ឡាវ​នាំចេញ​​ផលិតផលត្រីប្រា ជាលើកដំបូងចូលទីផ្សារ​ប្រទេស​ចិន​ និងរកបានប្រាក់ចំណូលជាង៤៤លានដុល្លារ

3256512

ក្រុង​វៀងចន្ទន៍៖ ផលិតផលត្រី​​ទឹកសាប​​ ​ដែល​ប្រជាកសិករ​ឡាវចិញ្ចឹម​ត្រូវ​បាន​នាំ​ចេញ​ទៅកាន់ទីផ្សារក្នុង​ប្រទេស​ចិន​ជា​លើក​ដំបូង​ ​ដែល​ជា​ការច្រកនាំចេញ​ដ៏​សំខាន់​ក្នុងការធ្វើ​ពាណិជ្ជកម្ម​ជាមួយចិន​​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ។

យោងតាមការផ្សាយរបស់វិទ្យុជាតិឡាវ​ បានឱ្យដឹងថា ប្រភេទត្រីប្រាកទឹកសាប​​ ដែលចិញ្ចឹម និងកែច្នៃវេចខ្ចបក្នុងប្រទេសឡាវ ត្រូវបានចូលប្រទេសចិនជាលើកដំបូង បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ​ និងអនុញ្ញាតឲ្យនាំចូលពីរដ្ឋបាលគយ​ចិន នៅទីក្រុង​ សេនចេន ខេត្តក្វាងទុង កាលពីថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២៥។

ការ​នាំ​ចេញ​នេះ​ គឺជាផលិតផលត្រីប្រា​ ​មាន​គុណភាព​ខ្ពស់​ ​ដែល​ត្រូវបានចិញ្ចឹម ​និង​កែច្នៃ​វេចខ្ចប់ នៅ​ក្នុងកសិដ្ឋានចិញ្ចឹមត្រីប្រា អមដងទន្លេ​មេគង្គ ស្ថិតនៅក្នុងខេត្ត​ចំប៉ាសាក់​ របស់ប្រទេសឡាវ។

ទិន្នផលត្រីប្រានាំចេញនេះ បានមក​ពីគម្រោងកសិដ្ឋានចិញ្ចឹមត្រី ស្ថិតនៅតាមដងទន្លេមេគង្គ ដែលផ្តល់ទិន្នផលត្រីស្រស់រហូតដល់២០ពាន់តោន​ កែច្នៃបានទិន្នផលត្រីប្រមាណ១២ពាន់តោន និងអាចរកប្រាក់ចំណូលបាន​ប្រហែល៤៤លានដុល្លារ។

ត្រីដែលមាននៅក្នុងការដឹកជញ្ជូនលើកដំបូងបានមកពីរោងចក្រកែច្នៃទឹក​ ដែលទើបសាងសង់ថ្មីនៅខាងក្នុងសួនឧស្សាហកម្ម ដែលត្រូវបានអនុញ្ញាតឱ្យលក់ត្រីទៅប្រទេសចិន និងដំណើរការដោយប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព និងគុណភាពអាហារទំនើប។

ផលិតផលត្រី​ប្រានេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់អាជ្ញាអធរ​គយចិន​ ប្រចាំ​នៅ​កំពង់ផែ ហ្សេកូ ក្នុង​ទីក្រុង សេនចេន ខេត្ត ក្វាងទុង ហើយ​ឥឡូវនេះ​​ ផលិតផលត្រីនោះ បានទៅដល់ដៃប្រជាជន​ចិនទិញបរិភោគហើយ នៅក្នុង​ប្រវត្តិសាស្ត្រ​នៃពាណិជ្ជកម្ម​ជលផលរវាង​ឡាវ និង​ចិន។

នេះជាលើកទីមួយហើយ​ ដែលផលិតផលត្រី​ នាំចេញពីប្រទេសឡាវ ត្រូវបានអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ បន្ទាប់ពីប្រើរយៈពេលងសបីឆ្នាំ នៃការអភិវឌ្ឍគម្រោងរួមគ្នា គាំទ្រដោយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

គម្រោងនេះត្រូវបានដឹកនាំអនវុត្តដោយក្រុមហ៊ុនចិន​ ស្ថិតនៅក្នុងក្រុង សេនចេន​​ ខេត្តក្វាងទុង ដោយមានការគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់នៃក្រុង សេនចេន។

កាលពីខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលនៃប្រទេសឡាវ និងរដ្ឋាភិបាលចិន​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការត្រួតពិនិត្យ និងតម្រូវការដាក់ឱ្យនៅដាច់ពីគេ សម្រាប់ផលិតផលជលផល ដែលត្រូវនាំចេញទៅប្រទេសចិន។​ក្រោយមក មិនយូរប៉ុន្មាន រដ្ឋបាលទូទៅនៃគយចិន បានប្រកាសអនុញ្ញាតថា ឡាវបានទទួលសិទ្ធិនាំចូលទៅក្នុងទីផ្សាររបស់ចិន។

