បម្រាមនាំចេញធ្វើឱ្យតម្លៃផ្លែប៉េងប៉ោះ ក្នុងប្រទេសម៉ារ៉ុក ចុះថោកយ៉ាងខ្លាំង

image_2026-04-30_14-03-00

រ៉ាបាត៖ ការរឹតត្បិតលើការនាំចេញផ្លែប៉េងប៉ោះ ជាពិសេសទៅកាន់ទីផ្សារអាហ្វ្រិក រួមជាមួយនឹងការបញ្ចប់នៃរយៈពេលកូតានាំចូលរបស់សហភាពអឺរ៉ុប បានធ្វើឱ្យតម្លៃធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារក្នុងស្រុករប

ស់ប្រទេសម៉ារ៉ុក ដែលការសម្រេចចិត្តនេះ ដើម្បីធ្វើឱ្យទីផ្សារក្នុងស្រុកមានស្ថិរភាព បន្ទាប់ពីផុតរដូវប្រមូលផល។

កសិករដាំដំណាំប៉េងប៉ោះ បាននិយាយថា ការរឹតបន្តឹងលើការនាំចេញផ្លែប៉េងប៉ោះរបស់ប្រទេសម៉ារ៉ុកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្វើឱ្យតម្លៃធ្លាក់ចុះនៅក្នុងទីផ្សារក្នុងស្រុក។

កសិករដាំប៉េងប៉ោះបាននិយាយថា ថ្ងៃនេះ ប៉េងប៉ោះមួយប្រអប់មានទម្ងន់៣០គីឡូក្រាម មានតម្លៃប្រហែល១០ដុល្លារ ឬប្រហែល០,៣៥ដុល្លារ ក្នុងមួយគីឡូក្រាម ដែលបង្ហាញឱ្យឃើញពីការធ្លាក់ចុះតម្លៃជិតពាក់កណ្តាល។ កាលពី១៥ ថ្ងៃមុនមានបម្រាម តម្លៃប៉េងប៉ោះកំពុងកើនឡើងរហូតដល់មួយដុល្លារ ក្នុងមួយគីឡូក្រាម ហើយលក់ដុំបានតម្លៃ០,៩៧ដុល្លារ ក្នុងមួយគីឡូក្រាម។

ការធ្លាក់ចុះយ៉ាងខ្លាំងនេះ ដោយសារការបញ្ឈប់ជាបណ្តោះអាសន្ននូវការនាំចេញផ្លែប៉េងប៉ោះទៅកាន់ប្រទេសក្នុងតំបន់អាហ្វ្រិក ដែលជាវិធានការមួយគេជូនដំណឹងដោយផ្ទាល់មាត់ប្រាប់អ្នកដាំ  ហើយទន្ទឹមនឹងនោះដែរ ការនាំចេញទៅកាន់សហភាពអឺរ៉ុបក៏បានធ្លាក់ចុះ បន្ទាប់ពីបញ្ចប់រយៈពេលនាំចូលតាមកូតាអនុគ្រោះ។

ជាធម្មតា ក្នុងអំឡុងពេលនេះ កូតាសម្រាប់នាំចូលផ្លែប៉េងប៉ោះម៉ារ៉ុក នៅទីផ្សារអឺរ៉ុប គឺអស់ហើយ។ ចាប់ពីពេលនោះមក រាល់ការនាំចេញផ្លែប៉េងប់ោះទៅកាន់សហភាពអឺរ៉ុប គឺត្រូវបង់ពន្ធគយទាំងអស់។ សហភាពអឺរ៉ុបអនុវត្តប្រព័ន្ធកូតាអត្រាពន្ធ ដែលការនាំចេញលើសពីកម្រិតកូតាកំណត់ត្រូវបង់ពន្ធបន្ថែម។

ក្រៅពីសក្ដានុពលនៃការនាំចេញ ផលិតកម្មប៉េងប៉ោះរបស់ប្រទេសម៉ារ៉ុក ក៏បានរងផលប៉ះពាល់ដោយជំងឺ និងលក្ខខណ្ឌអាកាសធាតុអាក្រក់ រួមជាមួយនឹងភ្លៀងធ្លាក់យូរ ដែលបង្កឱ្យមានជំងឺផ្សិតធ្វើឱ្យដំណាំប៉េងប៉ោះផ្តល់ទិន្នផលទាប។

