ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ហិរញ្ញប្បទាន១០ពាន់លានដុល្លារ ដល់ប៉ាគីស្ថាន ក្រោមយុទ្ធសាស្ត្រថ្មីរយៈពេលប្រាំឆ្នាំ

image_2026-03-31_07-22-13

អ៊ីស្លាមបាដ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានគេរំពឹងថា នឹងពង្រីកហិរញ្ញប្បទាន​ជាទឹកប្រាក់​ប្រហែល​១០ពាន់​លាន​ដុល្លារដល់ប្រទេសប៉ាគីស្ថានក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ក្រោមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស ឆ្នាំ២០២៦-២០៣០ ដែលបានចាប់ផ្តើមកាលសប្តាហ៍មុន។

ធានាគារបានប្រកាសថា ផែនទីបង្ហាញផ្លូវដើម្បីគាំទ្រដល់ការផ្លាស់ប្តូររបស់ប្រទេសប៉ាគីស្ថានឆ្ពោះទៅរកកំណើន​ប្រកប​ដោយចីរភាព និងបរិយាបន្ន តាមរយៈការអភិវឌ្ឍន៍ដោយវិស័យឯកជន។

យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំ នឹងផ្តោតលើមាគាចំនួនបី គឺការជំរុញការអភិវឌ្ឍវិស័យឯកជន ការជំរុញបរិយាបន្ន និងការពង្រឹងភាពធន់ និងមាននិរន្តរភាព ដោយអាទិភាពទាំងនេះនឹងត្រូវជួយពង្រឹងបញ្ហាអន្តរវិស័យ រួមមាន អភិបាល​កិច្ចល្អ និងការពង្រឹងស្ថាប័ន សមភាពយេនឌ័រ និងបរិយាបន្នសង្គម បរិវត្តកម្មឌីជីថល និងកិច្ចសហប្រតិបត្តិការ និងសមា​ហរណកម្មក្នុងតំបន់។

លោកស្រី អេម៉ា ហ្វាន (Emma Fan) នាយកប្រចាំប្រទេសប៉ាគីស្ថាននៃធនាគារអភិវឌ្ឍន៍អាស៊ី បានមាន​ប្រសាសន៍ថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីនេះត្រូវបានរៀបចំឡើង​ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែក​រចនា​សម្ព័ន្ធ​របស់ប្រទេសប៉ាគីស្ថាន និងលើកកម្ពស់កំណើនដ៏រឹងមាំ និងយូរអង្វែង ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងមូល ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ។

ក្រោមយុទ្ធសាស្ត្រនេះក៏ជួយលើកកម្ពស់ការវិនិយោគជាយុទ្ធសាស្ត្រ និងកំណែទម្រង់នៅទូទាំងវិស័យសំខាន់ៗ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និងបង្កើតការងារធ្វើ។ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងគាំទ្រវិស័យសាធារណៈ និងឯកជនរបស់ប៉ាគីស្ថាន ក្នុងការអនុវត្តតាមរបៀបវារៈដ៏មានមហិច្ឆតានេះ។

យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស បានកត់សម្គាល់ថា ប៉ាគីស្ថានបានធ្វើឱ្យស្ថានភាពម៉ាក្រូសេដ្ឋកិច្ច​របស់ខ្លួន​មានស្ថិរភាព បន្ទាប់ពីមានវិបត្តិខាងក្រៅជាបន្តបន្ទាប់ ហើយបានផ្តួចផ្តើមកំណែទម្រង់រចនាសម្ព័ន្ធសំខាន់ៗ។

យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំឆ្លើយតបទៅនឹងបរិបទប្រទេសកំពុងវិវឌ្ឍ ដោយសង្កត់ធ្ងន់លើកំណើននៃការនាំចេញ និងការវិនិយោគ ដែលគាំទ្រដោយការកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បរិយាកាសធុរកិច្ច ដែលអាចធ្វើទៅបាន និងការវិនិយោគនៅក្នុងវិស័យ ដែលមានផលជះច្រើន។