ផលិតផលត្រីប្រាខាងលើនេះ ត្រូវបានចិញ្ចឹម​ និងកែច្នៃនៅក្នុងសួនឧស្សាហកម្មចិញ្ចឹមត្រី ​ស្ថិតនៅអមដងមេគង្គ លើផ្ទៃដីទំហំ២ ៨៦៣ហិកតា ដែលជាកសិដ្ឋានចិញ្ចឹមត្រីទីមួយ និងធំជាងបំផុតនៅក្នុងប្រទេសឡាវ។

កសិដ្ឋាននេះ នៅពេលសាងសង់រួចរាល់ ផលិតបានត្រីកែច្នៃ​ ជាងប្រាំសែនតោនក្នុងមួយឆ្នាំ ជួយធានាដល់ការផ្គត់ផ្គង់ត្រីសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។

គម្រោងនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ តាមរយៈនាយកដ្ឋានបសុសត្វ និងនេសាទ។​

នាពេលកន្លងមក មុន​ការ​អភិវឌ្ឍកសិដ្ឋានចិញ្ចឹមត្រី​នេះ ប្រទេស​ឡាវ​មិន​មាន​ប្រព័ន្ធ​វារីវប្បកម្ម​ទ្រង់ទ្រាយ​ធំ ឬ​បែប​ពាណិជ្ជកម្ម​​សម្រាប់​ផលិតផល​ជលផល​ជាមួយ​ប្រទេស​ចិន​ឡើយ។​ ប៉ុន្តែគម្រោងនេះ ត្រូវបានបង្កើតឡើងជាខ្សែសង្វាក់ផ្គត់ផ្គង់ជាប្រព័ន្ធពីការចិញ្ចឹមត្រីរហូតដល់ការនាំចេញ។

ការបញ្ជូនផលិតផលត្រីប្រាឡាវ ដោយជោគជ័យទៅកាន់ទីក្រុង​ សេនចេន ត្រូវបានគេមើលឃើញថា​ ជាគំរូល្អនៃកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មជលផលសកល ដែលគាំទ្រដល់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងផ្តល់នូវឱកាសថ្មីមួយទៀតសម្រាប់ការអភិវឌ្ឍវារីវប្បកម្ម នៅក្នុងប្រទេសឡា៕


06 (7)
ហ្វីលីពីនដាក់គោលដៅពង្រីកផ្ទៃដីដាំដំឡូងឈាមមាន់ សម្រាប់នាំចេញក្រៅប្រទេស

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីនកំពុងស្នើសុំកញ្ចប់ថវិកាប្រមាណ៥លានដុល្លារសម្រាប់ពង្រីកការដាំដំឡូងឈាមមាន់ ឱ្យកើនឡើងទ្វេដង សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ថវិកានេះនឹងត្រូវប្រើដើម្បីបពង្រីកផ្ទៃដីដាំដុះ​ ឱ្យកើនឡើងដល់១​ ០០០ហិកតា ក្នុងឆ្នាំដំបូង។ ក្រសួងកសិកម្មហ្វីលីពីន​​​ គ្រោងចំណាយថវិកាប្រហែល១៣ ០០០ដុល្លារ ក្នុងមួយហិកតា សម្រាប់អនុវត្តជំហ៊ានដំបូង ដែលរួមមានការអភិវឌ្ឍកសិដ្ឋាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការដាំដុះ ដោយកំណត់ពេលឱ្យស្របនឹងរដូវប្រមូលផល និងបណ្ដុះពូជ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ​​ ធៀវ ឡូរ៉ែល​​ (Francisco Tiu Laurel)បានមានប្រសាសន៍ថា រដ្ឋាភិបាលចង់អភិវឌ្ឍឧស្សាហកម្មដំណាំដំឡូងឈាមមាន់ ឱ្យកាន់តែចាប់អារម្មណ៍នៅទីផ្សារបរទេស។ ដូច្នេះ រដ្ឋាភិបាលចងឱ្យដំណើរការផ្គត់ផ្គង់ និងការដាំដុះមានស្ថិរភាពល្អ។ ក្រសួងកសិកម្មមានផែនការពន្លឿនការបណ្ដុះកូនដំឡូង ព្រមទាំងការបណ្តុះជាលិកាដំឡូងផងដែរ។ កូនដំឡូងសម្រាប់ដាំនឹងត្រូវមានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការដាំដុះ និងទប់ស្កាត់មិនឱ្យប្រទេសដទៃយក ពូជដំឡូងឈាមមាន់របស់ហ្វីលីពីន ទៅដាំបន្ត រួចហើយលក់ប្រកួតជាមួយហ្វីលីពីន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលនយោបាយ ដែលរដ្ឋាភិបាលហ្វីលីពីន ទើបចេញដើម្បីហាមឃាត់ដោយគ្មានពេលកំណត់ចំពោះការនាំចេញមើមដំឡូងឈាមមាន់ស្រស់ មិនមែនមានន័យថា ហាមឃាត់ការនាំចេញ ផលិតផលដំឡូងនោះទេ ប៉ុន្តែដើម្បីការពារពូជដំឡូងរបស់ខ្លួនកុំឱ្យប្រទេសដទៃយកពូជទៅដាំដែរ៕​​​ (ផាន់​​ អាណា)

