ឥណ្ឌាប្រកាសដេញថ្លៃ ដើម្បីនាំចូលជីមុនរដូវវស្សាចូលមកដល់

image_2026-06-09_09-12-47

ញូវដែលី៖ ប្រទេសឥណ្ឌាកំពុងស្វែងរកអ្នកផ្គត់ផ្គង់ពិភពលោក ដើម្បីទិញជីអ៊ុយរ៉េ ចំនួន១,៧លានតោន មុនរដូវសាបព្រោះចូលមកដល់ បន្ទាប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានរំខានដល់ការផ្គត់ផ្គង់ហ្គាសដល់រោងចក្រផលិតជីនៅក្នុងប្រទេស។

យោងតាមសេចក្តីជូនដំណឹង​ បានឱ្យដឹងថា​ ក្រុមហ៊ុនជីរបស់ជាតិ (National Fertilizers Ltd.) ដែលជាក្រុមហ៊ុនផលិតជីរបស់រដ្ឋ បានប្រកាសដេញថ្លៃទិញជីចំនួន៩០០ ០០០តោន ដោយនាំចូលតាមកប៉ាល់មកចូលចតនៅ ឆ្នេរខាងលិចរបស់ប្រទេសឥណ្ឌា និងបរិមាណនៅសល់ ត្រូវនាំចូលមកកាន់កំពង់ផែឆ្នេរខាងកើត។

ប្រទេសឥណ្ឌាតែងតែទិញអ៊ុយរ៉េ តាមរយៈការដេញថ្លៃជាសកល ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ការដេញថ្លៃចុងក្រោយនេះ គឺជាលើកទីពីរហើយ ចាប់តាំងពីអាម៉េរិក-អ៊ីស្រាអែល ព្រួតគ្នាធ្វើបាបប្រទេសអ៊ីរ៉ង់។ ផែនការទិញជីនេះ​ ត្រូវធ្វើឡើងមុនរដូវសាបព្រោះដើមឆ្នាំ ដែលការដាំដុះដំណាំសំខាន់ៗ រួមមាន ស្រូវ ពោត និងសណ្តែក នឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៦នេះ។

រោងចក្រផលិតជីអ៊ុយរ៉េ នៅក្នុងប្រទេសឥណ្ឌា គឺពឹងផ្អែកយ៉ាងខ្លាំងលើហ្គាស ដែលភាគច្រើននាំចូលពីមជ្ឈិមបូព៌ា។ ប៉ុន្តែការផ្គត់ផ្គង់ហ្គាស កាន់តែពិបាកទៅៗ បន្ទាប់ពីការបិទច្រកសមុទ្រ​ហ័រមូស (Hormuz) បានបង្ខំឱ្យអ្នកផលិតជី មួយចំនួនបិទរោងចក្រសម្រេចចិត្តបិទរោងចក្រតែម្តង។

តម្លៃជីអ៊ុយរ៉េសកល បានកើនឡើងចាប់តាំងពីការចាប់ផ្តើមសង្គ្រាម ដោយសារជិត៤៥ភាគរយ នៃការផ្គត់ផ្គង់ជីលើសកលលោក ត្រូវដឹកឆ្លងកាត់ឈូងសមុទ្រពែក្ស។

ប្រទេសឥណ្ឌាបានទិញជីចំនួន២,៥លានតោន នៅក្នុងការដេញថ្លៃមុនៗ ចំណែកតម្លៃបានឡើងជិតទ្វេដង។

យោងតាមក្រសួងជីបានឱ្យដឹងថា ប្រទេសឥណ្ឌាត្រូវការជីប្រហែល ៣៩លានតោន សម្រាប់ដំណាំដែលដាំដុះក្នុងរដូវវស្សា គិតពីខែមិថុនា ដល់ខែកញ្ញា។ ក្រសួងបាននិយាយថា ជីនៅក្នុងស្តុកបច្ចុប្បន្ន មានប្រហែល២០ លានតោនប៉ុណ្ណោះ។

កាលពីពេលថ្មីៗកន្លងមកនេះ ប្រទេសឥណ្ឌា បានពិភាក្សាជាមួយប្រទេសរុស្ស៊ី បេឡារុស និងពីប្រទេសម៉ារ៉ុក ដើម្បីសុំទិញជី សម្រាប់ផ្គត់ផ្គង់ដល់កសិកររបស់ខ្លួន មុនរដូវដាំដុះខាងមុខនេះ។

ការចូលជីសំខាន់ៗ មានដូចជា ជីអ៊ុយរ៉េ ជីផូស្វាតឌីអាមីញ៉ូម និងផូតាស ព្រមទាំងឧស្ម័នធម្មជាតិ គឺជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតជីអ៊ុយរ៉េ នៅក្នុងស្រុក។ ប្រហែលពាក់កណ្តាលនៃការនាំចូលផូស្វាត ឌីអាមីញ៉ូម និងជីអ៊ុយរ៉េ គឺមានប្រភពពីប្រទេសអារ៉ាប៊ីសាអូឌីត ជាអ្នកផ្គត់ផ្គង់ជីផូស្វាត ឌីអាមីញ៉ូម ធំបំផុត ខណៈពេលប្រទេសអូម៉ង់ ជាអ្នកផ្គត់ផ្គង់​ជីអ៊ុយរ៉េ​ធំជាងគេបង្អស់។

