ធនាគារអភិវឌ្ឍន៍អាហ្វ្រិក បង្កើតធនាគារគ្រាប់ពូជដំណាំ ជួយកសិករខ្នាតតូច និងសហគ្រាសធុនតូច

អន្តរជាតិ៖ ដើម្បីបង្កើនលទ្ធភាពរបស់កសិករខ្នាតតូចក្នុងការទទួលបានគ្រាប់ពូជ ដែលមានគុណភាពល្អនៅក្នុងសហគមន៍ ធនាគារអភិវឌ្ឍន៍អាហ្វករិក (African Development Bank- AfDB) បានបោះទុនគាំទ្រដល់ការបង្កើតធនាគារគ្រាប់ពូជសហគម ដើម្បីរក្សាទុកពូជជាង១០០ប្រភេទ សម្រាប់ចែកចាយដល់កសិករនៅរដូវដាំដុះ។

​ធនាគារអភិវឌ្ឍន៍អាហ្រ្វិក គ្រោងនឹងបើកដំណើរការធនាគារគ្រាប់ពូជដំណាំសហគមន៍ មានតម្លៃជាទឹកប្រាក់សរុបចំនួន៥០០លានដុល្លារ នៃគម្រោងផ្តល់ហិរញ្ញប្បទានជាទឹកប្រាក់សរុបទំហំ១០ពាន់លានដុល្លារសម្រាប់កសិករខ្នាតតូច និងសហគ្រាសធុនតូច នៅទូទាំងទ្វីបអាហ្រ្វិកទាំងមូល។

យោងតាមប្រធានធនាគារ បានឱ្យដឹងថា​ ថ្នាក់ដឹកនាំធនាគារកំពុងតែពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាភិបាលរបស់ខ្លួន ដើម្បីរកទីតាំងបើកការដ្ឋានសាងសង់​ឃ្លាំងស្តុកគ្រាប់ពូជនៃគម្រោងបង្កើតធនាគារគ្រាប់ពូជសហគមន៍។

ធនាគារគ្រាប់ពូជសហគមន៍នេះ​ នឹងតើតួជាគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនផ្នែក មានទាំងការធានាឥណទានពាណិជ្ជកម្ម ការធានារ៉ាប់រងការបាត់បង់ដំបូង យន្តការហិរញ្ញវត្ថុចម្រុះ និងការលើកទឹកចិត្តពីប្រភពដើម ដើម្បីកាត់បន្ថយថ្លៃដើមប្រតិបត្តិការខ្ពស់នៃការបម្រើសហគ្រាស តាមរយៈជំនួយផ្នែកបច្ចេកទេស។

លោកបានមានប្រសាន៍នៅក្នុងសុន្ទរកថា នៅឯសន្និសីទស្តីពីការធ្វើមាត្រដ្ឋានហិរញ្ញវត្ថុសម្រាប់កសិករខ្នាតតូចនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដោយលោកអះអាងថា “យើងឈរលើគោលការបង្កើតប្រវត្តិសាស្ត្រ ដោយពង្រីកកម្រិតច្នៃប្រឌិត និងបង្កើតសម្ព័ន្ធភាពយ៉ាងទូលំទូលាយ ដើម្បីតភ្ជាប់គម្លាតហិរញ្ញប្បទាន ដែលកសិករខ្នាតតូច និងកសិឧស្សាហកម្មខ្នាតតូចកំពុងតែជួបប្រទះ”។

លោកប្រធានធនាគារអភិវឌ្ឍន៍អាហ្វ្រិក ដែលកាលពីពេលថ្មីៗកន្លងមកនេះ បានទទួលរង្វាន់កិត្តិយសជាតិខ្ពស់បំផុតរបស់ប្រទេសកេនយ៉ា បានអំពាវនាវឱ្យមានសកម្មភាពរួមថា «រួមគ្នាអនុញ្ញាតឱ្យយើងបញ្ចេញសក្តានុពលនៃវិស័យកសិកម្មនៅទ្វីបអាហ្រ្វិក។ អនុញ្ញាតឱ្យយើងធ្វើឱ្យទ្វីបអាហ្រ្វិកក្លាយជាឃ្លាំងនំប៉័ងរបស់ពិភពលោក។ ហើយរួមគ្នា អនុញ្ញាតឱ្យយើងចិញ្ចឹមប្រជាជាតិអាហ្វ្រិកប្រកបដោយមោទនភាព»។

ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍នៅទ្វីបអាហ្វ្រិក បានកើនឡើងពី៣០ពាន់លានដុល្លារ ដល់ទៅ៧២ពាន់លានដុល្លារ ក្នុងរយៈពេលតិចជាងមួយឆ្នាំ ខណៈធនាគារអភិវឌ្ឍន៍អាហ្រ្វិក បានសន្យាផ្តល់ឥណទានជាទឹកប្រាក់ចំនួន១០ពាន់លានដុល្លារ។

នាពេលកន្លងមក ធនាគារអភិវឌ្ឍន៍អាហ្វ្រិក បានអនុម័តគម្រោងចំនួន៧៧ ដែលមានតម្លៃ៣,៩ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងដឹកជញ្ជូនស្បៀងអាហារ និងកសិកម្មទូទាំងប្រទេស៣២នៃ​ទ្វីបអាហ្វ្រិក​ រួមនឹងទឹកប្រាក់បន្ថែមចំនួន១,៧២ពាន់លានដុល្លារ ដែលគ្រោងអនុម័តនៅក្នុងឆ្នាំនេះ។

ព្រមជាមួយគ្នានេះដែរ ដើម្បីឱ្យគម្រោងបង្កើតធនាគារគ្រាប់ពូជសហគមន៍ ដំណើរការទៅដោយជោគជ័យ ធនាគារអភិវឌ្ឍន៍អាហ្វរិក បានដាក់ចេញនូវគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដើម្បីពង្រឹងកសិករខ្នាតតូច ដូចបច្ចេកវិទ្យាសម្រាប់ការផ្លាស់ប្តូរកសិកម្មអាហ្រ្វិក បានដល់កសិករចំនួន២៥លាននាក់ ដែលជាម្ចាស់ដំណាំមានទិន្នផលខ្ពស់ និងធន់នឹងអាកាសធាតុ អាចចូលរួមជំរុញផលិតកម្មស្បៀងអាហាររបស់ទ្វីបអាហ្រ្វិកម កើនឡើងរហូតដល់១២០លានតោន។

ចំណែកកម្មវិធីផលិតស្បៀងសង្គ្រោះបន្ទាន់របស់អាហ្រ្វិក ដែលជាគម្រោងមានទឹកប្រាក់ចំនួន១,៥ពាន់លានដុល្លារ បានចែកចាយគ្រាប់ពូជចំនួន៤៥៩ ០០០តោន និងជីចំនួន២,៨លានតោន ដល់កសិករជាង១២,៣លាននាក់ ដែលមានសមត្ថភាពផលិតស្បៀងអាហារបានចំនួន៣៧,៦លានតោន។

ចំណែកគំនិតផ្តួចផ្តើមបង្កើតតំបន់កែច្នៃកសិឧស្សាហកម្មពិសេស បានបណ្តាក់ទុនចំនួន៩៣៤,៥១លានដុល្លារ រួមនឹងប្រាក់សហហិរញ្ញប្បទានចំនួន០៣៨,២៧លានដុល្លារ ដែលគាំទ្រដល់គម្រោងចំនួន២៧ នៅក្នុងប្រទេសចំនួន១១​​នៃទ្វីបអាហ្វ្រិក៕

 


image_2025-12-09_09-56-33
តម្លៃអង្ករលើសកលលោកធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ២០១៧

