ដោយសារអង្ករក្នុងស្រុកឡើងថ្លៃពេក ជប៉ុន​នាំចូល​អង្ករ​កូរ៉េ​ខាង​ត្បូង ជាលើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង​២០ឆ្នាំកន្លងមកនេះ

ទីក្រុងសេអ៊ូល៖ ការឡើងថ្លៃអង្ករឥតចុះឈប់ឈរ នៅក្នុងប្រទេសជប៉ុន បានផ្តល់ឱកាសដ៏កម្រមួយសម្រាប់កសិករដាំស្រូវនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីបើកផ្លូវនាំចេញផលិតផលអង្កររបស់ខ្លួនទៅកាន់ប្រទេសជប៉ុន។

មន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង បាននិយាយកាលពីដើមសប្តាហ៍នេះថា នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ ប្រទេសជប៉ុនបាននាំចូលអង្ករកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៩ ដោយសារការកើនឡើងនៃតម្លៃគ្រាប់ធញ្ញជាតិក្នុងប្រទេសជប៉ុនបានជំរុញឱ្យមានតម្រូវការសម្រាប់កសិផលរបស់កសិករកូរ៉េ បើទោះបីជាមានការដំឡើងពន្ធធ្ងន់ក៏ដោយ។

ការនាំចូលអង្ករនេះត្រូវបានធ្វើឡើងតាមរយៈការិយាល័យជប៉ុនប្រចាំសហព័ន្ធសហគមន៍កសិកម្មជាតិរបស់កូរ៉េខាងត្បូង ដែលបាននិយាយថា ខ្លួនបាននាំចូល និងលក់អង្ករកូរ៉េចំនួនពីរតោន តាមអ៊ីនធឺណិត និងនៅតាមបណ្តាផ្សារទំនើបមួយចំនួនក្នុងប្រទេសជប៉ុន នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ។

បរិមាណអង្ករនាំចូលប្រទេសជប៉ុន វាបានបង្ហាញនូវចំណុចខ្លាំងសម្រាប់ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និយាយរិះគន់ កាលពីខែមេសា។

ការនាំចូលអង្កររបស់ប្រទេសជប៉ុន កើតឡើងព្រមគ្នាននៅពេលបណ្តាប្រទេសក្នុងទ្វីបអាស៊ី កំពុងតែប្រឹងប្រែងកែលម្អទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក ដើម្បីយកឈ្នះលើលោក ដូណាល់​ ត្រាំ ក្នុងការលើកកម្ពស់ពាណិជ្ជកម្មពិភពលោក។

កាលពីខែមុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ដើម្បីនាំគ្នាពង្រឹង និងថែរក្សាយន្តការពាណិជ្ជកម្មសេរី។

មន្ត្រីកូរ៉េម្នាក់ ប្រចាំនៅក្នុងទីក្រុងតូក្យូ បាននិយាយថា នាពេលកន្លងមក អង្ករកូរ៉េមិនមានតម្លៃប្រកួតប្រជែងជាមួយអង្ករជប៉ុនទេ ដោយសារតែពន្ធច្រើនបេក ធ្វើឱ្យអង្ករនេះមានការប្រកួតប្រជែងនៅពេលនេះ។

មន្ត្រីដដែលនេះបាននិយាយទៀតថា ការនាំចូលដំបូងចំនួនពីរតោន ត្រូវបានលក់អស់ហើយ ចំណែកអង្ករ២០តោនបន្ថែមទៀត នឹងដឹកមកដល់នៅសប្តាហ៍ក្រោយ ដោយត្រូវបង់ពន្ធលើអង្ករនាំចូលប្រហែល៣៤០យ៉េន ឬស្មើនឹង២,៤ដុល្លារ ក្នុងមួយគីឡូក្រាម៕


image_2025-09-03_10-16-21
ឥណ្ឌា​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី និង​ចិន

ធានជីន៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី (Narendra Modi) បានជួបពិភាក្សារជាមួយប្រធានាធិបតីរុស្ស៊ី លោក​ វ៉្លាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន​ លោក ស៊ី ជីនភីង (Xi Jinping) ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលមេដឹកនាំទាំងបីបានបង្ហាញខ្លួនជាសាធារណៈដោយកាន់ដៃគ្នា។ លោកប្រធានាធិបតីចិន បាននិយាយទៅកាន់កិច្ចប្រជុំកំពូលជាមួយនឹងសុន្ទរកថា ដែលរិះគន់ «ចិត្តគំនិតនៃសង្រ្គាមត្រជាក់» និង «ការសម្លុត» ដោយមិនបញ្ចេញឈ្មោះដោយផ្ទាល់ទៅកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ។ ក្រោយមកលោកបានប្រកាសអំពី «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ដោយអំពាវនាវឱ្យមានប្រព័ន្ធលើកកម្ពស់ការរួមបញ្ចូលជាជាងការបំបែក។  កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ បានបញ្ចប់ដោយចេញសេចក្តីប្រកាសរួមមួយ ដែលបណ្តាប្រទេសជាសមាជិក បានប្រឆាំងនឹង «វិធានការបង្ខិតបង្ខំជាឯកតោភាគី» រួមទាំងទណ្ឌកម្មសេដ្ឋកិច្ច ដែលបំផ្លាញច្បាប់អន្តរជាតិ និងដើរផ្ទុយទៅនឹងបទដ្ឋានគតិយុត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការសហប្រជាជាតិ។ លោក ណារិនដ្រា មូឌី បានពណ៌នាកិច្ចប្រជុំកំពូលនេះថា ជាឱកាសសម្រាប់ប្រទេសឥណ្ឌា ដោយបង្ហាញពីសារៈសំខាន់នៃការតភ្ជាប់ និងការធ្វើពាណិជ្ជកម្មក្នុងចំណោមរដ្ឋជាសមាជិក។ លោកបាននិយាយថា […]

