កសិករ​ដាំ​ខ្ទឹមបារាំង និង​សណ្តែកសៀង  របស់ឥណ្ឌាទាមទារឱ្យរដ្ឋាភិបាលជួយនាំចេញក្រៅប្រទេស ខណៈ​តម្លៃ​បន្ត​ធ្លាក់ចុះ​

4

អន្តរជាតិ៖​ ចំពេលមានការធ្លាក់ចុះនៃតម្លៃខ្ទឹមបារាំង និងសណ្តែកសៀងនៅក្នុងប្រទេសឥណ្ឌា ក្រុមឧស្សាហករ និងកសិករបានជំរុញឱ្យរដ្ឋាភិបាលឥណ្ឌសដាក់ចេញនូវវិធានការគាំទ្រ ដូចជាការកាត់បន្ថយពន្ធលើការនាំចេញខ្ទឹមបារាំង និងការផ្តល់នូវការលើកទឹកចិត្តសម្រាប់ការនាំចេញសណ្តែកសៀង។

ទោះបីជាមានការដំឡើងពន្ធនាំចូលពីមុនជិត២០ភាគរយលើប្រេងឆា​ ដើម្បីគាំទ្រតម្លៃសណ្តែកសៀងក្នុងស្រុកក៏ដោយ អត្រាតម្លៃសណ្តែកសៀងនៅតែទាបជាងតម្លៃគាំទ្រអប្បបរមារបស់រដ្ឋាភិបាល ដែលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់កសិករឥណ្ឌា។  ចំណែកការ​នាំ​ចេញ​ខ្ទឹមបារាំងវិញ​​ ក៏​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដល់​ទៅ​៥២ភាគរយ នៅ​ឆ្នាំ​២០២៥នេះ​។

លោក ដេវិន្ត្រា​​ ហ្វាដណាវិស​ (Devendra Fadnavis)​អភិបាលរដ្ឋមហារាស្ត្រ បានគូសបញ្ជាក់នៅក្នុងលិខិតមួយ​ ចុះថ្ងៃទី១២​ ខែមីនា​ ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា​ កសិករដាំំដំណាំសណ្តែកសៀងនៅក្នុងរដ្ឋមហារាស្ត្រកំពុងប្រឈមមុខនឹងការខាតបង់ដោយសារតែតម្លៃធ្លាក់ចុះយ៉ាងខ្លាំង។

លោកបានចាត់ទុកថា ការធ្លាក់ថ្លៃនេះគឺបណ្តាលមកពីការអនុញ្ញាតរបស់រដ្ឋាភិបាលដល់អាជីវកម្មផលិតអាកុលអេតាណុលចេញពីពោត និងចេញពីស្រូវ ដែលព្រមជាមួយគ្នានេះដែរ​​​​  បានផលិតចេញប្រេងឆាប្រមាណ២០លានតោនបន្ថែមទៀត​​ ដែលធ្វើតម្លៃប្រេងឆាជាន់ជោរ៍នៅលើទីផ្សារ រហូតបណ្តាលឲ្យតម្លៃសណ្តែកសៀងធ្លាក់ចុះតម្លៃថែមទៀត។

លោកអភិបាលរដ្ឋបានគាំទ្រសំណើរទាមទារការឧបត្ថម្ភធនសម្រាប់នាំចេញសណ្តែកសៀង ដើម្បីធ្វើឱ្យទីផ្សារមានស្ថិរភាព។  ចំណែកប្រធានគណៈកម្មការលើកកម្ពស់តម្លៃកសិផលរបស់រដ្ឋ មហារាស្ត្រ បានសង្កត់ធ្ងន់ថា ការឧបត្ថម្ភធនលើការលើកកម្ពស់ការនាំចេញអាចជាជំនួយសង្គ្រោះបន្ទាន់មួយ ដែលជាតម្រូវការចាំបាច់សម្រាប់កសិករដាំសណ្តែកសៀង ខណៈពួកគេកំពុងតែជួបការលំបាក។

