សមាគមស្វាយចន្ទី​លើកឡើងថា ​គ្រាប់ស្វាយចន្ទីលក់ស្ងួត មាន​​តម្លៃ​​ល្អជាងលក់សើមនឹង​​អាចរក្សាទីផ្សារបានល្អ​​​​​​

THN1 copy

ភ្នំពេញ៖លោក អូន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ជាទូទៅហើយសម្រាប់គ្រាប់ស្វាយចន្ទីគឺប្រជាសហគមន៍លក់ស្ងួតល្អជាងការលក់សើមពីព្រោះថាយើងបានតម្លៃខ្ពស់ជាងលក់សើម ហើយម្យ៉ាងទៀតការលក់ស្ងួតយើងអាចគ្រប់គ្រងទីផ្សារបានល្អជាងលក់សើមផង។

បញ្ជាក់ប្រាប់ARDB លោក អូន ស៊ីឡុតបានឱ្យដឹងទៀតថា ​ដោយសារយើងខ្វះហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុកទុក ខ្វះទីលានហាល ម្ល៉ោះហើយចន្ទីស្រស់ប្រមាណ៦០ភាគរយទើបហូរចេញទៅក្រៅប្រទេស និង៤០ភាគប្រជាកសិករទុកលក់ស្ងួត។

លោកបាននិយាយថា សមាគមស្វាយចន្ទីមិនចង់ឱ្យលក់សើមទាំងអស់ទេពីព្រោះថានាំឱ្យបាត់បង់នូវប្រាក់កម្រៃ។យ៉ាងណាក្តីបើកាលណាតម្លៃគ្រាប់ស្វាយចន្ទីសើមមានការឡើងថ្លៃយើងក៏អាចលក់លើទីផ្សារដែរដើម្បីឆាប់ងាយបានបង្វិលដើមទុន តែបើតម្លៃសើមទាបនោះយើងគួរទុកហាលឱ្យស្ងួតទើបបានកម្រៃខ្ពស់។

ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះបានបញ្ជាក់ប្រាប់ថា”ដោយសារតែកសិករខ្លះ ខ្វះដើមទុន និងត្រូវការលុយជាបន្ទាន់ផង អញ្ចឹងចង់មិនចង់គ្រាប់ស្វាយចន្ទីស្រស់ហូរចេញក្រៅប្រទេស។នៅរដូវទិញម្តងៗយើងអាចទៅមើលព្រំដែនត្រង់ ត្រពាំងថ្លុង និងត្រពាំងស្រែ ច្រកទ្វារ អូយ៉ាដាវ ខេត្ត រតនគិរី យើងនឹងឃើញសកម្មភាពឈ្មួញវៀតណាមទិញគ្រាប់ចន្ទីសើមទៅហាលពីព្រោះរោងចក្រគេត្រូវការស្ងួត មិនត្រូវការសើមទេ ទើបត្រូវទៅតាមស្តង់ដា។

លោក អូន ស៊ីឡុត បានលើកបញ្ជាក់ដែរថាជាទូទៅសមាគមរបស់លោករកទីផ្សារគ្រាប់ស្វាយចន្ទីឱ្យប្រជាកសិករ។កន្លងមកសមាគមន៍គ្រប់គ្រងស្វាយចន្ទីស្ងួតបានល្អ ចំណែកសើមវិញសមាគមន៍ជួបការលំបាកក្នុងការគ្រប់គ្រងណាស់។

លោក អូន ស៊ីឡុត ប្រាប់ថា មកដល់ពេលនេះគ្រាប់ស្វាយចន្ទីដែល បាន​ចុះបញ្ជី​ការពារ​ពូជ​នៅក្រសួងកសិកម្មមាន​ចំនួន ៤ ​ប្រភេទដូចជា ​M-23,​ពូជ M-10 ពូជ ​IM-4 និង​ពូជ ​H-09 ​។​

ទាក់ទិនក្នុងការដាំស្វាយចន្ទី វិញ លោក អូនស៊ីឡុត លើកឡើងថា៖”ស្វាយចន្ទីគេដាំលើដីដែលខ្សោះជីជាតិ ដូច្នេះកសិករភាគច្រើនមិនមានការផ្លាស់ប្តូររបរកសិកម្មនេះទេ ពីព្រោះថាដីទាំងនេះមិនអាចដាំអ្វីបានក្រៅពីស្វាយចន្ទីឡើយ។សម្រាប់ដំណាំស្វាយចន្ទីនៅកម្ពុជាប្រមាណ៧០ភាគរយហើយដាំក្នុងលក្ខណៈទ្រង់ទ្រាយតូចពោលគឺកសិករដាំជាលក្ខណៈគ្រួសារ និងមានតែប្រមាណ៣០ភាគរយប៉ុណ្ណោះដាំជាលក្ខណៈដីសម្បទានរបស់រាជរដ្ឋាភិបាល”។

