ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យមើលកន្លែងប្រមូលទិញចន្ទីខេត្តកំពង់ចាម និងទីលានហាលចន្ទីដ៏ធំមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ

IMG_20250405_170255_424

 

កំពង់ចាម-កំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ព្រមទាំងសហការីបានអញ្ជើញពិនិត្យមើលការប្រមូលទិញស្វាយចន្ទីនៅឃ្លាំងចំនួន២កន្លែងស្ថិតនៅ ស្រុកព្រៃឈរខេត្តកំពង់ចាម និងទីលានហាលគ្រាប់ស្វាយចន្ទីដ៏ធំមួយកន្លែងទៀត ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានសមត្ថភាពស្តុកសរុបចំនួន ៦០០០តោន។

តាមរយៈការអញ្ជើញពិនិត្យមើលរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច នៅឃ្លាំងប្រមូលទិញស្វាយចន្ទីខាងលើគឺទី១ ឃ្លាំង៩៩៩ ឈ្មោះ ងួន វណ្ណៈ និងអាងឡៃអ៉ឹម ប្រមូលទិញចន្លោះ ៥០០០ទៅ៦០០០តោន ហើយឃ្លាំងមួយកន្លែងទៀតស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបច្ចុប្បន្ន កំពុងប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ ក្នុង១ថ្ងៃ ៥០០០តោន  តម្លៃ ៥១០០រៀលទៅ ៥៣០០រៀល ក្នុង១គីឡូក្រាម។

បន្ទាប់ពីបានអញ្ជើញពិនិត្យមើលទីតាំងទាំង២ខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំដល់ម្ចាស់ទីលានហាលខាងលើឲ្យពិចារណាទិញប័ណ្ណធានារ៉ាប់រងអគ្គីភ័យ ដើម្បីការពារហានិភ័យដែលអាចកើតឡើង ដោយយថាហេតុ ដូចជាករណីអគ្គិភ័យជាដើម។

សូមជម្រាបជូនថា កាលពីឆ្នាំ២០២៤ ទីលានហាលចន្ទីខាងលើស្ថិតក្នុងស្រុកសន្ទុកខេត្តកំពង់ធំនេះបានទិញចន្ទីយកមកហាល និងស្តុកទុកប្រមាណ ២០០០តោន សម្រាប់នាំចេញចន្ទីស្ងួតទៅប្រទេសចិន វៀតណាម និងប្រទេសឥណ្ឌាផងដែ៕

 


image_2026-08-26_15-24-05
ចំណងជើង៖ ត្រីអណ្ដែង​ពូជថៃ ៣៦ តោន​ ត្រូវបានឥណ្ឌាបំផ្លាញ​ ព្រោះជាប្រភពមេរោគមហារីក

ឥណ្ឌា៖ ត្រីអណ្ដែង​ពូជ​ថៃ ចំនួន៣៦តោន ត្រូវបានអាជ្ញាធរ​ប្រទេស​ឥណ្ឌា​បំផ្លាញចោល ព្រោះជា​ពូជត្រី​ដែលគេ​ហាម​មិន​ឲ្យចិញ្ចឹម និងជា​ប្រភព​មេរោគ មហារីក ។ មន្ត្រីឥណ្ឌាបានបង្កើនការបង្ក្រាបលើការចិញ្ចឹមត្រីអណ្ដែងពូជកូនកាត់នាំចូលពីប្រទេសថៃនេះ​ ដោយបានបំផ្លាញចោលអស់ជាង៣៦តោន កាលពីពេលថ្មីៗ ។ មន្ត្រីជំនាញរបស់ឥណ្ឌាបានកំណត់ទីតាំងស្រះចិញ្ចឹមទាំងនេះដោយប្រើផែនទីហ្គូហ្គល (Google Maps) ហើយបន្ទាប់មកបានផ្ទៀងផ្ទាត់ព័ត៌មានអំពីការចិញ្ចឹម និងការលក់ត្រីអណ្ដែងថៃហាមខាត់ តាមរយៈ  ​គិញ​បន្លំជាអតិថិជន។ ក្រុមបង្ក្រាប រួមជាមួយមន្ត្រីជលផល បានប្រើសំណាញ់កៀរយកត្រីអណ្ដែងថៃខុសច្បាប់ជាង៣៦តោន ចេញពីកន្លែងចិញ្ចឹមទាំង១១ស្រះ។ បន្ទាប់មកកប់ត្រីទាំងរស់ទៅក្នុងរណ្តៅដ៏ធំមួយ ដើម្បីកម្ទេចចោលទាំងស្រុងតែម្តង។ មន្ត្រីនាយកដ្ឋានជលផលរបស់ឥណ្ឌា​ បានឱ្យដឹងទៀតថា ត្រីអណ្ដែងថៃ​ខុសច្បាប់ប្រហែល៥១តោន ត្រូវបានកម្ទេចចោលក្នុងអំឡុងប្រតិបត្តិការបង្ក្រាបរយៈពេលបីខែកន្លងមកនេះ។ មន្ត្រីពាក់ព័ន្ធបាននិយាយថា ការត្រួតពិនិត្យស្រះ និងទីតាំងសង្ស័យចិញ្ចឹមត្រីខុសច្បាប់ នឹងត្រូវបន្តធ្វើនៅទូទាំងរដ្ឋមហារាស្ត្ររបស់ឥណ្ឌា ។ បណ្ដាញសារព័ត៌មានឥណ្ឌា​ បានលើកឡើងថា ពូជត្រីអណ្ដែងកូនកាត់របស់ថៃ គឺជាប្រភេទត្រីបង្កាត់ពូជម្យ៉ាង ដែលដើមឡើយគេបង្កាត់ពូជវា ដើម្បីឱ្យឆាប់លូតលាស់ធំធាត់ និងអាចសម្របខ្លួនបាននៅស្ទើរគ្រប់ទីកន្លែង។ ពូជត្រីប្រភេទនេះ បាននាំឱ្យពូជត្រីធម្មជាតិរបស់ឥណ្ឌាបាត់បង់រហូតដល់៧០ភាគរយ ហើយក៏ជាប្រភពបង្កឱ្យកើតជំងឺមហារីកផងដែរ ប្រសិនបើខ្វះអនាម័យនៅក្នុងការចិញ្ចឹម។ មន្ត្រីប្រទេសឥណ្ឌាបានព្រមានថា អ្នកបរិភោគត្រីអណ្ដែងថៃកូនកាត់អាចកើតជំងឺមហារីកលឿនណាស់ ដោយសារត្រីនេះគេច្រើនតែចិញ្ចឹមដោយគ្មានអនាម័យ និងឱ្យវាស៊ីចំណីធ្វើពីសាច់ស្អុយរលួយលាយជាមួយស្ពៃ ដែលបំពុលទឹកឱ្យស្អុយកខ្វក់ និងបង្កើតមេរោគ៕ (ផាន់ អាណា)