ចំណែកកសិករម្នាក់ទៀត បានបញ្ជាក់ពីការបញ្ឈប់ការនាំចេញទៅកាន់ទីផ្សារអាហ្វ្រិក រីឯការនាំចេញទៅកាន់អឺរ៉ុបមិនទាន់ផ្អាកនោះទេ។ អាជ្ញាធរមូលដ្ឋានបានណែនាំអ្នកដាំប៉េងប៉ោះមិនឱ្យនាំចេញទៅកាន់ទីផ្សារអាហ្វ្រិក ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក និងធានាសន្តិសុខស្បៀង។

លោកក៏បានចង្អុលបង្ហាញពីផលប៉ះពាល់យូរអង្វែងដោយសារព្យុះ ដែលបានវាយប្រហារលើតំបន់ដាំដុះធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះកញ្ចក់ដាំប៉េងប៉ោះ និងរំខានដល់ការដាំដុះ។

លោកបាននិយាយថា ការជួសជុលផ្ទះកញ្ចក់ខូចដោយសារខ្យល់ព្យុះ​ គឺជារឿងពិបាកដោយសារអ្នកដាំមិនអាចរ៉ាប់រងថ្លៃដើមទាំងអស់បានទេ។ ស្ថានភាពកាន់តែស្មុគស្មាញដោយកង្វះសម្ភារៈចាំបាច់ ក៏ដូចជាកង្វះខាតកម្លាំងពលកម្មជំនាញ ដើម្បីធ្វើការជួសជុលផ្ទះកញ្ចក់ឡើងវិញ៕


image_2026-04-30_14-08-07
ឥណ្ឌាបន្ធូរបន្ថយលក្ខខណ្ឌលើការនាំចេញអង្ករទៅកាន់ប្រទេសមួយចំនួននៅអឺរ៉ុប

ញូវដេលី៖ ប្រទេសឥណ្ឌាបានអនុញ្ញាតឱ្យនាំចេញអង្ករបាស្មាទី និងអង្ករក្រៅពីអង្ករបាស្មាទី ទៅកាន់ប្រទេសក្នុងសហភាពអឺរ៉ុបមួយចំនួន ដោយមិនចាំបាច់មានវិញ្ញាបនបត្រត្រួតពិនិត្យជាកាតព្វកិច្ច ជាពិសេសទីភ្នាក់ងារត្រួតពិនិត្យការនាំចេញត្រូវអនុវត្តក្នុងរយៈពេលប្រាំមួយខែ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលឥណ្ឌា កាលពីសប្តាហ៍មុនបានបញ្ជាក់ថា លក្ខខណ្ឌតម្រូវនៃវិញ្ញាបនបត្រត្រូវបានកំណត់ចំពោះរដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួន ដូចជាចក្រភពអង់គ្លេស អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងប្រទេសស្វីស ដោយបន្ថែមថា ប្រទេសអឺរ៉ុបផ្សេងទៀតទាំងអស់ ត្រូវបានលើកលែងចំពោះលក្ខខណ្ឌតម្រូវនេះសម្រាប់រយៈពេល ប្រាំមួយខែ។ កាលពីដើមខែកក្កដា ឆ្នាំ២០២៥ ក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌា បានសម្រេចដំឡើងពន្ធ២០ភាគរយលើអង្ករនាំចេញទៅក្រៅប្រទេស ក្នុងគោលបំណងគ្រប់គ្រងអង្ករ និងធានាបាននូវសន្តិសុខស្បៀងក្នុងប្រទេស។ យោងតាមសារាចរណែនាំ​ ដែលចេញដោយក្រសួងសេដ្ឋកិច្ចឥណ្ឌា បានឱ្យដឹងថា ពន្ធលើការនាំចេញត្រូវអនុវត្តចំពោះអង្ករសម្រិត រួមទាំងអង្ករសម្គាល់ភូមិសាស្ត្រ និងប្រភេទអង្ករផ្សេងទៀត ដែលស្ថិតក្នុងចំណាត់ថ្នាក់ត្រូវជាប់ពន្ធរបស់អាជ្ញាធរគយ ដូចជាអង្ករសម្រិត ឬអង្ករសម្រូប។ ការកែប្រែអត្រាពន្ធលើអង្ករនាំចេញនេះ កើតឡើងប៉ុន្មានខែបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានបន្ធូរបន្ថយការរឹតបន្តឹងកាលពីពេលមុន ដែលកាលពីក្នុងខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលឥណ្ឌាបានលុបចោលបម្រាមនាំចេញអង្ករ ដែលបានអនុវត្តចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ ខណៈពេលបន្តហាមឃាត់លើការនាំចេញអង្ករបាក់។  នៅថ្ងៃដដែលនោះ បម្រាមក៏បានកាត់បន្ថយពន្ធគយលើអង្ករសម្រិតពី១ភាគរយ មកនៅត្រឹមកម្រិតសូន្យភាគរយ ហើយថែមទាំងបានដកការកម្រិតតម្លៃអប្បបរមាត្រូវតែមានតម្លៃ៤៩០ដុល្លារក្នុងមួយតោន លើការនាំចេញអង្ករសម្រិត។  ការផ្លាស់ប្តូរទាំងនេះត្រូវបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់អន្តរក្រសួងរបស់ប្រទេសឥណ្ឌា។ ការកែប្រែបម្រាមនាពេលនោះ ត្រូវបានគេរាយការណ៍ថា ដើម្បីបន្ធូរបន្ថយបញ្ហាលើការខ្វះឃ្លាំងសម្រាប់រក្សាទុកអង្កររបស់ឥណ្ឌា។ ប្រទេសឥណ្ឌាបានកែប្រែបម្រាមជាលើកដំបូង នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ដែលបានរឹតបន្តឹងការនាំចេញអង្ករសម្រិត ហើយហាមឃាត់ការនាំចេញអង្ករបាក់។  […]

