ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម

IMG_5758 (2)

កំពង់ធំ-កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់និងសហការីដោយមានការចូលរួមពី អភិបាលរងខេត្តកំពត អភិបាលរងខេត្តកំពង់ធំ អភិបាលរងខេត្តកំពង់ចាម មន្រ្តីខេត្តកែប មន្រី្តកសិកម្មឃុំ, ក្រុមហ៊ុនផ្គត់ផ្គង់ចំណីត្រី, វារីវប្បករ, និងក្រុមហ៊ុនធានាទិញផលវារីប្បកម្ម ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី ការបង្កាត់ពូជត្រី និងផលិតកម្មទាពង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងកម្មវិធីពេលព្រឹក ឯកឧត្តមបណ្ឌិត កៅ ថាច និងគណៈប្រតិភូ បានអញ្ជើញទៅកសិដ្ឋាន TP ចិញ្ចឹមត្រីរ៉ស់កំពង់ធំ របស់លោក តាន់ វណ្ណា ម្ចាស់កសិដ្ឋាន ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានស្រះចិញ្ចឹមត្រីរស់ជិត ១០០ ស្រះ និងអាចប្រមូលទិន្នផលត្រីបានចន្លោះពី ១៥ ទៅ២០ តោននៅក្នុងមួយថ្ងៃ និងជាកសិដ្ឋានចិញ្ចឹមត្រីរ៉ស់ទ្រង់ទ្រាយធំមួយនៅកម្ពុជា ដើម្បីស្វែងយល់ដោយផ្ទាល់អំពីដំណើរការចិញ្ចឹម ការគ្រប់គ្រងបច្ចេកទេសផលិតកម្ម ការថែទាំ ការគ្រប់គ្រងថ្លៃដើម និងការធ្វើទីផ្សារ។

ក្នុងឱកាសនោះដែរ លោក តាន់ វណ្ណា ក៏បានលើកឡើងជំរាបជូនគណៈប្រតិភូអំពីមហិច្ឆិតារបស់ខ្លួនក្នុងការពង្រីកស្រះចិញ្ចឹមត្រីបន្ថែមទៀត ដើម្បីរួមចំណែកផ្គត់ផ្គង់ទីផ្សារត្រីរស់នៅក្នុងស្រុក និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។

បន្ទាប់មក គណៈប្រតិភូបានបន្តដំណើរទៅកាន់ កសិដ្ឋានចិញ្ចឹមទា អិលស៊ីឌីស៊ី អេកូ ហ្គ្រីន (LCDC Eco Green) ដែលមានពាក្យស្លោក «កសិដ្ឋានបៃតង ដំណោះស្រាយបៃតង» ស្ថិតនៅភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ កសិដ្ឋាននេះជាកសិដ្ឋានចិញ្ចឹមទាយកពងប្រមាណ ២ម៉ឺនក្បាល និង ទ្រង់ទ្រាយធំមួយ ដែលអាចផ្គត់ផ្គង់ពងមានគុណភាពទៅកាន់ទីផ្សារក្នុងស្រុកប្រមាណ ១៧០០០ គ្រាប់ក្នុងមួយថ្ងៃ ។

នៅក្នុងកម្មវិធីនារសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិត និងគណៈប្រតិភូបានបន្តដំណើរទៅកាន់ខេត្តកំពង់ចាម ដើម្បីពិនិត្យ ខ្សែច្រវាក់ផលិតកម្មបង្កាត់ពូជត្រីប្រា និងប្រតិបត្តិការអាជីវកម្មរបស់ កសិដ្ឋានផលិតកូនត្រីទឹកឆា ដែលជាកម្មសិទ្ធិរបស់លោក ហួត ឆាយ។ កសិដ្ឋាននេះគឺជាមជ្ឈមណ្ឌលបង្កាត់ និងផ្គត់ផ្គង់ពូជត្រីដ៏សំខាន់មួយនៅក្នុងខេត្តកំពង់ចាម ដោយបានផ្គត់ផ្គង់កូនត្រីដែលមានគុណភាពដល់អ្នកចិញ្ចឹមត្រីក្នុងខេត្ត និងបណ្តាខេត្តជាច្រើនទៀត។

ក្នុងឱកាសនោះ គណៈប្រតិភូបានស្វែងយល់យ៉ាងលម្អិតអំពីដំណើរការបច្ចេកទេសនៃការបង្កាត់ពូជត្រីប្រា ការគ្រប់គ្រងគុណភាពកូនត្រីឱ្យមានអត្រារស់ខ្ពស់ ការរៀបចំប្រព័ន្ធចំណីអាហារ និងការថែទាំតាមស្តង់ដារ ព្រមទាំងប្រព័ន្ធភស្តុភារ និងបណ្តាញចែកចាយផលិតផលទៅកាន់ទីផ្សារ។

ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ សិក្សា និងវាយតម្លៃវឌ្ឍនភាពនៃខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតកម្មទាពងនៅមូលដ្ឋាន។ លើកកម្ពស់ការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍ជាក់ស្តែងដល់កសិករ ។ ជំរុញការអភិវឌ្ឍវិស័យវារីវប្បកម្ម និងការចិញ្ចឹមសត្វឱ្យក្លាយជាកសិកម្មពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងស្តង់ដារខ្ពស់។ ពង្រឹងសមត្ថភាពផលិត និងផ្គត់ផ្គង់ផលិតផលក្នុងស្រុក ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ និង រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជនបទ បង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋប្រកបដោយចីរភាព។

ដំណើរទស្សនកិច្ចសិក្សានាពេលនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងការបន្តគាំទ្រវិស័យកសិកម្ម និងវារីវប្បកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទាន ការកាត់បន្ថយថ្លៃដើម ការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងការតភ្ជាប់ទីផ្សារ ដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែរឹងមាំ មានស្តង់ដារ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា៕


photo_2026-08-14_12-28-38 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីធ្វើជាស្ពានភ្ជាប់ទៅរកប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្ម និងធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។ ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គឹម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ត្រីជំនាញកសិកម្ម មន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីកសិកម្មឃុំ-សង្កាត់ សមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៤៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងប្រាប់កសិករថា ការជួបជុំនៅថ្ងៃនេះ ដើម្បីពិភាក្សា និងស្តាប់បញ្ហាពិតរបស់ប្រជាកសិករ ហើយរួមគ្នាស្វែងរកដំណោះស្រាយនៃការធ្វើកសិកម្មឲ្យមានប្រសិទ្ធភាព […]

photo_2026-08-14_08-34-27
តម្លៃកង្កែបសាច់​នៅលើទីផ្សារ​ក្នុងស្រុក មិនទាន់​ផ្តល់ក្តីសង្ឃឹម​ឡើងវិញ ដល់​​អ្នក​ចិញ្ចឹម​​

ដោយ ឡុង សារេត ភ្នំពេញ៖​ តម្លៃកង្កែបសាច់​នៅលើទីផ្សារគិតមកដល់ថ្ងៃទី​១២ ខែសីហានេះ​ ត្រូវបាន​មើលឃើញថា​ មិនទាន់​មាន​សញ្ញាល្អ​ធ្វើឱ្យកសិករ​ក្នុងស្រុក ដែលជាអ្នកចិញ្ចឹម​អាចលក់បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​នោះទេ​ បន្ទាប់ពី​សមាគមវារីវប្បករនៅកម្ពុជា ​បាន​អំពាវនាវ​ឱ្យស្ថាប័នពាក់ព័ន្ធ​ចាត់វិធានការទប់ស្កាត់​ពីការធ្លាក់ចុះតម្លៃ​ ​នៅ​ខែមេសា​ ឆ្នាំ២០២៦ ពីតម្លៃជាង​៧ ០០០រៀល​ មក​នៅ​៥ ០០០រៀល ក្នុងមួយគីឡូក្រាម​។ លោក ឡែមផូរ សុថារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ​សមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹង​ថា តម្លៃកង្កែបសាច់​ដែល​សមាគម​បានចែករំលែក​​នៅលើបណ្តាញទំនាក់ទំនងសង្គម​ កាលពី​ខែ​​កក្កដា​ រហូតមកដល់ថ្ងៃទី​១២ ខែសីហានេះ សមាគម​​​បានធ្វើបច្ចុប្បន្នភាពតម្លៃ​កង្កែបសាច់​ឡើងវិញ​ ដោយ​កង្កែបសាច់​មួយគីឡូ​ក្រាមឡើងថ្លៃបាន​១០០រៀល​ ទៅ​២០០រៀល ចំណែកនៅតាមកន្លែងខ្លះឡើងថ្លៃ​បាន​៣០០រៀល​។​ ស្របពេលតម្លៃកង្កែបសាច់​មានការប្រែប្រួលចន្លោះពី១០០រៀល ទៅ​៣០០រៀល​ ក្នុងមួយគីឡូក្រាម​ក៏ដោយ ប៉ុន្តែ​មិនទាន់ឡើង​ដល់ថ្លៃដើមផលិត​របស់កសិករ​នៅឡើយទេ​​។ ពោលថ្លៃដើមផលិតកង្កែបសាច់មួយគីឡូក្រាម​ កសិករចំណាយពី​៥ ៧០០រៀល ទៅ​៦ ០០០រៀល​ ដូច្នេះដើម្បីអាច​បានប្រាក់ចំណេញ ទាមទារឱ្យកសិករលក់ក្នុងតំម្លៃ​ចាប់ពី​៦ ៥០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម​។​ លោកបន្តថា បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹមកង្កែប ដែលជាសមាជិកសមាគម​នៅសល់​កង្កែប​​ក្នុងស្តុកសរុប​​​ប្រមាណ​១១៥តោន​​​ ព្រោះតម្លៃលក់នៅលើទីផ្សារទាបជាងថ្លៃដើមផលិត។​ ប៉ុន្តែនៅលើទីផ្សារ​មានឈ្មួញ​នាំចូលមកបោះដុំលក់​​ដល់អ្នកប្រើប្រាស់ក្នុងស្រុក ខណៈអ្នកប្រមូលទិញកង្កែប​សាច់ពីកសិករនៅតាមតំបន់​​​បានផ្អាកដោយសារ​លក់មិនបានចំណេញ​។​​​ ប្រធានគណកម្មការប្រតិបត្តខាងលើនេះ បានលើកឡើងទៀត​ថា បើកង្កែបដល់អាយុកាល​ត្រូវលក់ចេញហើយ បែរជាលក់មិនចេញ​ដោយសារតម្លៃទាបនេះ វាធ្វើឱ្យកសិករ​ត្រូវការចំណាយថ្លៃដើមខ្ពស់​។ […]