យោងតាមទិន្នន័យពីសមាគចម្រាញ់ប្រេងធញ្ញជាតិ​ បានឱ្យដឹងថា  ការនាំចេញប្រេងឆានៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ​ មានបរិមាណចំនួន៣,៣០លានតោន ដែលជាការថយចុះប្រមាណ៣៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។  ចំណែកបរិមាណនៃការនាំចេញសណ្តែកសៀងក្នុងអំឡុងពេលប្រាំខែដំបូង បានធ្លាក់ចុះ២៣ភាគរយ គឺមកនៅត្រឹមតែ១៣,៤៧លានតោន។

ទន្ទឹមនឹងនេះដែរ ក្រុមកសិករ និងអ្នកនាំចេញ​​ ខ្ទឹមបារំាង ​និងសណ្តែកសៀង បានជូនដំណឹងដល់អាជ្ញាធរអំពីការកើនឡើងនៃទិន្នផលខ្ទឹមបារាំងរបស់ពួកគេនៅចុងឆ្នាំនេះ។

តាមការប៉ាន់ស្មានរបស់ឧស្សាហកម្មកែច្នេ​ បានបង្ហាញថា ការនាំចេញខ្ទឹមបារាំងរបស់ឥណ្ឌាក្នុងរយៈពេលប្រាំបួនខែដំបូងនៃរដូវប្រមូលផលឆ្នាំ២០២៣-២០៤ គឺទាបជាងជិត៥២ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២-២០២៣។

ក្រុមកសិករ និង​ក្រុម​ពាណិជ្ជករ​ឥណ្ឌា​ កំពុងតែ​ជំរុញ​ឱ្យ​មាន​អន្តរាគមន៍​ជា​បន្ទាន់​ពីរដ្ឋាភិបាល ដើម្បី​ការពារ​ការ​កុំឱ្យមានការខាតបង់​បន្ថែម​ទៀត និង​អាចរក្សា​ស្ថិរភាព​​ទីផ្សារកសិផលខ្ទឹមបារាំង និងសណ្តែកផងដែរ៕

 


z7679159381803-729a477a5a2eac9509f481aad800a09b20260401100545
វៀតណាម នាំចូលសាច់មាន់ជិតពីរសែនតោន ក្នុងឆមាសទី១ ដោយភាគច្រើននាំចូលពីអាម៉េរិក

ហាណូយ៖ ប្រទេសវៀតណាម បាននាំចូលសាច់មាន់ប្រមាណពី១៨៥ ០០០ ទៅ១៩៥ ០០០តោន នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ ដោយក្នុងនោះការនាំចូលពីសហរដ្ឋអាម៉េរិក មានរហូតដល់ជិត៦២ភាគរយនៃបរិមាណនាំចូលសរុប។ ការនាំចូលនេះ មានតម្លៃទឹកប្រាក់ប្រមាណពី១៩០ ទៅ២០៥លានដុល្លារ ខណៈពេលការនាំចូលសាច់ និងគ្រឿងក្នុង បានកើនឡើងពី២៦ ទៅ៣៧,៦ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ សមាគមបសុសត្វបានឱ្យដឹងថា ការកាត់បន្ថយពន្ធគយក្រោមពាណិជ្ជកម្មសេរី បានបង្កើនសមត្ថភាពប្រកួតប្រជែងនៃសាច់បក្សីនាំចូលទាំងនោះ។ សាច់ភ្លៅមាន់បង្កក នៅតែជាមុខទំនិញនាំចូលធំបំផុត ដែលមានបរិមាណពី១៣០ ០០០ ទៅ១៤០ ០០០តោន ឬត្រូវជាប្រមាណ៧១,៥ភាគរយនៃចំនួននាំចូលសរុប។ សាច់មាន់នាំចូលក្នុងតម្លៃថោកនេះ បានប្រកួតប្រជែងដោយផ្ទាល់ជាមួយសាច់មាន់ក្នុងស្រុក ជាពិសេសនៅក្នុងទីផ្សារផ្គត់ផ្គង់អាហារតាមស្ថាប័ន និងរោងចក្រ។ ចំណែកស្លាបមាន់បង្កក មានបរិមាណពី២២ ០០០ ទៅ២៥ ០០០តោន ឬប្រហែល១២ភាគរយនៃការនាំចូលសរុប ដែលភាគច្រើនផ្គត់ផ្គង់ទៅឱ្យហាងអាហារទាន់ចិត្ត និងភោជនីយដ្ឋាន។ ជើងមាន់ និងគ្រឿងក្នុងមាន់ផ្សេងទៀត មានបរិមាណពី១៦ ០០០ ទៅ១៨ ០០០តោន ខណៈពេលការនាំចូលមាន់បង្កកទាំងមូល មានត្រឹមតែពី៣ ៥០០ ទៅ៥ ០០០តោនប៉ុណ្ណោះ។ សហរដ្ឋអាម៉េរិក នៅតែជាប្រភពផ្គត់ផ្គង់សាច់មាន់ធំបំផុតរបស់ប្រទេសវៀតណាម ដោយមានបរិមាណពី១១៥ […]