ម៉ានីល៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា តម្លៃអង្ករនៅលើសកលលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ ដោយសារប្រទេសនានា បានព្យាយាមបង្កើនទិន្នផលក្នុងស្រុករបស់ពួកគេ ដូច្នេះធ្វើឱ្យតម្រូវការសម្រាប់ការផ្គត់ផ្គង់ពីបរទេសថយចុះ។ សារព័ត៌មានរបស់ប្រទេសហ្វីលីពីន បានដកស្រង់ផ្សាយសន្ទស្សន៍តម្លៃអង្ករទាំងអស់របស់អង្គការស្បៀងអាហារ និងកសិកម្ម ដែលបានផ្តល់មធ្យមភាគនៅត្រឹមតែ៩៦,៩ពិន្ទុ នៅក្នុងខែវិច្ឆិកា គឺធ្លាក់ចុះពី៩៨,៤ពិន្ទុ កាលពីក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ។ សន្ទស្សន៍នេះតាមដាននិន្នាការធ្លាក់ចុះ ចាប់តាំងពីខែសីហា ហើយស្ថិតនៅកម្រិតទាបបំផុតសម្រាប់ឆ្នាំ២០២៥នេះ ដែលគួរតែមានការជួយរក្សាតម្លៃអង្ករក្នុងស្រុកឱ្យមានស្ថិរភាព។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានសន្មតថា ការធ្លាក់ចុះជាបន្តបន្ទាប់នៃសន្ទស្សន៍តម្លៃអង្ករ គឺដោយសារតែតម្លៃអង្ករគ្រាប់វែង និងអង្ករក្រអូប ដែលរួមមានតម្លៃអង្ករបាស្មាទី និងតម្លៃអង្ករផ្កាម្លិះកាន់តែធ្លាក់ទាប។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយនៅរបាយការណ៍នេះថា «នៅត្រឹមកម្រិតតម្លៃសន្ទស្សន៍នេះ បានន័យថា តម្លៃអង្ករស្ថិតនៅទាបជាងតម្លៃក្នុងឆ្នាំ២០២៤ ចំនួន១៩,៧ភាគរយ និងនៅកម្រិតទាបបំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០១៧។ សម្រង់តម្លៃអង្ករគ្រាប់វែងបានធ្លាក់ចុះមកត្រឹម៩៨,៥ពិន្ទុ ខណៈពេលតម្លៃអង្ករក្រអូបបានធ្លាក់ចុះមកត្រឹម៩២,៥ពិន្ទុ។ ផ្ទុយទៅវិញ តម្លៃអង្ករគ្រាប់ខ្លី បានកើនឡើងដល់៩២,៧ពិន្ទុ។ ចំណែកតម្រូវការអង្ករដំណើបរបស់ប្រទេសចិន បានជំរុញឱ្យតម្លៃអង្ករនេះកើនឡើងដល់៩៥,៧ពិន្ទុ។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយទៀតថា សម្រង់តម្លៃអង្ករគ្រាប់វែងសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ​ ត្រូវបានបូកបញ្ចូលគ្នាក្នុងចំណោមសម្រង់តម្លៃអង្ករនៅក្នុងប្រទេសអាស៊ីមួយចំនួន ដែលបានចាត់វិធានការ ដើម្បីរក្សាស្ថិរភាពតម្លៃ និងដំណើរការផ្គត់ផ្គង់តម្រូវការអង្ករក្នុងស្រុក។ […]

image_2025-12-10_08-56-59
ជប៉ុនចង់កែច្នៃអំពៅហ្វីលីពីនសម្រាប់ផលិតជីវអេតាណុល នាពេលអនាគត

