អូស្ត្រាលីចាត់វិធានការឱ្យមានជីអ៊ុយរ៉េគ្រប់គ្រាន់ នៅពេលការផ្គត់ផ្គង់រាំងស្ទះដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា

image_2026-04-22_09-48-28

កង់បេរ៉ា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលី លោកស្រី ជូលី ខុល្លីន (Julie Collins) បានមានប្រសាសន៍ថា អូស្ត្រាលីបានបង្កើតក្រុមការងារចំពោះកិច្ចរបស់រដ្ឋាភិបាលសហការជាមួយនឹងឧស្សាហកម្មជី ដើម្បីការពារការផ្គត់ផ្គង់ជីអ៊ុយរ៉េ ដែលកំពុងប្រឈមមុខនឹងហានិភ័យពីការរំខានដោយសារសង្គ្រាមនៅអ៊ីរ៉ង់។

លោកស្រីរដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ កាលពីថ្ងៃទី១២ ខេមេសា ឆ្នាំ២០២៦ថា ប្រហែល៦០ភាគរយ នៃជីអ៊ុយរ៉េរបស់ប្រទេសអូស្ត្រាលី ដែលជាជីប្រភេទជាតិអាសូតដ៏សំខាន់ ដែលត្រូវបានប្រើដើម្បីបង្កើនទិន្នផលដំណាំ ជាធម្មតាត្រូវដឹកឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ដែលត្រូវបានរាំងខ្ទប់ ទោះបីជាមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសាក៏ដោយ។

លោកស្រីបានបញ្ជាក់ថា ប្រទេសអូស្ត្រាលីមានការផ្គត់ផ្គង់ជីអ៊ុយរ៉េគ្រប់គ្រាន់នៅក្នុងស្រុក និងកំពុងដឹកជញ្ជូនតាមផ្លូវទឹក ហើយរដ្ឋាភិបាលកំពុងធ្វើការជាមួយឧស្សាហកម្មផលិតជី ដើម្បីធានាបាននូវភាពអាចរកបានក្នុងរយៈពេលវែង។

ប្រទេសអូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសនាំចេញស្រូវសាលី សាច់គោ រោមចៀម និងទឹកដោះគោធំជាងគេរបស់ពិភពលោក។ ផលិតកម្មជីក្នុងស្រុកត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៧ ក្នុងតម្លៃ៦,៥ ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង៤,៦ពាន់លានដុល្លារអាមេរិក តាមរយៈរោងចក្រផលិតជីរបស់ក្រុមហ៊ុន ភើដាម៉ាន អ៊ុយរ៉េ​ (Perdaman Urea Plant)​ ស្ថិតនៅតំបន់ ភីលបារ៉ា (Pilbara) ភាគខាងលិចប្រទេសអូស្ត្រាលី។

រដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលី លោកស្រី ជូលី ខុល្លីន បានលើកឡើងដោយដកស្រង់ការប៉ាន់ប្រមាណរបស់រតនាគារជាតិអូស្ត្រាលីថា តម្លៃគ្រឿងទេសអាចនឹងកើនឡើងភ្លាមៗពី៣% ទៅ៤% ដោយសារថ្លៃប្រេងឥន្ធនៈ និងថ្លៃជី ឡើងថ្លៃខ្លាំងបង្កឡើងពីសង្គ្រាម។

អូស្ត្រាលីកំពុងប្រតិបត្តិការនៅកម្រិតទី២ នៃផែនការសន្តិសុខប្រេងឥន្ធនៈជាតិបួនថ្នាក់ ដែលបង្ហាញថា ការផ្គត់ផ្គង់ជីកំពុងបន្តជាហូរហែ ប៉ុន្តែស្ថិតក្រោមសម្ពាធ។

ចំណែករដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ លោកស្រី ខែធឺរីន ឃីង (Catherine King) បានមានប្រសាសន៍កាលពីថ្ងៃទី១២ មេសាថា រដ្ឋាភិបាលកំពុងទប់ស្កាត់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរយៈពេលវែង និងកំពុងធ្វើការដើម្បីពង្រឹងការផ្គត់ផ្គង់ប្រេងឥន្ធនៈ។