784251261_928422439739181_4573141762245123374_n
តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ ការជំរុញកំណើនឧស្សាហកម្មស្វាយចន្ទីកម្ពុជា៖ ហិរញ្ញប្បទាន, ការកែច្នៃ និងការឈានចូលទីផ្សារ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber Cambodia) និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានចូលរួមវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ ការជំរុញកំណើនឧស្សាហកម្មស្វាយចន្ទីកម្ពុជា៖ ហិរញ្ញប្បទាន, ការកែច្នៃ និងការឈានចូលទីផ្សារ នាថ្ងៃព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញភូគីត្រា។ កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីមានកិច្ចពិភាក្សាលើការអនុវត្តជាក់ស្តែង អំពីស្ថានភាពបច្ចុប្បន្ននៃវិស័យស្វាយចន្ទី ដែលកម្ពុជាអាចបង្កើនតម្លៃបន្ថែមក្នុងស្រុក និងបញ្ហាប្រឈម ដែលនៅតែត្រូវការដោះស្រាយ។ ឆ្លើយតបទៅនឹងគោលដៅនៃកិច្ចពិភាក្សានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចែករំលែកនូវបទពិសោធនៃការគាំទ្រដល់វិស័យស្វាយចន្ទី តាមរយៈការផ្តល់នូវហិរញ្ញប្បទានគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃផលិតកម្មទាំងជាទុនបង្វិល និងទុនវិនិយោគ និងភាពបត់បែននៃផលិតផលហិរញ្ញវត្ថុសម្រាប់វិស័យនេះ ដូចជាការទទួលនូវស្តុកគ្រាប់ស្វាយចន្ទីស្រស់ជាទ្រព្យធានាជាដើម។ បន្ថែមពីនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមបន្ថែមពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដើម្បីរួមគ្នាបំពេញនូវគម្លាហិរញ្ញប្បទានក្នុងវិស័យនេះ៕

photo_2026-08-26_13-07-11 (2)
ចិញ្ចឹមក្ងានជាមុខរបរបន្ថែម៖ អ្នកចិញ្ចឹមម្នាក់នៅខេត្តតាកែវជំរុញការចិញ្ចឹមតាមផ្ទះ