ម៉ានីល៖ ជប៉ុនកំពុងតែសម្លឹងមើលសក្តានុពលរបស់កសិករប្រទេសហ្វីលីពីន ដើម្បីធ្វើជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍប្រភពជីវអេតាណុលថ្មី ស្របពេលរដ្ឋាភិបាលជប៉ុនកំពុងតែបង្កើនកិច្ចសហការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាកែច្នៃអំពៅ និងការផលិតឥន្ធនៈបញ្ចេញកាបូនទាប។ ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនៃការដាំដុះអំពៅ កាលពីដើមខែធ្នូ ឆ្នាំ២០២៥នេះ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហ្វីលីពីន លោក អេនដូ កាហ្សួយ៉ា (Endo Kazuya) បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុនមើលឃើញសក្តានុដ៏សំខាន់សម្រាប់ពលរយៈពេលវែងនៅក្នុងវិស័យអំពៅរបស់ប្រទេសជប៉ុន។ លោកបានមានប្រសាសន៍ថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាពជោគជ័យនៃគម្រោងនេះនឹងបង្កើតលទ្ធផលល្អយូរអង្វែង តាមរយៈការពង្រឹងសន្តិសុខស្បៀង ការជំរុញភាពធន់ផ្នែកកសិកម្ម និងលើសពីនេះទៅទៀត ការលើកកម្ពស់កសិករ និងសហគមន៍របស់យើង»។ លោកមានប្រសាសន៍បែបនេះ​ ដោយសំដៅទៅលើកិច្ចខិតខំប្រឹងប្រែងសហការស្រាវជ្រាវអស់រយៈពេលប្រាំឆ្នាំរវាងជប៉ុន និងហ្វីលីពីន ដែលដឹកនាំដោយសាកលវិទ្យាល័យ និងស្ថាប័នក្នុងស្រុករបស់ជប៉ុន។ រដ្ឋបាលគ្រប់គ្រងស្កររបស់ហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យតូក្យូ កាលពីខែមីនា ឆ្នាំ២០២៥ ដើម្បីជំរុញការស្រាវជ្រាវអំពីគុណភាពអំពៅជាក់ស្តែង​របស់ហ្វីលីពីន។ ភាពជាដៃគូនេះមានគោលបំណងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ កែលម្អប្រព័ន្ធ និងស្វែងយល់ពីរបៀប ដែលអំពៅអាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មផ្សេងៗ រួមទាំងការផលិតជីវអេតាណុលផងដែរ។ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហ្វីលីពីន បានមានប្រសាសន៍ទៀតថា ការសិក្សាជាបន្តបន្ទាប់លើពូជអំពៅ ដែលធន់នឹងអាកាសធាតុ បច្ចេកទេសដាំដុះល្អ និងការបំប្លែងអំពៅទៅជាអេតាណុលមានគុណភាពល្អ អាចជួយបង្កើនផលិតភាពស្ករអំពៅនៅក្នុងប្រទេសហ្វីលីពីន ស្របពេលប្រទេសជប៉ុនកំពុងតែកសាងមូលដ្ឋានគ្រឹះសម្រាប់បង្កើតខ្សែសង្វាក់តម្លៃថ្មី ដែលផ្តោតលើការនាំចេញ។ លោកបានបន្ថែមថា អ្នកស្រាវជ្រាវជប៉ុនក៏កំពុងធ្វើការជាមួយភ្នាក់ងារហ្វីលីពីន ដើម្បីរៀបចំផែនទីពង្រីកតំបន់ដាំដុះអំពៅ សម្រាប់ផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ខ្សែសង្វាក់ជីវអេតាណុល និងដើម្បីវាយតម្លៃការចូលរួមរបស់កសិករខ្នាតតូច នៅក្នុងកិច្ចសន្យាផ្គត់ផ្គង់អំពៅនាពេលអនាគត។ […]

image_2025-12-09_16-20-06
ការនាំចេញផ្លែស្ត្របឺរីរបស់កូរ៉េខាងត្បូង កើនឡើងនៅអាស៊ីអាគ្នេយ៍

សេអូល៖ ការនាំចេញផ្លែស្ត្របឺរីរបស់ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០២៤ បានដឹកជញ្ជូនទៅក្រៅប្រទេសមានតម្លៃទំហំទឹកប្រាក់សរុបប្រហែល៩៩,៣ពាន់លានវ៉ុន ស្មើនឹង៧៤,៨លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់ផ្លែស្ត្របឺរីលំដាប់លេខមួយ ក្នុងចំណោមទំនិញនាំចេញកសិកម្មរបស់កូរ៉េ។ ទីផ្សារតំបន់អាស៊ីអាគ្នេយ៍ មានបានស្រូបយកចំនួន៩០ភាគរយនៃបរិមាណនាំចេញ ហើយនៅតែរក្សាបានជាទីផ្សារធំចម្បងគេ ក្នុងនោះប្រទេសសិង្ហបុរី វៀតណាម និងប្រទេសឥណ្ឌូនេស៊ី បានចាត់ទុកផ្លែស្ត្របឺរីរបស់កូរ៉េខាងត្បូង ជាផលិតផលកសិកម្មលំដាប់ខ្ពស់។ នៅទូទាំងពិភពលោក ប្រទេសនាំចេញផ្លែស្ត្របឺរីធំជាងគេបំផុត គឺប្រទេសម៉ិកស៊ិក អេស្ប៉ាញ និងសហរដ្ឋអាម៉េរិក។ ទោះបីជាយ៉ាងណាក៏ដោយ កំណើនតម្រូវការនៅទីផ្សារអាស៊ីអាគ្នេយ៍ ក៏មាននិន្នាការពេញចិត្តលើការផ្គត់ផ្គង់របស់កូរ៉េខាងត្បូង។ អ្នកនាំចេញផ្លែស្ត្របឺរីកូរ៉េខាងត្បូង​ បាននិយាយថា «ផ្លែស្ត្របឺរីដាំមិនលូតលាស់ល្អទេ​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទេ។ ចំណែកនៅសហរដ្ឋអាម៉េរិក និងអូស្ត្រាលី ស្ត្របឺរី ត្រូវបានដាំដុះនៅតាមចម្ការក្នុងវាលស្រែ ដូច្នេះគុណភាពគុណភាពផ្លែស្ត្របឺរី មិនដូចគ្នាទេ។ ប៉ុន្តែ មិនអាចប្រៀបបានទេ ចំពោះគុណភាព និងជាតិផ្អែមរបស់ផ្លែស្ត្របឺរីប្រទេសកូរ៉េខាងត្បូង»។ ផ្លែស្ត្របឺរី នាំចេញនាបច្ចុប្បន្នរបស់កូរ៉េខាងត្បូង គឺជាផលិតផលផ្លែស្ត្របឺរីរបស់ពូជទើបបង្កាត់ក្នុងស្រុក ដែលបានចាប់ផ្តើមបង្កើតនៅដើមទសវត្សរ៍ឆ្នាំ២០០០ ដែលនៅពេលនោះ៩០ភាគរយនៃផ្លែស្ត្របឺរី ដែលផលិតបាននៅក្នុងប្រទេសកូរ៉េ គឺជាពូជស្ត្របឺរីរបស់ជប៉ុន ឈ្មោះថា អាគីហ៊ីមេ (Akihime)។ ប៉ុន្តែ នៅពេលប្រទេសជប៉ុនស្វះស្វែងប្រឹងទាមទារថ្លៃសួយសារអាករពីប្រទេសកូរ៉េ អំពីពូជស្ត្របឺរីរបស់ជប៉ុន ឈ្មោះថា អាគីហ៊ីមេ​ ពេលនោះស្ថាប័នស្រាវជ្រាវរបស់កូរ៉ បានពន្លឿនកម្មវិធីបង្កាត់ពូជថ្មី ដែលជាពូជរបស់ខ្លួន។ ក្រុមអ្នកស្រាវជ្រាវ […]

