ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​ធ្លាក់​ចុះ​៣០ភាគរយ ព្រោះ​ខ្លាច​ពន្ធ​របស់​លោក ដូណាល់ ត្រាំ

thailands_rice_exports

បាងកក៖ សមាគមអ្នកនាំចេញអង្កររបស់ថៃ​ បាននិយាយថា ការនាំចេញអង្ករបានធ្លាក់ចុះ៣០ភាគរយ បើធៀបនឹងឆ្នាំមុន នៅក្នុងត្រីមាសទីមួយ ដោយធ្លាក់មកនៅត្រឹមបរិមាណជាង២,១លានតោន។

យោងតាមការចេញផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍ បានឱ្យដឹងថា ប្រធានសមាគមអ្នកនាំចេញអង្ករថៃ បានសន្មត់ថា ការធ្លាក់ចុះបរិមាណនាំចេញនេះដោយសារប្រទេសឥណ្ឌាចាប់ផ្តើនាំចេញអង្ករសម្រិតឡើងវិញ ចំណែកប្រទេសឥណ្ឌូនេស៊ី​ ដែលជាប្រទេសធ្លាប់នាំចូលអង្ករថៃច្រើនដែរនោះ បានផ្អាកការបញ្ជាទិញជាបណ្តោះអាសន្ន។

នៅឆ្នាំ២០២៥នេះ ប្រទេសឥណ្ឌូនេស៊ី នឹងនាំចូលអង្ករថៃតិចជាងមួយលានតោន ដែលបរិមាណតិចជាតការរំពឹងទុកនៅឆ្នាំចុងក្រោយនេះ ដោយធ្វើឱ្យធ្លាក់ចុះចំនួន៥៣ភាគរយ នៃបរិមាណនាំចេញអង្ករសម្រិត។

ទោះបីជាយ៉ាងណាក៏ដោយ ការនាំចេញអង្ករផ្កាម្លិះ និងអង្ករសម្រូបរបស់ថៃ បានហក់ឡើងវិញបន្តិច ខណៈក្រុមអ្នកនាំចេញអង្ករកំពុងតែតាមដានគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានដំឡើងពន្ធ១០ភាគរយលើទំនិញរបស់ថៃ ដែលកាលពីមុនមិនមានជាប់ពន្ធឡើយ។

ម្យ៉ាងវិញទៀត ការពន្យារពេលរយៈពេល៩០ថ្ងៃក្នុងការអនុវត្តពន្ធគយ៣៦ភាគរយបានបណ្តាលឱ្យមានការកើនឡើងនៃការបញ្ជាទិញអង្កររបស់ប្រទេសថៃ នៅក្នុងត្រីមាសទីមួយ ក្នុងនោះការនាំចេញអង្ករផ្កាម្លិះមានបរិមាណជាងពីរសែនតោន។

សមាគមអ្នកនាំចេញអង្ករ បាននិយាយទៀតថា ប្រសិនបើពន្ធកើនឡើងដល់២០ ឬ២៥ភាគរយ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញអង្ករផ្កាម្លិះទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតសម្រាប់អង្ករផ្កាម្លិះថៃ។

កាលពីឆ្នាំមុន ប្រទេសថៃបាននាំចេញអង្ករជាងប្រាំបីសែន តោនទៅកាន់សហរដ្ឋអាមេរិក ដែលរួមមានអង្ករផ្កាម្លិះចំនួនជាងប្រាំមួយតោន និងអង្ករក្រអូបថៃចំនួនជាមួយសែនតោន។

ជារៀងរាល់ឆ្នាំ ប្រទេសថៃបាននាំចេញអង្ករផ្កាម្លិះ ក្នុងបរិមាណពី១,៣ ទៅ១,៤លានតោនទៅកាន់ទីផ្សារពិភពលោក។

សមាគមអ្នកនាំចេញអង្ករថៃ បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកដំឡើងពន្ធដល់២៥ភាគរយ នោះតម្លៃនាំចេញអង្ករផ្កាម្លិះ នាពេលបច្ចុប្បន្ន ដែលមានតម្លៃប្រហែល១០០០ដុល្លារ ក្នុងមួយតោនអាចឡើងដល់១២៥០ដុល្លារ។  ដូច្នេះ ចំពោះអ្នកទិញអង្ករនៅក្នុងសហរដ្ឋអាមេរិក អាចទទួលយកបានទេចំពោះការដំឡើងតម្លៃបែបនេះ។

កាលពីក្នុងត្រីមាសទីមួយ វៀតណាមបានវ៉ាដាច់ប្រទេសថៃ ដោយនាំចេញអង្ករសរុបចំនួន២,៣លានតោន។

ប្រសិនបើប្រទេសថៃបាត់បង់ចំណែកទីផ្សាររបស់ខ្លួនសម្រាប់អង្ករផ្កាម្លិះ នៅសហរដ្ឋអាមេរិកនោះ វាអាចធ្លាក់ចុះពីការក្លាយជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោក មកនៅត្រឹមចំណាត់ថ្នាក់ទីបី។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ សមាគមអ្នកនាំចេញអង្ករ កំពុងរក្សាគោលដៅនាំចេញឱ្យបានចំនួន៧,៥លានតោន សម្រាប់ឆ្នាំ២ឥ២៥។ ការ​ព្រួយ​បារម្ភ​​ខ្លាំង​មួយ​ទៀត ​គឺ​អត្រា​ប្តូរ​ប្រាក់​បាត ​ដែល​មាន​ការ​ប្រែប្រួលខ្លំាង ក៏​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​របស់​ប្រទេស​ថៃដែរ។

បច្ចុប្បន្ន​តម្លៃ​នាំ​ចេញ​អង្ករ​សម្រិត១៥ភាគរយ​របស់​ថៃ ​មាន​តម្លៃ​ប្រហែល៤០០-៤០៥ ដុល្លារ​ក្នុង​មួយ​តោន គឺ​ខ្ពស់​ជាងអង្ករ​វៀតណាម ដែលលក់ក្នុងតម្លៃ ៣៨៥ ដុល្លារ និង​ឥណ្ឌា ៣៦៥ ដុល្លារក្នុងមួយតោន។

ប្រធានសមាគម បាននិយាយថា ការប្រកាសរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការដំឡើងពន្ធលើទំនិញដែលដឹកជញ្ជូនដោយកប៉ាល់របស់ចិនអាចធ្វើឱ្យតម្លៃនាំចេញអង្កររបស់ថៃកើនឡើងដល់ទៅ៦ដុល្លារក្នុងមួយតោន៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