image_2025-09-03_10-59-18
ផលិតផលកសិកម្ម​បួនមុខ ត្រូវបានក្រុមហ៊ុនមួយ បញ្ជាទិញជាង៥៣ម៉ឺនតោន ពីខេត្តប៉ៃលិនដើម្បីនាំចេញ

ភ្នំពេញ៖ ប្រជាកសិករខេត្តប៉ៃលិន កាន់តែមានក្តីសង្ឃឹមដោយមានក្រុមហ៊ុនមួយ បានប្រកាសបញ្ជាទិញដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀងចំនួន៥៣.៤០០០តោន ដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាម ជំនួសឱ្យទីផ្សារប្រទេសថៃ។ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមហ៊ុន Agro King Trading Co.ltd ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd ជាអ្នកប្រមូលទិញកសិផលទៅប្រទេសវៀតណាម និងមន្ទីរកសិកម្ម បានចុះទៅមើលទីលានសម្ងួតពោត ដំឡូង គ្រាប់ស្វាយចន្ទី (សៃឡូ) ចំនួន៤ទីតាំងនៅក្នុងខេត្តប៉ៃលិន។​ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងបញ្ជាទិញគ្រាប់ពោតក្រហមចំនួន៥សែនតោន, ដំឡូងមី (បកសម្បក និងកាប់ដោយដៃ) ចំនួន៣ម៉ឺនតោន, គ្រាប់ស្វាយចន្ទី២ពាន់តោន និងគ្រាប់សណ្ដែកសៀងចំនួន២ពាន់តោន​ក្នុងមួយឆ្នាំ។​ ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងកសិកម្ម ខេត្តប៉ៃលិន ត្រូវផ្សព្វផ្សាយ និងរៀបចំផែនការអាជីវកម្ម ដើម្បីផលិតតាមការបញ្ជាទិញរបស់ក្រុមហ៊ុន ដោយមានកិច្ចសន្យាច្បាស់លាស់៕

image_2025-09-03_11-01-44
ប្រទេសចិននៅតែជាទីផ្សារដំឡូងមីដ៏ធំបំផុតរបស់វៀតណាម

ហាណូយ៖ យោងតាមនាយកដ្ឋានគយវៀតណាម ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៥នេះ ប្រទេសចិន គឺជាទីផ្សារនាំចេញដំឡូងមី និងផលិតផលដំឡូងមីដ៏ធំបំផុតរបស់វៀតណាម ដែលស្មើនឹង៩៥ភាគរយ ជាបរិមាណ និង៩៣ភាគរយ ជាតម្លៃនៃការនាំចេញសរុប។ ដោយសារសារពើភ័ណ្ឌទីផ្សាររបស់ចិនមានកម្រិតខ្ពស់នាពេលបច្ចុប្បន្ន ប្រហែល៤៥ម៉ឺនតោននៃម្សៅដំឡូងមី កំពុងស្តុកទុកនៅកំពង់ផែធំៗរបស់ចិន រួមជាមួយនឹងការផ្គត់ផ្គង់ពីប្រទេសឡាវ និងប្រទេសកម្ពុជា​ បានបង្កើតសម្ពាធប្រកួតប្រជែងដោយផ្ទាល់លើដំឡូងមីរបស់វៀតណាម។ ការធ្វើពិពិធកម្មទីផ្សាររបស់វៀតណាមអាចជួយកាត់បន្ថយសម្ពាធនៃតម្លៃទីផ្សារ។ ក្រុមហ៊ុនវៀតណាមមួយចំនួន កំពុងជំរុញការនាំចេញម្សៅដំឡូងមីទៅកាន់កោះតៃវ៉ាន់ ក្នុងតម្លៃ ១០-១៥ភាគរយ គឺខ្ពស់ជាងការនាំចេញទៅកាន់ប្រទេសចិន។ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ វៀតណាមគឺជាអ្នកផ្គត់ផ្គង់ម្សៅដំឡូងមីធំទីពីរសម្រាប់កោះតៃវ៉ាន់ ដែលមានបរិមាណជាងបីម៉ឺនតោន គឺកើនឡើង២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ចំណែកទីផ្សារម្សៅដំឡូងមីរបស់វៀតណាមមានចំនួន១៦ភាគរយ នៃការនាំចូលសរុបរបស់តៃវ៉ាន់ គឺកើនឡើង១៤ភាគរយ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៤។ បន្ថែមពីលើការផ្គត់ផ្គង់រោងចក្រកែច្នៃអាហារ និងក្រុមហ៊ុនផលិតចំណីសត្វ ក្រុមហ៊ុនប្រមូលទិញដំឡូងមីកំពុងរំពឹងថា នឹងចាប់ផ្តើមដំណើរការឡើងវិញនូវរោងចក្រជីវឥន្ធនៈអេតាណុល។ យោងតាមការព្យាករណ៍ បានឱ្យដឹងថា ចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីជីវឥន្ធនៈអេតាណុល នឹងឈានចូលដល់ដំណាក់កាលនៃប្រតិបត្តិការពេញលេញ ដើម្បីស្រូបយកដំឡូងមីរបស់វៀតណាម និងកាត់បន្ថយសម្ពាធនៃការនាំចេញ។ នៅក្នុងឆមាសទីមួយឆ្នាំ២០២៥ ការនាំចូលដំឡូងមី និងម្សៅដំឡូងមីរបស់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ដោយមានការនាំចូលសរុបនៃមុខទំនិញទាំងពីរនេះឈានដល់ ៦,១៩លានតោន មានតម្លៃជាទឹកប្រាក់ចំនួន១,៦៩ពាន់​ គឺកើនឡើង៩១ភាគរយជាបរិមាណ និង២៨ភាគរយជាតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៥ វៀតណាមបានក្លាយជាអ្នកផ្គត់ផ្គង់ម្សៅដំឡូងមីដ៏ធំបំផុតទៅកាន់ប្រទេសចិន ដែលមានចំនួន១,៣៤លានតោន […]