ការអភិវឌ្ឍវិស័យឯកជន គឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រនេះ។ ក្រោមក្របខណ្ឌយុទ្ធសាស្ត្រភាពជាដៃគូប្រចាំ​ប្រទេស​របស់ធនាគារអភិវឌ្ឍន៍អាស៊ី​នឹងគាំទ្រដល់ការកែទម្រង់ និងការវិនិយោគ ដើម្បីកាត់បន្ថយបន្ទុកបទប្បញ្ញត្តិ និងអនុលោមភាព កែលម្អហេដ្ឋារចនាសម្ព័ន្ធ ពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ លើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងជំរុញប្រតិបត្តិការរបស់វិស័យឯកជន។

យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស ក៏កំណត់ឱកាសផ្លាស់ប្តូរនៅក្នុងវិស័យរ៉ែសំខាន់ៗ ផ្លូវដែក និងការតភ្ជាប់​ពហុ​មធ្យោបាយ សន្តិសុខថាមពល និងថាមពលស្អាត ផលិតភាពកសិកម្ម និងខ្សែច្រវាក់តម្លៃ សមាហរណកម្មការគ្រប់គ្រង​ធនធានទឹក និងការអភិវឌ្ឍជំនាញ និងការងារ។

ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងទៀតថា ខ្លួននឹងបង្កើនការដាក់ឱ្យប្រើប្រាស់ដំណោះស្រាយរួមបញ្ចូលគ្នា ដោយ​រួម​​បញ្ចូល​កំណែទម្រង់គោលនយោបាយ ការផ្តល់ហិរញ្ញប្បទានអធិបតេយ្យ និងមិនមែនអធិបតេយ្យ ជំនួយបច្ចេកទេស និងការគាំទ្រផ្នែកចំណេះដឹងនៅទូទាំងប្រទេសប៉ាគីស្ថាន ដើម្បីដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាពខ្ពស់។

ដើម្បីជំរុញបរិយាបន្ន និងបង្កើនភាពខ្លាំង ធនាគារអភិវឌ្ឍន៍អាស៊ីនឹងផ្តល់អាទិភាពលើការវិនិយោគ និងការកែ​ទម្រង់ ដើម្បីពង្រឹងមូលធនមនុស្ស ពង្រីកលទ្ធភាពទទួលបានសេវាសង្គមប្រកបដោយគុណភាព និងលើកកម្ពស់ការចូលរួម​ផ្នែក​សេដ្ឋកិច្ចរបស់ស្ត្រី។

តាមរយៈភាពងាយរងគ្រោះរបស់ប៉ាគីស្ថានចំពោះព្រឹត្តិការណ៍អាកាសធាតុ និងគ្រោះមហន្តរាយ ដូច្នេះ ភាពធន់ និងនិរន្តរភាព​អាចបង្កើតជាសសរស្តម្ភនៃយុទ្ធសាស្ត្រប្រាំឆ្នាំនេះ។ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងគាំទ្រគំនិតផ្តួចផ្តើម ស្តីពីការ​គ្រប់​គ្រង​ហានិភ័យ​គ្រោះមហន្តរាយ ការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងទឹកជំនន់ និងសមា​ហរណ​កម្ម​ការគ្រប់គ្រងធនធានទឹក ខ្សែច្រវាក់តម្លៃកសិកម្ម និងសន្តិសុខស្បៀង ព្រមទាំងការកែលម្អគុណភាពខ្យល់។

ទោះជាយ៉ាងនេះក្តី ដើម្បីឱ្យប្រទេសប៉ាគីស្ថានផ្លាស់ប្តូរទៅរកគន្លងកំណើនប្រកបដោយចីរភាព និងបរិយាបន្ន ប្រទេសប៉ាគីស្ថានត្រូវដោះស្រាយឧបសគ្គរចនាសម្ព័ន្ធជាច្រើន ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗ ដែលរួមមានមូលដ្ឋាន​ផលិតកម្ម និងការនាំចេញដ៏តូចចង្អៀតរបស់ប៉ាគីស្ថាន បរិយាកាសធុរកិច្ច ដែលមានបន្ទុកធ្ងន់ និងការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈមិនមានតុល្យភាព៕


