ហុងគ្រីដាក់ពង្រាយយោធាដើម្បីទប់ស្កាត់ការឆ្កងរាលដាលនៃជំងឺអុតក្តាមលើសត្វគោ

image_2025-04-03_16-35-51

អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហុងគ្រី បាននិយាយកាលពីថ្ងៃពុធថា ប្រទេសហុងគ្រីបានដាក់ពង្រាយទាហាន និងបានដាក់ចេញនូវវិធានការសម្លាប់មេរោគថ្មី ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺអុតក្តាម នៅក្នុងតំបន់ភាគពាយ័ព្យជាប់ព្រំដែនប្រទេសស្លូវ៉ាគី និងប្រទេសអូទ្រីស។

កាលពីដើមខែមុន ប្រទេសហុងគ្រីបានរាយការណ៍ករណីដំបូងរបស់ខ្លួនក្នុងរយៈពេលជាង៥០ឆ្នាំនៃជំងឺនេះ ដែលជារឿយៗនាំឱ្យមានការរឹតបន្តឹងពាណិជ្ជកម្មនៅលើកសិដ្ឋានចិញ្ចឹមគោ ។

ចំណែកប្រទេសស្លូវ៉ាគី ដែលជាប្រទេសភូមិរបងជាមួយប្រទេសហុងគ្រី  បានរកឃើញការផ្ទុះជំងឺអុតក្តាម នៅទីតាំងចំនួនប្រាំ បន្ទាប់ពីរាយការណ៍ករណីដំបូងរបស់ខ្លួននៅក្នុងខែមីនា។ វាក៏បានបង្កើនវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះផងដែរ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ហុងគ្រី លោក អីសត្វាន ណាហ្គី (Istvan Nagy) បាននិយាយថា ជំងឺអុតក្តាម ត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមគោពីរកន្លែងបន្ថែមទៀត ដោយឆ្លងដល់សត្វគោសរុបចំនួន៣​ ៥០០ក្បាល។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បាននិយាយនៅក្នុងវីដេអូបង្ហោះលើហ្វេសប៊ុកថា «យើងកំពុងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត»។

ក្រសួងការពារជាតិហុងគ្រី​ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណួរផ្ញើតាមអ៊ីមែលទាក់ទងនឹងចំនួនទាហាន ដែលត្រូវបានដាក់ពង្រាយដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអុតក្តាមនេះទេ។

យោងតាមទិន្នន័យចេញផ្សាយកាលខែធ្នូ ឆ្នាំ២០២៤​ ប្រទេសហុងគ្រីមានគោសរុបចំនួន៨៦១ ០០០ក្បាល។ ការិយាល័យសុវត្ថិភាពខ្សែសង្វាក់អាហារជាតិរបស់ប្រទេសហុងគ្រី បានបង្ហាញថា ជំងឺអុតក្តាម បានប៉ះពាល់ដល់កសិដ្ឋានសរុបចំនួនបួនកន្លែង នៅក្នុងប្រទេសហុងគ្រី ដែលមានទីតាំងនៅភាគពាយ័ព្យរបស់ប្រទេស ខណៈការត្រួតពិនិត្យនៅកសិដ្ឋានជាង៦០០កន្លែងផ្សេងទៀត មិនឃើញមានជំងឺឆ្លងឡើយ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ហុងគ្រី លោក អីសត្វាន ណាហ្គី បាននិយាយថា អាជ្ញាធរហុងគ្រីបានដាក់ចេញនូវវិធានការបន្ថែម រួមទាំងចំណុចសម្លាប់មេរោគនៅច្រកព្រំដែន និងតាមផ្លូវជាតិ នៅភាគពាយព្យប្រទេស ដើម្បីការពារជំងឺនេះ​កុំរីករាលដាលទៅកាន់តំបន់ផ្សេងៗទៀត។

ជំងឺអុតក្តាមនេះ​ មិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែបណ្តាលឱ្យមានគ្រុនក្តៅ និងពងបែកមាត់លើសត្វគោ ក្របី ជ្រូក ចៀម និងពពែ៕


photo_2026-06-05_08-27-40 (2)
គយកម្ពុជា-ចិន ចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក ដើម្បីគាំទ្រវិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិទ្វេភាគី

