ក្រោយទស្សនកិច្ចរបស់លោក ស៊ី ជីនភីង ​ការ​នាំ​ចេញ​ទុរេន​របស់​ម៉ាឡេស៊ី​ទៅ​កាន់ប្រទេស​ចិន​កើន​ឡើង​

អន្តរជាតិ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ពីទីក្រុងសៀងហៃ ប្រទេសចិនកាលពីថ្ងៃទី២១ ខែមេសា បានឱ្យដឹងថា ថ្នាក់ដឹកនាំផ្នែកទីផ្សាររបស់ក្រុមហ៊ុននាំចេញផ្លែឈើស្រស់របស់ប្រទេសចិន បាននិយាយថា “ទុរេនស្រស់ត្រូវបានទទួលការពេញនិយមកាន់តែច្រើនពីសំណាក់ជនជាតិចិន ដែលជាមានទ្រព្យសម្បត្តិ ចំណែកកសិករម៉ាឡេស៊ីវិញ ក៏អាចបង្កើនការនាំចេញផ្លែឈើបាន៣០ភាគរយថែមទៀត នៅឆ្នាំនេះ”។

រហូត​មក​ដល់​ពេល​នេះ ប្រទេសវៀតណា ឡាវ ប្រទែសថៃ បាននាំមុខគេនៅក្នុងទីផ្សារទុរេនរបស់ប្រទេសចិន ប៉ុន្តែការនាំចេញទុរេនពីប្រទេសម៉ាឡេស៊ីបានកើនឡើងរហូតដល់១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កត្តទាំងនេះដោយ​សារ​អំណោយផលលើការដឹកជញ្ជូន និងការរក្សាបានគុណភាពកាន់តែល្អប្រសើរ។

​ជាទូទៅ ទុរេន​ម៉ាឡេស៊ី​ត្រូវ​បាន​ទុក​ឱ្យ​ទុំ​តាម​ធម្មជាតិ​នៅ​លើ​ដើម​  ដែលខុសពីពូជទុរេនថៃ និងទុរេនវៀតណាម។ ការណ៍នេះនាំឱ្យមានភាពទាក់ទាញកាន់តែខ្លាំងក្នុងចំណោមជនជាតិចិន។

យោងតាមក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ម៉ាឡេស៊ី តម្លៃនៃការនាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិន នៅចន្លោះខែសីហា និងខែធ្នូ ឆ្នាំ២០២៤ ទទួលបានប្រាក់ចំណូលជាង៥,៦លានដុល្លារ។

កាល​ពី​ឆ្នាំ​មុន ប្រទេស​ថៃ​បាន​គ្រប់​គ្រង​ចំណែក​ទីផ្សារ​ទុរេន​នៅក្នុង​ប្រទេស​ចិន ដែល​ទទួលបានប្រាក់ចំណូលជាង៦,៩៩ពាន់​លាន​ដុល្លារ​អាមេរិក  ឬស្មើនឹង៥៧ភាគរយ តាម​ពី​ក្រោយ​ដោយ​ប្រទេស​វៀតណាម។ដោយឡែក​ប្រទេស​ម៉ាឡេស៊ី និង​ហ្វីលីពីន បាននាំទុរេនទៅកាន់ទីផ្សារប្រទេសចិន បានត្រឹមតែ៣៨ភាគរយ ដែលមានទឹកប្រាក់សរុប​ចំនួន៣៨,២ លាន​ដុល្លារអាមេរិក។

កាលពីឆ្នាំមុនេះ រដ្ឋមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ីកំពុងចាត់វិធានការជំរុញការដាំដុះទុរេន។ ក្នុងនេះ រដ្ឋកេឡាន់តាន់ (Kelantan)ដែលមានផ្ទៃដី៣ពាន់ហិកតា ត្រូវបានរៀបចំធ្វើចម្ការសម្រាប់ទុរេន ពូជមូសាងឃីង ដែលជាពូជទុរេនដ៏ល្បីល្បាញ និងភាគច្រើនដាំដុះនៅក្នុងប្រទេសម៉ាឡេស៊ី។

