ឡាវប្រកាសឱ្យប្រជាជនប្រយ័ត្នគ្រោះទឹកជំនន់ នៅពេលកម្ពស់ទឹកក្នុងទន្លេមេគង្គជិតដល់កម្រិតប្រកាសអាសន្ន

E104V41R

វៀងចន្ទន៍៖ នាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់ឡាវ បានចេញសេចក្តីជូនដំណឹងឱ្យតាមដានទឹកជំនន់ ដោយព្រមានដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេធំៗ និងតំបន់ទំនាប ឱ្យបង្កើនការប្រុងប្រយ័ត្ន ព្រោះ កម្ពស់ទឹកបន្តកើនឡើង។

យោងតាមការតាមដានប្រចាំថ្ងៃទី អំពីកម្រិតទឹកទន្លេ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្រិតទឹកនៅតាមស្ថានីយមួយចំនួនតាមបណ្តោយទន្លេមេគង្គ បានកើនឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។

ស្ថានីយនៅទីក្រុងវៀងចន្ទន៍ ទឹកទន្លេមេគង្គវាស់ឃើញកម្ពស់១១,១១ម៉ែត្រ ដែលនៅខ្វះតែ០,៣៩ ម៉ែត្រទៀតប៉ុណ្ណោះនឹងដល់កម្រិតប្រកាសអាសន្ន ដែលមានកម្ពស់ទឺក១១,៥០ម៉ែត្រ។ ចំណែកកម្រិតទឹកជំនន់នៅស្ថានីយនេះ គឺមានកម្ពស់១២,៥០ម៉ែត្រ។ ចំណែកស្ថានីយខេត្តប៉ាកសេ ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា កម្រិតទឹកទន្លេមេគង្គមានកម្ពស់១០,៨២ម៉ែត្រ នៅខ្វះ០,១៨ ម៉ែត្រទៀតនឹងដល់កម្រិតប្រកាសអាសន្ន ដែលមានកម្ពស់១១,០០ម៉ែត្រ និងកម្រិតទឹកជំនន់កម្ពស់១២,០០ម៉ែត្រ។

នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ បានអំពាវនាវដល់ប្រជាជនឡាវ អាជ្ញាធរមូលដ្ឋាន និងអង្គភាពនានា ដែលស្ថិតនៅតាមដងទន្លេមេគង្គ និងតាមតំបន់ទំនាប ឱ្យបង្កើនការប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍ឱ្យបានដិតដល់។

នាយកដ្ឋានបានព្រមានថា ភ្លៀងបន្តធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ អាចធ្វើឱ្យកម្រិតទឹកទន្លេកាន់តែហក់ឡើងខ្ពស់បន្ថែមទៀត និងបង្កើនហានិភ័យនៃគ្រោះទឹកជំនន់ និងជាន់លិចនៅតាមតំបន់ងាយរងគ្រោះ។ ដូច្នេះប្រជាពលរដ្ឋឡាវត្រូវបន្តតាមដានព័ត៌មាន ដោយស្តាប់ការព្យាករណ៍អាកាសធាតុ និងកម្រិតទឹកទន្លេមេគង្គ ព្រមទាំងត្រៀមលក្ខណៈសម្រាប់ការពារគ្រោះមហន្តរាយ។

កាលពីខែឧសភា​ ឆ្នាំ២០២៦នេះ ក្រសួងកសិកម្ម និងបរិស្ថានរបស់ឡាវ ក៏បានព្រមានអំពីផលប៉ះពាល់ ដែលអាចកើតមានពីបាតុភូតអែលនីញ៉ូ ក្នុងអំឡុងរដូវវស្សាផងដែរ ព្រោះបាតុភូតនេះនឹងបង្កប៉ះពាល់ដល់លំនាំទឹកភ្លៀងនៅទូទាំងប្រទេសឡាវ ដោយនាំមកនូវកម្រិតទឹកភ្លៀងទាបជាងមធ្យមភាគ និងមានសីតុណ្ហភាពក្តៅខុសពីធម្មតា។

អាជ្ញាធរឡាវ បានព្រមានថា សីតុណ្ហភាពនៅតាមតំបន់ខ្លះអាចឡើងដល់៣៥ ទៅ៣៨អង្សាសេ ចំណែករបបទឹកភ្លៀងមិនទៀងទាត់ បង្កើតជាគ្រោះរាំងស្ងួតរយៈពេលវែង។

ក្រសួងក៏បានកត់សម្គាល់ផងដែរថា ទោះបីជាតំបន់ខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះយ៉ាងណាក៏ដោយ ប៉ុន្តែរបាយខេត្តទឹកភ្លៀងនឹងនៅតែមិនស្មើគ្នាឡើយ។ ហេតុដូច្នេះ កត្តាបែបនេះអាចបង្កើនហានិភ័យនៃគ្រោះរាំងស្ងួត ការខ្វះខាតទឹក ភ្លើងឆេះព្រៃ និងការខូចខាតដល់ដំណាំកសិកម្ម និងសត្វពាហនៈ។

ក្រសួងកសិកម្ម និងបរិស្ថានរបស់ឡាវ បានប្រកាសថា ចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២៦ បាតុភូតអែលនីញ៉ូ ត្រូវបានព្យាករណ៍ថា នឹងថយចុះមកត្រឹមកម្រិតបង្គួរ ប៉ុន្តែលក្ខខណ្ឌអាកាសធាតុនៅតែអាចមានការប្រែប្រួលខ្លាំង ដោយហានិភ័យនៃខ្យល់ពុះកញ្ជ្រោលអាចបង្កើតជាទឹកជំនន់ភ្លាមៗ រអិលបាក់ដី នៅក្នុងខេត្តមួយចំនួន។

ក្រសួងបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងសាធារណជន រៀបចំប្រព័ន្ធស្តុកទឹក ការពារផលិតកម្មកសិកម្ម តាមដានបច្ចុប្បន្នភាពអាកាសធាតុឱ្យបានដិតដល់ និងពង្រឹងវិធានការការពារគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលអាចកើតមានដល់អាយុជីវិត និងទ្រព្យសម្បត្តិ៕ (ផាន់ អាណា)


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