គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជាសិក្សាប្រព័ន្ធឃ្លាំងស្តុកទំនើប និងភស្តុភាររបស់អាម៉េិក ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង

738416579_1436622361824103_3637833269218408323_n

ភ្នំពេញ៖ ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែង និងពង្រីកទីផ្សារអង្ករកម្ពុជានៅលើឆាកអន្តរជាតិកាលពីថ្ងៃទី០២ខែកក្តដាឆ្នាំ២០២៦ គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជាសិក្សាប្រព័ន្ធឃ្លាំងស្តុកទំនើប និងភស្តុភារនៅសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងអង្ករកម្ពុជា។

គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយ ឯកឧត្តម គឹម ឆាលហួត កុងស៊ុលកិត្តិយសព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានដឹកនាំគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅឃ្លាំងស្តុកទំនើបមួយក្នុងសហរដ្ឋអាម៉េរិក។

ដំណើរទស្សនកិច្ចនេះបានផ្តោតលើការសិក្សាអំពីប្រព័ន្ធស្តុកទុកគ្រាប់ធញ្ញជាតិ ការគ្រប់គ្រងសារពើភ័ណ្ឌ ការត្រួតពិនិត្យ និងធានាគុណភាព ស្តង់ដារសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាវេចខ្ចប់ និងប្រព័ន្ធដឹកជញ្ជូនភស្តុភារ ដែលជាកត្តាសំខាន់ក្នុងការរក្សាគុណភាពផលិតផល និងបង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់អង្ករ។

ក្នុងឱកាសនោះ គណៈប្រតិភូក៏បានអញ្ជើញទស្សនាក្រុមហ៊ុន H & T Seafood Inc. នៅទីក្រុង Bell រដ្ឋ California ដែលជាក្រុមហ៊ុនចែកចាយលក់ដុំអាហារសមុទ្រ និងគ្រឿងឧបភោគបរិភោគដ៏ធំមួយនៅសហរដ្ឋអាម៉េរិក។

ក្រុមហ៊ុននេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ និងមានភាពល្បីល្បាញក្នុងការផ្គត់ផ្គង់ផលិតផលអាហារស្រស់ និងក្លាសេ រួមទាំងផលិតផលនាំចូលពីបណ្តាប្រទេសអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍។ ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារដ៏តឹងរ៉ឹង ក្រុមហ៊ុនបានក្លាយជាដៃគូដ៏សំខាន់សម្រាប់បណ្តាហាងលក់រាយ និងអ្នកចែកចាយជាច្រើននៅសហរដ្ឋអាម៉េរិក។

តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជាទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗអំពីការគ្រប់គ្រងឃ្លាំង ការរក្សាគុណភាពផលិតផល និងការគ្រប់គ្រងភស្តុភារ ដែលអាចយកមកអនុវត្តក្នុងវិស័យស្រូវអង្ករកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារអន្តរជាតិ។

ដំណើរទស្សនកិច្ចនេះក៏បានរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនិងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការនាំចេញអង្ករកម្ពុជាគុណភាពខ្ពស់ទៅកាន់ទីផ្សារអាម៉េរិក និងទីផ្សារពិភពលោក។

សហព័ន្ធស្រូវអង្ករកម្ពុជាបន្តប្តេជ្ញាលើកកម្ពស់គុណភាព ស្តង់ដារ និងម៉ាកយីហោអង្ករកម្ពុជា តាមរយៈការសិក្សាបទពិសោធន៍អន្តរជាតិ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាណិជ្ជកម្ម និងការបង្កើតឱកាសទីផ្សារថ្មីៗ ដើម្បីនាំយកអង្ករកម្ពុជាដែលមានគុណភាពខ្ពស់ទៅកាន់អ្នកប្រើប្រាស់ជុំវិញពិភពលោក។