image_2026-08-06_12-33-53
ប្រទេសអាហ្វហ្គានីស្ថាន ពង្រឹងទំនាក់ទំនងជាមួយប្រទេសម៉ុលដូវ៉ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងកសិកម្ម

កាប៊ុល៖ គណៈប្រតិភូជាន់ខ្ពស់ផ្នែកកសិកម្មរបស់វប្រទេសអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយអនុរដ្ឋមន្ត្រី លោក សាដៀ អាហ្សាម អូសម៉ានី (Sadr Azam Osmani) បានទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ុលដូវ៉ា ចាប់ពីថ្ងៃទី២ ដល់ទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាកសិកម្មទំនើប និងការគ្រប់គ្រងសត្វល្អិតចង្រៃ។ មន្ត្រីអាហ្វហ្គានីស្ថានមានបំណងប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់អឺរ៉ុប ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវរបស់ខ្លួន និងលើកកម្ពស់ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព តាមរយៈគម្រោងរួមគ្នា។ ក្នុងដំណើរទស្សនកិច្ចនេះដែរ មន្ត្រីអាហ្វហ្គានីស្ថាននឹងជួបពិភាក្សាជាមួយភាគីម៉ុលដូវ៉ា អំពីការអភិវឌ្ឍវិស័យកសិកម្ម ការស្រាវជ្រាវវិទ្យាសាស្ត្រ ការការពារដំណាំ ការគ្រប់គ្រងសត្វល្អិតចង្រៃ បច្ចេកវិទ្យាកសិកម្មទំនើប និងការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា។ ក្រសួងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងការពង្រឹងទំនាក់ទំនងជាអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹងជំនាញ ស្តីពីកសិកម្មប្រកបដោយចីរភាព និងបច្ចេកវិទ្យា ដែលមិនប៉ះពាល់បរិស្ថាន។ មន្ត្រីអាហ្វហ្គានីស្ថានជឿថា ដំណើរទស្សនកិច្ចនេះនឹងជួយឲ្យប្រទេសខ្លួនទទួលបានអត្ថប្រយោជន៍ពីជំនាញ​កសិកម្មរបស់អឺរ៉ុប ពង្រឹងសមត្ថភាពស្រាវជ្រាវ ណែនាំបច្ចេកទេសកសិកម្មទំនើប និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសជាមួយម៉ុលដូវ៉ា ក្នុងរយៈពេលវែង។ ដំណើរនេះកើតឡើងស្របពេលប្រទេសអាហ្វហ្គានីស្ថានកំពុងពង្រីកកិច្ចសហប្រតិបត្តិការកសិកម្មជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្កើនផលិតភាព កែទម្រង់វិធីសាស្ត្រធ្វើកសិកម្ម និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។ ក្នុងពេលសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល-អាម៉េរិក   […]

