំណ ពិភាក្សាលើរបៀបវារៈសំខាន់ៗ ដែលពាក់ព័ន្ធនឹងដំណើរវិវត្តន៍និងវឌ្ឍនភាពការងារនៃសមាគម ក៏ដូចជាដើម្បី អនុម័តលើការផ្តួចផ្តើមនានា សំដៅលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ និងលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

ជាលទ្ធផលនៃកិច្ចប្រជុំនេះក្រុមប្រឹក្សាភិបាលនៃសមាគម ADFIAPបានអនុម័តលើរបាយការណ៍វឌ្ឍនភាពការងាររបស់សមាគម និងគំនិតផ្តួចផ្តើមនានាដែលស្នើដោយ សមាជិក និងអគ្គលេខាធិការដ្ឋាន។

ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំប្រតិភូធនាគារ ARDB ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ សមាគម ADFIAP លើកទី៤៨ ផងដែរ ដែលត្រូវបានរៀបចំឡើងដោយ ធនាគារអភិវឌ្ឍន៍នៃប្រទេសអូម៉ង់ និង បានប្រព្រឹត្តទៅក្រោមមូលបទ “ការអភិវឌ្ឍសួនសេដ្ឋកិច្ចក្នុងស្រុក និងឥទ្ធិពលទៅលើការអភិវឌ្ឍ (Economic Gardening and Development Impacts)” ដើម្បីលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ឱ្យផ្តោតសំខាន់ ខ្លាំងទៅលើការប្រើប្រាស់ធនធានក្នុងស្រុក ការជំរុញសហគ្រិនភាព និងការពង្រឹងភាពធន់ក្នុងកម្រិតសហគមន៍។ យុទ្ធសាស្ត្រនេះ តម្រូវឱ្យមានការលើកកម្ពស់សហគ្រិនក្នុងស្រុក ការវិនិយោគលើការផ្តួចផ្តើម នានាក្នុងកម្រិត។

សហគមន៍ និងការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិន ដែលអាចគាំទ្រដល់អាជីវកម្ម និងជំរុញនវានុវត្តន៍ ក្នុងស្រុក សំដៅដោះស្រាយបញ្ហានានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកល និងការជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក។ កិច្ចប្រជុំប្រចាំឆ្នាំនេះ មានការចូលរួមពីនាយកប្រតិបត្តិ សមាជិកក្រុមប្រឹក្សាភិបាល និងមន្ត្រី ជាន់ខ្ពស់នៃគ្រឹះស្ថាន ហិរញ្ញវត្ថុដែលជាសមាជិកនៃសមាគម ADFIAP រួមទាំងតំណាងដៃគូនានារបស់សមាគម ADFIAP សរុបជាង ៣០០ នាក់ មកពីប្រមាណ ៣៥ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

ក្រៅពីនេះ, សន្និបាតនៃសមាគម ADFIAP លើកទី២៦ (Ordinary Meeting of the General Assembly) ក៏បានប្រព្រឹត្តទៅស្របពេលគ្នានេះដែរ ដើម្បីតាមដានវឌ្ឍនភាពការងាររបស់សមាគម និងពិភាក្សាពីការផ្តួចផ្តើមគំនិតថ្មីៗ, ហើយព្រឹត្តិការណ៍នេះរួមមាន នូវការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជា ការកសាងប្រព័ន្ធអេកូឡូស៊ី និងសហគមន៍ សហគ្រិន។

តួនាទីរបស់អាជីវកម្មធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, ការផ្តល់ហិរញ្ញប្បទានសម្រាប់ ការអភិវឌ្ឍ និងការពង្រឹងភាពធន់, ហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព, និងសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាសកល។

ក្នុងកិច្ចប្រជុំនេះ, ធនាគារARDBក៏បានទទួលពានរង្វាន់ ADFIAP Sustainable Development Award សម្រាប់គម្រោង “យន្តការសម្របសម្រួលសំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ (Special Vehicle for Strategic Agriculture Commodities Financing Program)” ដែលទទួលស្គាល់ការចូលរួមរបស់ ARDB ក្នុងការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ហិរញ្ញប្បទាន។

