សហព័ន្ធដំឡូងមីកម្ពុជា ចុះអនុស្សរណៈជាមួយសភាឧស្សាកម្មថៃ ដើម្បីទិញដំឡូងមី៣០ម៉ឺនតោន និងពោតក្រហម ១០ម៉ឺនតោន ពីកម្ពុជាក្នុងមួយឆ្នាំ

thn1 copy 2

ភ្នំពេញ៖ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ ប្រតិភូសហព័ន្ធដំឡូងមីកម្ពុជា តំណាងដោយ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញលក់ផលិតផលដំឡូងមី និងពោតក្រហមពីកម្ពុជាកាលពីថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីទិញដំឡូងមីចំនួន៣០ ម៉ឺនតោននិងពោតក្រហម ១០ម៉ឺនតោនពីកម្ពុជាក្នុង១ឆ្នាំ។

កម្មវិធីនេះមានការចូលរួមពីប្រតិភូកម្ពុជាចំនួន ១២រូប រួមមានតំណាងអគ្គនាយករងជំរុញពាណិជ្ជកម្ម តំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី និងលោក ហុក សុទ្ធា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ ព្រមទាំងតំណាងសភាឧស្សាហកម្មថៃ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសថៃ ចំនួន ៣២រូប ផងដែរ។

ប្រតិភូកម្ពុជា និងសភាឧហ្សាកម្មថៃបានពិភាក្សាយ៉ាងផុលផុស ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ពាក់ព័ន្ធនឹងទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មកែច្នៃរវាងកម្ពុជា-ថៃ ដែលផ្តោតទៅលើផលិតកម្មដំឡូងមី ពោត សណ្តែក វត្ថុធាតុដើមផលិតចំណីសត្វ,កិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភាកម្ម។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគថៃ ទៅដាក់ទុនវិនិយោគ និងធ្វើអាជីកម្មនៅកម្ពុជា អោយបានច្រើនបន្ថែមទៀត។ក្រោយពីចប់ជំនួបពិភាក្សា ឯកឧត្តមរដ្ឋលេខាធិការក៏បានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Koson Group និង សហព័ន្ធដំឡូងមីកម្ពុជា ដែលក្រុមហ៊ុន Koson Group នឹងទទួលទិញដំឡូងមីចំនួន ៣០០,០០០តោន និងពោតក្រហមចំនួន ១០០,០០០តោន ក្នុងមួយឆ្នាំពីកម្ពុជាតាមរយៈសហព័ន្ធដំឡូងមីកម្ពុជា។

ក្នុងបេសកកម្មនេះដែរ ប្រតិភូកម្ពុជាក៏បានធ្វើដំណើរទស្សនកិច្ច រោងចក្រកែច្នៃដំឡូងមី ប្រេងដូង រោងចក្រគ្រឿងសំអាង និងរោងចក្រធ្វេីជី មួយចំនួន រួមមាន៖ ១.) ក្រុមហ៊ុន Thai Eastern Group Holding Plc. ជាក្រុមហ៊ុនចែកចាយប្រេងដូងឆៅ, ២.) ក្រុមហ៊ុន Global Green Chemical Plc. ជាក្រុមហ៊ុនផលិត Bio ប្រេងម៉ាស៊ូត, ៣.) ក្រុមហ៊ុន Koson Group ជាក្រុមហ៊ុនផលិត Biomass, ៤.) ក្រុមហ៊ុន Thai Ruamjai Vegetable Oil Ltd ជាក្រុមហ៊ុនផលិតប្រេងឆារពីកន្ទក់ ។

ទី៥.ក្រុមហ៊ុន Saksiam Group ជាក្រុមហ៊ុនផលិតជី និង៦.)ក្រុមហ៊ុន Kovic Kate International (Thailand) Ltd. ជាក្រុមហ៊ុន អាហាររូបត្ថម្ភ ទឹកអប់ និងគ្រឿងសំអាង ផងដែរ ដើម្បីស្វែងរកឱកាសទីផ្សារសម្រាប់ការផ្គត់ផ្គង់ផលិតផលធ្វើជាវត្ថុធាតុដើមកែច្នៃសម្រាប់ផលិតផលសម្រេច ដែលនាំចូលពីកម្ពុជា៕ (អត្ថបទ និងរូបភាពក្រសួងពាណិជ្ជកម្ម)

 


image_2026-09-15_14-55-22
កសិករដាំស្រូវនៅឥណ្ឌា ទទួលបានឥណទានកាបូនជាលើកដំបូង សម្រាប់ចីរភាពកសិកម្ម

