ថៃប្រាប់កសិករឱ្យចាប់ផ្តើមចិញ្ចឹមគោសាច់ ពូជថ្មី “Thai Black DLD” សាច់ល្អ និងមានតម្លៃខ្ពស់

photo_2025-03-03_14-29-17-768x432

បាងកក៖  ​​​​​​​​​ប្រទេសថៃកំពុងតែចាប់ផ្តើមឱ្យកសិកររបស់ខ្លួនជ្រើសរើសក្នុងការចិញ្ចឹមគោពូជថ្មី “Thai Black DLD”ដែលជា ពូជសាច់គោល្អ តម្លៃខ្ពស់។សាច់គោប្រភេទថ្មីនេះក្រៅពីផ្តល់នូវគុណភាពសាច់ខ្ពស់ ហើយនៅជាមួយការចិញ្ចឹមបែបបច្ចេកវិទ្យាជីវសាស្រ្តទំនើបថែមទៀត។

កាសែត ដេលេញូ របស់ថៃ ដែលបានដកស្រង់សម្តី លោក អ៊ីតធីស៊ិរី ឡាត់យ៉ាកន អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងសហករណ៍ថៃ បាននិយាយនៅដើមសប្តាហ៍នេះថា ក្រសួងកសិកម្ម ថៃបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មបសុសត្វរបស់ប្រទេសថៃ ឱ្យឈានដល់ស្តង់ដារលំដាប់ពិភពលោកតាមរយៈការប្រើប្រាស់បច្ចេកវិជ្ជាទំនើបក្នុងការអភិវឌ្ឍពូជសត្វគោ ដែលកាលពីមុននេះ ប្រទេសថៃបាននាំចេញសាច់គោរបស់ខ្លួនទៅកាន់ទីផ្សារអាស៊ីប៉ុណ្ណោះ តែនៅក្នុងថ្ងៃខាងមុខនេះថៃនឹងជំរុញឱ្យមានការនាំចេញសាច់គោទៅកាន់បណ្តាប្រទេសអឺរ៉ុប​ និងបណ្តាប្រទេសដទៃទៀត។

លោកបានអះអាងថា ការវិវត្តន៍នៃការចិញ្ចឹមពូជសាច់គោ “Thai Black DLD” គឺអ្នកជំនាញបានរួមបញ្ចូលគ្នានូវលក្ខណៈល្អបំផុតនៃគោពូជថៃ បង្កាត់រួមជាមួយពូជគោ អ៊ែងហ្កាស( Angus) និងគោ វ៉ាគ្យូ​ (Wagyu) ដែលជាប្រភេទសាច់គោខ្លាញ់ល្អ សាច់ទន់ រសជាតិឆ្ងាញ់ និងសមស្របនឹងអាកាសធាតុរបស់ប្រទេសថៃ។​ ការចិញ្ចឹមគោប្រភេទពូជបង្កាត់ថ្មីនេះនឹងជួយដល់ការបង្កើនចំណូលរបស់កសិករ និងជាពិសេស​ វាមានលក្ខណៈអំណោយផលល្អផងការដែរ​ក្នុងការប្រកួតប្រជែងលើទីផ្សារក្រៅប្រទេស។

មន្រ្តីបសុពេទ្យ លោក ស៊ុមឈួនរ៉ាត់ តាណាក់មង្គលនុន អគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃ បានឱ្យដឹងថា នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ បានចាប់ផ្តើមបង្កាត់ពូជគោប្រភេទថ្មីនេះដោយប្រើពូជគោថៃ ដែលមានលក្ខណៈពិសេស ហើយថែមទាំងអំណោយផលល្អនោះ​ គឺមានសរសៃសាច់ដុំល្អ ងាយស្រួលក្នុងការចិញ្ចឹម ធន់នឹងជំងឺ ធន់នឹងសត្វល្អិត វាយប្រហារ និងបង្កើតបានកូនគោជាច្រើន ហើយនៅពេលយកមកបង្កាត់រួមជាមួយប្រភេទគោពីរទៀត​ គឺគោអ៊ែងហ្កាស( Angus) និងគោ វ៉ាគ្យូ( Wagyu) គេនឹងទទួលបានប្រភេទគោថ្មីមួយដ៏ល្អ ដែលអ្នកចិញ្ចឹមអាចរកចំណូលបានខ្ពស់ និងធានាបាននូវការឈ្នះរោគជំងឺថែមទៀត។

