ការនាំចេញអង្កររបស់​ថៃ និងវៀតណាម ទៅកាន់ទីផ្សារអន្តរជាតិ ចាប់ផ្តើមធ្លាក់ចុះនៅដើមឆ្នាំនេះ

បាងកក៖  សមាគមអ្នកនាំចេញអង្កររបស់ថៃ បានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសថៃត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ដែលនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥នេះ ធ្លាក់ចុះប្រមាណ៣៣ភាគរយ។

ក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ ប្រទេសថៃបាននាំចេញអង្ករសរុបចំនួន១.១លានតោន គឺធ្លាក់ចុះប្រមាណ៣២ភាគរយជារៀងរាល់ឆ្នាំ ដែលជាតួលេខធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញអង្កររបស់ប្រទេសថៃ។

ប្រធាន​សមាគមនាំចេញអង្ករ ​លោក ចារើន ឡៅថាំម៉ាតាស់ (Charoen Laothammatas) បាន​ព្យាករ​ណ៍ថា តួលេខ​នាំចេញអង្ករនៅឆ្នាំ២០២៥នេះ នឹងមានបរិមាណចំនួន៧,៥លាន​តោន ​​គឺ​ធ្លាក់​ចុះ២៤,២ភាគរយ បើ​ធៀប​នឹងចំនួន៩,៩៤លាន​តោន នៃការចេញអង្ករ​កាលពី​ឆ្នាំ​២០២៤។ ចំណែកកត្តាសំខាន់នាំឱ្យការនាំចេញអង្ករធ្លាក់ចុះនេះ គឺការបន្តនាំចេញអង្ករឡើងវិញរបស់ប្រទេសឥណ្ឌា បន្ទាប់ពីបានផ្អាកអស់រយៈពេលពីរឆ្នាំ រួមផ្សំងនិងការកើនឡើងនៃផលិតកម្មអង្ករពិភពលោក ចំនួន១០លានតោន។

ទោះជាយ៉ាងណាក្តី បើ​និយាយ​ពី​តម្លៃអង្ករ​ថៃវិញ ​នៅ​តែ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​លើ​ទីផ្សារ​ពិភពលោក។  គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ អង្ករបាក់៥ភាគរយរបស់ប្រទេសថៃ មានតម្លៃពី៤១៥ ទៅ៤១៩ដុល្លារ ក្នុងមួយតោន ធៀបនឹងតម្លៃពី៣៩៣ ទៅ៣៩៧ដុល្លារ ក្នុងមួយតោនសម្រាប់អង្ករវៀតណាម និងរវាងតម្លៃពី៤០៦ ទៅ៤១០ដុល្លារ ក្នុងមួយតោនសម្រាប់អង្ករឥណ្ឌា និងតម្លៃពី៣៨២ ទៅ៣៨៦ដុល្លារ ក្នុងមួយតោនសម្រាប់អង្ករប៉ាគីស្ថាន។

ចំណែកការនាំចេញអង្កររបស់ប្រទេសវៀតណាមវិញ នៅដើមឆ្នាំ២០២៥នេះ បានធ្លាកមកនៅត្រឹម៧,៥៤លាន​តោន គឺធ្លាក់​ចុះ​ទាប​ត្រឹម៣៩៥ដុល្លារ ​ក្នុង​មួយ​តោន ដែលជាតម្លៃ​ទាប​ជាង​ប្រទេសជាច្រើនទៀតនៅ​ក្នុងតំបន់​។

ការនាំចេញអង្កររបស់វៀតណាមនៅឆ្នាំ២០២៤ មានបរិមាណចំនួន៩លានតោន និងប្រមូលចំណូលបានចំនួន៥,៦៧ពាន់លានដុល្លារ។  ទោះជាយ៉ាងណាក៏ដោយ ទំហំនាំចេញបានកើនឡើងបន្តិច ក្នុងខែមករា មានចំនួន៥សែនតោន ខណៈតម្លៃនាំចេញបានថយចុះ១០,៤ភាគរយ មកនៅសល់ត្រឹម៣០៨លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

សមាគមស្បៀងអាហារវៀតណាម បានរាយការណ៍ថា អង្ករបាក់៥ភាគរយរបស់វៀតណាម នៅត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្លាក់ចុះតម្លៃមកត្រឹម៣៩៥ដុល្លារក្នុងមួយតោន ខណៈអង្ករថៃតម្លៃ៤១៨ដុល្លារ អង្ករឥណ្ឌាតម្លៃ៤១៣ដុល្លារ រីឯអង្ករប៉ាគីស្ថានតម្លៃ៤០២ដុល្លារ ក្នុងមួយតោន។