ឥណ្ឌា៖ កសិករខ្នាតតូចជាង២ ៥០០នាក់ នៅក្នុងប្រទេសឥណ្ឌា ចាប់ផ្តើមទទួលបានប្រាក់ចំណូលពីការលក់ឥណទានកាបូន បន្ទាប់ពួកគាត់បានអនុវត្តកសិកម្មប្រកបដោយចីរភាព ដើម្បីទប់ទាល់នឹងការប្រែប្រួលអាកាសធាតុ។ គម្រោងឥណទានកាបូននេះ គឺដើម្បីលើកទឹកចិត្តកសិករខ្នាតតូចឥណ្ឌា ឱ្យអនុវត្តកសិកម្មប្រកបដោយចីរភាព និងល្អចំពោះបរិស្ថាន នៅក្នុងរដ្ឋពុនចាប (Punjab) និងរដ្ឋហារីយ៉ាណា (Haryana) ដោយត្រូវទទួលបានប្រាក់ចំណូលពីការឥណទានកាបូន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។ កសិករទាំងឡាយណា ដែលបានចូលរួមក្នុងកម្មវិធីឥណទានកាបូន ចាប់តាំងពីឆ្នាំ២០២២ កំពុងតែស្ថិតក្រោមការធ្វើសវនកម្ម ហើយនឹងទទួលការទូទាត់ជាទឹកប្រាក់ បន្ទាប់ពីបានចេញ និងលក់​ ឥណទានកាបូនរបស់ពួកគាត់។ ក្រុមហ៊ុនលក់កាបូនបាននិយាយថា «កសិករម្នាក់ៗ​ នឹងទទួលបានប្រាក់ចំណូលចន្លោះពី៣១ដុល្លារ ដល់១៥៨ដុល្លារ។ ការទូទាត់ប្រាក់នឹងត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថល ព្រមទាំងអាចតាមដានបានយ៉ាងច្បាស់លាស់ ហើយប្រើប្រាស់ថវិកាផ្ទាល់របស់យើងសម្រាប់ទូទាត់ជូនកសិករជាមុន មុនពេលលក់ឥណទានកាបូនបានស្រួលបួល»។ ការសាបព្រោះស្រូវដោយផ្ទាល់ ជំនួសឱ្យការសាប រួចដកសំណាបយកទៅស្ទូងនៅក្នុងស្រែ អាចសន្សំទឹកបានប្រមាណ១,៤ លានលីត្រ ក្នុងមួយហិកតា ហើយអាចជួយកាត់បន្ថយភាគល្អិតតូចៗ ដែលបំពុលខ្យល់ឱ្យកខ្វក់ក្នុងបរិយាកាស។ ក្រុមហ៊ុនបាននិយាយថា ការចេញឥណទានកាបូនជាលើកដំបូងនេះ គ្របដណ្តប់លើផ្ទៃដីប្រមាណ១ ២០០ហិកតា នៅក្នុងរដ្ឋពុនចាប និងរដ្ឋហារីយ៉ាណា ហើយបង្កើតបានឥណទានកាបូនជាង៥០ ០០០ឯកតា។ នាយិកាប្រតិបត្តិនៃក្រុមហ៊ុនលក់កាបូន បានមានប្រសាសន៍ទៀតថា«ជាលើកដំបូងបំផុតហើយនៅក្នុងប្រទេសឥណ្ឌា  ដែលកសិករម្នាក់ៗកំពុងទទួលបានប្រាក់ចំណូលពីលក់កាបូនរក្សាទុកក្នុងដីរបស់គាត់។ ប្រាក់ចំណូលនេះនឹងជួយលើកកម្ពស់ជីវភាពរបស់កសិករខ្នាតតូចប្រកបដោយចីរភាព […]

image_2026-09-15_14-43-39
ហ្វីលីពីននឹងនាំចូលអង្ករបាក់ច្រើនជាងមុន ចំណែកចិនត្រូវការអង្ករបាក់ច្រើនដាច់គេ