អង្ករកម្ពុជាប្រមាណជាង ១០ ម៉ាកដែលបានវេចខ្ចប់ និងចែកចាយនៅក្នុងទីផ្សារសហរដ្ឋអាម៉េរិកជាក់ស្តែងក្នុងរយៈពេលឆមាសទី១ឆ្នាំ២០២៦ កម្ពុជាបាននាំចេញមកសហរដ្ឋអាម៉េរិកបានចំនួនជាង៧ ៣០០តោនផងដែរ៕


image_2026-07-06_14-34-27
ឥណ្ឌាបន្តគោលនយោបាយនាំចូលដោយសេរី សម្រាប់សណ្ដែកភូមា រហូតដល់ខែមីនា ឆ្នាំ២០២៧

ណៃពិដោ៖ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា បានប្រកាសថា ប្រទេសឥណ្ឌាបានពង្រីកគោលនយោបាយនាំចូលគ្រាប់សណ្ដែកបាយ និងសណ្តែកសៀង ដោយមិនបង់ព័ន្ធសម្រាប់កសិផលភូមា រហូតដល់ខែមីនា ឆ្នាំ២០២៧។ ពាណិជ្ជករបានបកស្រាយថា គោលនយោបាយនេះ គឺដើម្បីបំពេញតម្រូវការ ដែលកំពុងកើនឡើងនៅក្នុងប្រទេសឥណ្ឌា។ ឥណ្ឌា គឺជាអ្នកទិញគ្រាប់សណ្ដែកបាយ និងសណ្តែកសៀងរបស់ភូមាច្រើនជាងគេ។ ហេតុដូច្នេះ តម្លៃសណ្ដែកបាយ និងសណ្តែកសៀង បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងតម្រូវការរបស់ប្រជាជនឥណ្ឌា។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នារវាងភូមា និងឥណ្ឌា ដែលបានចុះហត្ថលេខា​ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសឥណ្ឌានឹងនាំចូលពីភូមា​ នូវផលិតផលសណ្តែកបាយចំនួន២៥០ ០០០តោន និងសណ្តែកសៀងចំនួន១០០ ០០០តោន សម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា ដោយគិតចាប់ពីឆ្នាំហិរញ្ញវត្ថុ២០២១-២០២២ ដល់ឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦។ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនេះ នឹងមិនប៉ះពាល់ដល់កូតាប្រចាំឆ្នាំរបស់ឥណ្ឌាឡើយ។ ប្រទេសភូមាក្នុងមួយឆ្នាំអាចផលិតសណ្ដែកបាយបានប្រមាណ៤០០ ០០០តោន និងសណ្តែកសៀងប្រមាណ៥០ ០០០តោន ខណៈអ្នកនាំចេញក៏មានសិទ្ធិដឹកទៅកាន់ប្រទេសឥណ្ឌាក្រោមកូតាប្រចាំឆ្នាំនោះផងដែរ។ ប្រទេសភូមាត្រូវបានគេជឿទុកចិត្តយ៉ាងខ្លាំងថា ជាប្រភពផលិតផលគ្រាប់សណ្ដែកពូជផ្សេងៗ រួមទាំងសណ្តែកបាយ និងសណ្តែកសៀងផងដែរ។ លេខាធិការនៃនាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់ បាននិយាយក្នុងអំឡុងវេទិកាកសិកម្មអាស៊ីខាងត្បូងលើកទី៤ ឆ្នាំ២០២៦ ដែលត្រូវបានធ្វើឡើងនៅទីក្រុងយ៉ាំងហ្គោនថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសណ្តែករវាងភូមា-ឥណ្ឌា បាននាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ ដែលបង្ហាញពីភាពជាដៃគូពាណិជ្ជកម្មដ៏រឹងមាំ។ ក្រៅពីធ្វើពាណិជ្ជសណ្តែកជាមួយឥណ្ឌា […]

photo_2026-07-02_16-10-45 (6)
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបង្ហាញថា ស្រូវជាង ១៨ ០០០ហិកតា នៅខេត្តបាត់ដំបង រងផលប៉ះពាល់ដោយសារខ្វះទឹក