​ក្រុមសហគមន៍របស់កសិករដាំទុរេន របស់ប្រទេសម៉ាឡេស៊ី បានលើកឡើងថា ការរឹតបន្តឹងរបស់ចិនចំពោះការនាំចូលផ្លែទុរេនស្រស់ពីប្រទេសថៃ និងប្រទេសវៀតណាម ក៏ជាកត្តាជួយបង្កើនតម្រូវការផ្លែទុរេនរបស់ម៉ាឡេស៊ី នៅក្នុងប្រទេសចិនផងដែរ៕


indonesia-cattle-beef-bali-8925968
ឥណ្ឌូណេស៊ី ស្វែងរកអ្នកវិនិយោគកសិដ្ឋានចិញ្ចឹមគោធំៗ នៅខេត្តកាលីម៉ាន់តាន់

ហ្សាការតា៖ ក្រសួងកសិកម្មឥណ្ឌូណេស៊ី  កំពុងស្វែងរកការវិនិយោគ ដើម្បីអភិវឌ្ឍកសិដ្ឋានចិញ្ចឹមគោខ្នាតធំ នៅខេត្តកាលីម៉ាន់តាន់ភាគកណ្តាល (Kalimantan)  ដោយកំណត់គោលដៅបង្កើនសត្វគោរហូតដល់២០០ ០០០ក្បាល ដែលជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីអាជីវកម្មរួមបញ្ចូលគ្នា ដើម្បីធានាបាននូវការផ្គត់ផ្គង់សាច់គោនៅក្នុងប្រទេស។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន់ ស៊ូឡៃម៉ាន (Andi Amran Sulaiman) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា ផែនការនេះ គាំទ្រដល់ការជំរុញរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការទទួលបានភាពគ្រប់គ្រាន់ខាងសាច់ និងទឹកដោះគោ ខណៈពេលកំពុងសាងសង់មជ្ឈមណ្ឌលផលិតកម្មបសុសត្វដ៏ទំនើប ដែលពឹងផ្អែកទាំងស្រុកលើភាពជាដៃគូវិនិយោគ។ គម្រោងនេះនឹងបង្កើតនៅខេត្តកាលីម៉ាន់តាន់ ដែលកសិដ្ឋានចិញ្ចឹមគោចម្រុះ នឹងត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រហែល៤០ ០០៦ហិកតា។ ចំនួនគោក្នុងស្តុកដំបូងនឹងចាប់ផ្តើមប្រហែល១ ០០០ក្បាល ដោយពង្រីកបន្តិចម្តងៗតាមគ្រោងទុក។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា គម្រោងនេះអនុវត្តតាមគំរូឧស្សាហកម្មចិញ្ចឹមគោរួមបញ្ចូលគ្នា ដែលរួមមានគោយកសាច់ គោះយកទឹកដោះ និងឧស្សាហកម្មកែច្នៃឡើងវិញ ក្នុងតំបន់ផលិតកម្មតែមួយ។ គំរូនេះ ក៏បានរួមបញ្ចូលការចិញ្ចឹមគោនៅតាមចម្ការដូងប្រេង ដោយលែងគោឱ្យដើរស៊ីស្មៅនៅក្នុងចម្ការ ដើម្បីកាត់បន្ថយបញ្ហាខ្វះខាតចំណី ព្រមទាំងបង្កើតឱ្យមានជីសរីរាង្គ និងបង្កើននិរន្តរភាពផងដែរ។ ការអភិវឌ្ឍនឹងពឹងផ្អែកលើប្រព័ន្ធស៊ីស្មៅបែបទំនើប គាំទ្រដោយការស្រាវជ្រាវលើពូជស្មៅ ដែលសមស្របនឹងស្ថានភាពដី រួមទាំងកន្លែងកែច្នៃសាច់ និងផលិតផលទឹកដោះគោ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី […]

653706483_1230878022499524_6174133222840981641_n
ក្រុមនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង ទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីស្វែងយល់ និងរៀនពីបទពិសោធន៍កសិកម្ម