DSC08046
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តនាយទាហាន និងពលទាហានកងពលតូចអន្តរាគមន៍លេខ៨ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការរីអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨។ ពិធីចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គឹម ច័ន្ទបញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រីទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោ និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញភារកិច្ច ដោយលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិ បូរណភាពទឹកដី ប្រជាពលរដ្ឋ និងប្រជាជននៅសមរភូមិក្រោយ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខនាយទាហាន និងពលទាហានធ្វើឡើងពីរដងគឺក្នុងឱកាសបុណ្យប្រពៃណីជាតិ ដូចជាបុណ្យភ្ជុំបិណ្ឌ […]

photo_2026-09-27_16-05-34 (3)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានត្រីភាគី តភ្ជាប់ទីផ្សារ និងការផលិត

ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រ​ប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព៕

tg_image_4034619774
ស្ត្រីវៀតណាមម្នាក់កាប់ដើមទុរេនមួយចម្ការ ដើម្បីកាយរកឆ្អឹងខ្មោចទាហាន ស្លាប់ក្នុងសង្គ្រាម

ហូជីមិញ៖​ ស្ត្រីកសិករជនជាតិវៀតណាមម្នាក់​ អាយុ៥៦ រស់នៅក្នុងខេត្តដុងថាប់​ អតីតខេត្តខ្មែរ ហៅថា ខេត្តផ្សារដែក បានកាប់ចោលដើមទុរេនជាង១០០ដើម ដើម្បីកាយរកឆ្អឹងខ្មោចទាហានវៀតណាម ស្លាប់នៅក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ ម្ចាស់ចម្ការរូបនេះ មានអារម្មណ៍សោកស្តាយនៅពេលឃើញអាជ្ញាធរវៀតណាម កាប់រំលំចោលដើមទុរេននៅក្នុងចម្ការ ដែកជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែគាត់បានបង្ខំចិត្តយល់ព្រមជាមួយក្រុមទាហានស្រាវជ្រាវរកឆ្អឹងខ្មោច​ ព្រោះគាត់តែងតែឃើញឆ្អឹងមនុស្សនៅពេលក្នុងដីច្រើនពេក។ គាត់បាននិយាយថា «ការរកឃើញអដ្ឋិធាតុបាន គឺមានន័យថា ក្រុមគ្រួសារអាចដឹងថា ធាតុរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនកប់នៅទីណា ហើយអាចនាំធាតុទៅផ្ទះ ដើម្បីគោរពបូជា និងរំឭកដល់វិញ្ញាណក្ខន្ធពួកគេ»។ ចម្ការទុរេនស្របច្បាប់នេះ កាលពីមុនធ្លាប់ជាទីតាំងកប់ខ្មោងទាហានវៀតណាមស្លាប់ក្នុងសម័យសង្គ្រាម។ ប៉ុន្តែសារព័ត៌មានវៀតណាម មិនបញ្ជាក់ពីការស្លាប់នោះក្នុងសង្គ្រាមជាមួយកម្ពុជា ឬជាមួយទាហានអាម៉េរិកាំងឡើយ។ កាលពីប៉ុន្មានឆ្នាំមុន នៅពេលគ្រួសាររបស់គាត់ជីកធ្វើប្រឡាយទឹក ឬជីកដី ដើម្បីដាំដើមទុរេន គាត់បានរកឃើញអដ្ឋិធាតុមនុស្សបីនាក់ផ្សេងគ្នា ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលបន្ទាប់មកបានមកប្រមូលយកអដ្ឋិធាតុទាំងនោះទៅរក្សាទុក។ ទោះបីជាយ៉ាងណា គាត់នៅតែមានអារម្មណ៍ថា អាចនៅមានឆ្អឹងទាហានផ្សេងទៀតកប់នៅក្នុងដីចម្ការនេះ។ កសិករម្នាក់នេះបាននិយាយរំឭកថា «ខ្ញុំគិតថា ប្រហែលជានៅមានអដ្ឋិធាតុទាហានផ្សេងទៀតនៅក្នុងចម្ការ ប៉ុន្តែចម្ការនេះធំណាស់ ហើយខ្ញុំមិនដឹងថា ត្រូវស្វែងរកនៅកន្លែងណាទេ។ ពេលនោះគ្មានវិធីណាផ្សេងឡើយ ដូច្នេះខ្ញុំក៏បន្តដាំដើមទុរេន» លើផ្នូរខ្មោចទាំងនោះ។ គាត់បាននិយាយបន្តទៀតថា ការបាត់បង់ដើមទុរេនទាំងនេះ គឺជាការលះបង់ផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់គ្រួសារ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា ការស្វែងរក និងនាំយកអដ្ឋិធាតុរបស់ទាហានស្លាប់ […]