ភ្នំពេញ៖ លោក ស្រ៊ី សំនិត អ្នកប្រកបរបរចិញ្ចឹមក្ងាន ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងខេត្តតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសស្ត្រីមេផ្ទះ ឱ្យចាប់ផ្តើមចិញ្ចឹមក្ងានតាមលំនៅឋាន ដើម្បីបង្កើតមុខរបរបន្ថែម និងបង្កើនចំណូលសម្រាប់គ្រួសារ ខណៈការចិញ្ចឹមក្ងានមិនមានភាពស្មុគស្មាញ និងមានទីផ្សារ។ លោក ស្រ៊ី សំនិត ដែលធ្លាប់ជាបុគ្គលិកចិញ្ចឹមជ្រូកនៅកសិដ្ឋានរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ការចិញ្ចឹមក្ងានមិនមានភាពលំបាកក្នុងការថែទាំនោះទេ ព្រោះក្ងានជាប្រភេទសត្វដែលមានភាពធន់នឹងជំងឺ ហើយអាចឱ្យវាដើរស៊ីស្មៅនៅជុំវិញផ្ទះបាន ក្រៅពីការផ្តល់ចំណីបន្ថែម។ លោកបន្តថា ចំណីសម្រាប់ក្ងានក៏អាចផ្សំដោយខ្លួនឯងបាន ដោយប្រើកន្ទក់ ស្រូវ និងស្មៅ យកមកលាយបញ្ចូលគ្នា ដែលអាចជួយកាត់បន្ថយការចំណាយលើចំណី និងប្រើប្រាស់ធនធានដែលមានស្រាប់នៅក្នុងមូលដ្ឋាន។ ដោយមើលឃើញភាពងាយស្រួលបែបនេះ លោក ស្រ៊ី សំនិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមេផ្ទះ ដែលមានទីធ្លានៅជុំវិញផ្ទះ អាចពិចារណាចាប់ផ្តើមចិញ្ចឹមក្ងានក្នុងចំនួនសមស្របតាមលទ្ធភាព ដើម្បីប្រើប្រាស់ធនធានដែលមានស្រាប់ និងបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ បើតាមលោក ស្រ៊ី សំនិត នៅដំណាក់កាលដំបូង កសិករអាចចាប់ផ្តើមចិញ្ចឹមក្ងានដោយប្រើដើមទុនប្រមាណ ៣០ម៉ឺនរៀល ដោយចាប់ផ្តើមពីក្ងានមេ២ក្បាល និងឈ្មោល ១ក្បាល។ បន្ទាប់មកក្ងាននឹងចាប់ផ្តើមមានពង និងកូនជាបន្តបន្ទាប់ […]

image_2026-08-26_13-06-26
ប្រជាជនបួនខេត្ត ជិត២ម៉ឺនគ្រួសារកំពុង​រងផលប៉ះពាល់ពីទឹកជំនន់ ខណៈស្ថានភាពទឹក​កំពុងស្រកបណ្ដើរៗ

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ទឹកទន្លេមេគង្គនៅ​ផ្នែកខេត្ត​ស្ទឹង​ត្រែង ក្រចេះ និងកំពុងចាម កំពុងតែស្រកជាបណ្ដើរៗ ហើយ ខណៈដែលបានកំពុង​បង្កជាទឹកជំនន់ ប៉ះពាល់ប្រជាពលរដ្ឋ និងផលដំណាំ រហូតដល់ទៅ​បួនខេត្ត ។ នេះបើយោងតាមការ​បញ្ជាក់ពី​ លោក សូត គីមកុលមុន្នី មន្ត្រីនាំពាក្យ​អាជ្ញាធរជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ។ លោក​បាន​ឲ្យដឹងថា អាជ្ញាធរ​កំពុងតែតាមដានស្ថានភាព​ទឹកជំនន់នេះ ហើយត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ។ ប្រជាជនប្រមាណជិត២ម៉ឺនគ្រួសារ​​ នៅក្នុងខេត្តចំនួនបួនតាមដង​ទន្លេមេគង្គ មានស្ទឹង​ត្រែង ត្បូងឃ្មុំ កំពង់ចាម កំពុងតែរងផលប៉ះពាល់ដោយសារតែទឹកជំនន់ជនលិច ខណៈខេត្ត​ក្រចេះ ជា​ខេត្ត​ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ក្នុងចំណោមប្រជាពលរដ្ឋ​ដែលរងផលប៉ះបាល់ទាំងនោះ មាន​ជិត២ពាន់គ្រួសារ​ត្រូវបានជម្លៀសចេញពី​លំនៅដ្ឋាន ខណៈទឹកជំនន់កំពុង​តែ​ប៉ះពាល់ដល់ផ្ទះសម្បែង​របស់ពួកគាត់រហូតដល់ទៅជិត១៤ ០០០ខ្នង។ យោងតាមរបាយការណ៍បានឲ្យដឹងថា ផលដំណាំស្រូវរបស់កសិករ​ប្រមាណ​ជិត៥ហិកតា កំពុងតែ​រងការ​លិច​លង់ និងប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីម្សិលមិញ ក៏បានអំពាវនាវ​ដល់អាជ្ញាធរ​គ្រប់ជាន់ថ្នាក់ត្រៀមលក្ខណៈ ដើម្បី​ជួយសង្គ្រោះប្រជាពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ។ សម្ដេច​បាន​បញ្ជាឲ្យត្រៀម​គ្រឿងបរិក្ខារសំខាន់ៗ ក៏ដូចជា ទីជម្រក​សម្រាប់ជម្លៀសប្រជាពលរដ្ឋចេញពី​គ្រោះថ្នាក់ និងដើម្បីឆ្លើយតបទៅនឹង​តម្រូវការ​របស់ពលរដ្ឋដែលរងផលប៉ះពាល់៕

កាលវិភាគផ្សព្វផ្សាយ