ស្រីលង្កាទទួលបានជំនួយ១,៤លានដុល្លារ ដើម្បីស្តារកសិដ្ឋានបន្លែឡើងវិញ នៅតំបន់ជួបព្យុះស៊ីក្លូន

image_2026-05-07_08-30-52

កូឡុំបូ៖ ប្រទេសស្រីលង្កាបានចាប់ផ្តើមស្តារឡើងវិញនូវកសិដ្ឋានដាំបន្លែរបស់ខ្លួន ដែលរងការខូចខាតពីព្យុះស៊ីក្លូន ដោយគ្រោងចំណាយថវិកាប្រហែល១,៤លានដុល្លារ ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។

ការដាក់ឱ្យអនុវត្តគម្រោងជាផ្លូវការនេះ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយរវាងតំណាងឧត្តមស្នងការអូស្ត្រាលីប្រចាំប្រទេសស្រីលង្កា និងតំណាងអង្គការស្បៀងអាហារ និងកសិកម្ម ប្រចាំប្រទេសស្រីលង្កា និងកោះម៉ាល់ឌីវ។

គំនិតផ្តួចផ្តើមស្តារកសិដ្ឋានដាំបបន្លែនេះ បន្ទាប់ពីរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីព្យុះស៊ីក្លូន ឌីតវ៉ាស (Ditwah) កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ផលិតកម្មកសិកម្ម និងជីវភាពរស់នៅទូទាំងប្រទេសស្រីលង្កា។

តំបន់ខ្ពង់រាបរបស់ស្រីលង្កា ដែលគេស្គាល់ថា ជាទីតាំងដាំដំណាំបន្លែ ដូចជា សណ្តែក ការ៉ុត ខ្ទឹមបារាំង ស្ពៃក្តោប ប៉េងប៉ោះ និងដំឡូង បានរងផលប៉ះពាល់ខ្លាំងបំផុត ធ្វើឱ្យកសិករខ្នាតតូចរាប់ពាន់នាក់នៅក្នុងតំបន់ទាំងនេះ បានបាត់បង់ផលដំណាំ ខ្វះគ្រាប់ពូជ និងអស់ទ្រព្យសម្បត្តិជាច្រើន។

គម្រោងស្តារឡើងវិញនេះត្រូវបានរៀបចំជាកម្មវិធីអន្តរាគមន៍រយៈពេល១២ខែ ក្នុងគោលបំណងស្តារ និងពង្រឹងការធ្វើកសិកម្មដាំបន្លែ ដែលធន់នឹងអាកាសធាតុ ដោយផ្តោតជាពិសេសលើការផ្តល់សិទ្ធិអំណាចដល់កសិករស្ត្រី និងគាំទ្រជនពិការ។

កសិករខ្នាតតូចជាង២៤០០នាក់នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់តាមរយៈការកែលម្អផលិតកម្មគ្រាប់ពូជ និងបន្តុះពូជដំណាំ ព្រមទាំងទទួលបានជំនួយជាគ្រឿងចក្រខ្នាតតូច ការបណ្តុះបណ្តាល និងការពង្រឹងការតភ្ជាប់ទីផ្សារ។

សមាសធាតុសំខាន់ៗនៃគំនិតផ្តួចផ្តើមនេះ រួមមានការស្ដារឡើងវិញ នូវប្រព័ន្ធគ្រាប់ពូជរបស់កសិករ ដូចសណ្តែក និងដំឡូងជាដើម រួមទាំងការគាំទ្រទាំងប្រព័ន្ធដាំដុះនៅទីវាល និងនៅក្នុងផ្ទះសំណាញ់ និងការបង្កើតថ្នាលសម្រាប់បណ្តុះកូនដំណាំ ។ ថ្នាលទាំងនេះនឹងដំណើរការជាសហគ្រាសកសិកម្មប្រកបដោយនិរន្តរភាព ផលិតកូនបន្លែ ដែលមានគុណភាពខ្ពស់ បង្កើតឱកាសស្វែងរកប្រាក់ចំណូលបន្ថែម និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ធាតុចូលកសិកម្ម។

គម្រោងនេះសង្កត់ធ្ងន់លើការអនុវត្តកសិកម្មឆ្លាតវៃតាមអាកាសធាតុ (Climate-Smart Good Agricultural Practices) ការអភិវឌ្ឍថ្នាលបណ្តុះកូនឈើ ដែលដឹកនាំដោយស្ត្រី និងគ្រឿងម៉ាស៊ីន និងការគាំទ្រធាតុចូលខ្នាតតូច។ តាមរយៈការរួមបញ្ចូលគ្នានូវកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញភ្លាមៗជាមួយនឹងយុទ្ធសាស្ត្រភាពធន់រយៈពេលវែង គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យផលិតកម្មបន្លែមានស្ថិរភាព កែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងគ្រួសារ និងកាត់បន្ថយការពឹងផ្អែកលើគ្រាប់ពូជនាំចូល។

ដើម្បីដោះស្រាយភាពងាយរងគ្រោះជារចនាសម្ព័ន្ធក្នុងការផ្គត់ផ្គង់គ្រាប់ពូជ ប្រព័ន្ធផលិតកម្ម និងការតភ្ជាប់ទីផ្សារ គម្រោងនេះក៏ព្យាយាមលើកកម្ពស់សមត្ថភាពរបស់កសិករ និងសេវាកម្មផ្សព្វផ្សាយកសិកម្ម ដើម្បីសម្របខ្លួនទៅនឹងហានិភ័យអាកាសធាតុនាពេលអនាគត។

យុទ្ធសាស្ត្រនេះស្របតាមអាទិភាពជាតិរបស់ប្រទេសស្រីលង្កាលើបញ្ហាសន្តិសុខស្បៀង ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍជនបទប្រកបដោយបរិយាបន្ន ហើយនឹងត្រូវអនុវត្តដោយសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរកសិកម្ម និងទីភ្នាក់ងារស្ថិតនៅតាមបណ្តាខេត្ត៕ (ផាន់ អាណា)


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