បងប្អូនអតីតយុទ្ធជន​ជិត១០០០គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងកំពុងចងក្រង​ជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំ

THN២ copy

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​​ចុះពិនិត្យមើលសក្តានុពលកសិកម្មនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ​ក្នុងស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ និងបាន​​​ពិចារណាលើលទ្ធភាពចងក្រងបងប្អូនអតីតយុទ្ធជន​ជិត១០០០គ្រួសារ នៅក្នុងភូមិទើបកកើតថ្មីនេះ ដើម្បីចងក្រងទៅជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំសមស្របណាមួយ។

ជាផ្នែកមួយនៃការរៀបចំផែនការ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញចុះមកយកសំណាក់ដីទៅវាយតម្លៃគុណភាពដី ដើម្បីកំណត់ពីសក្តានុពលក្សេត្របរិស្ថាននៅក្នុងតំបន់នេះ ព្រមទាំងសិក្សាពីការតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ទើបការរៀបចំជាសហគមន៍មានប្រសិទ្ធភាពសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាតំបន់អភិវឌ្ឍថ្មី​ ផ្តួចផ្តើម​គំនិតដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងសម្តេចតេជោ​ ក្នុងការយកចិត្តទុកដាក់អតីតយុទ្ធជន​ និងក្រុមគ្រួសារ​។ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅទីនេះអាចទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន ទាមទារឱ្យមានសកម្មភាពកសិកម្មដែលអាចផ្តល់ជាប្រភពចំណូលជាប្រចាំ ទាំងកម្រិតគ្រួសារ កម្រិតសហគមន៍ និងកម្រិតដៃគូវិនិយោគ។

ជារៀងរាល់សប្តាហ៍ក្រុមការងារអភិវឌ្ឍន៍សហគមន៍នៃក្រសួងកសិកម្មតែងតែងចុះជួបជាមួយបងប្អូនកសិករនៅតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ និងពន្យល់ពីសហគមន៍កសិកម្មទំនើប ក៏ដូចជាបកស្រាយនូវចម្ងល់ផ្សេងៗពីសហគមន៍ប្រភេទនេះ។

សូមជម្រាបជូនថា អ្វីដែលគួរឱ្យកត់សម្គាល់ មួយរយៈចុងក្រោយមានការចាប់អារម្មណ៍ និងសំណូមពរច្រើនពីកសិករនៅតាមបណ្តាខេត្តបាន​​ឱ្យជួយរៀបចំពួកគាត់ទៅជាសហគមន៍ទំនើប ដែលតម្រូវឱ្យក្រុមការងារត្រូវបង្កើនល្បឿនបន្ថែមទៀត ដើម្បីបម្រើបងប្អូនឱ្យបានទាន់ពេលវេលា។

កម្មវិធីគោលនយោបាយវិស័យកសិកម្មគឺ រដ្ឋាភិបាល​​មិនទុកបងប្អូនកសិករណាម្នាក់ឱ្យនៅឯកោតែឯងឡើយ មិនថាដាំស្រូវពូជអ្វី ឬមិនទាន់ចូលរួមជាមួយសហគមន៍កសិកម្មទំនើបក៏ដោយ បងប្អូនកសិករគ្រប់ៗរូបនៅតែទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅតែទទួលបានការបម្រើពីមន្ត្រីកសិកម្មឃុំ ហើយក៏នៅតែទទួលផលជាវិជ្ជមានពីការអន្តរាគមន៍លើថ្លៃកសិកផល ឬការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាដូចគ្នា។

បើតាមមន្រ្តីនៃ​​សហគមន៍កសិកម្មទំនើបបង្ហាញថា​ បងប្អូនកសិករដែលស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបនឹងទទួលបានទុនកម្ចីដោយមិនចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួន ព្រោះបើមិនមែនជាសហគមន៍បែបនេះទេ ការផ្តល់កម្ចីឥណទានដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំពិតជាមិនអាចទៅរួចទេ។