បាត់ដំបង៖ យោងតាមរបាយរណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញនៅក្នុងរបាយការណ៍ថា ផ្ទៃដីដំណាំស្រូវជាង១៨ ០០០ហិកតា នៅខេត្តបាត់ដំបង បានរងផលប៉ះពាល់ដោយសារបញ្ហាខ្វះទឹកក្នុងរដូវដាំដុះ បណ្តាលឱ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញ បង្កើនការតាមដានស្ថានភាពយ៉ា ដើម្បីវាយតម្លៃផលប៉ះពាល់ និងត្រៀមវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។ យោងឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ផ្ទៃដីដំណាំស្រូវ ដែលរងផលប៉ះពាល់ដោយសារខ្វះទឹក មានសរុប ១៨ ៣៦២ហិកតា ស្ថិតនៅក្នុងស្រុកចំនួនពីរនៃខេត្តបាត់ដំបង គឺស្រុកឯកភ្នំ និងស្រុកសង្កែ។ ក្នុងនោះស្រុកឯកភ្នំ មានផ្ទៃដីស្រូវរងផលប៉ះពាល់ចំនួន៧ ៧៦៩ហិកតា និងស្រុកសង្កែ មានផ្ទៃដីស្រូវរងផលប៉ះពាល់ចំនួន១០ ៥៩៣ហិកតា។ បញ្ហាខ្វះទឹកនេះភាគច្រើនកើតឡើងដោយសារភ្លៀងធ្លាក់មិនទៀងទាត់ និងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប្រភពទឹកធម្មជាតិមួយចំនួនមានកម្រិតទាប និងមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការដាំដុះស្រូវនៅតំបន់ខ្លះ។ ជាមួយគ្នានេះ ឯកឧត្តម គន់ គីម បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បន្តតាមដានស្ថានភាពជាប្រចាំ  ដើម្បីប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ និងត្រៀមវិធានការបន្ទាន់ ក្នុងករណីស្ថានភាពខ្វះទឹកបន្តអូសបន្លាយ ឬមានការប៉ះពាល់បន្ថែមលើផ្ទៃដីកសិកម្ម។ ការណែនាំនេះ បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

image_2026-07-06_14-22-29
អាហ្រ្វិកខាងត្បូងចាប់ផ្តើមនាំចេញផ្លៃព្រូន ក្នុងទ្រង់ទ្រាយធំទៅកាន់ប្រទេសចិន