ប្រទេសអូស្ត្រាលី បានចាប់ផ្តើមយុទ្ធនាការ ជួយមួយដៃមួយជើងម្នាក់ “Every Little Bit Helps ដែលមានកញ្ចប់ថវិកាចំនួន២០លានដុល្លារអូស្ត្រាលី ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសម្ពាធតម្លៃប្រេងឥន្ធនៈ បង្ហាញពីសកម្មភាពរបស់រដ្ឋាភិបាល និងលើកទឹកចិត្តឱ្យគ្រួសារកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ។

លោកស្រីរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ បានមានប្រសាសន៍ទៀតថា រដ្ឋាភិបាលកំពុងពិចារណាចាត់វិធានការបន្ថែមទៀត ដើម្បីគាំទ្រដល់គ្រួសារ និងអាជីវកម្ម ខណៈពេលជំរុញថាមពលកកើតឡើងវិញ និងអគ្គិសនី រួមទាំងការផលិតក្នុងស្រុកនូវប្រេងឥន្ធនៈរាវមានកាបូនទាប និងប្រេងយន្តហោះប្រកបដោយនិរន្តរភាព៕


THN3
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះពិនិត្យមើលកសិដ្ឋានមុខកំពូល កំពុងបណ្តុះផ្សិតចំបើងនៅស្រុកមុខកំពូល ខេត្តកណ្តាល

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានបណ្តុះផ្សិតចំបើងមួយកន្លែង ដែលកំពុងតែផលិតផ្សិតប្រកបដោយគុណភាព និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់។ កសិដ្ឋាននេះ មានឈ្មោះថា កសិដ្ឋាន​មុខកំពូល​ (Mukompul Farm) មានទីតាំង​ស្ថិតនៅតាមផ្លូវ​លំ​ (​មេទឹកកើយ)​ ភូមិ​ស្វាយ​អំពារ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្ដាល ដែលត្រូវបានបង្កើតឡើងក្នុងដើមឆ្នាំ២០២៦នេះ និងកំពុងតែដំណើរការបណ្តុះផ្សិតចំបើងនៅក្នុងរោងចំនួន៣០ខ្នង។ ក្នុងការអញ្ជើញពិនិត្យនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានចូលមើលផ្ទាល់ក្នុងរោងចំហុយវត្ថុធាតុដើម និងរោងបណ្តុះ ហើយក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានមុខកំពូល ដែលកំពុងតែដាំដុះផ្សិតចំបើងសរីរាង្គនេះ​ ត្រូវបង្កើនផលិតភាពបន្ថែមទៀត ខណៈទីផ្សារក្នុងស្រុកកំពុងតែមានតម្រូវការខ្ពស់ ជាពិសេស ស្របពេលនិន្នាការគាំទ្រកាន់តែខ្លាំងចំពោះផលិតផលក្នុងស្រុក ដែលជាស្នាដៃរបស់កសិករខ្មែរសុទ្ធសាធ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំដល់កម្មករ និងអ្នកគ្រប់គ្រងកសិដ្ឋានមុខកំពូល ឱ្យខិតខំយកចិត្តទុកដាក់បណ្តុះ និងថែទាំផ្សិតឱ្យបានល្អត្រឹមត្រូវតាមក្បួនខ្នាតភូតគាមអនាម័យ ដើម្បីធានាបាននូវផលិតផលផ្សិតចំបើងសរីរាង្គ ដោយមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់។ យោងតាមអ្នកគ្រប់គ្រងកសិដ្ឋាននេះ បានឱ្យទូរទស្សន៍ អនឡាញ​ ARDB TV ដឹងអំពីច្រវាក់ផលិតកម្មបណ្តុះផ្សិតនៅក្នុងរោងទាំង៣០ខ្នង ដោយផលិតបានផ្សិតចំបើងពី៦០ ទៅ៩០គីឡូក្រាមក្នុងមួយថ្ងៃ […]