សម្រាប់កសិករដែលជ្រើសរើសយកពូជយុទ្ធសាស្ត្ររបស់កម្ពុជាងាយនឹងទទួលបានការធានាស្ថេរភាពថ្លៃ ជាងការដាំដុះពូជបរទេស តែនោះក៏ដោយសារពូជយើងគឺទីផ្សារស្ថិតក្នុងកណ្តាប់ដៃយើង ពេលមានបញ្ហាចាំបាច់ខ្លាំង យើងអាចបញ្ចេញថវិកាឱ្យរោងម៉ាស៊ីនជួយប្រមូលទិញបានយ៉ាងងាយ។


image_2026-04-21_10-11-45
អ្នកដាំបន្លែនៅម៉ាឡេស៊ីបន្ថយការផលិត ដោយសារថ្លៃដើមឡើងខ្ពស់ និងមានគ្រោះរាំងស្ងួត

កូឡាឡាំពួរ៖ អ្នកដាំបន្លែមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ី កំពុងកាត់តែបន្ថយប្រតិបត្តិការរបស់ខ្លួន ដោយសារថ្លៃដើមផលិតកម្មកើនឡើងខ្លាំងពេក ហើយអាកាសធាតុរាំងស្ងួតនៅតែបន្តអូសបន្លាយ។ ប្រធានសហព័ន្ធសមាគមកសិករបន្លែ ម៉ាឡេស៊ី លោក លឹម សែគ្វី (Lim Ser Kwee) បាននិយាយថា ប្រហែល២០ភាគរយនៃសមាជិកសហព័ន្ធជាង៦០០០នាក់ នៅទូទាំងប្រទេស បានកាត់បន្ថយបរិមាណបន្លែ ដោយអ្នកខ្លះពិចារណាប្តូរទៅដាំដំណាំយុទ្ធសាស្ត្រ ដូចជាដំណាំដូងប្រេងវិញ។ លោកប្រធានសហព័ន្ធ បានមានប្រសាសន៍ថា «ដោយសារអាកាសធាតុក្តៅ ហើយស្ងួត ឥឡូវនេះយើងពឹងផ្អែកយ៉ាងខ្លាំងលើម៉ាស៊ីនប្រើម៉ាស៊ូត ដើម្បីបូមទឹកស្រោចបន្លែរបស់យើង។ ដំណាំភាគច្រើនត្រូវស្រោចទឹកយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ»។ លោកបានមានប្រសាសន៍ថា «សម្រាប់កសិករដូចខ្ញុំ ដែលមានដំណាំទំហំជិតពីរហិកតាកន្លះ ខ្ញុំប្រើប្រេងម៉ាស៊ូតយ៉ាងហោចណាស់អស់២០លីត្រក្នុងពេលបូមទឹកស្រោចមួយដង ដែលមានតម្លៃប្រហែល២១ដុល្លារ។ ជាមួយនឹងតម្លៃប្រេងម៉ាស៊ូតនៅបន្តឡើងថែមទៀត នោះថ្លៃដើមនៃការរក្សាដំណាំឱ្យនៅរស់នឹងបន្តកើនឡើង ជាពិសេសជាមួយនឹងកង្វះទឹកភ្លៀង។ ប្រេងម៉ាស៊ូតក៏ត្រូវការសម្រាប់ការដឹកជញ្ជូនផងដែរ»។ លោក លឹម សែគ្វី បានបញ្ជាក់ថា តម្លៃជីបានកើនឡើងពី៣០ភាគរយ ដល់៤០ភាគរយ ហើយអាចបន្តកើនឡើងទៀត។ ការកើនឡើងនេះ គឺច្រើនពេកសម្រាប់ធាតុចូលរបស់កសិករ ជាពិសេសចាប់តាំងពីកសិករដាំបន្លែជាច្រើន ប៉ុន្តែមិនមានសិទ្ធិទទួលបានការឧបត្ថម្ភធនប្រេងម៉ាស៊ូត។ លោកប្រធានសហព័ន្ធសង្ឃឹមថា រដ្ឋាភិបាលអាចជួយបន្ធូរបន្ថយបន្ទុករបស់កសិករ ជាពិសេសទាក់ទងនឹងថ្លៃប្រេងម៉ាស៊ូត។ បើមិនដូច្នោះទេ កសិករកាន់តែច្រើនអាចដើរចេញពីឧស្សាហកម្មដាំបន្លែនេះ ប្រសិនបើស្ថានភាពនៅតែបន្ត។ តម្លៃប្រេងម៉ាស៊ូតនឹងជំរុញឱ្យតម្លៃបន្លែក្នុងស្រុកឡើងថ្លៃដែរ ដែលជះឥទ្ធិពលដល់អ្នកប្រើប្រាស់ ជាពិសេសនៅពេលប្រទេសជិតខាងក៏កំពុងប្រឈមមុខនឹងបញ្ហាផលិតកម្មផងដែរ […]