iC7HBvohbJqExqvbKcV3pP
ជប៉ុនរកឃើញសត្វល្អិត២១ប្រភេទ  លើដំឡូងបារាំងស្រស់នាំចូលពីអាម៉េរិក អាចឆ្លងដល់ដំណាំក្នុងស្រុក

តូក្យូ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានរកឃើញសត្វល្អិតចង្រៃចំនួន២១ប្រភេទ នៅលើដំឡូងបារាំងស្រស់នាំចូលពីសហរដ្ឋអាម៉េរិក ស្របពេលអាម៉េរិកសុំឱ្យជប៉ុនលុបចោលការរឹតបន្តឹងបែបនេះ។ កសិករជប៉ុន អង្គការចែកចាយ និងអ្នកស្រាវជ្រាវប្រមាណ៧០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសជប៉ុន ស្តីពីការរកឃើញមេរោគឆ្លងនៅក្នុងដំឡូងបារាំងស្រស់ នាំចូលពីអាម៉េរិក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ​បានឱ្យដឹងថា ពពួកសត្វល្អិតនេះ គឺជាប្រភេទដង្កូវស៊ីឫសដំឡូងបារាំង (Globodera rostochiensis) និងពពួកដង្កូវស៊ីមើមដំឡូងបារាំង (Globodera pallida) ដែលសុទ្ធតែជាប៉ារ៉ាស៊ីតរស់នៅលើដំឡូងបារាំងនាំចូលពីអាម៉េរិក។ អគ្គនាយកការិយាល័យកិច្ចការអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បាននិយាយថា​ ការធានាឱ្យមានវិធានការគ្រប់គ្រងហានិភ័យ ដើម្បីទប់ស្កាត់ការនាំចូលសត្វល្អិត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំរបស់ជប៉ុន គឺជាមូលដ្ឋានរឹងមាំសម្រាប់ការលុបចោលនាំចូលដំឡុងបារាំង។ សហរដ្ឋអាម៉េរិកបានស្នើជាលើកដំបូងនៅឆ្នាំ២០២០ ឱ្យជប៉ុនអនុញ្ញាតនាំចូលដំឡូងបារាំងស្រស់ សម្រាប់លក់នៅផ្សារទំនើប និងប្រើប្រាស់ក្នុងវិស័យសេវាកម្មម្ហូបអាហារ នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ជប៉ុនអនុញ្ញាតឱ្យនាំចូលផលិតផលដំឡូងបារាំងក្លាសេ និងកែច្នៃពីប្រទេសជាច្រើន ប៉ុន្តែក្រោមច្បាប់ការពាររុក្ខជាតិ ការនាំចូលដំឡូងបារាំងស្រស់ នៅតែត្រូវបានហាមឃាត់ដាច់ខាត ដោយសារខ្លាចមានសត្វល្អិតចង្រៃ។ ចំណែកនៅកោះតៃវ៉ាន់វិញ ដែលសម្ពន្ធមិត្តរបស់អាម៉េរិក ចាក់ទឹកមិនលិចដូចជប៉ុនដែរ បានរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដែលសូម្បីតែដំបូងបារាំងអាម៉េរិកមានដុះពន្លក ក៏ហាមមិនឱ្យនាំចូលដែរ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