ឯកឧត្តមបណ្ឌិត កៅ ថាច ៖ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីស្ថិរភាពថ្លៃ​ និងលំនឹងជីវភាពរបស់កសិករ​ ពិតជាមានប្រសិទ្ធភាពខ្ពស់

THN១ copy

ភ្នំពេញ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅរសៀលថ្ងៃទី៤ខែកុម្ភ:ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យទូរទស្សន៍ BTVសម្ភាសន៍ស្តីពីមូលនិធិពិសេសរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសនោះ គឺផ្តោតលើវិស័យស្រូវអង្ករ។

នៅក្នុងបទសម្ភាសន៍នោះ ពេលពិធីការិនីបានផ្តោតសំណួរទាក់ទងនឹងការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលតើបានជួយអ្វីខ្លះដល់វិស័យកសិកម្មនោះ? ឯកឧត្តមបណ្ឌិតប្រតិភូបានឆ្លើយតបថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានប្រើប្រាស់ឲ្យមានការរីកចម្រើននិងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ជួយវិស័យកសិកម្ម ជាក់ស្តែង​ បើពិនិត្យមើលទំហំផលិតកម្មស្រូវ​ និងតម្លៃស្រូវក្នុងនិងក្រោយឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះឃើញថា តម្លៃស្រូវនិងអង្កររបស់កម្ពុជាយើងមានស្ថេរភាព​ និងកើនឡើងជាបន្តបន្ទាប់​ជាមួយគ្នានោះ​ ផលិតកម្មស្រូវក្នុងឆ្នាំ២០១៦​ មានជាង៩លានតោន និងបានកើនឡើងជារហូតដល់ជាង១៣លានតោនឆ្នាំ២០២៤​។

ផលិតកម្មស្រូវដែលជាកំណើនយ៉ាងគំហុកផងដែរ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ បង្ហាញថា​ ទុនពិសេសដែលញ្ចេញ ដើម្បីស្ថិរភាពថ្លៃ​និងលំនឹងជីវភាពរបស់ប្រជាកសិករ​ ពិតជាមានប្រសិទ្ធភាពខ្ពស់​ ព្រោះថា​ ប្រសិនបើតម្លៃស្រូវមិនមានស្ថិរភាព​ ឬចុះថោកនោះ​ កសិករខ្មែរ​នឹងមិនបង្កើនការផលិតច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំនោះទេ។

ជាមួយគ្នានោះ ប្រសិនស្រូវមានតម្លៃថោក​ ហើយលក់មិនដាច់​ច្បាស់ណាស់កសិករនឹងឈប់ធ្វើស្រែ​ ហើយទៅស្វែងរកការងារធ្វើនៅទីក្រុង​ឬក្រៅប្រទេស​ជាក់ជាមិនខាន​ ហើយផលិតកម្មស្រូវនឹងថយចុះពីជាង៩លានតោនក្នុងឆ្នាំ២០១៦​ មកនៅក្រោម៩ តោនក្នុងពេលបច្ចុប្បន្នជាមិនខាននោះ​ នេះជាភាពឡូហ្សិច(Logic)។

ទន្ទឹមនិងនេះដែរ នៅពេលសួរថា ហេតុអ្វី បានជាវិស័យស្រូវអង្គរមានការកើនឡើង! ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការកើនឡើងនេះគឺទី១ មានការអភិវឌ្ឍនៅក្នុងវិស័យកសិកម្ម និងទី២ កសិករធ្វើស្រែបានចំណេញច្រើនជាងមុនទើបជំរុញឲ្យកសិករបន្តខិតខំប្រឹងប្រែងនាំគ្នាធ្វើដែលនាំឲ្យផលិតកម្មស្រូវបានកើនឡើង ។