បាត់ដំបង៖ក្រុមនិស្សិតនៅសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីថ្មីៗនេះ បានធ្វើទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីស្វែងយល់ និងរៀនពីបទពិសោធន៍កសិកម្ម និងការអភិវឌ្ឍអាជីវកម្មកសិកម្ម។ លោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី និងជាអនុប្រធានសមាគមបណ្តាញកសិករតេជោ ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ ផ្លែឈើ និងសត្វក្នុងកសិដ្ឋាន បាននិងកំពុងរៀបចំ «គម្រោងបង្កើតបណ្តាញផ្សារបន្លែទំនើបខ្នាតតូចនៅកម្ពុជា។ ក្រុមនិស្សិតធ្វើទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ផ្តោតសំខាន់លើការស្វែងយល់ពីបច្ចេកទេសឆ្លាតវៃក្នុងការសាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម និងទីផ្សារ ព្រមទាំងស្វែងយល់ពីនីតិវិធីធ្វើកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យា និងស្វែងយល់ពីប្លង់កសិដ្ឋានគំរូលើផ្ទៃដីមួយហិកតា។ សហគមន៍កសិកម្មតាសីសាមគ្គីបានបង្ហាញពីសកម្មភាពលេចធ្លោជាច្រើនលើការអនុវត្តកសិកម្មរួមផ្សំ រួមទាំងការផលិតបន្លែសុវត្ថិភាព ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ការផលិតជីធម្មជាតិ និងការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនចំណូល និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងសហគមន៍។ សហគមន៍សូមអរគុណដល់អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា ដែលបានជ្រើសរើសសហគមន៍តាសីសាមគ្គី ជាគោលដៅសម្រាប់ទស្សនៈកិច្ចសិក្សានេះ និងសង្ឃឹមថា ការចែករំលែកបទពិសោធន៍នេះ នឹងជួយជំរុញការអភិវឌ្ឍសហគមន៍កសិកម្មឲ្យកាន់តែរីកចម្រើនក្នុងពេលអនាគត៕

image_2026-03-24_07-15-26
ភូមាគ្រោងនាំចូលជី និងថ្នាំសម្លាប់សត្វល្អិតជិតពីរលានតោន សម្រាប់រដូវបង្កបង្កើនផលខាងមុខនេះ

ណៃពិដោ៖ រដ្ឋមន្ត្រីសហភាពសហគមន៍ និងអភិវឌ្ឍន៍ជនបទភូមា ដែលដើរតួជាប្រធានគណៈកម្មាធិការដឹកនាំ បានបញ្ជាក់កាលពីពេលថ្មីៗកន្លងមកនេះថា រដ្ឋាភិបាលកំពុងត្រៀមខ្លួនបញ្ជាទិញជី និងថ្នាំសម្លាប់សត្វល្អិតសរុបជិតពីរលានតោនពីបរទេស សម្រាប់បង្កបង្កើនផលរបស់កសិករ នៅក្នុងរដូវវស្សាចូលមកដល់ខាងមុខនេះ។ យោងតាមគណៈកម្មាធិការដឹកនាំបញ្ជាទិញ និងចែកចាយជី របស់ប្រទេសភូមា បានឱ្យដឹងថា សម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ រដ្ឋាភិបាលភូមា មានបំណងនាំចូលជីចំនួន១,៦លានតោន និងថ្នាំសម្លាប់សត្វល្អិតចំនួន៣២ ០០០ តោន ដោយគណៈកម្មាធិការបានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុននាំចូលជី​ត្រូវប្រឹងប្រែងសុំអាជ្ញាប័ណ្ណនាំចូល។ របាយការណ៍របស់សមាគមសហគ្រិនផលិតជី ពូជ និងថ្នាំសម្លាប់សត្វល្អិតរបស់ភូមា បានបង្ហាញថា ប្រទេសភូមាបាននាំចូលជីពីបរទេសជាង១,១លានតោន ក្នុងចន្លោះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបានចែកចាយជីអស់ជាង៩៨៣ ៥៦០តោន សម្រាប់ការបង្កបង្កើនផលនាពេលកន្លងមក ហើយនៅសល់ជីក្នុងស្តុកជាង៣០០,០០០តោន។ រដ្ឋមន្ត្រីសហភាពសហគមន៍ និងអភិវឌ្ឍន៍ជនបទ បានជំរុញឱ្យមន្ទីរកសិកម្មពិភាក្សាអំពីតម្រូវការជីប្រចាំខែ ដើម្បីទទួលបានធាតុចូលសម្រាប់រដូវវស្សានាពេលខាងមុខ ព្រមទាំងត្រៀមលក្ខណៈដើម្បីទទួលបានអាជ្ញាប័ណ្ណនាំចូលផងដែរ។ លោកបានបញ្ជាក់បន្ថែមថា កន្លងមកជីត្រូវបានចែកចាយដល់កសិករតាមប្រព័ន្ធឥណទានរបស់រដ្ឋ ដោយត្រូវសងប្រាក់ក្រោយប្រមូលផល រវាងខែសីហា និងខែកញ្ញា ជារៀងរាល់ឆ្នាំ។ លោកក៏បានសម្តែងការកោតសរសើរចំពោះអ្នកបានសហការក្នុងគម្រោងនេះ ដោយផ្តល់ឱកាសដល់កសិករអាចទិញជីក្នុងតម្លៃទាបជាងតម្លៃទីផ្សារ។ ជាពិសេស គម្រោងនេះពិតជាបានជួយកសិករភូមាក្នុងការបង្កើនទិន្នផល និងរក្សាគុណភាពដំណាំកាន់តែល្អប្រសើរឡើង។ លើសពីនេះទៀត តម្លៃយោងសម្រាប់ខែមីនា ឆ្នាំ២០២៦ ត្រូវបានកំណត់តម្លៃត្រឹម៩៤ […]