តម្រូវការ​ជីនៅក្នុងប្រទេសឥណ្ឌា ​កើនឡើងខ្លាំងក្នុងខែមិថុនា និងខែកក្កដា នៅពេលកសិករឥណ្ឌាចាប់ផ្តើមដាំដំណាំសំខាន់ៗ មានដូចជា ស្រូវ ពោត កប្បាស និងដំណាំសម្រាប់យកប្រេង។

លោកពន្យល់ថា  មុនចូលរដូវក្តៅ ការដឹកជញ្ជូនជីអ៊ុយរ៉េ និងជីផូស្វាត ឌីអាមីញ៉ូម ជាច្រើនបានមក​ដល់​ប្រទេសឥណ្ឌា ក្នុងអំឡុងត្រីមាសខែមីនា ដល់ខែឧសភា។ ទោះបីជាមិនទាន់មានការខ្វះខាតនៅពេលបច្ចុប្បន្នក៏ដោយ រដ្ឋាភិបាលកំពុងខិតខំជៀសវាងការខ្វះខាតណាមួយក្នុងរដូវដាំដុះខាងមុខនេះ។

ឥណ្ឌាមានការព្រួយបារម្ភខ្លាំងចំពោះជីអ៊ុយរ៉េ ដែលជាជីប្រើប្រាស់ចម្បងជាងគេ ដែលជាវត្ថុធាតុដើមសម្រាប់ផលិតជីប្រភេទអាសូត។

ប្រទេសកាតា គឺជាអ្នកផ្គត់ផ្គង់ហ្គាសធំបំផុតទៅឥណ្ឌា ប៉ុន្តែការដឹកជញ្ជូនត្រូវបានរំខាន បន្ទាប់ពីអ៊ីរ៉ង់បានគំរាម​វាយ​ប្រហារ​លើនាវាណា ដែលឆ្លងកាត់ច្រកសមុទ្រ ហ័រមុស (Hormuz) ក្រោយមានភាពតានតឹងជាមួយអាម៉េរិក និងអ៊ីស្រាអែល៕ (ផាន់ អាណា)


IMG_5834
តំណាងធនាគារ ARDB ចូលរួមជាវាគ្មិនក្នុងវេទិកាគយ និង FASMEC លើកទី១ ស្តីពីឱកាសពង្រីកអាជីវកម្ម និងជំរុញផលិតកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  លោក គុយ បញ្ញា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនក្នុង វេទិកាគយ និង FASMEC លើកទី១ ក្រោមប្រធានបទ «ការគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង» ដោយផ្តោតលើប្រធានបទពិភាក្សា «ឱកាសពង្រីកអាជីវកម្ម និងជំរុញផលិតកម្មក្រោមយន្តការសេដ្ឋកិច្ចក្នុងប្រព័ន្ធ»។ វេទិកានេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធជាច្រើន ព្រមទាំងថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដើម្បីពិភាក្សាអំពីយន្តការ គោលនយោបាយ និងដំណោះស្រាយនានា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។ កម្មវិធីនេះត្រូវបានសម្របសម្រួលដោយឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អនុប្រធាន FASMEC និងមានវាគ្មិនមកពីស្ថាប័នសំខាន់ៗជាច្រើន រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានគយ […]

721179521_1550327243125800_4911286540979927665_n copy
​សហគមន៍កសិកម្មទំនើបមាន់ស្រែ នៅតំបន់ជំរុំជនភៀសសឹក ខេត្តបន្ទាយមានជ័យបង្កើតជាផ្លូវការ​ មានសមាជិកដំបូង​៦០០គ្រួសារ

ដោយ រស្មី​ ​ខេត្តបន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា​​ នៅ​ទីបំផុតសហគមន៍មាន់ស្រែដ៏ថ្មីស្រឡាងមួយ បានចេញជារូបរាង ដោយ​មានសមាជិកចុះឈ្មោះក្នុងជំហានដំបូងចំនួនជាង៦០០គ្រួសារ។ ​អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ ឱ្យដឹងនៅ​​ថ្មីៗនេះ​​ថា ក្រោយការបង្កើតសហគមន៍មាន់ស្រែក្នុងតំបន់ជនភៀសសឹក ខេត្តបន្ទាយមានជ័យនេះដែរ គេរំពឹងថា ចំនួនសមាជិកសហគមន៍នឹងកើនឡើងដល់១ ០០០ពាន់គ្រួសារ នៅពេលចុះឈ្មោះត្រូវបានបញ្ចប់នាពេលខាងមុខ។ ​ឯកឧត្តមបានឱ្យដឹងទៀត​ថា គម្រោងនេះផ្តួចផ្តើមដោយក្រសួងកសិកម្ម ដែលធ្វើឡើងចំពោះជនភៀសសឹកចំនួនបីខេត្ត គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ តាមរយៈគម្រោងនេះដែរ ការចុះឈ្មោះសមាជិកគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ជាមួយនឹងសមាជិកប្រមាណ៣ ០០០គ្រួសារ។ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងបន្ថែមថា ដើម្បីជួយស្តារជីវភាពដល់បងប្អូនពលរដ្ឋភៀសសឹកជុំដំបូង ការគាំទ្រពីគម្រោងរបស់ក្រសួង រួមមាន៖ ទ្រុងចិញ្ចឹមមាន់ស្តង់ដាចំនួន១,ពូជកូនមាន់ស្រែ អាយុ២១ថ្ងៃចំនួន ១០០ក្បាល,ការគាំទ្រវ៉ាក់សាំងការពារជំងឺ,ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង,ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ និងការការធានាទិញមាន់សាច់ក្នុងតម្លៃសមរម្យ៕