សរុបជារួមនៅក្នុងន័យនេះ បើសិនកសិករយើងធ្វើស្រែខាតវិញ គឺមិនបន្តធ្វើទៀតទេ។ ហើយការវិវត្តន៍ជាវិជ្ជមាននេះ​ មិនមែនត្រឹមតែដំណាំស្រូវទេ ពោលគឺដំណាំផ្សេងៗក៏មានកំណើនផ្នែកផលិតកម្មដែរ​ ដូចជាដំណាំចន្ទីរ ដំឡូងមី​ កៅស៊ូ ឬផ្នែកចិញ្ចឹមសត្វ​ វារីវប្បកម្ម ជាពិសេស​ វិស័យបន្លែ-ផ្លែឈើមានការចម្រើនយ៉ាងខ្លាំង​ បើប្រៀបធៀបនឹងឆ្នាំ២០១៦។


photo_2026-07-18_15-09-50 (4)
ឯកឧត្តមបណ្ឌិតប្រតិភូ កៅ ថាច កោតសរសើរស្នាដៃកែច្នៃចំណីត្រីរបស់លោក សុត សឿន ក្នុងការចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្តពោធិ៍សាត់

ដោយ អៀវ ឈាងនី ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អមដំណើរដោយឯកឧត្តមអគ្គនាយករង ប៉ិច សានី និងឯកឧត្តម បាន លឹម ព្រមទាំងសហការី នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុត សឿន ដែលមានទីតាំងស្ថិតនៅ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងឱកាសអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានកោតសរសើរស្នាដៃកែច្នៃចំណីត្រីរបស់លោក សុត សឿន និងការចិញ្ចឹមត្រីកើនឡើងរហូតដល់១៦ស្រះ ដោយក្នុងនោះចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្តពោធិ៍សាត់។ បើយោងតាមម្ចាស់កសិដ្ឋានខាងលើបញ្ជាក់ថា សព្វថ្ងៃនេះនៅកសិដ្ឋានរបស់លោកប្រមូលផលក្នុងមួយឆ្នាំបានត្រី៣០០តោន ហើយបរិមាណផលិតនៅមិនទាន់គ្រប់តាមតម្រូវការទីផ្សារនៅឡើយ ។ ក្រៅតែចិញ្ចឹមត្រី លោក សុត សឿន ជាម្ចាស់កសិដ្ឋានក៏មានជំនាញជាគ្រូបង្គោលបង្រៀនកសិករអ្នកចិញ្ចឹមផង ហើយក៏មានជំនាញបច្ចេកទេសលើការផលិតចំណីត្រីកែច្នៃដោយខ្លួនឯង ដោយក្នុងមួយថ្ងៃអាចផលិតចំណីត្រី បានបីតោនសម្រាប់លក់ចែកចាយបន្តទៅឲ្យកសិករផ្សេងៗទៀត ក្នុងតំបន់ទាំងមូលថែមទៀត៕

photo_2026-07-20_11-48-43
ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្មដោយអនុវត្តដាំដុះបែបឆ្លាតវៃ និងត្រូវចេះរកថ្លៃដើមផលិតឱ្យឃើញក្នុងមួយឯកតា

ដោយ អៀវ ឈាងនី កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោព្រមទាំងសហការី នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានរំលឹកជូនកសិករថា ក្នុងបរិបទថ្មីនេះ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្ម ដោយអនុវត្តដាំដុះឆ្លាតវៃ​ និងត្រូវនេះរកថ្លៃដើមផលិតឱ្យឃើញក្នុងមួយឯកតា ទើបធ្វើស្រែមិនខាត និងបានចំណេញ។ ការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតដូច្នោះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករ នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, លោក ចេង ច័ន្ទដូណា អភិបាលស្រុកបរិបូរណ៍ អ្នកជំនាញវារីវប្បកម្ម, សាកវប្បកម្ម, មេភូមិ មេឃុំ និងប្រជាកសិករមកពីឃុំទាំង១១នៃស្រុកបរិបូរណ៍ សរុបប្រមាណ៣៨២រូប។ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនដល់ប្រជាកសិករថា សមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងទី១ ធ្វើជាស្ពានចម្លងទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ និងជាអ្នកចម្លងសំឡេងពីកង្វល់របស់កសិករទៅដល់ថ្នាក់ដឹកនាំ […]

photo_2026-07-19_22-48-31 (5)
ថ្នាក់ដឹកនាំធនាគារ ARDB ពិនិត្យមើលកសិដ្ឋានចិញ្ចឹមមាន់យកស៊ុត នៅខេត្តប៉ៃលិន