ឆ្លៀតក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានដឹកនាំប្រតិភូធនាគារ ARDB និងអគ្គលេខាធិការដ្ឋាននៃសមាគម ADFIAP ជួបសម្តែងការគួរសមជាមួយនឹងអគ្គលេខាធិការនៃក្រសួង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍នៃប្រទេសអូម៉ង់ ដើម្បីផ្លាស់ប្តូរបទពិសោធគ្នា ទៅវិញទៅមក និងសិក្សាអំពីឧត្តមានុវត្តន៍នានាជុំវិញការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព។

បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច និងប្រតិភូធនាគារ ARDBក៍បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ដែលជាសមាជិកសមាគម ADFIAP ដូចជា ធនាគារអភិវឌ្ឍន៍នៃប្រទេសអូម៉ង់ និងធនាគារអភិវឌ្ឍន៍នៃប្រទេសហ្វីជី ដើម្បីចែករំលែកបទពិសោធអំពីការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម ការគ្រប់គ្រងហានិភ័យ និងការលើកកម្ពស់ហិរញ្ញប្បទានបៃតង ជាដើម។

ជាចុងក្រោយ ក្នុងនាមជាប្រធានសមាគម ADFIAP, ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងមោទន ភាពចំពោះលទ្ធផលនៃកិច្ចប្រជុំប្រចាំឆ្នាំនៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិកនេះ និងបានគូស បញ្ជាក់សាជាថ្មីពីសារៈសំខាន់នៃការជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈយុទ្ធសាស្ត្រជំរុញកំណើនខាងក្នុង នៃសហគ្រាស៕

 

 


z7679159381803-729a477a5a2eac9509f481aad800a09b20260401100545
វៀតណាម នាំចូលសាច់មាន់ជិតពីរសែនតោន ក្នុងឆមាសទី១ ដោយភាគច្រើននាំចូលពីអាម៉េរិក

ហាណូយ៖ ប្រទេសវៀតណាម បាននាំចូលសាច់មាន់ប្រមាណពី១៨៥ ០០០ ទៅ១៩៥ ០០០តោន នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ ដោយក្នុងនោះការនាំចូលពីសហរដ្ឋអាម៉េរិក មានរហូតដល់ជិត៦២ភាគរយនៃបរិមាណនាំចូលសរុប។ ការនាំចូលនេះ មានតម្លៃទឹកប្រាក់ប្រមាណពី១៩០ ទៅ២០៥លានដុល្លារ ខណៈពេលការនាំចូលសាច់ និងគ្រឿងក្នុង បានកើនឡើងពី២៦ ទៅ៣៧,៦ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ សមាគមបសុសត្វបានឱ្យដឹងថា ការកាត់បន្ថយពន្ធគយក្រោមពាណិជ្ជកម្មសេរី បានបង្កើនសមត្ថភាពប្រកួតប្រជែងនៃសាច់បក្សីនាំចូលទាំងនោះ។ សាច់ភ្លៅមាន់បង្កក នៅតែជាមុខទំនិញនាំចូលធំបំផុត ដែលមានបរិមាណពី១៣០ ០០០ ទៅ១៤០ ០០០តោន ឬត្រូវជាប្រមាណ៧១,៥ភាគរយនៃចំនួននាំចូលសរុប។ សាច់មាន់នាំចូលក្នុងតម្លៃថោកនេះ បានប្រកួតប្រជែងដោយផ្ទាល់ជាមួយសាច់មាន់ក្នុងស្រុក ជាពិសេសនៅក្នុងទីផ្សារផ្គត់ផ្គង់អាហារតាមស្ថាប័ន និងរោងចក្រ។ ចំណែកស្លាបមាន់បង្កក មានបរិមាណពី២២ ០០០ ទៅ២៥ ០០០តោន ឬប្រហែល១២ភាគរយនៃការនាំចូលសរុប ដែលភាគច្រើនផ្គត់ផ្គង់ទៅឱ្យហាងអាហារទាន់ចិត្ត និងភោជនីយដ្ឋាន។ ជើងមាន់ និងគ្រឿងក្នុងមាន់ផ្សេងទៀត មានបរិមាណពី១៦ ០០០ ទៅ១៨ ០០០តោន ខណៈពេលការនាំចូលមាន់បង្កកទាំងមូល មានត្រឹមតែពី៣ ៥០០ ទៅ៥ ០០០តោនប៉ុណ្ណោះ។ សហរដ្ឋអាម៉េរិក នៅតែជាប្រភពផ្គត់ផ្គង់សាច់មាន់ធំបំផុតរបស់ប្រទេសវៀតណាម ដោយមានបរិមាណពី១១៥ […]