image_2026-04-30_11-53-44
ហាងភេសជ្ជៈមីសឿ បិទសាខាង៤២៨កន្លែង ភាគច្រើននៅវៀតណាម និងឥណ្ឌូណេស៊ី ដើម្បីកែលម្អប្រតិបត្តិការ

ហូជីមិញ៖ ក្រុមហ៊ុនមីសឿ (Mixue) របស់ប្រទេសចិន ដែលជាម្ចាស់ខ្សែសង្វាក់ហាងអាហារ និងភេសជ្ជៈដ៏ធំបំផុតរបស់ពិភពលោក កាលពីឆ្នាំ២០២៥ បានសម្រេចបិទទ្វារហាងរបស់ខ្លួនចំនួន៤២៨ហាង ហើយហាងបានបិទភាគច្រើន មានទីតាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម ដោយសារក្រុមហ៊ុននេះព្យាយាមកែលម្អប្រតិបត្តិការ និងប្រសិទ្ធភាពអាជីវកម្មរបស់ខ្លួនឡើងវិញ។ ក្រុមហ៊ុនតែទឹកដោះគោនេះ មិនបានបង្ហាញពីចំនួនហាងត្រូវបានបិទនៅក្នុងប្រទេសទាំងពីរខាងលើនេះទេ ប៉ុន្តែបាននិយាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួនថា ខ្លួនបានផ្តោតលើ “ការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការរបស់ហាងមានស្រាប់” ដើម្បីគាំទ្រដល់ប្រតិបត្តិការប្រកបដោយនិរន្តរភាព និងមានស្ថិរភាពក្នុងរយៈពេលវែង។” ប៉ុន្តែ ក្រុមហ៊ុនបានពង្រីកអាជីវកម្មនៅក្នុងប្រទេសមួយចំនួនទៀតដូចជា សហរដ្ឋអាមេរិក និងកាហ្សាក់ស្ថាន ហើយបានបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ទោះបីជាស្ថិតនៅក្រោមម៉ាកផ្សេងគ្នា គឺឡាក់គី ខាប់ (Lucky Cup) ក៏ដោយ។ គិតត្រឹមចុងឆ្នាំ២០២៥ ហាងមីសឿមានសាខាសរុបចំនួន៥៩ ៨២៣កន្លែង នៅទូទាំងពិភពលោក សាខាចំនូន៥៥​ ៣៥៦កន្លែងមានទីតាំងស្ថិតនៅក្នុងប្រទេសចិនដីគោក។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ប្រទេសឥណ្ឌូនេស៊ី និងវៀតណាម គឺជាទីផ្សារក្រៅប្រទេសធំជាងគេពីររបស់ហាងមីសឿ ដែលក្នុងនោះមានហាងចំនួន១ ៣០៤ ស្ថិតនៅក្នុងប្រទេសវៀតណាម។ នៅក្នុងប្រទេសវៀតណាម ហាងមីសឿ កំពុងតែប្រឹងកែទម្រង់ពីហាងតូចបែបប្រពៃណីទៅជាហាងធំៗ។ ទីតាំងថ្មីមានបញ្ជររៀបចំធំទូលាយ ហាងបែរមុខទៅផ្លូវធំ ហើយខ្សែសង្វាក់ក៏កំពុងផ្តល់អាទិភាពដល់ទីតាំងសំខាន់ៗផងដែរ។ ហាងមីសឿ បានចូលរកស៊ីក្នុងប្រទេសវៀតណាម នាឆ្នាំ២០១៨ […]