ដោយ អៀវ​ ឈាងនី ប៉ៃលិន៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្ដម បាន លឹម និងឯកឧត្ដម ប៉ិច សានី អគ្គនាយករង នៃធនាគារ ARDB រួមទាំងសហការី បានអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមមាន់យកស៊ុត និងខ្សែច្រវាក់ផលិតកម្មកែច្នៃចំណីសត្វ របស់ក្រុមហ៊ុន PP Agrotech Co,.Ltd ដែលមានទីតាំងស្ថិតនៅសង្កាត់សាលាក្រៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បច្ចុប្បន្ន ក្រុមហ៊ុន PP Agrotech Co,.Ltd កំពុងចិញ្ចឹមមាន់យកស៊ុតចំនួន២៣ម៉ឺនក្បាល ដែលអាចផ្ដល់ស៊ុតប្រមាណជាង២១ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ។ ទន្ទឹមនេះដែរ ក្រុមហ៊ុនក៏មានការកែច្នៃចំណីមាន់ផ្សំពីវត្ថុធាតុដើមក្នុងស្រុក ដែលអាចផលិតចំណីបានប្រមាណ១៦០ តោនក្នុងមួយថ្ងៃ និងអាចបង្កើនការផលិតបន្ថែមទៀត តាមតម្រូវការអតិថិជន។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បាននិងកំពុងពង្រីកផលិតកម្មទៅខេត្តផ្សេងៗទៀត និងផ្តល់គំរូអាជីវកម្មដល់កសិករ ដែលមានចំណាប់អារម្មណ៍ចិញ្ចឹមមាន់យកស៊ុតផងដែរ។ ក្នុងដំណើរចុះត្រួតពិនិត្យនេះ ឯកឧត្ដមអគ្គនាយករង បានថ្លែងកោតសរសើរអំពីបច្ចេកទេសទំនើប និងការអភិវឌ្ឍសមត្ថភាពរីកចម្រើនបានឆាប់រហ័សរបស់ក្រុមហ៊ុន ដែលអាចផ្ដល់ឱកាសការងារ […]

photo_2026-07-18_19-32-06 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច កោតសរសើរចំពោះគុណភាពដីដ៏ល្អ នៅក្នុងផ្ទះសំណាញ់ នៃកសិដ្ឋានចម្ការកំពង់ល្ពៅ នៅស្រុករតនមណ្ឌល

បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB ព្រមទាំងសហការី នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យខ្សែច្រវាក់ផលិតកម្មដោយផ្ទាល់នៅកសិដ្ឋានចម្ការកំពង់ល្ពៅ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកសិកម្មបែបទំនើប និងការធានាសន្តិសុខស្បៀងក្នុងស្រុក។ កសិដ្ឋានចម្ការកំពង់ល្ពៅ ស្ថិតនៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានសហគមន៍ដាំបន្លែចម្រុះ និងត្រសក់ផ្អែម ក្នុងផ្ទះសំណាញ់ជាង១០០ខ្នង សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ នៅក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្ដែងនូវការកោតសរសើរចំពោះគុណភាពដីថា មានជីវជាតិល្អ ដែលធ្វើឲ្យការដាំដុះនៅក្នុងផ្ទះសំណាញ់ ត្រូវធ្វើបានឡើងយ៉ាងត្រឹមត្រូវតាមបច្ចេកទេស ឆ្លើយតបយ៉ាងចំៗទៅនឹងតម្រូវការទីផ្សារ។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រតិភូ ក៏បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញឱ្យបងប្អូនប្រជាកសិករដទៃទៀត ខិតខំប្រឹងប្រែងពង្រីកការដាំដុះដំណាំបន្លែផ្សេងៗ និងត្រសក់ផ្អែមនេះបន្ថែមទៀត។ វិស័យកសិកម្មកម្ពុជា នៅតែជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំ ហើយការងាកមកដាំដុះដំណាំ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់បែបនេះ នឹងជួយបង្កើតឱកាសការងារក្នុងសហគមន៍ បង្កើនប្រាក់ចំណូលគ្រួសារ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស។ […]

កាលវិភាគផ្សព្វផ្សាយ