អ្នកជំនាញពេទ្យសត្វរូបនេះបានប្រាប់បន្ថែមថា​ “គម្រោងនេះត្រូវបានគាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍន៍ស្រាវជ្រាវកសិកម្ម និងមហាវិទ្យាល័យបសុពេទ្យ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាចិញ្ចឹមគោសាច់ប្រភេទថ្មីនេះ។ជាមួយគ្នានេះដែរ គម្រោងមួយនេះក៏ត្រូវបានចាត់ទុកថា ជាជោគជ័យតាមរយៈនៃការច្នៃប្រឌិត និងបច្ចេកវិទ្យាជាន់ខ្ពស់ផងដែរ។

ក្រៅពីនេះដើម្បីផ្តល់ភាពងាយស្រួលដល់ការចិញ្ចឹមរបស់កសិករ បច្ចុប្បន្ននាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃ បានដាក់លក់នូវប្រភេទទឹកកាមសិប្បនិម្មិត ដល់កសិករទិញយកទៅបង្កាត់ពូជគោតាមទីផ្សារ ដោយសំដៅធ្វើយ៉ាងណាឱ្យងាយពង្រីកពូជដោយមិនជួបនូវការលំបាកក្នុងការចិញ្ចឹម ដែលស្របតាមលក្ខណៈវិទ្យាសាស្រ្តសម័យថ្មីនាពេលបច្ចុប្បន្ន៕

 

 


THN3
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះពិនិត្យមើលកសិដ្ឋានមុខកំពូល កំពុងបណ្តុះផ្សិតចំបើងនៅស្រុកមុខកំពូល ខេត្តកណ្តាល

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានបណ្តុះផ្សិតចំបើងមួយកន្លែង ដែលកំពុងតែផលិតផ្សិតប្រកបដោយគុណភាព និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់។ កសិដ្ឋាននេះ មានឈ្មោះថា កសិដ្ឋាន​មុខកំពូល​ (Mukompul Farm) មានទីតាំង​ស្ថិតនៅតាមផ្លូវ​លំ​ (​មេទឹកកើយ)​ ភូមិ​ស្វាយ​អំពារ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្ដាល ដែលត្រូវបានបង្កើតឡើងក្នុងដើមឆ្នាំ២០២៦នេះ និងកំពុងតែដំណើរការបណ្តុះផ្សិតចំបើងនៅក្នុងរោងចំនួន៣០ខ្នង។ ក្នុងការអញ្ជើញពិនិត្យនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានចូលមើលផ្ទាល់ក្នុងរោងចំហុយវត្ថុធាតុដើម និងរោងបណ្តុះ ហើយក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានមុខកំពូល ដែលកំពុងតែដាំដុះផ្សិតចំបើងសរីរាង្គនេះ​ ត្រូវបង្កើនផលិតភាពបន្ថែមទៀត ខណៈទីផ្សារក្នុងស្រុកកំពុងតែមានតម្រូវការខ្ពស់ ជាពិសេស ស្របពេលនិន្នាការគាំទ្រកាន់តែខ្លាំងចំពោះផលិតផលក្នុងស្រុក ដែលជាស្នាដៃរបស់កសិករខ្មែរសុទ្ធសាធ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំដល់កម្មករ និងអ្នកគ្រប់គ្រងកសិដ្ឋានមុខកំពូល ឱ្យខិតខំយកចិត្តទុកដាក់បណ្តុះ និងថែទាំផ្សិតឱ្យបានល្អត្រឹមត្រូវតាមក្បួនខ្នាតភូតគាមអនាម័យ ដើម្បីធានាបាននូវផលិតផលផ្សិតចំបើងសរីរាង្គ ដោយមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់។ យោងតាមអ្នកគ្រប់គ្រងកសិដ្ឋាននេះ បានឱ្យទូរទស្សន៍ អនឡាញ​ ARDB TV ដឹងអំពីច្រវាក់ផលិតកម្មបណ្តុះផ្សិតនៅក្នុងរោងទាំង៣០ខ្នង ដោយផលិតបានផ្សិតចំបើងពី៦០ ទៅ៩០គីឡូក្រាមក្នុងមួយថ្ងៃ […]