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គរដ្ឋបាលគយចិន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក ដើម្បីគាំទ្រវិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសកម្ពុជា តាមរយៈកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតកម្ពុជា-ចិន។ ពិធីនេះចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកជំទាវ ស៊ុន ម៉ីជុន (Sun Meijun) រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ការរៀបចំទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតកម្ពុជា-ចិន នឹងជួយគាំទ្រសម្រួលដល់វិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសទាំងពីរ  (Cambodia-China Authorized Economic Operator Mutual Recognition Arrangement) នូវភាពសាមញ្ញនីតិវិធីគយ តាមរយៈការកាត់បន្ថយការត្រួតពិនិត្យរូបវន្តទំនិញ និងការពន្លឿនការបំពេញបែបបទគយសម្រាប់ក្រុមហ៊ុន ដែលមានអនុលោមភាពខ្ពស់។ បច្ចុប្បន្ននេះ កម្ពុជាមានក្រុមប្រតិបត្តិករសេដ្ឋកិច្ចមានចំនួន១១ក្រុមហ៊ុន ហើយកម្ពុជាមានគោលដៅបង្កើនក្រុមប្រតិបត្តិករសេដ្ឋកិច្ចឲ្យបានចំនួន៣០ មុនបញ្ចប់ឆ្នាំ២០២៦នេះ។ ការរៀបចំយន្តការទទួលស្គាល់គ្នាទៅវិញទៅមក តាមរយៈប្រតិបត្តិករសេដ្ឋកិច្ចនាពេលនេះ គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃដើម, […]

photo_2026-06-04_22-31-12 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកចូលរួមដើរ២ ៧០០ជំហាន ដើម្បីគន្ធបុប្ផា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ

ភ្នំពេញ៖ តបតាមការអំពាវនាវដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ​  ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកក្រោមឱវាទបានដើរ២ ៧០០ជំហាន ដើម្បីគន្ធបុប្ផា នៅពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ។ នៅរសៀលនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាក៏បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមាណ១ ៥០០នាក់ ដើរ២ ៧០០ជំហាន នៅពហុកីឡដ្ឋានមរតកតេជោ។ សូមរំលឹកថា នេះជាព្រឹត្តិការណ៍លើកទី១ របស់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចំាអគ្គនាយកដ្ឋាន និងអង្គភាពនានានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នមួយចំនួនទៀត ក្រោមឱវាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងគាំទ្រ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ដែលជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ការរៀបចំពិធីដើរនេះ […]

image_2026-06-04_08-05-19
កោះតៃវ៉ាន់នាំចេញផ្លែឈើក្នុងបរិមាណច្រើនជាលើកដំបូង ទៅកាន់ប្រទេសបារាំង

