ក្រុមហ៊ុនកែច្នៃកសិផលក្នុងខេត្តបាត់ដំបងមួយ​បាននិងកំពុង​ចូលរួមយ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់ជីវភាព​និងកាត់បន្ថយ​ការចំណាកស្រុកពលរដ្ឋក្នុងតំបន់

IMG_8060

ខេត្តបាត់ដំបង៖ ក្រុមហ៊ុន​មិសុតា ហ៊្វូដ អ៊ីមផត អិចផត បង្កើតឡើងនៅឆ្នាំ២០១៧ នៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ​ ធ្វើការកែច្នៃ​កសិផល​ក្នុងវិស័យកសិកម្មបាននិងកំពុងចូលរួម​យ៉ាងកសិកម្ម​ក្នុងការលើកកម្ពស់​ជីវភាព​របស់ប្រជាពលរដ្ឋ​ និងកាត់បន្ថយការចំណាកស្រុក​ធ្វើការនៅប្រទេសជិតខាង​។​

លោក ជិន វុឌ្ឍី អនុប្រធាន​រដ្ឋបាល​ និងធនធានមនុស្ស​នៃក្រុមហ៊ុន​មិសុតា ហ៊្វូដ អ៊ីមផត អិចផត បានឱ្យដឹង​ថា​ ក្រុមហ៊ុន​ដែលមានម្ចាស់ជាកូនខ្មែរ​មានស្រុកកំណើត​ក្នុងខេត្តបាត់ដំបងមួយនេះបង្កើតឡើង​​មាន​គោដៅសំខាន់​ៗគឺចង់ឱ្យស្រុកកំណើតរបស់ខ្លួន​ មានក្រុមហ៊ុន ឬ​រោងចក្រ​សម្ងួត​ផ្លែឈើ​​ដើម្បី​ចូលរួម​​លើកស្ទួយកសិផល​របស់ប្រជាកសិករ​នៅក្នុងតំបន់​ដែលកសិករផលិតបាន ទិញ​​យកចូលទៅ​រោងចក្រធ្វើការកៃច្នៃ​ទៅជាអាហារសម្ងួត និងចង់​ឱ្យកូនខ្មែរនៅក្នុងខេត្តបាត់ដំបង​នេះ​មានការងារធ្វើ ដើម្បី​កាត់បន្ថយ​ការចំណាកស្រុកទៅធ្វើការនៅប្រទេសផ្សេងៗ។ ​

លោកបន្តថា បច្ចុប្បន្ន​​នៅក្រុមហ៊ុនមិសុតាបានផ្តល់ការងារដល់បុគ្គលិក​ធ្វើជាប្រចាំថ្ងៃ​មានប្រមាណ​​៧១នាក់​ និងបុគ្គលិកធ្វើការ​តាមរដូវ​មានប្រមាណ​២០០នាក់​ ហើយនៅក្នុងចំណោមពួកគាត់ទាំងនោះ​ក៏មានអ្នកធ្លាប់ចំណាកស្រុកទៅធ្វើការ​នៅប្រទេសថៃ​ តែពេលដឹងថា​មានរោងចក្រនៅទីនេះ ពួកគាត់​​ឈប់ទៅធ្វើការនៅប្រទេស​ថៃ​​។​ ក្រុមហ៊ុនមិសុតា​ក្រៅពីចូលរួម​លើកម្ពស់​ជីវភាព​ពលរដ្ឋក្នុងតំបន់ ក្រុមហ៊ុន​​បាន​ផ្តល់បច្ចេកទេសលើការដាំដុះ​ដល់ប្រជាកសិករ​​ ដើម្បីឱ្យកសិផល​ដល់ពេលប្រមូលផល​ វា​ត្រូវទៅតាម​តម្រូវការរបស់ក្រុមហ៊ុន​ចង់បាន​។​បន្ថែមលើសពីនេះក្រុមហ៊ុនបានចូលរួមជំរុញនៅផ្នែកសេដ្ឋកិច្ចជាតិ​តាមរយៈវិស័យកសិកម្ម​។​

លោក ជិន វុឌ្ឍី​ សង្កត់ធ្ងន់ថា​ «នៅទីនេះយើងបាន​ផ្តល់ការងារ​ដល់ពលរដ្ឋក្នុងតំបន់ធ្វើ​ គាត់ទទួលបានប្រាក់កម្រៃសមរម្យ​សម្រាប់ទ្រទ្រង់គ្រួសារ ហើយទៅថ្ងៃខាងមុខ​ជាការគិតរបស់ថ្នាក់ដឹកនាំ​យើងចង់ឃើញ​ប្រែន​របស់​មិសុតា និងប្រែន​អូចា មានការប្រកួតប្រជែងមានលក្ខណៈទូលំទូលាយនៅលើទីផ្សារពិភពលោក​បន្ថែមទៀត​ នៅពេល​​គេបានឃើញ​ប្រែនផលិតផលទាំងពីរប្រភេទនេះ​ គេនឹងនឹកឃើញ​មកដល់ក្រុមហ៊ុន​មិសុតា​ដែលមាន​ទីតាំងនៅក្នុងខេត្តបាត់ដំបង​ ដែលជាខេត្តមួយសំបូរទៅដោយផ្លែឈើហូបផ្លែ​ឬជាខេត្តមួយ​សំបូរទៅដោយផលិតផលកែច្នៃក្នុងវិស័យ​កសិកម្ម​ដែល​មាន​​​ស្តង់ដារថែមទៀត»។​

អ្នកស្រី ពេជ្រ វ៉ាន់នី ​ បានអះអាងថា ​ចាប់តាំងពីអ្នកស្រីចូលធ្វើការ​នៅក្រុមហ៊ុន​មីសុតា​នៅឆ្នាំ​២០១៩​រហូតដល់ពេលនេះ​ជីវភាព​រីកចម្រើន​ច្រើន ។​ ធ្វើការនៅទីនេះ​​បានផ្តល់ភាពងាយស្រួល ពុំចាំបាច់​ឱ្យអ្នកស្រី ទៅ​​ធ្វើការចំណាកស្រុកទៅឆ្ងាយ​ពីស្រុកកំណើននោះទេ​។​​

ចំណែក​លោក ជឿន ភារម្យ ធ្លាប់ចំណាកស្រុកទៅធ្វើការនៅប្រទេស​ថៃ​ផ្នែកម្ហូបអាហារ​អស់រយៈពេល២ឆ្នាំនាពេលកន្លងមក​បាន​ឱ្យដឹង​ថា​ មូលហេតុដែលធ្វើឱ្យរូបលោកឈប់ទៅធ្វើការនៅប្រទេសថៃ​ ព្រោះធ្វើការនៅក្រុមហ៊ុនមិសុតា នៅជិតផ្ទះ​ ហើយទទួលបានប្រាក់កម្រៃ​ប្រចាំខែ​ប្រហាក់ប្រហែល​ទៅនិងធ្វើការនៅប្រទេសថៃ ពិសេស​បាននៅជួបជុំ​ជាមួយក្រុមគ្រួសារ​​៕

 


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