720570755_1521885309732989_409897240525865205_n
ក្រុមហ៊ុនអេមរុរ៉ាយស៍ ពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា នៅខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រុមហ៊ុនអេមរុរ៉ាយស៍បាន​​ពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា ក្រោយការចុះបញ្ជីជាផ្លូវការ ក្រុមហ៊ុនអេមរុរ៉ាយស៍នឹងពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា ដោយប្រើគ្រាប់ពូជចំនួន៥៥០តោន និងរំពឹងទទួលបានស្រូវចំណីប្រមាណ១៧ ០០០តោន នៅខែសីហា និងកញ្ញាខាងមុខនេះ។ យោងតាមក្រុមហ៊ុនខាងលើ គ្រាប់ពូជស្រូវ ដែលផលិតបាន នឹងត្រូវប្រើសម្រាប់ពង្រីកការដាំដុះ និងផ្គត់ផ្គង់ដល់ដៃគូកសិករ ដើម្បីធានាគុណភាព និងស្ថិរភាពនៃផលិតកម្មស្រូវក្រអូបសម្រាប់ទីផ្សារ។ ការវិនិយោគនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍពូជស្រូវ ដែលមានតម្លៃខ្ពស់ និងលើកកម្ពស់ការប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា។ ទីផ្សារនាំចេញសម្រាប់ផលិតផលពីពូជស្រូវស្រងែក្រអូប ផ្តោតចំពោះសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអូស្ត្រាលី ដែលជាទីផ្សារសក្តានុពលសម្រាប់អង្ករក្រអូបគុណភាពខ្ពស់របស់កម្ពុជា។ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុនអេមរុ រ៉ាយស៍ បានចុះកិច្ចសន្យាផលិតកម្មកសិកម្មចំនួនប្រាំមួយ ជាមួយសហគមន៍កសិកម្មទំនើបសហភាពសហគមន៍កសិកម្មខេត្តបាត់ដំបង និងក្រុមកសិករក្នុងខេត្តបាត់ដំបង សម្រាប់ការផលិត និងផ្គត់ផ្គង់ស្រូវចំណីសុវត្ថិភាព (Sustainable Rice Platform) និងស្រូវពូជគុណភាពល្អ។ កិច្ចសន្យាទាំងនេះគ្របដណ្តប់លើផ្ទៃដីសរុប៣ ៤៧៥ហិកតា រួមមានស្រូវចំណីសុវត្ថិភាព ទំហំ៣ ៣៦៣ហិកតា និងស្រូវពូជ១១២ហិកតា ជាមួយទិន្នផលរំពឹងទុកជាង៣២ ៦០០តោន។ កិច្ចសហការនេះនឹងជួយពង្រឹងទីផ្សារ លើកកម្ពស់គុណភាពស្រូវ បង្កើនប្រាក់ចំណូលរបស់កសិករ និងគាំទ្រដល់ការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជាប្រកបដោយចីរភាព […]