តៃប៉ិ៖ កោះតៃវ៉ាន់បាននាំចេញផ្លែឈើស្រស់ជាលើកដំបូងក្នុងទ្រង់ទ្រាយធំទៅកាន់ប្រទេសបារាំង បន្ទាប់ពីបានបំពេញតាមលក្ខខណ្ឌតម្រូវនៃការនាំចូល និងការដាក់ឱ្យនៅដាច់ពីគេរបស់សហភាពអឺរ៉ុប។ ផ្លែឈើត្រូវបាននាំចេញនេះមានបរិមាណសរុបចំនួនប្រាំមួយតោន រួមមានស្វាយ ផ្លែគូលេន និងផ្លែស្រកានាគ ដោយដឹកទៅឱ្យផ្សារលក់ដុំមួយកន្លែង ស្ថិតនៅក្បែរទីក្រុងប៉ារីស ប្រទេសបារាំង។ ថ្លែងក្នុងពិធីជូនដំណើរនាំចេញនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ការនាំចេញផ្លែឈើស្រស់របស់កោះតៃវ៉ាន់ទៅកាន់តំបន់អឺរ៉ុបនាពេលកន្លងមក មានបរិមាណតិចតួចនៅឡើយ តែការនាំចេញលើកនេះបង្ហាញពីការចាប់ផ្តើមពង្រីកលទ្ធភាពនាំផ្លែឈើស្រស់ចូលទៅកាន់ទីផ្សារអឺរ៉ុប។ ចំណែកក្រុមហ៊ុននាំចេញ បាននិយាយថា ការដឹកជញ្ជូននេះ ដើម្បីផ្គត់ផ្គង់តាមការបញ្ជាទិញរបស់ផ្សារលក់ដុំផលិតផលស្រស់ៗធំជាងគេរបស់ប្រទេសបារាំង។ ទីផ្សារនេះរួមមានអាជីវកម្ម និងការផ្គត់ផ្គង់ភោជនីយដ្ឋាន សណ្ឋាគារ និងអ្នកលក់រាយជាង១ ២០០កន្លែង។ យោងតាមអ្នកនាំចេញ បានឱ្យដឹងថា ការដឹកជញ្ជូនផ្លែឈើស្រស់ទៅកាន់ប្រទេសបារាំងតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការរវាងអ្នកដាំដុះ និងអ្នកប្រមូលទិញ ដើម្បីអនុលោមតាមស្តង់ដារផលិតកម្មរបស់សហភាពអឺរ៉ុប និងការដាក់ឱ្យនៅដាច់ពីគេ ដើម្បីពិនិត្យមើលសត្វល្អិត។ កោះតៃវ៉ាន់ក៏បានបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មសម្រាប់ខ្សែសង្វាក់ត្រជាក់អន្តរជាតិ ដើម្បីគាំទ្រដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ក្រសួងកសិកម្មតៃវ៉ាន់ បាននិយាយថា កាលពីខែមិថុនាឆ្នាំមុន សហភាពអឺរ៉ុបបានឯកភាពចំពោះការនាំចូលផ្លែត្របែក និងផ្លែស្វាយរបស់តៃវ៉ាន់ទៅកាន់រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ បន្ទាប់ពីការចរចា និងការរៀបចំបច្ចេកទេស។ ការនាំចូលផ្លែគូលេន និងផ្លែស្រកានាគរបស់តៃវ៉ាន់ ត្រូវបានសហភាពអឺរ៉ុបឯកភាពកាលពីខែកុម្ភៈ ឆ្នាំ២០២៦។ យោងតាមក្រសួងដដែលនេះ បទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបរួមមានលក្ខខណ្ឌតម្រូវ ដែលគ្របដណ្ដប់លើការគ្រប់គ្រងចម្ការ ការគ្រប់គ្រងសត្វល្អិត និងការដឹកជញ្ជូនតាមខ្សែចង្វាក់ត្រជាក់បន្ទាប់ប្រមូលផលរួច។ កាលពីដើមឆ្នាំ២០២៦នេះ កោះតៃវ៉ាន់បាននាំចេញផ្លែក្រូចថ្លុង ផ្លែក្រូចឃ្វិច និងផ្លែពុទ្រាស្រស់ […]

photo_2026-06-04_10-46-26
កម្ពុជា-ចិន ចុះពិធីសារបើកផ្លូវនាំចេញផលិតផលសាច់គោ និងមៀនស្ងួត ពីកម្ពុជាទៅកាន់ទីផ្សារចិន

ដោយ រស្មី  ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន បានចុះហត្ថលេខាលើពិធីសារចំនួនពីរ ស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញផលិតផលសាច់គោ និងផ្លែមៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន។ ព្រមមួយគ្នានេះ ភាគីទាំងពីរក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ និងការនាំចេញ-នាំចូលចំណីអាហារ ដែលមានសុវត្ថិភាពផងដែរ។ ពិធីចុះហត្ថលេខានេះ ត្រូវធ្វើឡើងក្នុងជំនួបទ្វេភាគី រវាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ស៊ុន ម៉ីជុន  (Sun Meijun) រដ្ឋមន្ត្រក្រសួងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។ នេះជាការចុះហត្ថលេខាលើពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។  ថ្លែងក្នុងពិធីនេះឯកឧត្តម ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការផ្នែកកសិពាណិជ្ជកម្មកម្ពុជា-ចិន ដែលកំពុងផ្តល់លទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ ភាគីទាំងពីរបាននិងកំពុងសហការគ្នាពន្លឿននីតិវិធីចាំបាច់នានា ជាពិសេសការចុះបញ្ជីជាមួយអគ្គរដ្ឋបាលគយចិន និងការរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ ដើម្បីបើកផ្លូវឱ្យកសិផលកម្ពុជាអាចចូលទីផ្សារចិនកាន់តែងាយស្រួល។ សូមបញ្ជាក់ផងដែរថា ពិធីសារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ ឬហៅកាត់ថា SPS គឺជាយន្កការព្រមព្រៀងគ្នាបើកទីផ្សារដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរ។ ពិធីសារលក្ខខណ្ឌតម្រូវអនាម័យ […]

កាលវិភាគផ្សព្វផ្សាយ