photo_2026-04-21_10-27-07
ក្រសួងបរិស្ថានជូនដំណឹងស្តីអំពីការឡើងកម្ដៅផែនដីធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមសត្វរបស់ប្រជាកសិករ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦បានឲ្យដឹងថា ការឡើងកម្ដៅផែនដីកំពុងប៉ះពាល់កាន់តែខ្លាំងឡើងដល់ទិដ្ឋភាពជាច្រើននៃជីវិតនៅលើផែនដី រួមទាំងផលិតកម្មសត្វផងដែរ។ សេចក្តីជូនដំណឹងខាងលើកឡើងថា សត្វចិញ្ចឹម ដូចជា គោ ជៀម ពពែ និងបសុបក្សី ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អាហារ ចំណូល និងជីវភាពរស់នៅសម្រាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងសីតុណ្ហភាព និងការប្រ ប្រួលលក្ខខណ្ឌអាកាសធាតុកំពុងបង្កើតបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់អ្នកចិញ្ចឹមសត្វ និងសត្វដែលពួកគេពឹងផ្អែកលើ។ ក្រសួងបរិស្ថានបានពន្យល់ថា ផលប៉ះពាល់ដោយផ្ទាល់បំផុតមួយនៃការឡើងកម្ដៅផែនដីលើសត្វចិញ្ចឹម គឺភាពតានតឹងកម្ដៅ ។ សត្វមានភាពរសើបខ្លាំងចំពោះការផ្លាស់ប្តូរសីតុណ្ហភាព ហើយកម្ដៅខ្លាំងពេកអាចកាត់បន្ថយសមត្ថភាពស៊ីអាហារ ការលូតលាស់ និងការបន្តពូជរបស់ពួកវា។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានលើកជាឧទាហរណ៍ថា មេគោទឹកដោះផ្តល់ទឹកដោះបានតិចនៅពេលប្រឈមនឹងសីតុណ្ហភាពខ្ពស់ ខណៈដែលសត្វចិញ្ចឹមយកសាច់អាចនឹងមិនសូវឡើងទម្ងន់។ ក្នុងករណីធ្ងន់ធ្ងរ រលកកម្ដៅអូសបន្លាយអាចឈានដល់ការងាប់សត្វទៀតផង ជាពិសេសប្រសិនបើពួកវាខ្វះជម្រក និងទឹកគ្រប់គ្រាន់។ ក្រសួងបរិស្ថានបានពន្យល់ទៀតថា លទ្ធភាពទទួលបានទឹក ក៏ជាបញ្ហាសំខាន់មួយទៀតដែរ។ ការឡើងកម្ដៅផែនដីប៉ះពាល់ដល់លំនាំទឹកភ្លៀង ដែលនាំឱ្យមានគ្រោះរាំងស្ងួតក្នុងតំបន់ជាច្រើន។ នៅពេលដែលប្រភពទឹកត្រូវបានរីងស្ងួត សត្វចិញ្ចឹមអាចនឹងមិនមានទឹកស្អាតគ្រប់គ្រាន់សម្រាប់ផឹកឡើយ។ នេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពរបស់ពួកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយផលិតភាពផងដែរ។ កសិករអាចនឹងជួបការលំបាកក្នុងការផ្តល់ទឹកឱ្យបានគ្រប់គ្រាន់ ដែលធ្វើឱ្យថ្លៃដើម និងការលំបាកក្នុងការចិញ្ចឹមសត្វកើនឡើង។ លើសពីនេះទៀត គុណភាព […]