111
ម្ចាស់ចម្ការក្រូចនៅស្រុកក្រវាញ ចង់ឃើញក្រូចពោធិ៍សាត់មានម៉ាកសម្គាល់សមូហភាព

ដោយ កឹម សុគន្ធី ពោធិ៍សាត់៖ ម្ចាស់ចម្ការក្រូចពោធិ៍សាត់វ័យ៣០ឆ្នាំ ឈ្មោះ ខែម ឡៃស៊ីម រស់នៅភូមិរវាង ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ បានអះអាងថា ទីផ្សារក្រូចពោធិ៍សាត់របស់កម្ពុជា នៅតែរក្សាបានស្ថិរភាព ដោយសារមានតម្រូវការខ្ពស់ពីអ្នកប្រើប្រាស់នៅទូទាំងប្រទេស។ លោក ខែម ឡៃស៊ីម ដែលជាម្ចាស់ចម្ការ និងជាអ្នកប្រមូលទិញផ្លែក្រូចពីកសិករនៅក្នុងតំបន់ បានឱ្យដឹងថា លោកកំពុងគ្រប់គ្រងចម្ការក្រូចលើផ្ទៃដីជិត៦០ហិកតា។ បច្ចុប្បន្ន ទីផ្សារក្រូចពោធិ៍សាត់ធម្មជាតិមិនមានសញ្ញាធ្លាក់ចុះនោះទេ ដោយនៅតែមានការបញ្ជាទិញជាបន្តបន្ទាប់ពីអតិថិជន។ ក្រៅពីការប្រមូលផលពីចម្ការរបស់ខ្លួន លោកក៏ដើរតួនាទីជាអ្នកប្រមូលទិញផ្លែក្រូចពីកសិករដទៃទៀតក្នុងសហគមន៍ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ និងផ្សារទំនើបនានា។ ការធ្វើអាជីវកម្មបែបនេះ មិនត្រឹមតែធានាបាននូវការផ្គត់ផ្គង់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតប្រភពចំណូលមានស្ថិរភាពដល់កសិករដាំក្រូចក្នុងតំបន់ផងដែរ។ លោក ខែម ឡៃស៊ីម បានលើកឡើងថា ក្រូចពោធិ៍សាត់ធម្មជាតិ មានរសជាតិជូរអែមឆ្ងាញ់ ក្លិនឈ្ងុយពិសេស និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពអ្នកបរិភោគ។ រដូវប្រមូលផលចាប់ផ្តើមពីខែមិថុនា និងបន្តរហូតដល់ខែធ្នូ។ ចំពោះការដាំដុះ លោកបញ្ជាក់ថា ដើមក្រូចភាគច្រើនមិនចាំបាច់ប្រើជីច្រើននោះទេ ដោយសារដីនៅតំបន់នេះមានជីជាតិល្អ ខណៈការបាញ់ថ្នាំការពារសត្វល្អិតធ្វើឡើងតែម្តងប៉ុណ្ណោះក្នុងមួយរដូវដាំដុះ។ ដោយសារគុណភាព រសជាតិ និងការគាំទ្រខ្ពស់ពីអ្នកប្រើប្រាស់នៅទូទាំងប្រទេស លោក ខែម ឡៃស៊ីម បានបង្ហាញក្តីរំពឹងថា […]

04102627dd3198e
អ្នកវិទ្យាសាស្ត្រព្រមានពីផលប៉ះពាល់ធំៗលើប្រទេសនូវែលសេឡង់ ទោះបីមិនទាន់កើតឡើងក៏ដោយ