720570755_1521885309732989_409897240525865205_n
ក្រុមហ៊ុនអេមរុរ៉ាយស៍ ពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា នៅខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រុមហ៊ុនអេមរុរ៉ាយស៍បាន​​ពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា ក្រោយការចុះបញ្ជីជាផ្លូវការ ក្រុមហ៊ុនអេមរុរ៉ាយស៍នឹងពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា ដោយប្រើគ្រាប់ពូជចំនួន៥៥០តោន និងរំពឹងទទួលបានស្រូវចំណីប្រមាណ១៧ ០០០តោន នៅខែសីហា និងកញ្ញាខាងមុខនេះ។ យោងតាមក្រុមហ៊ុនខាងលើ គ្រាប់ពូជស្រូវ ដែលផលិតបាន នឹងត្រូវប្រើសម្រាប់ពង្រីកការដាំដុះ និងផ្គត់ផ្គង់ដល់ដៃគូកសិករ ដើម្បីធានាគុណភាព និងស្ថិរភាពនៃផលិតកម្មស្រូវក្រអូបសម្រាប់ទីផ្សារ។ ការវិនិយោគនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍពូជស្រូវ ដែលមានតម្លៃខ្ពស់ និងលើកកម្ពស់ការប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា។ ទីផ្សារនាំចេញសម្រាប់ផលិតផលពីពូជស្រូវស្រងែក្រអូប ផ្តោតចំពោះសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអូស្ត្រាលី ដែលជាទីផ្សារសក្តានុពលសម្រាប់អង្ករក្រអូបគុណភាពខ្ពស់របស់កម្ពុជា។ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុនអេមរុ រ៉ាយស៍ បានចុះកិច្ចសន្យាផលិតកម្មកសិកម្មចំនួនប្រាំមួយ ជាមួយសហគមន៍កសិកម្មទំនើបសហភាពសហគមន៍កសិកម្មខេត្តបាត់ដំបង និងក្រុមកសិករក្នុងខេត្តបាត់ដំបង សម្រាប់ការផលិត និងផ្គត់ផ្គង់ស្រូវចំណីសុវត្ថិភាព (Sustainable Rice Platform) និងស្រូវពូជគុណភាពល្អ។ កិច្ចសន្យាទាំងនេះគ្របដណ្តប់លើផ្ទៃដីសរុប៣ ៤៧៥ហិកតា រួមមានស្រូវចំណីសុវត្ថិភាព ទំហំ៣ ៣៦៣ហិកតា និងស្រូវពូជ១១២ហិកតា ជាមួយទិន្នផលរំពឹងទុកជាង៣២ ៦០០តោន។ កិច្ចសហការនេះនឹងជួយពង្រឹងទីផ្សារ លើកកម្ពស់គុណភាពស្រូវ បង្កើនប្រាក់ចំណូលរបស់កសិករ និងគាំទ្រដល់ការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជាប្រកបដោយចីរភាព […]