ដោយឡែក ឯកឧត្តម តូច ប៊ុនហូរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនាថ្មីៗមកនេះថា៖ សន្ទុះនៃការដាំ និងការវិនិយោគនៃការដាំស្វាយចន្ទី នៅកម្ពុជាឃើញថាខ្លាំងក្លា និងបើពុំមានអ្វីប្រែប្រួលទេរយៈពេល២ទៅ៣ឆ្នាំខាងមុខទៀតយើងនឹងអាចសម្រេចបាននូវគោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដែលក្នុងនេះនឹងធ្វើការកែច្នៃគ្រាប់ចន្ទីឱ្យបាន២០ភាគរយនិងបច្ចុប្បន្នយើងមានការច្នៃក្នុងស្រុកតែជាង១០ភាគរយបន្តិចបន្តួច។សម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជាមានការនាំចេញទៅកាន់ប្រទេសជិតខាងមានសើម មានឆៅ និងស្ងួត។ក្រៅពីនេះក៏មាននាំទៅកាន់ប្រទេសចិន និងឥណ្ឌាក៏មានទិញពីកម្ពុជាដែរបើទោះបីឥណ្ឌាមានគ្រាប់ស្វាយចន្ទីជាប់លំដាប់ទី២ក៏ដោយ។

យោងតាមសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណ ៨៣៧ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី ៦៥៦០០ តោន។ដោយឡែកឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ៦៧ម៉ឺនតោន ដែលមានតម្លៃ ១,០៧៧ លានដុល្លារ ដោយទីផ្សារសំខាន់ៗមានប្រទេសវៀតណាម ជប៉ុន និងចិន៕


image_2026-09-25_11-51-41
ហ្វីលីពីនប្តឹងក្រុមហ៊ុនឯកជន និងមន្ត្រីគយ ពីបទលួចនាំចូលបន្លែដោយខុសច្បាប់

ម៉ានីល៖ ការិយាល័យគយហ្វីលីពីន បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្តឹងមនុស្ស១៤នាក់ រួមមានបុគ្គលិកគយ និងក្រុមហ៊ុនពាណិជ្ជកម្មមួយ ពាក់ព័ន្ធនឹងការលួចនាំចូលបន្លែដោយខុសច្បាប់ មានតម្លៃជាទឹកប្រាក់ប្រមាណ ២៨ ម៉ឺនដុល្លារ ដោយប្រកាសបន្លំថា ជាភ្លៅមាន់ចៀន។ ទំនិញខុសច្បាប់នេះ រួមមាន ខ្ទឹមបារាំងស្រស់ជាង១៥ ០០០បាវ និងការ៉ុតស្រស់ជាង២ ០០០ប្រអប់ ដែលនាំចូលកាលពីខែមិថុនា ឆ្នាំ២០២៥ ដោយរំលោភច្បាប់ និងគ្មានលិខិតបញ្ជាក់ពីភូតគាមអនាម័យ។ ប្រធានការិយាល័យគយ ហ្វីលីពីន​ បានដឹកនាំដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីគយ និងបុគ្គលិក្រុមហ៊ុននាំចូល នៅក្នុងប្រាំមួយសំណុំរឿង បញ្ជូនទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីទាមទារឱ្យផ្តន្ទាទោសក្រុមហ៊ុននាំចូល ឈ្មួញកណ្តាល ព្រមទាំងមន្ត្រីគយត ពាក់ព័ន្ធនឹងការបន្លំនាំចូលទំនិញកសិកម្មដោយខុសច្បាប់។ មន្ត្រីគយ ដែលសង្ស័យមានជាប់ពាក់ព័ន្ធនឹងការលួចនាំចូលនេះ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ ធ្វេសប្រហែសដោយចេតនាចំពោះភារកិច្ច និងបទអនុញ្ញាតឱ្យបុគ្គលផ្សេងទៀតរំលោភច្បាប់ ដោយការធ្វេសប្រហែស ឬដោយចេតនា។ ភ្នាក់ងារសម្ងាត់ និងភ្នាក់ងារស៊ើបអង្កេតគយ ក៏បានផ្តល់អនុសាសន៍ឱ្យចាត់វិធានការរដ្ឋបាលប្រឆាំងមន្ត្រី និងបុគ្គលិកគយ​ ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ រួមមានអ្នកត្រួតពិនិត្យទំនិញ អ្នកវាយតម្លៃទំនិញ និងបុគ្គលិកនៅផ្នែកស៊ើបការណ៍ និងផ្នែកថតកាំរស្មីអិក្ស។ តាមច្បាប់ហ្វីលីពីន ការលួចនាំចូលផលិតផលកសិកម្ម អាចត្រូវបានចាត់ទុកថា ជាការបំផ្លាញសេដ្ឋកិច្ច ប្រសិនបើតម្លៃទំនិញកសិកម្មលួចនាំចូលនោះ មានតម្លៃលើស១០លានប៉េសូ ឬស្មើនឹង១៦ម៉ឺនដុល្លារ […]