ម៉ានីល៖ ប្រទេសហ្វីលីពីនអាចបង្កើនការនាំចូលអង្ករបាក់ច្រើនជាងមុន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិន និងប្រទេសនាំចូលអង្ករផ្សេងៗទៀត។ នៅក្នុងរបាយការណ៍មួយ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បាននិយាយថា អ្នកនាំចូលអង្កររបស់ហ្វីលីពីន អាចងាកទៅរក អង្ករបាក់ច្រើនជាងមុន ខណៈពេលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយហាមឃាត់ការនាំចូលអង្ករអង្ករបាក់កម្រិត៥ភាគរយ។ ការណ៍នេះកើតឡើង ខណៈតម្រូវការកើនឡើងក្នុងចំណោមប្រទេសនាំចូល និងនាំចេញអង្ករ បានធ្វើឱ្យតម្លៃអង្ករបាក់ឡើងថ្លៃជាងមុន។ ក្រសួងកសិកម្មអាម៉េរិក បាននិយាយាបន្ថែមថា អ្នកនាំចេញអង្ករទាំងនេះទំនងជានឹងកែសម្រួលការដឹកជញ្ជូន ដោយត្រូវបង្កើនបិរមាណអង្ករបាក់ សម្រាប់នាំចេញទៅកាន់ប្រទេសហ្វីលីពីន។ ការនាំចូលអង្កររបស់ហ្វីលីពីន ត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់៥,៥លានតោន ក្នុងឆ្នាំ២០២៦នេះ។ ប្រទេសហ្វីលីពីន បានហាមឃាត់ការនាំចូលអង្ករបាក់កម្រិត៥ភាគរយ ដើម្បីផ្តល់ឱកាសឱ្យកសិករហ្វីលីពីន​អាចលក់អង្ករស្រូវថ្មីរបស់ខ្លួន ដោយមិនឱ្យអង្ករនាំចូលប្រភេទគុណភាពខ្ពស់ មកប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក។ ទោះបីជាយ៉ាងណា ប្រទេសហ្វីលីពីន នៅតែអនុញ្ញាតឱ្យនាំចូលអង្ករបាក់ ដោយធ្វើឱ្យហ្វីលីពីនអាចពឹងផ្អែកកាន់តែច្រើនលើអង្ករប្រភេទបែពនេះ ខណៈតម្រូវការពិភពលោកកំពុងជំរុញឱ្យតម្លៃកើនឡើង។ ចំណែកក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា វៀតណាម នៅតែជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេទីមួយរបស់ហ្វីលីពីន ទោះបីមានការកែប្រែប្រភពនាំចូលអង្ករពីប្រទេសផ្សេង ដូចជាប្រទេសកម្ពុជា និងប៉ាគីស្ថាន ក៏ដោយ។ ទីភ្នាក់ងារអន្តរជាតិបាននិយាយថា  ដោយសារតម្រូវការនាំចូលអង្ករបាក់កាន់តែខ្លាំងនៅប្រទេសចិន និងហ្វីលីពីន ទីផ្សារអង្ករបាក់នៅអាហ្វ្រិកខាងលិច កំពុងចាប់ផ្តើមទទួលរងផលប៉ះពាល់។ ចំណែកប្រទេសចិន ត្រូវគេរំពឹងថា នឹងបង្កើនល្បឿនការទិញអង្ករបាក់ ដែលអាចធ្វើឱ្យបរិមាណនាំចូលសរុបឈានដល់ជាង៤លានតោន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានបន្ថែមថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ […]

images
ភូមារកចំណូលបាន២២៥លានដុល្លារ ពីការនាំចេញជលផលទៅ៤០ប្រទេស

ណៃពីដោ៖ យោងតាមនាយកដ្ឋានជលផលរបស់ប្រទេសភូមា បាននាំចេញផលិតផលជលផលជាង ៣០០ ប្រភេទ ទៅកាន់ប្រទេសជាង ៤០ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ អាចរកចំណូលបានជាង ២២៥ លានដុល្លារ ពីការនាំចេញជាងពី ១៣ ម៉ឺនតោន។ ប្រទេសភូមា នាំចេញផលិតផលជលផលច្រើនជាងគេ ទៅកាន់ប្រទេសជប៉ុន បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ប្រទេសជាសមាជិកសហភាពអឺរ៉ុប ម៉ាឡេស៊ី តៃវ៉ាន់ និងប្រទេសអូស្ត្រាលី។ សហព័ន្ធជលផលភូមា និងនាយកដ្ឋានជលផល បានឱ្យដឹងថា ភូមាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីពង្រឹងការនាំចេញផលិតផលជលផលរបស់ខ្លួន។ នាយកដ្ឋានជលផល និងក្រុមហ៊ុននាំចេញ កំពុងសម្របសម្រួលគ្នា ដើម្បីធានាឱ្យការដឹកជញ្ជូនផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិឱ្យបានជាប់ជាប្រចាំ និងឆ្លើយតបទៅនឹងតម្រូវពិតប្រាកដរបស់ប្រទេសទទួលទិញនីមួយៗ។ ជាពិសេស សម្រាប់ទីផ្សារប្រទេសចិន ដែលអនុវត្តវិធានការតឹងរ៉ឹងលើវិញ្ញាបនបត្របញ្ជាក់ផលិតផល និងស្របតាមលក្ខខណ្ឌសុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលជលផល ដូច្នេះ អ្នកនាំចេញត្រូវធានាថា ផលិតផលទាំងអស់ពិតជាបានបំពេញតាមស្តង់ដារកំណត់របស់ទីផ្សារ។ កាលពីឆ្នាំ២០២៥ ប្រទេសភូមាបាននាំចេញផលិតផលនេសាទជាង១៥​ ០០០តោន ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតជាតម្លៃទឹកប្រាក់ជិត២០០លានដុល្លារ៕ (ផាន់ អាណា)

