ឥណ្ឌូណេស៊ីនឹងនាំចេញជីអ៊ុយរ៉េទៅកាន់បីប្រទេស ចំពេលបិទច្រកសមុទ្រ ហ័រមូស

11634760278-0

ក្រុងម៉ាកាសា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានថ្លែងថា ប្រទេសចំនួនបីបានស្នើសុំការនាំចូលជីអ៊ុយរ៉េពីប្រទេសឥណ្ឌូណេស៊ី ចំពេលមានការបិទច្រកសមុទ្រហ័រមូស (Hormuz) របស់ប្រទេសអ៊ីរ៉ង់។

លោករដ្ឋមន្ត្រី “យើងនឹងនាំចេញជីអ៊ុយរ៉េ ព្រោះយើងជាអ្នកផលិត ហើយប្រទេសមួយចំនួនបានស្នើសុំទិញជីអ៊ុយរ៉េ”។

ទោះបីជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីមិនបានបង្ហាញពីឈ្មោះប្រទេស ដែលស្នើសុំទិញជីនោះទេ ដោយសារការចរចានៅតែបន្ត ហើយលោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងផ្តល់នូវតម្លៃបន្ថែម និងអត្ថប្រយោជន៍ដ៏ល្អប្រសើរសម្រាប់ប្រទេសឥណ្ឌូណេស៊ី។

លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន បានមានប្រសាសន៍ដូច្នេះថា “វានៅតែជាការចរចា ដូច្នេះតម្លៃរបស់យើងនឹងល្អប្រសើរជាងនេះបន្តិច។”

លោកបានបន្តឲ្យដឹងថា រដ្ឋាភិបាលក៏បានធានាការផ្គត់ផ្គង់ជីផងដែរ ចាប់តាំងពីដើមឆ្នាំរហូតមក តាមរយៈការទិញវត្ថុធាតុដើម ដើម្បីធានាឲ្យមានជី។ ជំហានយុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃគោលនយោបាយចក្ខុវិស័យរបស់ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) សម្រាប់ការរក្សាភាពធន់នៃវិស័យកសិកម្ម។

លោកក៏បានសង្កត់ធ្ងន់ផងដែរថា ភាពតានតឹងផ្នែកនយោបាយនៅមជ្ឈិមបូព៌ាមិនបានជះឥទ្ធិពលខ្លាំងដល់តម្លៃស្បៀងអាហារនៅក្នុងប្រទេសឥណ្ឌូណេស៊ីទេ ដោយសារតែការផ្គត់ផ្គង់អង្ករក្នុងស្រុកមានសុវត្ថិភាព។

ស្តុកអង្ករឥណ្ឌូណេស៊ី បានកើនឡើងរហូតដល់៤,៥លានតោន ដែលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការរយៈពេល១១ខែខាងមុខ។

កន្លងមកប្រធានក្រុមហ៊ុន ពូពុក ឥណ្ឌូណេស៊ី (Pupuk Indonesia) លោក រ៉ះម៉ាដ ព្រីបាឌី (Rahmad Pribadi)បានថ្លែងថា ការនាំចេញជីអ៊ុយរ៉េនឹងនៅតែបន្ត បន្ទាប់ពីតម្រូវការក្នុងស្រុកទទួលបានគ្រប់គ្រាន់។

លោកបានថ្លែងដូច្នេះបន្ទាប់ពីកិច្ចប្រជុំការងារជាមួយគណៈកម្មការសភាតំណាងរាស្រ្តឥណ្ឌូណេស៊ី នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី២ ខែមេសាថា “អ្វីដែលសំខាន់ គឺឥណ្ឌូណេស៊ីត្រូវមានសុវត្ថិភាពជីជាមុនសិន ទើបយើងអាចនាំជីចេញបាន”។

ក្រោមលក្ខខណ្ឌបច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ីនៅតែអាចនាំចេញជីអ៊ុយរ៉េ ដើម្បីជួយបំពេញតម្រូវការរបស់ប្រទេសជិតខាង ដែលកំពុងជួបប្រទះឧបសគ្គក្នុងការផ្គត់ផ្គង់ជី។

ការបិទច្រកសមុទ្រ ហ័រមូស ដោយសារសង្គ្រាមក្នុងតំបន់មជ្ឈឹមបូព៌ា បានបណ្តាលឱ្យប្រទេសជាច្រើនជួបប្រទះឧបសគ្គក្នុងការទិញទំនិញមួយចំនួនដូចជាប្រេង និងជី។

លោកប្រធានក្រុមហ៊ុនផលិតជី បានលើកឡើងទៀតថា ទិសដៅនាំចេញជីអ៊ុយរ៉េរបស់ឥណ្ឌូណេស៊ី កន្លងមករួមមាន ប្រទេសអូស្ត្រាលី ឥណ្ឌា និងប្រទេសហ្វីលីពីន។

លោកក៏បានបញ្ជាក់ផងដែរថា សមត្ថភាពផលិតជីអ៊ុយរ៉េរបស់ឥណ្ឌូណេស៊ី បានឈានពីបរិមាណ៨,៨លានតោន អាចឈានដល់បរិមាណ៩,៤លានតោន។

ទោះបីជាតម្លៃអ៊ុយរ៉េនៅលើសកលលោក បានកើនឡើងយ៉ាងខ្លាំងពីប្រហែល៤០០ដុល្លារ ដល់៨០០ដុល្លារ ក្នុងមួយតោនក៏ដោយ ក៏ប្រទេសឥណ្ឌូណេស៊ីនៅតែមានសុវត្ថិភាពដោយសារផលិតកម្មក្នុងស្រុក។

ទាក់ទងនឹងកូតានាំជីចេញវិញ ក្រុមហ៊ុន ពូពុក ឥណ្ឌូណេស៊ី បានឲ្យដឹងថា បរិមាណជីសរុបមានប្រហែល១,៥លានតោន ប៉ុន្តែការចែកចាយនៅតែមានភាពបត់បែន អាស្រ័យលើការផ្គត់ផ្គង់ក្នុងស្រុក៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