IMG_4443
ធនាគារ ​​ARDBចូលរួម​តាំងបង្ហាញផលិតផលនិងសេវាកម្ម​ក្នុងពិព័រណ៍វិចិត្រ​សាលការរចនាបញ្ញាសិប្បនិម្មិត​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ដោយទទួលបានការអនុញ្ញាតិ​ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅព្រឹកថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០២៦ លោក គិត ខេមរារិទ្ធ ​​ប្រធាន​នាយកដ្ឋាន​ផ្នែកលក់ និងទីផ្សារ​ និង​លោក ឈិន ឌីណា ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវា​​ធនាគារ​ឌីជីថល​រួមជាមួយក្រុមការងារ​ បាន​ចូលរួម​​ដាក់តាំងបង្ហាញ​ផលិតផល និងសេវា​កម្មរបស់ធនាគារ ARDB ​​ក្នុងពិព័រណ៍​វិចិត្រ​សាល​ការរចនា​បញ្ញាសិប្បនិម្មិត​ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង​​។ ​ពិព័រណ៍វិចិត្រសាលរចនា​បញ្ញាសិប្បនិម្មិត​នេះ ក៏មានការអញ្ចើញចូលរួម​ជាកិត្តិយស​ពី​ឯកឧត្តម​សាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិកា​នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង,​ តំណាង​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, តំណាង​ក្រសួងទេសចរណ៍, តំណាង​ភោជនីយដ្ឋាន​បាយ័ន, តំណាង​សមាគម​ទេសចរណ៍កម្ពុជា, តំណាងសមាគម​ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក, លោកសាស្ត្រាចារ្យ លោកគ្រួអ្នកគ្រួ និងនិស្សិត​ជាច្រើនផ្សេងទៀត​។​ ឯកឧត្តម​សាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង ​បានមានប្រសាសន៍ថា «ថ្ងៃនេះគឺជា​ឱកាស​ដ៏ពិសេស​សម្រាប់សាកល​វិទ្យាល័យជាតិគ្រប់គ្រង​ ដោយសារ​យើងកំពុង​ឈរធ្វើជា​សាក្សី​នៃភាព​ច្នៃប្រឌិត​គ្មានដែនកំណត់ទេពកោសល្យ​នវានុវត្តន៍​ និងការគិតគូរបែបច្នៃ​ប្រឌិត​របស់និស្សិត​មកពីជំនាញ​ទេសចរណ៍ បដិសណ្ឋារកិច្ច និងសេដ្ឋកិច្ច​ឌីជីថល តាមរយៈ​ការរចនា​ និងអនុវត្តកម្មវិធី​បញ្ញាសិប្បនិម្មិត​ (AI)​ដើម្បីដោះស្រាយ​បញ្ហាប្រឈម​ក្នុងពិភព​ជាក់ស្តែង​។ ពិព័រណ៍នេះ​មិនមែន​គ្រាន់តែជាការបង្ហាញ​បច្ចេកវិទ្យា ​AI ប៉ុណ្ណោះទេ […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំដល់ក្រុមយុវជននៅស្រុកខ្សាច់កណ្តាល ឲ្យខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹងប្រកបដោយវិជ្ជាជីវៈខ្ពស់ ហេីយរករលុយបានច្រើន និងចូលរួមបម្រើប្រទេសជាតិ (Learn, Earn and Serve)

ដោយ ផាន់ អាណា ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំដល់ក្រុមយុវជននៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឲ្យខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹងខ្ពង់ខ្ពស់ ដែលអាចអភិវឌ្ឍខ្លួនជាមនុស្សល្អ និងអាចក្លាយខ្លួនជាអ្នកមានទ្រព្យសម្បត្តិច្រើន ព្រមទាំងអាចចូលរួមបម្រើសហគមន៍របស់ខ្លួនឱ្យកាន់តែរីកចម្រើន។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បាប់ក្រុមកីឡាករយុវជនថា ការសិក្សារៀនសូត្រនឹងធ្វើឱ្យយុវជនក្លាយជាមនុស្សខ្លាំង និងធ្វើឱ្យប្រទេសជាតិខ្លាំង។ ក្រៅពីលេងកីឡា យុវជនត្រូវប្រឹងរៀន និងប្រឹងសន្សំប្រាក់ ព្រមទាំងចូលរួមធ្វើសកម្មភាពជួយការងារក្នុងមូលដ្ឋានរបស់ខ្លួន (Learn, Earn and Serve)។ ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានមានប្រសាសន៍ស្ងើចសរសើរដល់ប្អូនៗយុវជន ជាកីឡាករ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងមានសាមគ្គីភាពល្អ ក្នុងការប្រកួតដណ្តើមយកពានរង្វាន់ ប្រកបដោយកិត្តិយស […]

កាលវិភាគផ្សព្វផ្សាយ