image_2026-04-21_09-17-26
អឺរ៉ុបសម្រេចត្រួតពិនិត្យលើការនាំចូលផ្លែឈើវៀតណាម ក្រោយរកឃើញសំណល់ថ្នាំពុលខ្ពស់លើសកម្រិត

ហាណូយ៖ ការនាំចេញផ្លែផាសិន និងផ្លែស្រកានាគរបស់ប្រទេសវៀតណាម ទៅកាន់ទីផ្សារក្នុងសហភាពអឺរ៉ុប កំពុងស្ថិតក្រោមការពិនិត្យឡើងវិញ បន្ទាប់ពីរកឃើញសំណល់ថ្នាំពុលច្រើនលើសកម្រិតខ្លាំងពេក «Maximum Residue Limit) នៅក្នុងផ្លែឈើទាំងពីរប្រភេទនេះ។ យោងតាមរបាយការណ៍ចេញផ្សាយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានម្ហូបអាហារបារាំង ដោយផ្អែកលើការត្រួតពិនិត្យក្នុងឆ្នាំ២០២៤ បានបង្ហាញថា ផ្លែផាសិនវៀតណាមមានអត្រាបំពាន ៣២ភាគរយលើស្តង់ដារ របស់សហភាពអឺរ៉ុប (European Union Maximum Residue Limits)។ ក្នុងចំណោមសំណាកគំរូចំនួន៤៧ ដែលបានធ្វើតេស្ត មាន១៥គំរូ មានផ្ទុកសារជាតិពុលលើសពីដែនកំណត់។ ចំណែកគំរូខ្លះក៏មានថ្នាំសម្លាប់សត្វល្អិត ឈ្មោះ អូមេតូអេត (Omethoate) ដែលត្រូវបានចាត់ទុកថា អាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ចំពោះផ្លែស្រកានាគវៀតណាមវិញ មានអត្រាបំពានទាបជាង១១ភាគរយ និងមានមួយសំណាកគំរូក្នុងចំណោមប្រាំបួនគំរូ រកឃើញសារធាតុថ្នាំពុលលើសពីដែនកំណត់របស់សហភាពអឺរ៉ុប។ ផលិតផលនេះ បានចុះបញ្ជីក្នុងឧបសម្ព័ន្ធទី១ នៃបទប្បញ្ញត្តិរបស់សភាពអឺរ៉ុបលេខ ២០១៩/១៧៩៣ ដែលកំណត់អត្រាត្រួតពិនិត្យ៥០ភាគរយ នៅតាមច្រកព្រំដែនសហភាពអឺរ៉ុប។ របាយការណ៍របស់កម្មវិធីត្រួតពិនិត្យ ដែលមានការសម្របសម្រួលដោយសហភាពអឺរ៉ុប, លទ្ធផលត្រូវបានប្រើដើម្បីវាយតម្លៃហានិភ័យ និងកំណត់វិធានការគ្រប់គ្រង ដោយគណៈកម្មាការសហភាពអឺរ៉ុប(European Commission)។ តាមនីតិវិធីរបស់សហភាពអឺរ៉ុប, បញ្ជីផលិតផល ដែលមានហានិភ័យខ្ពស់ ត្រូវបានពិនិត្យឡើងវិញនៅរៀងរាល់ប្រាំមួយខែម្តង។ ដោយមានអត្រាបំពាន៣២ភាគរយ, ផ្លែផាសិនរបស់វៀតណាមប្រឈមនឹងហានិភ័យខ្ពស់ […]

photo_2026-04-21_07-58-11
កសិដ្ឋានខ្ញីអូរសោមចាប់ផ្តើមកែច្នៃខ្ញីធ្វើជាផលិតផលសម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុកនិងនាំចេញ

ដោយ ឡុង សារេត ភ្នំពេញ៖ កសិដ្ឋានខ្ញីអូរសោម ក្រោយពីបានដាំដុះ និងប្រមូលផលខ្ញីបានចំនួនពីរដង ហើយនៅពេលបច្ចុប្បន្នបាននិងកំពុងផ្តោតលើការកែច្នៃខ្ញីធ្វើជាផលិតផលសម្រេច និងពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញនៅគ្រាបន្ទាប់។ បើយោងតាមអ្នកស្រី លៀង ស៊ុយហួរ នាយកប្រតិបត្តិកសិដ្ឋានខ្ញីអូរសោម បានឱ្យដឹងថា មូលហេតុសំខាន់ដែលធ្វើឱ្យអ្នកស្រីងាកមកកែច្នៃខ្ញី ធ្វើជាម្ស៉ៅខ្ញី ខ្ញីក្រៀម ដំណាប់ខ្ញី និងម្ស៉ៅល្មៀត សម្រាប់ផ្តល់ភាពងាយស្រួលអ្នកដល់អ្នកប្រើប្រាស់នៅក្នុងស្រុក និងមានគោលបំណងចង់នាំចេញ។ តួយ៉ាងឆ្នាំនេះក្រៅពីដាំខ្ញី និងល្មៀត អ្នកស្រីមានផែនការប្រមូលទិញល្មៀតពីកសិករនៅក្នុងតំបន់អូរសោមក្នុងបរិមាណមួយដ៏ច្រើនសម្រាប់កែច្នៃធ្វើជាម្ស៉ៅល្មៀតចែកចាយទៅលើទីផ្សារ។ អ្នកស្រី លៀង ស៊ុយហួរ បានគូសបញ្ជាក់ថា “បច្ចុប្បន្នផលិតផល ដែលយើងបានកែច្នៃមាន ម្ស៉ៅខ្ញី និងខ្ញីក្រៀម ឬខ្ញីសម្ងួត ដំណាប់ខ្ញី ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងស្រុក ដែលពីមុននៅលើទីផ្សារក្នុងស្រុកមិនធ្លាប់មាននោះទេ។ សម្រាប់ម្ស៉ៅល្មៀតនៅឆ្នាំនេះយើងកំពុងធ្វើការដាំដុះក្នុងបរិមាណមួយដ៏ច្រើន ប៉ុន្តែគិតថា មិនគ្រប់គ្រាន់ទៅនិងតម្រូវការនោះទេ ដែលទាមទារឱ្យផែនការប្រមូលទិញល្មៀតពីប្រជាកសិករនៅតំបន់អូរសោមទាំងមូល ដើម្បីកែច្នៃជាផលិតផលសម្រេច សម្រាប់នាំចេញទាំងនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុក”។ បើតាមនាយកប្រតិបត្តិកសិដ្ឋានខ្ញីអូរសោម, ម្ស៉ៅខ្ញីមួយគីឡូក្រាម ត្រូវការខ្ញី ស្រស់ពី៨ទៅ១០គីឡូក្រាម, ខ្ញីក្រៀមមួយគីឡូក្រាម ត្រូវការខ្ញីស្រស់ពី៧ ដល់១០គីឡូក្រាម ហើយការកែច្នៃទាំងនេះបានចូលរួមជួយដល់កសិករកុំឱ្យមានការព្រួយបារម្ភនៅពេលកសិផលមានច្រើននៅលើទីផ្សារ ក៏ដូចជាបង្កើននូវឱកាសការងារបន្តបន្ទាប់ទៀតដល់កសិករផងដែរ៕   […]

កាលវិភាគផ្សព្វផ្សាយ