images (1)
វៀតណាមអនុញ្ញាតឱ្យនាំចូលផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង

សេអ៊ូល៖ ការនាំចេញផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង កំពុងពង្រីកទៅកាន់ទីផ្សារនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីពង្រីករយៈពេលនាំចេញស្របតាមអនុញ្ញាត ចាប់ពីខែឧសភា ដល់ខែមិថុនា។ ផ្លែត្រសក់ស្រូវកូរ៉េ ឥឡូវនេះកំពុងដាក់លក់តាមបណ្តាហាងលក់រាយធំៗ និងហាងលក់ផ្លែឈើថ្លៃៗ នៅក្នុងប្រទេសវៀតណាម ដែលបង្កើតបានជាបណ្តាញលក់បន្ថែមទៀត ក្នុងអំឡុងពេលតម្លៃលក់នៅក្នុងស្រុកធ្លាក់។ ការពន្យារពេលនាំចូលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបរវាងលោកស្រី​ សុង មីយុង (Song Mi-ryung) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង និងលោក ជិញ វៀតហឺង (Trinh Viet Hung) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដែលបានធ្វើឡើងនៅទីក្រុងហាណូយ កាលពីខែមេសា ឆ្នាំ២០២៦។ កិច្ចពិភាក្សានាពេលនោះ បានផ្តោតសំខាន់លើការពង្រីកការនាំចេញត្រសក់ស្រូវរបស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសវៀតណាម និងការបង្កើនពាណិជ្ជកម្មផ្លែឈើរវាងប្រទេសទាំងពីរ។ បន្ទាប់ពីការពិគ្រោះយោបល់ ភាគីទាំងពីរបានយល់ព្រមពន្យាររយៈពេលនាំចេញមួយខែទៀត។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃប្រទេសកូរ៉េខាងត្បូង បានរំពឹងទុកថា នឹងមានការផ្លាស់ប្តូរដើម្បីគាំទ្រដល់ប្រាក់ចំណូលដល់កសិដ្ឋាន ក្នុងអំឡុងខែមិថុនា នៅពេលតម្លៃផ្លែត្រសក់ស្រូវ ជាទូទៅស្ថិតនៅក្រោមសម្ពាធធ្លាក់ថ្លៃ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីដើមខែឧសភា ឆ្នាំ២០២៦ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់តាំងពីខែមិថុនា ជាពេលតម្លៃផ្លែត្រសក់ធ្លាក់ចុះខ្លាំង ការប្រឹងប្រែងនាំចេញក្នុងពេលនេះ […]

719463986_122166710726823197_1729617197515226591_n
ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសានផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការវិនិយោគលើការកែច្នៃកសិផលនៅភូមិភាគឦសាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ ចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ នៅតំបន់ភូមិភាគឦសាន ឱ្យបានគ្រប់ជ្រុងជ្រោយ។ ការ​លើកឡើងបែបនេះ ក្នុងពេលប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បាន​​ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងតំបន់ភូមិភាគឦសាន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសានរបស់កម្ពុជា និងដាក់ចេញទិសដៅអាទិភាពការងារបន្ត។ ឯកឧត្តមបណ្ឌិតសភាចារ្យ បាន​​សង្កត់ធ្ងន់ថា ការឱ្យចចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ ដើម្បីកំណត់បញ្ហាប្រឈមចំពោះមុខ ជាពិសេស ក្នុងបរិការណ៍ ដែលពិភពលោកទាំងមូលជួបប្រទះនឹងបញ្ហានៃការកើនឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម ព្រមទាំងរៀបចំជាយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាប្រឈមរយៈពេលមធ្យម ដើម្បីជាមូលដ្ឋានសម្រាប់ការស្នើសុំវិធានការដោះស្រាយសមស្រប។ ជាមួយគ្នានេះ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងបន្តគាំទ្រ សម្របសម្រួល និងស្វែងរកដំណោះស្រាយពាក់ព័ន្ធការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែងតាមផែនការ ដែលបានស្នើសុំ ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និងការជំរុញបរិវត្តកម្មពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ […]

កាលវិភាគផ្សព្វផ្សាយ