អ្នកជំនាញកសិកម្ម និងអ្នកជំនួញនាំចេញអង្ករ បានព្យាករណ៍ថា ការនាំចេញអង្ករនឹងជួបការលំបាកនៅឆ្នាំ២០២៥នេះ ដូច្នេះចាំបាច់ត្រូវរៀបចំផែនការផលិតកម្ម និងធ្វើអាជីវកម្ម ឲ្យបានត្រឹមត្រូវនៅដើមឆ្នាំនេះ៕

 

 

 

 


photo_2025-10-24_08-27-34
វេទិកាផ្គូផ្គងរវាងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយកសិធុរកិច្ចសហគមន៍កសិកម្មនឹងជំរុញការបញ្ចេញឥណទានពីគម្រោង ACSEPឱ្យកើនដល់៥១លានដុល្លារត្រឹមឆ្នាំ២០២៧

ដោយ ឡុង សារេត ភ្នំពេញ៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោង ACSEPបានដំណើរការសកម្មភាពការងាររបស់ខ្លួនដោយរលូន និងទទួលបានលទ្ធផលយ៉ាងល្អ ដោយផ្តល់កម្ចីជូនអតិថិជនជិត១៦លានដុល្លារ ដល់អតិថិជនចំនួន៦៦០នាក់ ព្រមទាំងជួយសម្របសម្រួល និងផ្តល់ប្រឹក្សាបច្ចេកទេសដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ខ្សែសង្វាក់ផលិតកម្មកសិកម្មឱ្យបានសម្រេចតាមផែនការ ដែលបានគ្រោងទុកនូវទំហំទឹកប្រាកចំនួន៥១លានដុល្លារនៅឆ្នាំ២០២៧។ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច នៅក្នុងវេទិកាស្តីពី “ការផ្គូផ្គងរវាងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយកសិធុរកិច្ចសហគមន៍កសិកម្ម និងពិធីតាំងបង្ហាញផលិតផលកសិកម្ម ក្រោមហិរញ្ញប្បទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)” កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោង ACSEPបានដំណើរការសកម្មភាពការងាររបស់ខ្លួនដោយរលូន និងទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ គ្រឹះស្ថានហិរញ្ញវត្ថុដៃគូចំនួនពីរ ទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ប្រតិបត្តិការផ្តល់កម្ចីជូនអតិថិជនរបស់គម្រោងបានជិត១៦លានដុល្លារ ឬប្រហាក់ប្រហែល៣១ភាគរយ នៃទំហំឥណទាន ដែលបានគ្រោងទុកសរុប៥១លានដុល្លារ,ផ្តល់កម្ចីជូនអតិថិជនគោលដៅនៃគម្រោងបានចំនួន៦៦០អតិថិជនក្នុងទឹកប្រាក់កម្ចីសរុបចំនួនជិត១៤លានដុល្លារ ឬប្រហែលជាង៨៧ភាគរយនៃឥណទាន ដែលនៅសល់មិនទាន់ស្នើសុំពីធនាគារ ADBមានចំនួន៣៥លានដុល្លារ។ ឯកឧត្តមបានមានប្រសាសន៍លើកឡើងថា បើទោះជាការអនុវត្តគម្រោងកំពុងតែទទួលបានវឌ្ឍនភាពជាវិជ្ជមានក៍ដោយ ប៉ុន្តែមិនទាន់ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងចក្ខុវិស័យរបស់និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងនៅឡើយ។ ហេតុដូច្នេះ ទើបមានការរៀបចំវវេទិកាផ្គូផ្គងនេះឡើង ក្នុងគោលបំណងជំរុញនូវការបញ្ចេញឥណទាន ដែលមានទំហំធំៗបន្ថែមទៀត។ […]

photo_2025-10-24_08-27-34
បង់ក្លាដែសព្រមឱ្យនាំចូលស្រូវសាលីអាម៉េរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម

ក្រុងដាកា៖ ប្រទេសបង់ក្លាដែសបានឯកភាពទិញស្រូវសាលីរបស់សហរដ្ឋអាម៉េរិក ប្រហែល២២០ ០០០តោន ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម បន្ទាប់ពីការដំឡើងពន្ធនាំចូលរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump)។ យោងតាមឯកសារផ្លូវការបានឱ្យដឹងថា ស្រូវសាលីអាមេរិក ដែលមានតម្លៃត្រឹម៣០៨ដុល្លារក្នុងមួយតោននឹងនាំចូលតាមរយៈក្រុមហ៊ុនឯកជនមួយ នៅក្នុងប្រទេសសិង្ហបុរី ដែលទទួលបានការឯកភាពពីសមាគមស្រូវសាលីអាម៉េរិក។ កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខា កាលពីខែកក្កដា ឆ្នាំ២០២៥ សម្រាប់ប្រទេសបង់ក្លាដែស នាំចូលស្រូវសាលីពីសហរដ្ឋអាម៉េរិកចំនួន៧០០​ ០០០តោនក្នុងមួយឆ្នាំ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប្រទេសបង់ក្លាដែស នាពេលបច្ចុប្បន្ននេះកំពុងពឹងផ្អែកយ៉ាងខ្លាំងលើស្រូវសាលីមានតម្លៃថោកៗ នាំចូលពីតំបន់សមុទ្រខ្មៅ ចំណែកការនាំចូលគ្រាប់ធញ្ញជាតិពីសហរដ្ឋអាម៉េរិក និងកាណាដា សម្រាប់យកមកលាយបញ្ចូលគ្នាដើម្បីលើកកម្ពស់គុណភាព។ ក្រុមមន្ត្រីបាននិយាយថា កិច្ចព្រមព្រៀងនេះ  ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ប្រទេសបង់ក្លាដែសចំនួន៦ ០០០លានដុល្លារ ជាមួយសហរដ្ឋអាម៉េរិក និងស្វែងរកការអនុគ្រោះបន្ថែមទៀតសម្រាប់ការនាំចេញសម្លៀកបំពាក់ទៅកាន់សហរដ្ឋអាម៉េរិក។ ប្រទេសបង់ក្លាដែសទទួលបានការកាត់បន្ថយពន្ធរបស់សហរដ្ឋអាម៉េរិកលើការនាំចេញពី៣៧ភាគរយ មកត្រឹម២០ភាគរយ ដោយផ្តល់ការអនុគ្រោះច្រើនដល់អ្នកនាំចេញសម្លៀកបំពាក់របស់ប្រទេសបង់ក្លាដែស។ ទន្ទឹមនឹងការទិញស្រូវសាលីពីសហរដ្ឋអាម៉េរិក រដ្ឋាភិបាលបង់ក្លាដែស កំពុងតែបង្កើនការនាំចូលផលិតផលកសិកម្មផ្សេងទៀត ដូចជាសណ្តែកសៀង និងកប្បាស ព្រមទាំងបានបញ្ជាទិញយន្តហោះចំនួន២៥គ្រឿងពីក្រុមហ៊ុន Boeing ផងដែរ៕

__18_MocChauHighland_v05
កសិករវៀតណាម ​ដាំ​ផ្លែ​ស្រកានាគសរីរាង្គ ​មិន​ខ្លាច​ជាន់ជោរតម្លៃលើទីផ្សារ

ហាណូយ៖ ការផ្លាស់ប្តូរការដាំដុះដំណាំស្រកានាគសរីរាង្គរបស់កសិករវៀតណាម គឺជាការផ្លាស់ប្តូរពីកសិកម្មតម្រង់ទិសផលិតភាព ទៅជាកសិកម្មសេដ្ឋកិច្ច ដែលទាមទារការវិនិយោគ និងហានិភ័យទាប ប៉ុន្តែផ្តល់នូវប្រសិទ្ធភាពខ្ពស់ជាងមុន។ ខណៈពេលកសិករវៀតណាមជាច្រើនជួបការលំបាកចំពោះតម្លៃកសិផល ដែលមិនស្ថិតស្ថេរចំពេលមានការប្រែប្រួលទីផ្សារ សហគមន៍ និងអ្នកដាំដំណាំស្រកានាគមួយចំនួននៅក្នុង តាយ នីញ  (Tay Ninh) ប្រទេសវៀតណាម អាចរក្សាបានប្រាក់ចំណេញជាប់លាប់ ដោយបន្តអនុវត្តតាមវិធីសាស្រ្តផលិតកម្មស្អាត ដែលបំពេញតាមស្តង់ដារតឹងរឹងនៃតម្រូវការទីផ្សារ។ នៅតំបន់ដាំដុះផ្លែស្រកានាគនេះ កសិករភាគច្រើនបានស្គាល់ដំណើរការរបស់ការអនុវត្តកសិកម្មល្អរបស់វៀតណាម (Good Agricultural Practice)។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបង្កើនតម្លៃផលិតផល និងពង្រីកទីផ្សារ គ្រួសារកសិករជាច្រើនបានបន្តផ្លាស់ប្តូរទៅរកស្តង់ដារសរីរាង្គ ដើម្បីបំពេញតម្រូវការរបស់អ្នកនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងទីផ្សារសហភាពអឺរ៉ុប។ ជាលទ្ធផល ការយល់ដឹងរបស់កសិករវៀតណាមអំពីការអនុវត្តកសិកម្មល្អ បានធ្វើឱ្យការដាំដុះល្អប្រសើរឡើង គុណភាពផលិតផលកាន់តែស៊ីសង្វាក់គ្នា និងប្រសិទ្ធភាពសេដ្ឋកិច្ចកាន់តែមាននិរន្តរភាព។ កសិករវៀតណាមម្នាក់ ដែលធ្វើ​កសិកម្ម​សរីរាង្គអស់រយៈ​ជាង​១២ឆ្នាំកន្លង​មក​ហើយ ដែលពេលនោះមានមនុស្សជាច្រើននៅចិត្តស្ទាក់ស្ទើរ ប៉ុន្តែគាត់បានបង្កើតផែនទីបង្ហាញផ្លូវបីដំណាក់កាល គឺការពិសោធន៍ ការធ្វើតេស្តជី និងការបញ្ចប់ដំណើរការ។ តាមរយៈការដឹកនាំ និងបង្ហាញពីប្រសិទ្ធភាព គាត់បានបញ្ចុះបញ្ចូលអ្នកដទៃឱ្យផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់របស់ពួកគាត់។ យោងតាមកសិករម្នាក់នេះ​ បានឱ្យដឹងថា បញ្ហាប្រឈមធំបំផុតមិនស្ថិតនៅលើបច្ចេកទេសទេ ប៉ុន្តែនៅក្នុងទីផ្សារ។ កង្វះខាតទិន្នផលមានស្ថិរភាព បានធ្វើឱ្យកសិករមានការខកចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ បទពិសោធន៍ជាង១២ឆ្នាំ បានបង្ហាញថា […]