542220999_4213544195597185_1263870611613987753_n
បច្ចុប្បន្ននេះកម្ពុជាមានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីឡាវ និងវៀតណាម

ភ្នំពេញ៖​ នៅរយៈពេលពីរថ្ងៃចុងក្រោយនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម បានផ្ទុះការវែកញែកយ៉ាងច្រើនករណីឃាត់រថយន្តដឹកអង្ករដំណើប ដែលនាំចូលមកកម្ពុជាតាមច្រកព្រំដែនកំពង់ស្រឡៅ ក្នុងខេត្តព្រះវិហារ ហើយត្រូវបានសមត្ថកិច្ចឃាត់ ដោយសង្ស័យថា គ្មានច្បាប់អនុញ្ញាត។ ប្រជាពលរដ្ឋមួយចំនួន ហាក់មានអារម្មណ៍ភ្ញាក់ផ្អើល នៅពេលឃើញការនាំចូលអង្ករមកកម្ពុជា ព្រោះយល់ថា កម្ពុជាអាចផលិតអង្ករបានលើសតម្រូវការ ហើយអាចនាំចេញបានថែមទៀត ចុះហេតុអ្វីចាំបាច់នាំចូលពីប្រទេសផ្សេង? លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា មានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីប្រទេសឡាវ និងវៀតណាម ប៉ុន្តែក្នុងចំណោមប្រទេសទាំងនេះ ការនាំចូលពីប្រទេសឡាវមានច្រើន ដោយសារឡាវដាំដុះស្រូវដំណើបច្រើន និងមានគុណភាពល្អជាងអង្ករដំណើបរបស់វៀតណាម។ លោក លន់ យ៉េង បានបន្ថែមថា ដោយសារតែស្រូវដំណើបមានទិន្នផលតិច មានរយៈពេលយូរ និងប្រកាន់រដូវ ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរមិនសូវនិយមដាំដុះច្រើនឡើយ ដូច្នេះទើបយើងខ្វះខាតអង្ករដំណើប។ បន្ថែមពីនេះ រដូវបុណ្យភ្ជុំបិណ្ឌជិតខិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ហើយការប្រមូលផលស្រូវដំណើប របស់កសិករយើងក៏មិនទាន់ដល់ ព្រោះជាទូទៅស្រូវដំណើបត្រូវប្រមូលផលចុងខែតុលា ឬដើមខែវិច្ឆិកា ដូច្នេះច្បាស់ណាស់ ត្រូវការនាំចូលជាចាំបាច់។ ទោះជាយ៉ាងនេះក្តីក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងជំរុញឱ្យមានការដាំដុះស្រូវដំណើប ឱ្យបានច្រើនជាងមុន ដោយបានផ្សព្វផ្សាយជំរុញនូវការដាំដុះស្រូវដំណើប ពូជ «ស្បៃមង្គល» ដែលបានចុះបញ្ជីសម្គាល់ម៉ាកអង្ករសមូហភាព កាលពីឆ្នាំ២០២២។ […]

កាលវិភាគផ្សព្វផ្សាយ