photo_2026-08-13_17-39-51
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ ឬប្តូរមុខដំណាំ ដើម្បីបង្កើនប្រាក់ចំណូល

ដោយ នៅ​ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារសមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នេះរបស់ឯកឧត្តមបណ្ឌិ កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ,លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ […]

images (3)
អ្នកជំនាញពន្យល់ពីមូលហេតុសាច់គោអូស្ត្រាលី ថោកជាងសាច់គោកាណាដា

កាណាដា៖ ខណៈពេលសាច់គោនាំចូលពីប្រទេសអូស្ត្រាលី មានតម្លៃធូរថ្លៃជាង ដែលធ្វើឲ្យអ្នកទិញងាយស្រួលសម្រេចចិត្តរើសដាក់ក្នុងកន្ត្រកទិញអីវ៉ាន់ជាងសាច់គោ ដែលផលិតនៅក្នុងប្រទេសកាណាដា ដូច្នេះអ្នកជំនាញផ្នែកសាច់គោម្នាក់ ប្រចាំខេត្តសាស្កាតឈីវ៉ាន់ (Saskatchewan) ប្រទេសកាណាដា បានផ្តល់ជាមតិ និងការពិចារណាខ្លះៗសម្រាប់អ្នកប្រើប្រាស់។ លោក ជេហ្វ្រី យោហ្គា (Jeffrey Yorga) អតីតប្រធានសមាគមអ្នកចិញ្ចឹមសត្វ ខេត្តសាស្កាតឈីវ៉ាន់ បានលើកឡើងថា ទីផ្សារសាច់គោ គឺជាទីផ្សារសកល ប៉ុន្តែវាមិនមែនមានន័យថា សាច់គោទាំងអស់សុទ្ធតែមានគុណភាពដូចគ្នានោះទេ។ ភាពខុសគ្នានៃតម្លៃរវាងផលិតផលទាំងពីរនេះ មិនសូវពាក់ព័ន្ធនឹងចម្ងាយនៃការដឹកជញ្ជូនផ្លូវឆ្ងាយនោះទេ ប៉ុន្តែវាអាស្រ័យទៅលើគុណភាព នៃសាច់គោផ្ទាល់តែម្តង។ លោកបាននិយាយថា សាច់គោអូស្ត្រាលី មិនដូចសាច់គោមកពីខេត្តអាល់ប៊ឺតា (Alberta) ឬសាច់គោផ្សេងទៀត ដែលផលិតនៅក្នុងប្រទេសកាណាដានោះទេ។ សាច់គោមកពីអូស្ត្រាលីខ្លះមិនមានការវាយតម្លៃចំណាត់ថ្នាក់ច្បាស់លាស់ឡើយ ដូច្នេះអ្នកទិញមិនអាចប្រាកដប្រជាពីគុណភាពនៃសាច់ដែលពួកគេកំពុងទិញ ដូចជាការទិញសាច់គោរបស់កាណាដានោះទេ។ ទោះបីជាមើលទៅវាជាសាច់ដុំដូចគ្នា ប៉ុន្តែគុណភាពមិនដូចគ្នាទេ ដូច្នេះយើងមិនអាចយកវាមកប្រៀបធៀបស្មើគ្នាបានឡើយ។ លោកបានពន្យល់បែបនេះថា​ សាច់គោនាំចូលពីអូស្ត្រាលីភាគច្រើន គឺបានមកពីគោស៊ីស្មៅធម្មតាៗ មិនមានការផ្ទៀងផ្ទាត់អាយុកាលរបស់សត្វច្បាស់លាស់ ហើយក៏មិនមានការបំប៉នចំណីឲ្យបានត្រឹមត្រូវមុនពេលសម្លាប់យកសាច់នោះដែរ គឺមិនទាន់បំប៉នឱ្យគ្រប់ស្តង់ដារនៅឡើយទេ។ អ្នកជំនាញផ្នែកសាច់គោរូបនេះបានអះអាងថា សាច់គោប្រចាំប្រទេសកាណាដា​ គឺស្ថិតនៅកម្រិត AAA គឺមានឈ្មោះល្បីលើទីផ្សារពិភពលោក។ វាជាផលិតផលខុសគ្នាស្រឡះ។ សាច់គោរបស់កាណាដា ត្រូវបានបែងចែកចំណាត់ថ្នាក់គុណភាពច្បាស់ៗដូចជា កម្រិត អេវ័ន […]

កាលវិភាគផ្សព្វផ្សាយ