photo_2026-02-16_09-50-37
កសិករបួនគ្រួសារនៅស្រុកសន្ទុក ខេត្តកំពង់ធំ ចាប់អាជីពចិញ្ចឹមបង្កងក្នុងស្រែ ដើម្បីបានចំណូលបន្ថែម

ដោយ នៅ ស៊ីវុត្ថា កំពង់ធំ៖ បន្ទាប់ពីទទួលបានការគាំទ្រថវិកា និង បច្ចេកទេសចិញ្ចឹមបង្កងពីអង្គការក្រៅប្រទេសប្រចាំកម្ពុជាមួយ កសិករ ៤គ្រួសារ ស្ថិតនៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បាននឹងកំពុងចាប់អាជីពចិញ្ចឹមបង្កងក្នុងស្រែ ដើម្បីបានចំណូលបន្ថែមក្នុងការជួយសម្រួលជីវភាពគ្រួសារ។ លោកស្រី ង៉ោក សេងហុង គ្រូបង្កោលលើការចិញ្ចឹមបង្កងក្នុងស្រែ បានប្រាប់ទូរទស្សន៍អនឡាញ ARDB កាលថ្មីៗនេះ ឱ្យដឹងថា  លោកស្រី បានចាប់ផ្តើមអាជីពចិញ្ចឹមបង្កងក្នុងស្រែនេះ កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ខណៈកសិករបី គ្រួសារទៀត ក៏បានចាប់ផ្តើមចិញ្ចឹមនៅឆ្នាំ ២០២៥ ។ លោកស្រីបន្តថា ការចិញ្ចឹមបង្កងក្នុងស្រែនេះ លោកស្រីទទួលបានកូនពូជពីខេត្តតាកែវ និង ការបណ្តុះបណ្តាលបច្ចេកទេស ព្រមទាំងមានការគាំទ្រថវិកា ពីអង្គការ World Fish ប្រចាំកម្ពុជា ។ លោកស្រីបន្ថែមថា ការចិញ្ចឹមកាលពីលើកដំបូង គឺជាការសាកល្បង ក្រោមការជួយជ្រោមជ្រែងទាំងបច្ចេកទេស និងថវិកា ពីអង្គការ World Fish  ប៉ុន្តែសម្រាប់ឆ្នាំនេះ ទាំងលោកស្រី និង កសិករ […]

កាលវិភាគផ្សព្វផ្សាយ