Food-Estate_Getty-HEADER
ឥណ្ឌូណេស៊ីថា មិនចាំបាច់កាប់បំផ្លាញព្រៃឈើ ដើម្បីបង្កើតវាលស្រែថ្មីទៀតទេ

ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីមើលឃើញថា ខ្លួនមិនមានតម្រូវការបន្ថែមក្នុងការកាប់បំផ្លាញតំបន់ព្រៃឈើ ដើម្បីបង្កើតវាលស្រែថ្មីទៀតទេ ទោះបីខ្លួនព្យាយាមបង្កើនផលិតកម្មស្បៀង ដោយមិនបន្តបំផ្លាញព្រៃឈើ។ លោក ហាហ្សីម ចូចូហាឌីគូស៊ូម៉ូ (Hashim Djojohadikusumo) ប្រេសិតពិសេសរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ទទួលបន្ទុកផ្នែកអាកាសធាតុ និងថាមពល បានប្រកាសដូច្នេះកាលពីថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០២៦ ក្នុងវេទិកានិរន្តរភាពអន្តរជាតិ នៅទីក្រុងហ្សាការតា។ លោកបាននិយាយថា ការសម្រេចចិត្តនេះផ្អែកលើលទ្ធផលនៃកម្មវិធីស្បៀងអាហាររបស់រដ្ឋ ដែលសម្រេចបានគោលដៅផលិតស្បៀង ដោយមិនចាំបាច់កាប់ព្រៃឈើចំនួន២លានហិកតា យកទៅធ្វើជាដីកសិកម្មឡើយ។ ជំនួសឱ្យការកាប់ព្រៃឆើវិញ រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងព្យាយាមប្រើប្រាស់ដីវាលទំនាបលិចទឹក ដែលមានស្រាប់នៅក្នុងខេត្តប៉ាពូ (Papua) និងខេត្តកាលីម៉ាន់តាន់ (Kalimantan) សម្រាប់បង្កបង្កើនផលស្រូវ។ លោកប្រេសិតពិសេស ក៏បាននិយាយថា កម្មវិធីទាំងនេះបានជួយឱ្យប្រទេសឥណ្ឌូណេស៊ីអាចផលិតអង្ករបានគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងប្រទេស ដូច្នេះការពង្រីកវាលស្រែចូលទៅក្នុងតំបន់ព្រៃឈើលែងចាំបាច់ទៀតហើយ។ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រទេសឥណ្ឌូណេស៊ីរំពឹងថា អាចប្រមូលផលស្រូវសម្រាប់ការប្រើប្រាស់ក្នុងស្រុកបានប្រហែល២៨,៧១លានតោន កើនឡើងតិចតួច បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ សម្រាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦ គេរំពឹងថា ឥណ្ឌណេស៊ី អាចប្រមូលផលស្រូវបានប្រហែល៩,៣៦ លានតោន តិចជាងឆ្នាំមុនបន្តិច។ ទោះជាយ៉ាងណា តួលេខទាំងនេះអាចប្រែប្រួលដោយសារតែគ្រោះរាំងស្ងួត ទឹកជំនន់ […]

images (1)
រដ្ឋាភិបាលថៃអង្វរក្រុមហ៊ុនឯកជនឱ្យកាត់បន្ថយនាំចេញស៊ុត ដោយសារមេមាន់លង់ទឹកងាប់ច្រើនពេក