image_2026-09-14_13-43-37
ឥណ្ឌូណេស៊ីចាប់ផ្តើមចិញ្ចឹមបង្កង សម្រាប់នាំចេញទៅក្រៅប្រទេស

ហ្សាការតា៖ ក្រសួងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ការសាកល្បងបានទទួលជោគជ័យក្នុងការផលិតបង្កងមានទំហំធំល្អសម្រាប់ទីផ្សារអន្តរជាតិ ហើយបានលក់ទៅឱ្យប្រទេសសិង្ហបុរី។ លោកអគ្គនាយកផ្នែកវារីវប្បកម្មឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីអាចចិញ្ចឹមបង្កងចាប់ពីដំណាក់កាលកូនបង្កង រហូតដល់មានទំហំគ្រប់គ្រាន់សម្រាប់ទីផ្សារអន្តរជាតិ។ លោកអគ្គនាយក បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា​ «នេះបង្ហាញថា យើងអាចចិញ្ចឹមបង្កងឱ្យធំតមាទំហំទីផ្សារត្រូវការ ហើយអាចលក់ និងនាំចេញបាន»។ លោកបានបន្ថែមថា បង្កងជិត ៣៤០ គីឡូក្រាម របស់កម្មវិធីចិញ្ចឹមសាកល្បងត្រូវបាននាំចេញទៅលក់ឱ្យប្រទេសសិង្ហបុរី និងទទួលបានការឆ្លើយតបជាវិជ្ជមានពីទីផ្សារ។ ការនាំចេញលើកក្រោយ ត្រូវបានកំណត់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ លោកបាននិយាយថា ក្រសួងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី មានគម្រោងរពង្រីកកម្មវិធីចិញ្ចឹមបង្កង ដែលទទួលបានជោគជ័យទៅកាន់តំបន់ផ្សេងៗទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ចំណែកពាណិជ្ជករនាំចេញក្តាម និងបង្កងទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសចិន បាននិយាយថា បង្កងចិញ្ចឹមដោយ មជ្ឈមណ្ឌលជលផលវារីវប្បកម្មសមុទ្ររបស់ឥណ្ឌូណេស៊ី មានសក្តានុពលខ្ពស់នៅលើទីផ្សារអន្តរជាតិ។ លោកបាននិយាយថា មុននឹងប្រមូលផលបង្កងក្នុងទ្រង់ទ្រាយធំ ក្រុមហ៊ុនរបស់លោកបានសាកល្បងធ្វើតេសនៅទីផ្សារក្នុងប្រទេសសិង្ហបុរី ហើយបង្ហាញថា បង្កងទាំងនោះនៅតែមានគុណភាពល្អ។ លោកបាននិយាយថា «គុណភាពគឺល្អ ហើយបង្កងនៅតែមានសុខភាពល្អ។ ពួកវាបានមកដល់កន្លែងរក្សាទុកក្នុងសភាពល្អ។ យើងក៏បានសាកល្បងនាំចេញទៅសិង្ហបុរីផងដែរ ហើយការឆ្លើយតប គឺមានភាពវិជ្ជមានខ្លាំង»។ លោកបាននិយាយថា ទីផ្សារបង្កងចិញ្ចឹមរបស់ឥណ្ឌូណេស៊ី មានសក្តានុពលរីកចម្រើនយ៉ាងខ្លាំង […]

កាលវិភាគផ្សព្វផ្សាយ