image_2026-08-06_12-33-53
ប្រទេសអាហ្វហ្គានីស្ថាន ពង្រឹងទំនាក់ទំនងជាមួយប្រទេសម៉ុលដូវ៉ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងកសិកម្ម

កាប៊ុល៖ គណៈប្រតិភូជាន់ខ្ពស់ផ្នែកកសិកម្មរបស់វប្រទេសអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយអនុរដ្ឋមន្ត្រី លោក សាដៀ អាហ្សាម អូសម៉ានី (Sadr Azam Osmani) បានទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ុលដូវ៉ា ចាប់ពីថ្ងៃទី២ ដល់ទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាកសិកម្មទំនើប និងការគ្រប់គ្រងសត្វល្អិតចង្រៃ។ មន្ត្រីអាហ្វហ្គានីស្ថានមានបំណងប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់អឺរ៉ុប ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវរបស់ខ្លួន និងលើកកម្ពស់ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព តាមរយៈគម្រោងរួមគ្នា។ ក្នុងដំណើរទស្សនកិច្ចនេះដែរ មន្ត្រីអាហ្វហ្គានីស្ថាននឹងជួបពិភាក្សាជាមួយភាគីម៉ុលដូវ៉ា អំពីការអភិវឌ្ឍវិស័យកសិកម្ម ការស្រាវជ្រាវវិទ្យាសាស្ត្រ ការការពារដំណាំ ការគ្រប់គ្រងសត្វល្អិតចង្រៃ បច្ចេកវិទ្យាកសិកម្មទំនើប និងការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា។ ក្រសួងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងការពង្រឹងទំនាក់ទំនងជាអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹងជំនាញ ស្តីពីកសិកម្មប្រកបដោយចីរភាព និងបច្ចេកវិទ្យា ដែលមិនប៉ះពាល់បរិស្ថាន។ មន្ត្រីអាហ្វហ្គានីស្ថានជឿថា ដំណើរទស្សនកិច្ចនេះនឹងជួយឲ្យប្រទេសខ្លួនទទួលបានអត្ថប្រយោជន៍ពីជំនាញ​កសិកម្មរបស់អឺរ៉ុប ពង្រឹងសមត្ថភាពស្រាវជ្រាវ ណែនាំបច្ចេកទេសកសិកម្មទំនើប និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសជាមួយម៉ុលដូវ៉ា ក្នុងរយៈពេលវែង។ ដំណើរនេះកើតឡើងស្របពេលប្រទេសអាហ្វហ្គានីស្ថានកំពុងពង្រីកកិច្ចសហប្រតិបត្តិការកសិកម្មជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្កើនផលិតភាព កែទម្រង់វិធីសាស្ត្រធ្វើកសិកម្ម និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។ ក្នុងពេលសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល-អាម៉េរិក   […]