បាងកក៖ រដ្ឋាភិបាលថៃបានអង្វរក្រុមហ៊ុនឯកជនកាត់បន្ថយការនាំចេញស៊ុតពី៣០ ទៅ៥០ភាគរយ រហូតដល់ខែធ្នូ ឆ្នាំ២០២៦ បន្ទាប់ពីមេមាន់លង់ទឹកងាប់អស់ប្រមាណ៣លានក្បាល។ រដ្ឋាភិបាលថៃកំពុងប្រមែប្រមូលស៊ុតពីតំបន់ផ្សេងៗ ព្រមទាំងពន្យារអាយុមាន់ពងពី៨០សប្តាហ៍ ទៅ៨៥សប្តាហ៍ និងកំណត់តម្លៃស៊ុតនៅតាមសិដ្ឋានត្រឹម៤បាតក្នុងមួយគ្រាប់​ ឬជិត៥០០រៀល។ នាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុករបស់ថៃ បានឱ្យដឹងថា មេមាន់ពងនៅតាមកសិដ្ឋានបានលង់ទឹកជំនន់ងាប់អស់ប្រមាណ៣លានក្បាល អណ្ដែតត្រៀបត្រាតាមទឹកហូរ។ នាយកដ្ឋានកំពុងប្រមែប្រមូលពងមាន់ពីតំបន់មិនលិចទឹក ដើម្បីចែកចាយស៊ុតមានទៅឱ្យអ្នកលក់រាយ។ យោងតាមក្រសួងមហាផ្ទៃថៃ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញាមក មានទឹកជំនន់បានជន់ពន្លិចខេ៥១ ខេត្ត/ក្រុង រួមទាំងទីក្រុងបាងកក និងបានបណ្តាលឱ្យមនុស្ស៣១នាក់ស្លាប់។ ទីក្រុងបាងកកត្រូវបានប្រកាសជាតំបន់រងគ្រោះដោយគ្រោះមហន្តរាយ បន្ទាប់ពីទទួលរងភ្លៀងកម្រិតទឹកភ្លៀងធ្លាក់រហូតដល់៣២០មីលីម៉ែត្រ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា។ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ តំបន់ភាគខាងកើត និងភាគកណ្តាលរបស់ថៃ រួមទាំង ទីក្រុងបាងកក រួមទាំងតំបន់មួយចំនួននៅភាគខាងត្បូង ត្រូវបានព្យាករណ៍ថា នឹងបន្តមានភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមថៃ៕​ (ផាន់ អាណា)

tg_image_1183698445
វៀតណាម រកឃើញជ្រូកជាង៤ ០០០ក្បាល ទម្ងន់ជាង៦០០តោន មានផ្ទុកសារធាតុគីមី

ហូជីមិញ៖​ នគរបាលទីក្រុងហូជីមិញ របស់វៀតណាម កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះបានរកឃើញជ្រូករស់ជាង៤ ០០០ក្បាល ចាប់ខ្លួនជនទុច្ចរិត៩នាក់ ពីបទលក់សាច់ជ្រូក និងចិញ្ចឹមជ្រូកដោយប្រើសារធាតុគីមី ដើម្បីឱ្យជ្រូកមានសាច់ច្រើន។ អាជ្ញាធរវៀតណាម បានរកឃើញជ្រូករស់ចំនួន៤ ១៨៩ក្បាល មានទម្ងន់សរុបជាង៦០០តោន សុទ្ធតែមានផ្ទុកសារធាតុគីមីហាមឃាត់ ​ ព្រមទាំងរឹបអូសម្សៅគីមី ជាង១តោនថែមទៀត។ ចំណែកសាច់ជ្រូកមានសារធាតុគីមីជាង១០​ ០០០តោន ដែលមានតម្លៃជាទឹកប្រាក់ជិត ២៣ លានដុល្លារ ត្រូវបានជនជាតិវៀតណាមលក់ចែកចាយពេញទីផ្សាររួចអស់ទៅហើយ។ នគរបាលវៀតណាមធ្វើតេស្ត​រកឃើញថា ជ្រូកសុទ្ធតែមានផ្ទុកសារធាតុគីមី​សាលប៊ូតាម៉ុល​ (Salbutamol) ព្រមទាំងមានមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិកថែមទៀត។ សារធាតុ សាលប៊ូតាម៉ុល (Salbutamol) ឬហៅថា​ អាល់ប៊ូតេរ៉ូល​ (Albuterol) អាចធ្វើឱ្យជ្រូកឆាប់ធំ មានសាច់ច្រើន​ និងមិនសូវមានខ្លាញ់។ សារធាតុមិនត្រូវប្រើសម្រាប់ធ្វើឱ្យសត្វឡើងសាច់ សម្រាប់ធ្វើជាអាហារទេ​ ព្រោះសំណល់ថ្នាំពុល នៅក្នុងសាច់ អាចបណ្ដាលឱ្យមនុស្សមានរោគសញ្ញាដូចជា បេះដូងលោតលឿន ឬញ័រទ្រូង ញ័រដៃ ឆាប់តក់ស្លុត ឈឺក្បាល​ និងរមូលសាច់ដុំ។ ក្នុងករណីប៉ះពាល់ខ្លាំង អាចមានបញ្ហាបេះដូង និងមានជាតិប៉ូតាស្យូមក្នុងឈាម លើសកម្រិត។ នគរបាលវៀតណាម​ បានឆែកឆេរទីតាំងចំនួន២១កន្លែង […]

កាលវិភាគផ្សព្វផ្សាយ