image_2026-04-30_11-03-57
ដំឡូងបារាំងនាំចូលពីអាម៉េរិក មកកោះតៃវ៉ាន់ ត្រូវពិនិត្យយ៉ាងល្អិតល្អន់ ព្រោះខ្លាចប៉ះពាល់សុខភាព

តៃប៉ិ៖ ទីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ កោះតៃវ៉ាន់ បានឲ្យដឹងថា ស្តង់ដារចត្តាឡីស័កសម្រាប់ដំឡូងបារាំងនាំចូល ដែលត្រូវបានប្រើប្រាស់សម្រាប់ការកែច្នៃ គឺដូចគ្នានឹងការគ្រប់គ្រងដំឡូងបារាំងក្នុងស្រុកដែរ ហើយប្រសិនបើរកឃើញដំឡូងណាមានសញ្ញាដុះពន្លក រលួយ ឬដុះផ្សិត ត្រូវតែបោះចោល និងបំផ្លាញចោលទាំងស្រុង។ របាយការណ៍ប៉ាន់ប្រមាណផ្នែកពាណិជ្ជកម្មជាតិឆ្នាំ២០២៦ របស់អ្នកតំណាងពាណិជ្ជកម្មអាម៉េរិក  ដែលបានចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា បាននិយាយអំពីបទប្បញ្ញត្តិនាំចូលដំឡូងរបស់តៃវ៉ាន់។ យោងតាមរបាយការណ៍នេះ ចាប់តាំងពីឆ្នាំ២០១៨រហូតមក កោះតៃវ៉ាន់បានច្រានចោលការដឹកជញ្ជូនទាំងអស់ ដែលមានដំឡូងបារាំងដុះពន្លក។ ច្បាប់វិសោធនកម្មថ្មីបានអនុម័តក្នុងខែកុម្ភៈ ឆ្នាំ២០២៦ អនុញ្ញាតឱ្យការដឹកជញ្ជូន ដែលមានដំឡូងបារាំងដុះពន្លក ឬដុះផ្សិត អាចនាំចូលបាន លុះត្រាតែដំឡូងរងផលប៉ះពាល់ត្រូវបានបែងចែក និងបោះចោលនៅកន្លែងកែច្នៃ។ គោលនយោបាយថ្មីនេះ ត្រូវបានគេរាយការណ៍ថា បានបង្កឱ្យមានការព្រួយបារម្ភពីសមាជិកសភា និងមន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ ដោយភ័យខ្លាចថា ដំឡូងបារាំងដុះពន្លូត ដែលមានផ្ទុកសារធាតុពុល គ្លីកូលកាឡយ (Glycoalkaloids)  រួមទាំងសារធាតុសូឡានីន (Solanine) អាចត្រូវបានកែច្នៃទៅជាផលិតផលម្ហូបអាហារ ហើយបង្កឱ្យអ្នកបរិភោគពុលបាន។ ទីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ កោះតៃវ៉ាន់ បាននិយាយថា បន្ថែមពីលើការហាមឃាត់នាំចូលដំឡូងបារាំងមានសត្វល្អិត និងជំងឺណាមួយ ក្នុងចំណោមទំនិញប្រាំបីប្រភេទ ពិធីសារថ្មីតម្រូវឱ្យអ្នកនាំចេញអាម៉េរិក ត្រូវពង្រឹងកម្មវិធីទប់ស្កាត់ពន្លក ដើម្បីធានាថា ដំឡូងនាំចូលមិនមានដុះពន្លក​ និងមិនមានដីឡើយ។ […]

image_2026-04-30_09-49-27
អឺរ៉ុបទាមទារឱ្យកំណត់លើការនាំចូលខ្ទឹមសពីអេហ្ស៊ីប និងចិន ព្រោះលក់ថោកជាងតម្លៃក្នុងស្រុក