IMG_4443
ធនាគារ ​​ARDBចូលរួម​តាំងបង្ហាញផលិតផលនិងសេវាកម្ម​ក្នុងពិព័រណ៍វិចិត្រ​សាលការរចនាបញ្ញាសិប្បនិម្មិត​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ដោយទទួលបានការអនុញ្ញាតិ​ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅព្រឹកថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០២៦ លោក គិត ខេមរារិទ្ធ ​​ប្រធាន​នាយកដ្ឋាន​ផ្នែកលក់ និងទីផ្សារ​ និង​លោក ឈិន ឌីណា ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវា​​ធនាគារ​ឌីជីថល​រួមជាមួយក្រុមការងារ​ បាន​ចូលរួម​​ដាក់តាំងបង្ហាញ​ផលិតផល និងសេវា​កម្មរបស់ធនាគារ ARDB ​​ក្នុងពិព័រណ៍​វិចិត្រ​សាល​ការរចនា​បញ្ញាសិប្បនិម្មិត​ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង​​។ ​ពិព័រណ៍វិចិត្រសាលរចនា​បញ្ញាសិប្បនិម្មិត​នេះ ក៏មានការអញ្ចើញចូលរួម​ជាកិត្តិយស​ពី​ឯកឧត្តម​សាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិកា​នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង,​ តំណាង​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, តំណាង​ក្រសួងទេសចរណ៍, តំណាង​ភោជនីយដ្ឋាន​បាយ័ន, តំណាង​សមាគម​ទេសចរណ៍កម្ពុជា, តំណាងសមាគម​ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក, លោកសាស្ត្រាចារ្យ លោកគ្រួអ្នកគ្រួ និងនិស្សិត​ជាច្រើនផ្សេងទៀត​។​ ឯកឧត្តម​សាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង ​បានមានប្រសាសន៍ថា «ថ្ងៃនេះគឺជា​ឱកាស​ដ៏ពិសេស​សម្រាប់សាកល​វិទ្យាល័យជាតិគ្រប់គ្រង​ ដោយសារ​យើងកំពុង​ឈរធ្វើជា​សាក្សី​នៃភាព​ច្នៃប្រឌិត​គ្មានដែនកំណត់ទេពកោសល្យ​នវានុវត្តន៍​ និងការគិតគូរបែបច្នៃ​ប្រឌិត​របស់និស្សិត​មកពីជំនាញ​ទេសចរណ៍ បដិសណ្ឋារកិច្ច និងសេដ្ឋកិច្ច​ឌីជីថល តាមរយៈ​ការរចនា​ និងអនុវត្តកម្មវិធី​បញ្ញាសិប្បនិម្មិត​ (AI)​ដើម្បីដោះស្រាយ​បញ្ហាប្រឈម​ក្នុងពិភព​ជាក់ស្តែង​។ ពិព័រណ៍នេះ​មិនមែន​គ្រាន់តែជាការបង្ហាញ​បច្ចេកវិទ្យា ​AI ប៉ុណ្ណោះទេ […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំដល់ក្រុមយុវជននៅស្រុកខ្សាច់កណ្តាល ឲ្យខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹងប្រកបដោយវិជ្ជាជីវៈខ្ពស់ ហេីយរករលុយបានច្រើន និងចូលរួមបម្រើប្រទេសជាតិ (Learn, Earn and Serve)

ដោយ ផាន់ អាណា ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំដល់ក្រុមយុវជននៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឲ្យខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹងខ្ពង់ខ្ពស់ ដែលអាចអភិវឌ្ឍខ្លួនជាមនុស្សល្អ និងអាចក្លាយខ្លួនជាអ្នកមានទ្រព្យសម្បត្តិច្រើន ព្រមទាំងអាចចូលរួមបម្រើសហគមន៍របស់ខ្លួនឱ្យកាន់តែរីកចម្រើន។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បាប់ក្រុមកីឡាករយុវជនថា ការសិក្សារៀនសូត្រនឹងធ្វើឱ្យយុវជនក្លាយជាមនុស្សខ្លាំង និងធ្វើឱ្យប្រទេសជាតិខ្លាំង។ ក្រៅពីលេងកីឡា យុវជនត្រូវប្រឹងរៀន និងប្រឹងសន្សំប្រាក់ ព្រមទាំងចូលរួមធ្វើសកម្មភាពជួយការងារក្នុងមូលដ្ឋានរបស់ខ្លួន (Learn, Earn and Serve)។ ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានមានប្រសាសន៍ស្ងើចសរសើរដល់ប្អូនៗយុវជន ជាកីឡាករ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងមានសាមគ្គីភាពល្អ ក្នុងការប្រកួតដណ្តើមយកពានរង្វាន់ ប្រកបដោយកិត្តិយស […]

កាលវិភាគផ្សព្វផ្សាយ