image_2026-09-25_10-02-39
បង់ក្លាដែស ចាប់ចោរលួចជី៣០តោន ប្រុងនាំចេញឆ្លងដែនទៅភូមា

ដាកា៖ បុរសពីរនាក់ត្រូវសមត្ថកិច្ចបង់ក្លាដែសចាប់ខ្លួន ព្រមទាំងរឹបអូសបានជីអ៊ុយរ៉ាចំនួន៦០០បាវ  ដែលសង្ស័យថា កំពុងលួចដឹកស្លងដែនទៅប្រទេសភូមា នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ មេបញ្ជាកាឆ្មាំសមុទ្របង់ក្លាដែស បានបញ្ជាក់ពីការចាប់ខ្លួននេះ ព្រមទាំងសន្និដ្ឋាថា ជីទាង៦០០បាវ មានទម្ងន់សរុបរហូតដល់៣០តោន និងគិតជាទឹកប្រាក់ជិតមួយសែនដុល្លារ។ មេបញ្ជាការរូបនេះ បានឱ្យដឹងទៀតថា ក្រុមឆ្មាំសមុទ្របានធ្វើប្រតិបត្តិការស្ទាក់ចាប់បានភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ នៅវេលាប្រមាណម៉ោង១២ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញានេះ។ ក្រុមទាហានការពារព្រុំដែន បានស្ទាក់ចាប់រថយន្តដឹកជីចំនួនពីរគ្រឿង និងចោរពីរនាក់ នៅពេលកំពុងផ្ទេរជីដាក់លើទូកមួយគ្រឿង ដើម្បីលួចនាំចេញទៅលក់ក្នុងប្រទេសភូមា។ កងឆ្មាំសមុទ្របានរឹបអូសជីអ៊ុយរ៉ាចំនួន៦០០បាវ មានទម្ងន់សរុប៣០តោន មានតម្លៃប្រមាណ១៧ ០០០ដុល្លារ ព្រមទាំងចាប់យករថយន្តដឹកទំនិញពីរគ្រឿង ដែលប្រើប្រាស់ក្នុងសកម្មលួចនាំចេញជី នៅពេលប្រទេសកំពុងជួបកង្វះខាត។ មេបញ្ជាការរូបនេះ បាននិយាយថា អង្គភាពរបស់ខ្លួនកំពុងបន្តស៊ើបអង្កេតរកបណ្ដាញពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនខ្លួនចោរលួចជីទាំងពីរនាក់នេះ ទៅតុលាការ។ ចាប់តាំងពីផ្ទុះសង្គ្រាមអ៊ីរ៉ង់ និងការបិទច្រកសមុទ្រហ័រមុស (Hormuz) មិនឱ្យវានាឆ្លងកាត់ បានធ្វើឱ្យការផ្គត់ផ្គង់ជីលើពិភពលោកធ្លាក់ចុះ ហើយជំរុញឱ្យតម្លៃអ៊ុយរ៉េកើនឡើងថ្លៃយ៉ាងខ្លាំង ស្របពេលតម្លៃធាតុចូលកសិកម្មនៅលើពិភពលោកត្រូវចំណាយថ្លៃដើមផលិតកាន់តែឡើងខ្ពស់ ចំណែកកសិករខ្លះទៀត បានកាត់បន្ថយការប្រើប្រាស់ជីសម្រាប់ដំំណាំរបស់ខ្លួន​ ដែលធ្វើឱ្យទិន្នផលដំណាំធ្លាក់ចុះបង្កផលប៉ះពាល់ដល់សន្តិសុខស្បៀងសកល៕ (ផាន់ អាណា)

image_2026-09-28_14-25-43
បង់ក្លាដែស ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យជលផល និងបសុសត្វ ជាមួយអ៊ីតាលី