photo_2025-10-23_14-03-29
វៀតណាមចាប់ខ្លួនម្ចាស់សត្តឃាត ពីបទរក្សាទុកសាច់ជ្រូកមានមេរោគ៣៨តោន

ហាណូយ៖ អាជ្ញាធរ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​ បាន​ចាប់ខ្លួន​ម្ចាស់​​សត្តឃាត​មួយកន្លែង ​ដោយ​ចោទប្រកាន់​ពី​បទ​លួចស្តុកទុកដោយខុសច្បាប់នូវសាច់​ជ្រូក​ឆ្លង​មេរោគ​ប៉េស្ត​​អាហ្វ្រិកចំនួនជិត​៣៨​តោន ​ដើម្បី​លក់​យក​ចំណេញ ដោយមិនខ្វល់ពីសុខភាពអ្នកបរិភោគ។ សារព័ត៌មានវៀតណាម អេចប្រេស​ បានផ្សាយថា នគរបាលខេត្ត ភូថក (Phu Tho) ក្បែរទីក្រុងហាណូយ ប្រទេសវៀតណាម​ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បាននិយាយថា ម្ចាស់សត្តឃាតជ្រូកមួយកន្លែង ឈ្មោះ ផាន់ វ៉ាន់ផុង (Phan Van Phong) អាយុ៦០ឆ្នាំ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភលើច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ បន្ទាប់ពីអ្នកស៊ើបអង្កេតបានរកឃើញឃ្លាំងបង្កកសាច់ជ្រូកប្រាំកន្លែងពោរពេញដោយសាច់ជ្រូក ដែលមាន​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។ យោងតាមភ្នាក់ងារស៊ើបអង្កេត បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ ​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិកបានឆ្លងរាលដាលស្ទើរគ្រប់កសិដ្ឋានចិញ្ចឹមជ្រូក​ក្នុងប្រទេសវៀតណាម រហូតធ្វើឱ្យកសិករប្រញាប់ប្រញាល់លក់ជ្រូក រាប់ទាំងជ្រូកងាប់ដោយសារជំងឺឆ្លងផងដែរ។ ចំណែកសត្តឃាតជ្រូកខ្លះ បានទិញជ្រូកមានជំងឺមកកាប់យកសាច់លក់ក្នុងតម្លៃទាបបំផុត ឬបង្កកទុក ហើយរងចាំឱកាសល្អលក់ចេញតែម្តង។ នគរបាលវៀតណាម បានបញ្ជា់ថា ក្រុមអាជីវករ និង​ម្ចាស់សត្តឃាតមួយចំនួន រួមទាំងជនសង្ស័យខាងលើនេះ ​បានឆ្លៀតឱកាស​កេងចំណេញ​ពី​ជ្រូកងាប់ ដោយលួច​បង្កក​សាច់ទុក​លក់​បន្ត​នៅ​ពេលណាមួយ ចំណែកឈ្មួញខ្លះថែមទាំងដឹកជ្រូកឈឺពីតំបន់ផ្ទុះមេរោគឆ្លងរាលដាលទៅកាន់តំបន់ផ្សេងទៀត ដើម្បីគេចពីការបំផ្លាញចោល។ ការធ្វើតេស្តរបស់មន្ត្រីវៀតណាម បានបញ្ជាក់ថា សំណាកសាច់ជ្រូកទាំងអស់ ដែលយកចេញពីឃ្លាំងបង្កកសុទ្ធតែផ្ទុកមេរោគប៉េសជ្រូកអាហ្វ្រិក។ ជំងឺប៉េស្តជ្រូកអាហ្រ្វិក […]

កាលវិភាគផ្សព្វផ្សាយ