ខេបថោន៖ ប្រទេសអាហ្រ្វិកខាងត្បូង បានចាប់ផ្តើមនាំចេញផ្លែព្រូន ជាទ្រង់ទ្រាយពាណិជ្ជកម្មជាលើកដំបូងទៅកាន់ប្រទេសចិនចំនួន២០ ០០០កេស ដែលជាការអនុវត្តជាផ្លូវការនៃពិធីសារពាណិជ្ជកម្មផ្លែឈើ ទ្វេភាគីរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីក្រសួងកសិកម្មអាហ្វ្រិកខាងត្បូង និងឯកអគ្គរដ្ឋទូតចិនប្រចាំរដ្ឋធានីខេបថោន បានអញ្ជើញចូលរួមក្នុងឱកាសនាំចេញនេះដោយផ្ទាល់ ដើម្បីលើកទឹកចិត្តដល់ដំណើរការពាណិជ្ជកម្មផ្លែឈើរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីបានចាត់ទុកការអភិវឌ្ឍនេះថា ជាភាពចាំបាច់ផ្នែកសេដ្ឋកិច្ច ដោយលើកឡើងថា ការទទួលបានទីផ្សារប្រើប្រាស់ផ្លែឈើរបស់ប្រទេសចិន បានក្លាយជាចំណុចសំខាន់នៃភាពធន់ផ្នែកកសិកម្មរបស់អាហ្វ្រិកខាងត្បូង និងជាយុទ្ធសាស្ត្រកំណើនរយៈពេលវែង។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះអនុញ្ញាតឱ្យនាំចេញកសិផលរបស់អាហ្វ្រិកខាងត្បូង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីនាំចូលទៅក្នុងទីផ្សាប្រទេសចិន ក្រោមលក្ខខណ្ឌពន្ធសូន្យ ដែលជួយពង្រឹងជំហររបស់កសិករអាហ្វ្រិកចំពោះទីផ្សារនាំចូលដ៏ធំបំផុតមួយរបស់ពិភពលោក។ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងមានគោលបំណងបង្កើនប្រាក់ចំណូលពីការនាំចេញផ្លែឈើឱ្យបានទ្វេដងពីកម្រិតបច្ចុប្បន្ន ក្នុងប្រហែល២៤,៤លានដុល្លារ ក្នុងរយៈពេលបួនឆ្នាំ។ ការព្យាករណ៍ផ្នែកឧស្សាហកម្មបង្ហាញថា គំនិតផ្តួចផ្តើមនេះអាចទាញយកប្រាក់ចំណូលបន្ថែមរាប់រយលានដុល្លារក្នុងតម្លៃពាណិជ្ជកម្មបន្ថែម និងបង្កើតការងារប្រហែល៣៥០ កន្លែង ក្នុងការធ្វើកសិកម្ម និងប្រតិបត្តិការផ្ទះសំណាក់ ដោយមានមុខតំណែងចំនួន៦០០ បន្ថែមទៀតត្រូវបានរំពឹងទុកនៅទូទាំងខ្សែសង្វាក់ភស្តុភារកម្ម ការដឹកជញ្ជូន និងការវេចខ្ចប់។ ផែនការនេះកំពុងដំណើរការរួចហើយ ដើម្បីបញ្ចប់ពិធីសារសម្រាប់ផ្លែស្ត្របឺរី និងប៊្លូបឺរី ដោយការត្រួតពិនិត្យបច្ចេកទេសដោយអគ្គរដ្ឋបាលគយចិន រំពឹងថា នឹងបើកច្រកនាំចូលទីផ្សារបន្ថែមទៀត។ ការពិភាក្សារវាងរដ្ឋមន្ត្រីពាណិជ្ជកម្មអាហ្វ្រិក និងសមភាគីចិន ក៏គ្របដណ្តប់លើការបន្តនាំចេញសាច់គោល្អៗ និងវឌ្ឍនភាពលើក្របខ័ណ្ឌតំបន់ភាវូបនីយកម្មជំងឺអុតក្ដាម។ លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាហ្វ្រិកខាងត្បូងអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយកិច្ចព្រមព្រៀងនេះក៏ផ្សាភ្ជាប់ទៅនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើវិស័យផ្លូវដែក កំពង់ផែ និងបណ្តាញផ្លូវថ្នល់របស់អាហ្វ្រិកខាងត្បូងផងដែរ។ កាលពីឆ្នាំ២០២៥ ក្រុមហ៊ុននាំចេញផ្លែឈើអាហ្វ្រិកខាងត្បូង […]

IMG_9029
សមាគមបណ្ដាញកសិករតេជោ សហការជាមួយធនាគារ ARDBរៀបចំសិក្ខាសាលាស្ដីអំពី កម្មវិធីត្រីភាគីការចញ្ចឹមគោក្រោមឥណទាន ដោយមិនចាំបាច់ដាក់ទ្រព្យធានា

ភ្នំពេញ៖ សមាគមបណ្ដាញកសិករតេជោសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មកាលពីថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ រៀបចំសិក្ខាសាលាស្ដីអំពី “ កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា” ដែលមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខេម ខោវ ឯ.ក, សហគ្រាសចំណីគោដង្ខៅប៉ាង, កសិដ្ឋានចិញ្ចឹមគោភ្នំព្រះមានជ័យ, ក្រុមហ៊ុន SV RANCH និងក្រុមហ៊ុន ម៉ាលីសាន គ្រុប។ សិក្ខាសាលានេះមានការអញ្ជើញក្រោមអធិបតីពីភាពរបស់ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ, លោក ជេត ភិរម្យ អនុប្រធានសមាគមបណ្ដាញកសិករតេជោ, លោក ខាំ ពៅ(វាគ្មិន) តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម រស់ មុនិន្ទៈ (វាគ្មិន), លោក ហោ សុខជា (វាគ្មិន) ម្ចាស់កសិដ្ឋាន ជា ថាវី ព្រមទាំងអ្នកចូលរួមប្រមាណជាង១៣០នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់នូវដំណោះស្រាយដ៏ល្អប្រសើរសម្រាប់ការចិញ្ចឹមគោ ដែលរួមមាន […]

កាលវិភាគផ្សព្វផ្សាយ