អឺរ៉ុប៖ ក្រុមទំនាក់ទំនងផ្នែកខ្ទឹមសអឺរ៉ុប បានដាក់ចេញនូវក្នុងឯកសារមួយផ្ញើទៅកាន់សមាជិកសភាអឺរ៉ុប ដោយទាមទារឱ្យមានវិធានការការពារកាន់តែខ្លាំងប្រឆាំងនឹងការនាំចូលដ៏ច្រើនខ្ទឹមសពីប្រទេសអេហ្ស៊ីប និងចិន ដែលជាគ្រឿងផ្សំ និងការការពារប្រឆាំងនឹងការកើនឡើងនៃថ្លៃដើម ដូចជាថាមពល និងកម្លាំងពលកម្ម។ ក្រុមទំនាក់ទំនងផ្នែកខ្ទឹមសអឺរ៉ុប (European Garlic Contact Group) គឺជាសម្ព័ន្ធភាពក្រុមជំនាញវិជ្ជាជីវៈ ដែលមានសមាសភាពមកពីអ្នកដាំ និងអ្នកធ្វើទីផ្សារខ្ទឹមសមកពីប្រទេសអេស្ប៉ាញ បារាំង និងអ៊ីតាលី។ ក្រុមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បង ដើម្បីការពារផលប្រយោជន៍របស់វិស័យខ្ទឹមសអឺរ៉ុបទប់ទល់នឹងសម្ពាធទីផ្សារខាងក្រៅ និងធានាបាននូវការរស់រានមានជីវិតនៃផលិតកម្មខ្ទឹមសក្នុងស្រុក។ ឯកសារនេះបានសរសេរថា ខណៈពេលវិបត្តិផ្ទៃក្នុង គឺជាការគំរាមកំហែងដល់ការរស់រានមានជីវិតនៃខ្ទឹមស ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងដោយការនាំចូលពីខ្ទឹមសពីប្រទេសអេហ្ស៊ីប និងចិន ដែលលក្ខខណ្ឌនៃការផលិត និងការចូលទៅកាន់ទីផ្សារអឺរ៉ុប គឺអយុត្តិធម៌ណាស់។ ឯកសារដដែលបានលើកឡើងទៀតថា ការនាំចូលខ្ទឹមសរបស់ចិន គឺចាំបាច់ត្រូវតែជាប់កាតព្វកិច្ចពន្ធកម្រិត១ ២០០អឺរ៉ូ ក្នុងមួយតោន ប៉ុន្តែការបង់ពន្ធនេះមិនដែលអនុវត្តឱ្យបានត្រឹមត្រូវទេ ហើយបច្ចុប្បន្នបានបាត់បង់អំណាចការពារខ្លួន។ លើសពីនេះ កាតព្វកិច្ចនេះត្រូវបានគេចវេះជាប្រព័ន្ធតាមរយៈការអនុវត្តត្រីកោណ ការប្រកាសប្រភពដើមកំណើតមិនពិត ការបំបែកច្រកដឹកជញ្ជូន និងបង់ពន្ធទាបជាងតម្លៃលើវិក្កយបត្រ។ យោងតាមក្រុមទំនាក់ទំនងផ្នែកខ្ទឹមសនេះ បានរៀបរាប់ថា ការគំរាមកំហែងមួយទៀតចំពោះផលិតផលអឺរ៉ុប គឺខ្ទឹមសអេហ្ស៊ីប ដែលក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ការនាំចូលខ្ទឹមសពីអេហ្ស៊ីបបានកើនឡើងយ៉ាងខ្លាំង។ ក្រុមនេះបានទទូចថា ប្រទេសអេហ្ស៊ីបទទួលបានអត្ថប្រយោជន៍ពីការចំណាយលើថាមពលទាប ចំណែកច្បាប់ការងារធូររលុងជាង បើប្រៀបធៀបទៅនឹងស្តង់ដារអឺរ៉ុប ស្តីពីសុខុមាលភាពកម្មករ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដែលត្រូវបានហាមឃាត់ក្នុងសហភាពអឺរ៉ុប […]

កាលវិភាគផ្សព្វផ្សាយ