ដាកា៖ ប្រទេសបង់ក្លាដែស កំពុងប្រឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសអ៊ីតាលី ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពលើវិស័យជលផល និងការចិញ្ចឹមសត្វ ដោយផ្តោតលើវារីវប្បកម្ម ការផលិតបសុសត្វ ជលផលសមុទ្រ និងសេដ្ឋកិច្ចបៃតង។ លោក ស៊ុងតង់ សាឡូឌីន ទូគូ (Sultan Salauddin Tuku) រដ្ឋមន្ត្រីទទួលបន្ទុកវិស័យជលផល និងបសុសត្វ បានបង្ហាញចំណាប់អារម្មណ៍បែបនេះក្នុងជំនួបទ្វេភាគីជាមួយលោក ល្វីហ្គី ដេរ៉ាម៉ូ​​ (Luigi D’Eramo) អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម អធិបតេយ្យភាពស្បៀងអាហារ និងរុក្ខាប្រមាញ់របស់អ៊ីតាលី កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ក្នុងទីក្រុងរ៉ូម។ ដោយលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យជលផល និងបសុសត្វ ក្នុងការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ការងារ និងជីវភាពរស់នៅរបស់ប្រជាជនបង់ក្លាដែស លោក ស៊ុងតង់ សាឡូឌីន ទូគូ បានប្រាប់គូសន្ទនាថា អ្នកចិញ្ចឹមត្រី និងអ្នកចិញ្ចឹមសត្វ នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធី «ប័ណ្ណកសិករ» (Farmer Card) នាពេលឆាប់ៗខាងមុខ ដើម្បីឱ្យពួកគាត់ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល។ លោករដ្ឋមន្ត្រីរដ្ឋបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបង់ក្លាដែស ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីវារីវប្បកម្មប្រកបដោយចីរភាព ធន់នឹងការប្រែប្រួលអាកាសធាតុ […]

image_2026-09-28_13-46-47
ផលិតផលចំណីអាហារវៀតណាម រងការ​រឹតបន្តឹង​នៅពេលនាំចេញ ក្រោយរងការ​ព្រមានជាង ១៣០ដង

ហាណូយ៖ អ្នកនាំចេញផលិតផលចំណីអាហាររបស់វៀតណាមកំពុងប្រឈមនឹងលក្ខខណ្ឌកាន់តែស្មុគស្មាញ ទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ការតាមដានប្រភពទំនិញ វិញ្ញាបនបត្រ​បញ្ជាក់​ និងស្តង់ដារបរិស្ថាន ពីព្រោះទីផ្សារក្រៅប្រទេសកំពុងរឹតបន្តឹងការនាំចូល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ កត្តានេះអាចបង្កើនការចំណាយខ្ពស់ និងការពន្យារពេលនាំចេញ ប្រសិនបើទំនិញរបស់វៀតណាមខ្វះព័ត៌មានច្បាស់លាស់បញ្ជាក់ពីគុណភាព​ និងសុវត្ថិភាព។ ជាក់ស្ដែង ការរឹតបន្តឹងរបស់ប្រទេសឥណ្ឌូណេស៊ី សម្រាប់អាហារបញ្ជាក់ថា ហាឡាល់ (Halal) មានន័យថា​​ ជាបន្ទុកនៃការអនុលោមតាមច្បាប់កាន់តែតឹងតែងចំពោះផលិតផលចំណីអាហារផលិតនៅប្រទេសវៀតណាម។ ប្រទេសឥណ្ឌូណេស៊ី បានសម្រេចក្នុងខែសីហា ឆ្នាំ២០២៦ ឱ្យរឹតបន្តឹងលក្ខខណ្ឌត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សម្រាប់ផលិតផលហាឡាល់ ដែលគ្របដណ្តប់លើផលិតផលចំណីអាហារជាច្រើនមានប្រភពពីប្រទេសវៀតណាម។ ផលិតផលរបស់វៀតណាមដែលអាចរងផលប៉ះពាល់ រួមមានផលិតផលផ្អែម និងផលិតផលធ្វើពីគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែកែច្នៃ និងផលិតផលអាហារសមុទ្រកែច្នៃ។ ពាក់ព័ន្ធនឹងស្តង់ដារសុវត្ថិភាពនេះ សហភាពអឺរ៉ុបបានរឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាពលើផលិតផលចំណីអាហារនាំចេញរបស់វៀតណាម ដោយនៅក្នុងឆ្នាំ២០២៤ បានចេញការព្រមានចំនួន១៣០ដង អំពីសំណល់ថ្នាំសម្លាប់សត្វល្អិតច្រើនពេក និងមានផ្ទុកមេរោគថែមទៀត​ ព្រមទាំងជាប់សង្ស័យថា​ មានការក្លែងបន្លំវិញ្ញាបនបត្រទទួលស្គាល់គុណភាពផលិតផល។ ចំណែកនៅឆ្នាំ២០២៣ វៀតណាមរងការព្រមានចំពោះសំណល់គីមីនៅលើផលិតផល​កសិកម្ម​ និងចំណីអាហារមានចំនួន៣៨ដង ដោយសារមិនព្រមរៀង ទើបនៅឆ្នាំ២០២៤ បានទទួលរងការព្រមានកាតក្រហមកាន់តែច្រើនឡើងដល់១៣០ដង៕​ (ផាន់​ អាណា)

កាលវិភាគផ្សព្វផ្សាយ