វែល្លីងតោន៖ បាតុភូតអែលនីញ៉ូ បានកើនឡើងកម្ដៅយ៉ាងខ្លាំងក្នុងអំឡុងខែចុងក្រោយនេះ ដោយក្រុមអ្នកវិទ្យាសាស្ត្រលើកឡើងថា ប្រទេសនូវែលសេឡង់ អាចនឹងចាប់ផ្តើមជួបប្រទះផលប៉ះពាល់កាន់តែច្រើនឡើងចាប់ពីរដូវរំហើយ ខណៈពេលលំនាំអាកាសធាតុនេះ កំពុងវិវឌ្ឍទៅជារលកកម្ដៅដ៏ខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ បាតុភូតអាកាសធាតុធម្មជាតិនេះ កើតចេញពីការឡើងកម្ដៅនៃសីតុណ្ហភាពផ្ទៃសមុទ្រនៅតំបន់ប៉ាស៊ីហ្វិកភាគខាងកើត និងភាគកណ្តាល ដែលបង្កផលប៉ះពាល់ដល់លំនាំអាកាសធាតុនៅទូទាំងពិភពលោក។ របាយការណ៍ព្យាករណ៍អាកាសធាតុតាមរដូវកាលចុងក្រោយបង្អស់របស់ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រផែនដីនៃប្រទេសនូវែលសេឡង់ បានឱ្យដឹងថា មហាសមុទ្រប៉ាស៊ីហ្វិកតំបន់ត្រូពិច និងបរិយាកាស នៅតែស្ថិតក្នុងស្ថានភាពអែលនីញ៉ូយ៉ាងច្បាស់លាស់ ដោយសូចនាករបរិយាកាសក្នុងខែកក្កដា បានកត់ត្រាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ស្ថាប័នខាងលើបានបញ្ជាក់ថា «យើងនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ផលប៉ះពាល់ពីលំនាំអាកាសធាតុរបស់ប្រទេសនូវែលសេឡង់ មិនទាន់កើតឡើងពេញលេញនោះទេ ប៉ុន្តែគេរំពឹងថា នឹងកើតមានក្នុងអំឡុងពេលនៃការព្យាករណ៍នេះ»។ ស្ថានភាពបែបនេះ ត្រូវគេរំពឹងថា នឹងផ្លាស់ប្តូរក្នុងរយៈពេលបីខែខាងមុខ ខណៈពេលលំនាំអាកាសធាតុប្រែប្រួលជាបណ្តើរៗទៅជាខ្យល់បក់មកពីទិសខាងលិចជាប្រចាំ ដែលជាសញ្ញាសម្គាល់ចម្បងនៃបាតុភូតអែលនីញ៉ូ។ ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ឥឡូវនេះមានឱកាសប្រមាណ៩០ភាគរយ ដែលបាតុភូតនេះនឹងឈានដល់ ឬកើនឡើងហួសកម្រិតខ្លាំងក្លាបំផុតក្នុងអំឡុងពេលព្យាករណ៍ ដោយកម្រិតកំពូល និងផលប៉ះពាល់ធ្ងន់ធ្ងរ ត្រូវគេរំពឹងថា នឹងកើតមានក្នុងអំឡុងរដូវក្តៅឆ្នាំ២០២៦-២០២៧។ ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រផែនដីនៃប្រទេសនូវែលសេឡង់ បានបន្ថែមថា ប្រសិនបើរឿងនេះកើតឡើង បាតុភូតអែលនីញ៉ូនីមួយៗ ទំនងជានឹងត្រូវចាត់ចូលជាព្រឹត្តិការណ៍ដ៏ខ្លាំងក្លាបំផុតមួយក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ។ ព្រឹត្តិការណ៍អែលនីញ៉ូដ៏ខ្លាំងក្លាបំផុតទាំងប្រាំលើកក្នុងអតីតកាល គឺមាននៅឆ្នាំ១៩៧២, ១៩៨២, ១៩៩១, ១៩៩៧ និងឆ្នាំ២០១៥ សុទ្ធតែមានការប្រែប្រួលសីតុណ្ហភាពផ្ទៃសមុទ្រខ្ពស់ជាងធម្មតាជិត ឬលើស២,៥អង្សាសេ។ ស្ថាប័នវិទ្យាស្ថានវិទ្យាសាស្ត្រផែនដី នូវែលសេឡង់ បានឱ្យដឹងថា ការប្រែប្រួលលំនាំអាកាសធាតុនេះ […]

កាលវិភាគផ្សព្វផ្សាយ