cover image
ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករណ៍ថា នឹងមានកំណើន៤,៨ភាគរយ

ដោយ ហៃ សីណា​ ភ្នំពេញ៖ សេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករថា នឹងមានកំណើន៤,៨ភាគរយ គឺធ្លាក់ចុះពី៦ភាគរយនៅឆ្នាំ២០២៤ ដោយសារសភាពការណ៍ប្រឈមខាងក្នុង និងក្រៅស្រុក បានដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច។ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន អមដោយ កំណែទម្រង់រចនាសម្ព័ន្ធចំគោលដៅច្បាស់លាស់ នឹងបន្តមានមុខងារសំខាន់ចាំបាច់ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចទៅថ្ងៃមុខ។ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់ខែធ្នូ ឆ្នាំ២០២៥ ដែលមានចំណងជើងថា ជម្នះការប្រឈម ធ្វើការពិនិត្យមើលថាតើការធ្លាក់ចុះ នៃវិស័យអចលនទ្រព្យ ការរំខាននៅតាមព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មថ្មីៗ កំពុងមានសម្ពាធដូចម្តេចខ្លះទៅលើកំណើនសេដ្ឋកិច្ច។ ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ បានធ្វើឱ្យតម្រូវការក្នុងស្រុក និងសកម្មភាពសំណង់ធ្លាក់ចុះ ខណៈពេលភាពតានតឹងនៅតាមព្រំដែនបានបង្អាក់សកម្មភាពក្នុងទីផ្សារការងារ និងក្នុងវិស័យទេសចរណ៍។ លោកស្រី  តានីញ៉ា មីយើ ​ (Tania Meyer) នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ប្រទេសកម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ដោយជួបបញ្ហាប្រឈមក្នុងស្រុក និងមកពីខាងក្រៅផ្ទួនៗគ្នា»។ លោកស្រីបន្ថែមទៀតថា «វិធានការការពារដ៏រឹងមាំ និងកំណែទម្រង់ចំគោលដៅ អាចជួយប្រទេសឱ្យទប់ទល់នឹងសម្ពាធ ដែលកំពុងមានមកលើសេដ្ឋកិច្ច។ ការការពារគ្រួសារងាយរងគ្រោះ រួមទាំងអ្នកទើបនឹងវិលត្រឡប់ចូលស្រុកវិញ គឺជាកិច្ចការ ចាំបាច់ណាស់ ។ […]

កាលវិភាគផ្សព្វផ្សាយ