111
ម្ចាស់ចម្ការក្រូចនៅស្រុកក្រវាញ ចង់ឃើញក្រូចពោធិ៍សាត់មានម៉ាកសម្គាល់សមូហភាព

ដោយ កឹម សុគន្ធី ពោធិ៍សាត់៖ ម្ចាស់ចម្ការក្រូចពោធិ៍សាត់វ័យ៣០ឆ្នាំ ឈ្មោះ ខែម ឡៃស៊ីម រស់នៅភូមិរវាង ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ បានអះអាងថា ទីផ្សារក្រូចពោធិ៍សាត់របស់កម្ពុជា នៅតែរក្សាបានស្ថិរភាព ដោយសារមានតម្រូវការខ្ពស់ពីអ្នកប្រើប្រាស់នៅទូទាំងប្រទេស។ លោក ខែម ឡៃស៊ីម ដែលជាម្ចាស់ចម្ការ និងជាអ្នកប្រមូលទិញផ្លែក្រូចពីកសិករនៅក្នុងតំបន់ បានឱ្យដឹងថា លោកកំពុងគ្រប់គ្រងចម្ការក្រូចលើផ្ទៃដីជិត៦០ហិកតា។ បច្ចុប្បន្ន ទីផ្សារក្រូចពោធិ៍សាត់ធម្មជាតិមិនមានសញ្ញាធ្លាក់ចុះនោះទេ ដោយនៅតែមានការបញ្ជាទិញជាបន្តបន្ទាប់ពីអតិថិជន។ ក្រៅពីការប្រមូលផលពីចម្ការរបស់ខ្លួន លោកក៏ដើរតួនាទីជាអ្នកប្រមូលទិញផ្លែក្រូចពីកសិករដទៃទៀតក្នុងសហគមន៍ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ និងផ្សារទំនើបនានា។ ការធ្វើអាជីវកម្មបែបនេះ មិនត្រឹមតែធានាបាននូវការផ្គត់ផ្គង់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតប្រភពចំណូលមានស្ថិរភាពដល់កសិករដាំក្រូចក្នុងតំបន់ផងដែរ។ លោក ខែម ឡៃស៊ីម បានលើកឡើងថា ក្រូចពោធិ៍សាត់ធម្មជាតិ មានរសជាតិជូរអែមឆ្ងាញ់ ក្លិនឈ្ងុយពិសេស និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពអ្នកបរិភោគ។ រដូវប្រមូលផលចាប់ផ្តើមពីខែមិថុនា និងបន្តរហូតដល់ខែធ្នូ។ ចំពោះការដាំដុះ លោកបញ្ជាក់ថា ដើមក្រូចភាគច្រើនមិនចាំបាច់ប្រើជីច្រើននោះទេ ដោយសារដីនៅតំបន់នេះមានជីជាតិល្អ ខណៈការបាញ់ថ្នាំការពារសត្វល្អិតធ្វើឡើងតែម្តងប៉ុណ្ណោះក្នុងមួយរដូវដាំដុះ។ ដោយសារគុណភាព រសជាតិ និងការគាំទ្រខ្ពស់ពីអ្នកប្រើប្រាស់នៅទូទាំងប្រទេស លោក ខែម ឡៃស៊ីម បានបង្ហាញក្តីរំពឹងថា […]

04102627dd3198e
អ្នកវិទ្យាសាស្ត្រព្រមានពីផលប៉ះពាល់ធំៗលើប្រទេសនូវែលសេឡង់ ទោះបីមិនទាន់កើតឡើងក៏ដោយ

វែល្លីងតោន៖ បាតុភូតអែលនីញ៉ូ បានកើនឡើងកម្ដៅយ៉ាងខ្លាំងក្នុងអំឡុងខែចុងក្រោយនេះ ដោយក្រុមអ្នកវិទ្យាសាស្ត្រលើកឡើងថា ប្រទេសនូវែលសេឡង់ អាចនឹងចាប់ផ្តើមជួបប្រទះផលប៉ះពាល់កាន់តែច្រើនឡើងចាប់ពីរដូវរំហើយ ខណៈពេលលំនាំអាកាសធាតុនេះ កំពុងវិវឌ្ឍទៅជារលកកម្ដៅដ៏ខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ បាតុភូតអាកាសធាតុធម្មជាតិនេះ កើតចេញពីការឡើងកម្ដៅនៃសីតុណ្ហភាពផ្ទៃសមុទ្រនៅតំបន់ប៉ាស៊ីហ្វិកភាគខាងកើត និងភាគកណ្តាល ដែលបង្កផលប៉ះពាល់ដល់លំនាំអាកាសធាតុនៅទូទាំងពិភពលោក។ របាយការណ៍ព្យាករណ៍អាកាសធាតុតាមរដូវកាលចុងក្រោយបង្អស់របស់ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រផែនដីនៃប្រទេសនូវែលសេឡង់ បានឱ្យដឹងថា មហាសមុទ្រប៉ាស៊ីហ្វិកតំបន់ត្រូពិច និងបរិយាកាស នៅតែស្ថិតក្នុងស្ថានភាពអែលនីញ៉ូយ៉ាងច្បាស់លាស់ ដោយសូចនាករបរិយាកាសក្នុងខែកក្កដា បានកត់ត្រាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ស្ថាប័នខាងលើបានបញ្ជាក់ថា «យើងនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ផលប៉ះពាល់ពីលំនាំអាកាសធាតុរបស់ប្រទេសនូវែលសេឡង់ មិនទាន់កើតឡើងពេញលេញនោះទេ ប៉ុន្តែគេរំពឹងថា នឹងកើតមានក្នុងអំឡុងពេលនៃការព្យាករណ៍នេះ»។ ស្ថានភាពបែបនេះ ត្រូវគេរំពឹងថា នឹងផ្លាស់ប្តូរក្នុងរយៈពេលបីខែខាងមុខ ខណៈពេលលំនាំអាកាសធាតុប្រែប្រួលជាបណ្តើរៗទៅជាខ្យល់បក់មកពីទិសខាងលិចជាប្រចាំ ដែលជាសញ្ញាសម្គាល់ចម្បងនៃបាតុភូតអែលនីញ៉ូ។ ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ឥឡូវនេះមានឱកាសប្រមាណ៩០ភាគរយ ដែលបាតុភូតនេះនឹងឈានដល់ ឬកើនឡើងហួសកម្រិតខ្លាំងក្លាបំផុតក្នុងអំឡុងពេលព្យាករណ៍ ដោយកម្រិតកំពូល និងផលប៉ះពាល់ធ្ងន់ធ្ងរ ត្រូវគេរំពឹងថា នឹងកើតមានក្នុងអំឡុងរដូវក្តៅឆ្នាំ២០២៦-២០២៧។ ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រផែនដីនៃប្រទេសនូវែលសេឡង់ បានបន្ថែមថា ប្រសិនបើរឿងនេះកើតឡើង បាតុភូតអែលនីញ៉ូនីមួយៗ ទំនងជានឹងត្រូវចាត់ចូលជាព្រឹត្តិការណ៍ដ៏ខ្លាំងក្លាបំផុតមួយក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ។ ព្រឹត្តិការណ៍អែលនីញ៉ូដ៏ខ្លាំងក្លាបំផុតទាំងប្រាំលើកក្នុងអតីតកាល គឺមាននៅឆ្នាំ១៩៧២, ១៩៨២, ១៩៩១, ១៩៩៧ និងឆ្នាំ២០១៥ សុទ្ធតែមានការប្រែប្រួលសីតុណ្ហភាពផ្ទៃសមុទ្រខ្ពស់ជាងធម្មតាជិត ឬលើស២,៥អង្សាសេ។ ស្ថាប័នវិទ្យាស្ថានវិទ្យាសាស្ត្រផែនដី នូវែលសេឡង់ បានឱ្យដឹងថា ការប្រែប្រួលលំនាំអាកាសធាតុនេះ […]

កាលវិភាគផ្សព្វផ្សាយ